សម្រាប់កុមារតូចៗ គេហដ្ឋានដែលដង្វាយមួយភាគក្នុងដប់ត្រូវបានស្ថាបនាឡើង ដោយ ចានែល វិលលាម អ្នកនិពន្ធរស់នៅក្នុងរដ្ឋ យូថាហ៍ ស.រ.អា ។ រូបភាពthe temple built by tithing នេះគឺចាកឃ៍ ។ ទាំងនេះគឺជាប្រាក់កាក់របស់ចាកឃ៍ ដែលលាន់ឮសូរក្រឺងៗ ។ នេះគឺជាដង្វាយមួយភាគក្នុងដប់របស់ចាកឃ៍ គឺ ១០ ភាគរយ ។ នេះគឺជាប៊ីស្សពដែលចាប់រលាក់ដៃរបស់ចាកឃ៍ ពេលគាត់បានបង់ដង្វាយមួយភាគក្នុងដប់ គឺ ១០ ភាគរយរបស់គាត់ ។ នេះគឺជាព្យាការី ដែលពេញដោយការរីករាយ និង ដោយការអធិស្ឋាន ដែលបានមានប្រសាសន៍ថា « តោះយើងនាំគ្នាកសាងព្រះវិហារបរិសុទ្ធ » ជាមួយនឹងដង្វាយមួយភាគក្នុងដប់ដែលបានផ្ញើទៅពីប៊ីស្សពដែលបានចាប់រលាក់ដៃរបស់ចាកឃ៍ ពេលគាត់បង់ដង្វាយមួយភាគក្នុងដប់ គឺ ១០ ភាគរយរបស់គាត់ ។ នេះគឺជាព្រះវិហារបរិសុទ្ធ ចែងចាំង និង ស ជាដំណាក់នៃព្រះអម្ចាស់ ដែលពេញដោយពន្លឺ ។ នេះគឺជាដំណាក់ដែលដង្វាយមួយភាគក្នុងដប់បានកសាង ព្រោះព្យាការីបានមានប្រសាសន៍ថា « តោះយើងនាំគ្នាកសាងព្រះវិហារបរិសុទ្ធ » ជាមួយនឹងដង្វាយមួយភាគក្នុងដប់ដែលបានផ្ញើទៅពីប៊ីស្សពដែលបានចាប់រលាក់ដៃរបស់ចាកឃ៍ ពេលគាត់បង់ដង្វាយមួយភាគក្នុងដប់ គឺ ១០ ភាគរយរបស់គាត់ ។ នេះគឺជាស្នាមញញឹមរបស់ចាកឃ៍ ញញឹមយ៉ាងធំ និង ស្រស់ស្រាយ ពេលគាត់ទៅព្រះវិហារបរិសុទ្ធ ដែលចែងចាំង និង ស ដើម្បីផ្សារភ្ជាប់នឹងក្រុមគ្រួសាររបស់គាត់នៅក្នុងព្រះនេត្រនៃព្រះ ។ តើដង្វាយមួយភាគក្នុងដប់របស់ចាកឃ៍នៅឯណាខ្លះ ?