សារលិខិតបង្រៀនសួរសុខទុក្ខ
លក្ខណៈសម្បត្តិដ៏ទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ ៖ គុណធម៌
សូមសិក្សាអត្ថបទនេះប្រកបដោយការអធិស្ឋាន ហើយព្យាយាមដើម្បីដឹងថាត្រូវចែកចាយអ្វីខ្លះ ។ តើការយល់ពីលក្ខណៈសម្បត្តិដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ នឹងពង្រីកជំនឿរបស់អ្នកចំពោះទ្រង់ ហើយនិងផ្ដល់ពរជ័យដល់អ្នកទាំងឡាយដែលអ្នកថែទាំតាមរយៈការបង្រៀនសួរសុខទុក្ខដោយរបៀបណា ? សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ reliefsociety.lds.org ។
« សូមឲ្យគុណធម៌តុមតែងគំនិតអ្នកដោយឥតឈប់ឈរឡើយ ខណៈនោះអ្នកនឹងមានចិត្តក្លាហានឡើងនៅចំពោះវត្តមាននៃព្រះ ហើយគោលលទ្ធិអំពីបព្វជិតភាពនឹងចុះមកលើព្រលឹងរបស់អ្នកដូចជាទឹកសន្សើមចុះពីលើមេឃ » (គ. និង ស ១២១:៤៥) ។
តើគុណធម៌គឺជាអ្វី ? ប្រធានជេម អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០–២០០៧ ) បានមានប្រសាសន៍ថា « នៅក្នុងន័យពេញលេញរបស់វា ពាក្យគុណធម៌រួមបញ្ចូលនូវលក្ខណៈទាំងអស់នៃសេចក្ដីសុចរិតដែលជួយឱ្យយើងបង្កើតជាអត្តចរិតរបស់យើង »១ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) បានបន្ថែមថា ៖ « សេចក្ដីស្រឡាញ់នៃព្រះគឺជាឫសគល់នៃអស់ទាំងគុណធម៌ នៃគ្រប់អស់ទាំងកិច្ចការល្អៗ នៃគ្រប់អស់ទាំងកម្លាំងនៃអត្តចរិត » ។២
ស្តីអំពីទំនាក់ទំនងរវាងស្ត្រី និង គុណធម៌ នោះអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា ៖« ស្ត្រីកើតមកក្នុងលោកីយ៍ ជាមួយនឹងគុណធម៌ ជាអំណោយទានដ៏ទេវភាព ដែលធ្វើឲ្យពួកគាត់អាចដាក់បញ្ចូលគុណសម្បត្តិដូចជា សេចក្តីជំនឿ សេចក្តីក្លាហាន មេត្តាធម៌ និង ធ្វើឲ្យមានភាពប្រសើរឡើងក្នុងទំនាក់ទំនង និងក្នុងវប្បធម៌ ។ …
« បងប្អូនស្ត្រីអើយ គ្រប់ទាំងទំនាក់ទំនងរបស់អ្នក គឺរវាងអ្នក និងព្រះ ជាព្រះវរបិតាសួគ៌របស់អ្នក ទ្រង់ជាប្រភពនៃអំណាចខាងសីលធម៌របស់អ្នក ដែលអ្នកត្រូវតែឱបក្រសោបជាបឋមក្នុងជីវិត ។ សូមចាំថា អំណាចរបស់ព្រះយេស៊ូវបានមកតាមការបូជាព្រះទ័យដ៏ស្មោះរបស់ទ្រង់ចំពោះព្រះឆន្ទៈព្រះវរបិតា ។ … សូមខំប្រឹងប្រែងធ្វើជាសិស្សបែបនោះរបស់ព្រះវរបិតា និងព្រះរាជបុត្រា នោះអានុភាពអ្នកនឹងមិនរសាយឡើយ » ។៣
បទគម្ពីរបន្ថែម
ទំនុកដំកើង ២៤:៣–៥; ភីលីព ៤:៨; ពេត្រុសទី ២ ១:៣–៥; អាលម៉ា ៣១:៥; គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:២៣–២៤
ចេញពីព្រះគម្ពីរ
សព្វថ្ងៃនេះ គុណធម៌ស្ត្រី គឺពោរពេញដោយសេចក្តីជំនឿ បានជួយដល់ព្រះអង្គសង្គ្រោះ ។ នៅក្នុង លូកា ៨ យើងអានអំពីស្ត្រីម្នាក់ដែលមានជំងឺធ្លាក់ឈាមអស់រយៈពេល ១២ ឆ្នាំ ដែលមិនអាចព្យាបាលជាឡើយ ។ នាងបានជាសះស្បើយនៅពេលនាង« បានមកពីក្រោយ [ ព្រះគ្រីស្ទ ] ហើយបានពាល់ជាយព្រះពស្តទ្រង់ ៖ ហើយភ្លាមនោះ ជំងឺធ្លាក់ឈាមរបស់គាត់បាន [ ជា ] មួយរំពេច ។ … ព្រះយេស៊ូវមានព្រះបន្ទូលសួរថាអ្នកណាពាល់ខ្ញុំ ៖ ដ្បិតខ្ញុំដឹងថាមានឫទ្ធិ៤ ផ្សាយចេញពីខ្ញុំទៅហើយ » ។ ស្ត្រីដ៏មានគុណធម៌ស្មោះត្រង់នោះបាន ផ្តួលខ្លួននៅចំពោះទ្រង់ ទូលទៅ កាន់ទ្រង់« នៅមុខមនុស្សទាំងអស់ » ពីហេតុដែល« នាងពាល់ទ្រង់ » ហើយ« ពីបែបដែលនាងបានជាភ្លាម១រំពេចផង ។ ហើយទ្រង់មានព្រះបន្ទូលទៅនាងថា ចូរសង្ឃឹមឡើង កូនស្រីអើយ ៖ ដ្បិតសេចក្តីជំនឿនាងបានសង្គ្រោះនាងហើយ » ( សូមមើល លូកា ៨:៤៣-៤៨សូមមើលផងដែរ ៦:១៧–១៩ ) ។
តាមរយៈគុណធម៌របស់ទ្រង់៥ នោះព្រះគ្រីស្ទអាចព្យាបាល អាចធ្វើកិច្ចការបាន ពង្រឹង លួងលោម និង រីករាយនៅពេលយើងជ្រើសរើសដោយសេចក្តីក្លាហាន និង សេចក្តីជំនឿដើម្បីជួយទ្រង់ ។