២០១៥
តើ​អាហារ​របស់​ខ្ញុំ​សាមញ្ញ​ពេក​ឬ ?
June 2015


តើ​អាហារ​របស់​ខ្ញុំ​សាមញ្ញ​ពេក​ឬ ?

ជេនីហ្វើរ ឃ្លីងហ្គូនស្ម៊ីធ រដ្ឋ យូថាហ៍ ស.រ.អា

រូបភាព
illustration of casserole dish with hands clasping in front of it

ពេល​រសៀល​ថ្ងៃ​ស្អែក​នោះ ខ្ញុំ​បាន​ទទួល​ការបំផុស​ឲ្យ​យក​ម្ហូប​ដែល​ខ្ញុំ​បាន​ចម្អិន​សម្រាប់​អាហារ​ពេល​ល្ងាច​ទៅ​ជូន​បងស្រី ម៉រហ្គិន និង ស្វាមី​គាត់​សម្រាប់​ខួប​អាពាហ៍ពិពាហ៍​របស់​ពួកគាត់ ។

រចនា​ដោយ ប្រេដលី អេជ ខ្លាក

អស់​រយៈពេល​ពីរ​ឆ្នាំ ខ្ញុំ​បាន​បង្រៀន​សួរ​សុខទុក្ខ​អ្នក​ជិត​ខាង និង ជា​មិត្ត​ខ្ញុំ​ម្នាក់ ឈ្មោះ​បងស្រី ម៉រហ្គិន ។ គាត់​មាន​អាយុ​ច្រើន​ជាង​ខ្ញុំ​ច្រើន ដូច្នេះ​ខ្ញុំ​បាន​រៀន​ពី​គាត់ និង ពី​ជីវិត​គាត់​យ៉ាង​ច្រើន ដូច​ដែល​គាត់​បាន​រៀន​ពី​សារលិខិត​បង្រៀន​សួរ​សុខ​ទុក្ខ​របស់​ខ្ញុំ​ដែរ ។

ពេល​ដែល​ខ្ញុំ​ជា​គ្រូ​បង្រៀន​សួរ​សុខ​ទុក្ខ​របស់​គាត់ បងស្រី ម៉រហ្គិន ត្រូវបាន​រកឃើញ​ថា​មាន​ជំងឺ​មហារីក ។ ខ្ញុំ​មាន​ភាព​អស្ចារ្យ​ចំពោះ​ការស៊ូទ្រាំ​ដ៏​ក្លាហាន​របស់​គាត់ទៅ​នឹង​ការ​ព្យាបាល​ខាង​វេជ្ជសាស្ត្រ​របស់​គាត់ ហើយ​គាត់​តែងតែ​មាន​ស្នាម​ញញឹម​ស្ទើរ​តែ​គ្រប់​ពេល ។

អំឡុង​ពេល​នៃ​ការសួរ​សុខ​ទុក្ខ​មួយ​របស់​ខ្ញុំ គាត់​បាន​លើក​ឡើង​ថា ថ្ងៃ​ស្អែក​នោះ​គឺ​ជា​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​របស់​គាត់ ។ មិន​យូរ​ប៉ុន្មាន ការសន្ទនា​របស់​យើង​បាន​នាំ​ទៅ​រឿង​ផ្សេង ហើយ​ការសួរ​សុខ​ទុក្ខ​របស់​យើង​ក៏​បាន​បញ្ចប់ ។

ពេល​រសៀល​ថ្ងៃ​ស្អែក​នោះ ខ្ញុំ​បាន​ទទួល​ការបំផុស​ឲ្យ​យក​ម្ហូប​ដែល​ខ្ញុំ​បាន​ចម្អិន​សម្រាប់​អាហារ​ពេល​ល្ងាច​ទៅ​ជូន​បងស្រី ម៉រហ្គិន និង ស្វាមី​គាត់​សម្រាប់​ខួប​អាពាហ៍ពិពាហ៍​របស់​ពួកគាត់ ។ ពី​ដំបូង ខ្ញុំ​បាន​ព្រងើយ​កន្ដើយ​នឹង​ការបំផុស​នោះ ដោយ​សារ​ខ្ញុំ​គ្រាន់តែ​ធ្វើ​ម្ហូប​ធម្មតាៗ​ប៉ុណ្ណោះ ។ ពិត​ណាស់ ម្ហូប​ធម្មតា​បែប​នេះ​វា​នឹង​មិន​សម​នឹង​ឱកាស​ដ៏​ពិសេស​បែប​នេះ​ទេ ។

ប៉ុន្តែ ការបំផុស​នោះ​មិន​ចាកចេញ​ពី​ខ្ញុំ​ទេ ។ ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​ស្វាមី​ខ្ញុំ​ដែល​នៅ​កន្លែង​ធ្វើ​ការ ដោយ​សង្ឃឹម​ថា គាត់​នឹង​យល់​ស្រប​ថា វា​មិន​មែន​ជា​គំនិត​ល្អ​ទេ ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ទូរស័ព្ទ​ទៅ​បងស្រី ម៉រហ្គិន ហើយ​ប្រាប់​គាត់​ថា​ខ្ញុំ​នឹង​យក​អាហារ​ពេល​ល្ងាច​ទៅ​ជូន​គាត់ ។

