២០១៥
ព្រះវិញ្ញាណ​បរិសុទ្ធ
June 2015


ព្រះវិញ្ញាណ​បរិសុទ្ធ

( ដោយ​សាមញ្ញ )

រូបភាព
The Holy Ghost

ពេល​ព្រះគ្រីស្ទ​នៅ​ផែនដី

ទ្រង់​សន្យា​នឹង​បញ្ជូន

ព្រះវិញ្ញាណ​ឲ្យ​មក​លួងលោម​យើង

ជា​មិត្ត​យើង​ដ៏​អស់កល្ប ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ខ្សឹប

ដោយ​សំឡេង​រហៀង ។

ជា​សាក្សី​នៃ​ព្រះ និង ព្រះគ្រីស្ទ

ឲ្យ​ដួងចិត្ត​យើង​រីករាយ ។

ហើយ​ពេល​យើង​បាន​បញ្ជាក់

ដោយ​អំណាច​បព្វជិតភាព

ព្រះវិញ្ញាណ​បាន​ប្រទាន​ដល់​យើង

ឲ្យ​ដឹកនាំ​យើង​រាល់​ថ្ងៃ ។

សូម​ឲ្យ​ខ្ញុំ​ស្តាប់​តាម​ជានិច្ច

សំឡេង​តូច​រហៀង

ដោយ​ពន្លឺ​ទ្រង់ ខ្ញុំ​នឹង​ធ្វើ​ត្រូវ

រាល់​ពេល​ខ្ញុំ​បាន​ជ្រើសរើស ។