២០១៥
ទំព័រ​របស់​យើង
June 2015


ទំព័រ​របស់​យើង

រូបភាព
our page

ខ្ញុំ​មិន​អាច​រង់ចាំ​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន​ទេ ។ ឆ្នាំ​មុន ពេល​ខ្ញុំ​ចូល​ដល់​អាយុ​ប្រាំបី​ឆ្នាំ ប៉ា ម៉ាក់ ក្រុមគ្រួសារ និង មិត្តភក្ដិ​របស់​ខ្ញុំ​ពី​សាសនាចក្រ​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ ។ វា​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​ណាស់​សម្រាប់​ខ្ញុំ ។ វា​ប្រពៃ​ណាស់​ដែល​ដឹង​ថា ស្ថានសួគ៌​អបអរ​សាទរ​ដល់​ការសម្រេច​ចិត្ត​របស់​ខ្ញុំ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក និង ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​យើង​ទទួល​បុណ្យ​ជ្រមុជទឹក យើង​ធ្វើ​សេចក្តី​សញ្ញា​មួយ​ជាមួយ​ព្រះវរបិតាសួគ៌។ ខ្ញុំ​ដឹង​ថា ទ្រង់​សព្វ​ព្រះទ័យ​នឹង​ការសម្រេច​ចិត្ត​របស់​ខ្ញុំ ព្រោះ​វា​ជា​ការសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ និង សុចរិត ។

ហ្សារៀ ហ្សី អាយុ ៨ ឆ្នាំ ប្រទេស ហុនដូរ៉ាស

ខ្ញុំ​បាន​គូរ​រូប​ពលទ័ព​ហេលេមិន​នៅ​លើ​អាវ​យឺត​របស់​ខ្ញុំ ។ ខ្ញុំ​ចង់​ធ្វើ​ជា​មនុស្ស​ស្មោះត្រង់ ក្លាហាន និង គោរព​ប្រតិបត្តិ​ដល់​ព្រះបញ្ញត្តិ​របស់​ព្រះ ដូច​ជា​ពួកគេ​ដែរ !

ហ្សី យូអិន អាយុ ៦ ឆ្នាំ ប្រទេស តៃវ៉ាន់

នេះ​គឺ​ជា​ក្រុមគ្រួសារ​ខ្ញុំ​នៅ​ព្រះវិហារ​បរិសុទ្ធ ។

ហ្សែរីហ្សា ធី អាយុ ៨ ឆ្នាំ ប្រទេស ម៉ិកស៊ីកូ

យើង​ចូលចិត្ត ពេល​ប៉ា​ម៉ាក់​យើង​នាំ​យើង​ទៅ​ព្រះវិហារ​បរិសុទ្ធ ព្រោះ​វា​ជា​កន្លែង​ដ៏​ស្រស់​ស្អាត ហើយ​យើង​មាន​អារម្មណ៍​កាន់​តែ​ខិត​ជិត​ព្រះ ពេល​យើង​នៅ​ទី​នោះ ។

នីហ្វៃ និង ប្រាយអិន វី អាយុ ៦ និង ៩ ឆ្នាំ ប្រទេស អេក្វាឌ័រ