ដោយ​ខ្មាស់​អៀន​នឹង​ម្ហូប​ដ៏​សាមញ្ញ​របស់​ខ្ញុំ ហើយ​អ្វី​ដែល​ខ្ញុំ​គិត​នោះ​គឺជា​ការសន្មត់​ខាង​ខ្ញុំ​ខ្លួន​ឯង​ផង​នោះ បាន​រារាំង​ខ្ញុំ​មិន​ឲ្យ​ទូរស័ព្ទ​ទៅ​មិត្ត​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​អាច​បោះបង់​ចោល​អារម្មណ៍​ដែល​ថា ខ្ញុំ​ត្រូវ​ចែកចាយ​អាហារ​ពេល​ល្ងាច​របស់​ខ្ញុំ​នោះ​ឡើយ ។ ដូច្នេះ ខ្ញុំ​បាន​ចាប់​ម្ហូប​ដាក់​ចាន ហើយ​ដើរ​ឆ្លង​ផ្លូវ​ទៅ​ទាំង​ភ័យ ។

ពេល​ខ្ញុំ​ចូល​ក្នុង​ទីធ្លា​របស់​ពួកគាត់ ខ្ញុំ​បាន​ឃើញ​បងប្រុស និង បងស្រី ម៉រហ្គិន កំពុង​ចូល​ក្នុង​ឡាន​របស់​ពួកគាត់ ។ ខ្ញុំ​បាន​ប្រាប់​ថា ខ្ញុំ​បាន​យក​អាហារ​ពេល​ល្ងាច​មក​សម្រាប់​ខួប​អាពាហ៍ពិពាហ៍​របស់​ពួកគាត់ ហើយ​សង្ឃឹម​ថា ពួកគាត់​មិន​ប្រកាន់​ទេ ។

ស្នាម​ញញឹម​ពព្រាយ​បាន​លេច​ឡើង​នៅ​លើ​ផ្ទៃមុខ​របស់​បងស្រី ម៉រហ្គិន ។ គាត់​បាន​ពន្យល់​ថា ពួកគាត់​បាន​សម្រេច​ចិត្ត​ទៅ​អបអរ​ខួប​អាពាហ៍ពិពាហ៍​របស់​ពួកគាត់​នៅឯ​ភោជនីយដ្ឋាន​ក្នុង​តំបន់​មួយ ព្រោះ​មហារីក​របស់​គាត់​ធ្វើ​ឲ្យ​គាត់​អស់​កម្លាំង​ខ្លាំង មិន​អាច​ចម្អិន​ម្ហូប ឬ ទៅ​កន្លែង​ណា​ទៀត​បាន​ទេ ។ មើល​ទៅ​គាត់​ហាក់​រសាយ​ចិត្ត ដែល​អាច​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ផ្ទះ ។

ខ្ញុំ​មាន​អារម្មណ៍​រសាយ​ចិត្ត និង សប្បាយ​រីករាយ ពេល​ពួកគាត់​បាន​ទទួល​យក​អាហារ​ដ៏​សាមញ្ញ​របស់​ខ្ញុំ ។

មិន​បាន​ពីរ​ខែ​ក្រោយ​មក ពេល​បងស្រី ម៉រហ្គិន បាន​បញ្ចប់​ការព្យាបាល​មហារីក​របស់​គាត់ ស្វាមី​ជា​ទី​ស្រឡាញ់​របស់​គាត់​បាន​ទទួល​មរណៈភាព​ទៅ ដោយ​សារ​ជំងឺ​ឈឺ​ភ្លាមៗ​មួយ ។ ខួប​អាពាហ៍ពិពាហ៍​របស់​ពួកគាត់​គឺ​ទើបតែ​ប៉ុន្មាន​សប្ដាហ៍​មុន​ថ្ងៃ​ចុង​ក្រោយ​របស់​ពួកគាត់​ប៉ុណ្ណោះ ។

ខ្ញុំ​បាន​រៀន​យ៉ាង​ច្រើន​ពី​ពេល​នោះ អំពី​ការធ្វើ​តាម​សំឡេង​ដ៏​តូច​រហៀង​របស់​ព្រះវិញ្ញាណ នៅ​ក្នុង​ការបម្រើ​ដល់​អ្នក​ដទៃ ។ ការបម្រើ​ដែល​យើង​ត្រូវ​បាន​ស្នើ — ឬ ត្រូវ​បាន​បំផុស — ឲ្យ​ធ្វើ អាច​មិន​មាន​ភាព​ងាយ​ស្រួល ឬ សាមញ្ញ​ពេក​នៅ​ក្នុង​ក្រសែ​ភ្នែក​យើង ប៉ុន្តែ ប្រហែល​វា​ជា​អ្វី​ដែល​ត្រូវ​ការ​នោះ​ឯង ។ បទពិសោធន៍​នេះ បាន​ផ្ដល់​ភាពក្លាហាន​ដល់​ខ្ញុំ ដើម្បី​បម្រើ​ក្នុង​គ្រប់​លទ្ធភាព​ដែល​ព្រះអម្ចាស់​ត្រូវការ​ខ្ញុំ ហើយ​វា​បង្កើន​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ដើម្បី​ធ្វើ « កិច្ចការ​នៃ​ពួក​ទេវតា » ( « ដោយ​ជា​ស្ត្រី​ក្នុង​ស៊ីយ៉ូន » ទំនុក​តម្កើង, លេខ ១៩៦ ) ។