២០១៥
គំនិត​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
June 2015


គំនិត​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ច្បាប់​នេះ​មាន​នូវ​អត្ថបទ និង សកម្មភាព​នានា​ដែល​អាច​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ នៅ​ខាង​ក្រោម​ជា​គំនិត​ចំនួន​ពីរ ។

« ថ្ងៃ​ដ៏​រុងរឿង​នៃ​ការស្ដារ​ឡើង​វិញ​នៃ​បព្វជិតភាព » ទំព័រ ២៤ ៖ សូម​ពិចារណា​ក្នុង​ការ​ពន្យល់​ពី​របៀប​ដែល​បព្វជិតភាព​ត្រូវបាន​ប្រគល់​បន្ត ដោយ​គូរ​បន្ទាត់​សាមញ្ញ​មួយ​ចេញ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ដោយ​ចាប់​ផ្ដើម​ពី​លោក​អ័ដាម ហើយ​បន្ត​ទៅ​ព្យាការី​ទាំងឡាយ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ហើយ​បន្ទាប់​មក ចាប់​ពី​ព្រះយេស៊ូវគ្រីស្ទ និង ពួក​សាវក​របស់​ទ្រង់​ទៅ​ដល់​យ៉ូសែប ស្ម៊ីធ ។ អ្នក​អាច​ព្យាយាម​ទន្ទេញ​ពាក្យ​ទាំងឡាយ ដែល​យ៉ូហាន បាទីស្ទ បាន​មាន​ប្រសាសន៍ នៅពេល​ប្រគល់​បព្វជិតភាព​អើរ៉ុន​ទៅ​ដល់​យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ដូច​មាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣:១ ហើយ​ពិភាក្សា​ពី​ភាពសំខាន់​នៃ​ព្រឹត្តិការណ៍​នោះ ។

« ទីបន្ទាល់​របស់​ម៉ៃ » ទំព័រ ៧៤ ៖ បន្ទាប់​ពី​អាន​អត្ថបទ​ជាមួយ​គ្នា​រួច​ហើយ អ្នក​អាច​ពិភាក្សា​ពី « របៀប » ដើម្បី​ទទួល​បាន​ទីបន្ទាល់​មួយ ៖ អធិស្ឋាន អាន​ព្រះគម្ពីរ ស្ដាប់​ពួក​ព្យាការី និង សាវក ស្ដាប់​ទីបន្ទាល់​របស់​អ្នក​ផ្សេងទៀត ថ្លែង​ទីបន្ទាល់​ផ្ទាល់​ខ្លួន ជាដើម ។ សូម​និយាយ​អំពី​របៀប​ដែល​ទីបន្ទាល់​អាច​ដូច​ជា​ពន្លឺ ។ បន្ទាប់​មក ឪពុក​ម្ដាយ​អាច​ថ្លែង​ទីបន្ទាល់​របស់​ពួកគាត់ ហើយ​អញ្ជើញ​កូនៗ​ឲ្យ​ចែកចាយ​ទីបន្ទាល់ ឬ អារម្មណ៍​របស់​ពួកគេ បើ​ពួកគេ​ចង់ ។