២០១៥
អ្នកគង្វាល​ល្អ
June 2015


ពេលវេលា​សម្រាប់​ខគម្ពីរ

អ្នកគង្វាល​ល្អ

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា ។

រៀន​អំពី​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​រួម​គ្នា​នៅ​ឆ្នាំ​នេះ !

រូបភាព
the good shepherd

ថ្ងៃ​មួយ​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រាប់​រឿង​មួយ ( ឬ រឿង​ប្រៀបធៀប ) អំពី​អ្នក​គង្វាល​ម្នាក់​ដែល​ស្រឡាញ់​ចៀម​របស់​គាត់​ខ្លាំង​ណាស់ ដែល​គាត់​នឹង​ប្រគល់​សូម្បី​តែ​ជីវិត​គាត់​ដើម្បី​ការពារ​ពួក​វា ។ យើង​គឺ​ដូច​ជា​ចៀម​នៅ​ក្នុង​រឿង​នោះ​ដែរ ។ ហើយ​អ្នក​គង្វាល​គឺ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ពេល​ខ្លះ​ទ្រង់​ត្រូវ​បាន​ហៅ​ថា​ជា​អ្នក​គង្វាល​ដ៏​ល្អ ។

ព្រះយេស៊ូវ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ នៅពេល​ឪពុក​ម្ដាយ​មួយ​ចំនួន​បាន​នាំ​កូនៗ​របស់​ពួកគេ​មក​មើល​ទ្រង់ ។ ទ្រង់​មាន​ព្រះបន្ទូល​ថា « ទុក​ឲ្យ កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស ដូច​វា​រាល់​គ្នា​ដែរ » ( លូកា ១៨:១៦ ) ។ បន្ទាប់​មក ទ្រង់​បាន​នាំ​ពួកគេ​មក​ក្នុង​រង្វង់​ព្រះហស្ត​ទ្រង់ ហើយ​ប្រទានពរ​ដល់​ពួកគេ ។

សូម​បិទ​ភ្នែក​របស់​អ្នក ហើយ​ស្រមៃ​ថា ព្រះអង្គ​សង្គ្រោះ​កំពុង​កាន់​ដៃ​អ្នក​នៅ​ក្នុង​ព្រះហស្ត​ទ្រង់ ហើយ​កំពុង​ប្រទាន​ពរ​ដល់​អ្នក ។ អ្នក​អាច​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ពេល​អ្នក​រៀន ឬ គិត​អំពី​ទ្រង់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ពី​អ្នក​គង្វាល​ដ៏​ល្អ គឺ​ព្រះយេស៊ូវគ្រីស្ទ ។