២០១៥
គេហស្ឋាន​ដែល​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ត្រូវបាន​ស្ថាបនា​ឡើង
June 2015


សម្រាប់​កុមារ​តូចៗ

គេហដ្ឋាន​ដែល​ដង្វាយមួយ​ភាគ​ក្នុង​ដប់​ត្រូវ​បាន​ស្ថាបនា​ឡើង

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា ។

រូបភាព
the temple built by tithing

នេះ​គឺ​ចាកឃ៍ ។ ទាំង​នេះ​គឺ​ជា​ប្រាក់​កាក់​របស់​ចាកឃ៍ ដែល​លាន់​ឮ​សូរ​ក្រឺងៗ ។ នេះ​គឺ​ជា​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ចាកឃ៍ គឺ ១០ ភាគ​រយ ។

នេះ​គឺ​ជា​ប៊ីស្សព​ដែល​ចាប់​រលាក់​ដៃ​របស់​ចាកឃ៍ ពេល​គាត់​បាន​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ គឺ ១០ ភាគ​រយ​របស់​គាត់ ។

នេះ​គឺ​ជា​ព្យាការី ដែល​ពេញ​ដោយ​ការរីករាយ និង ដោយ​ការអធិស្ឋាន ដែល​បាន​មាន​ប្រសាសន៍​ថា « តោះ​យើង​នាំ​គ្នា​កសាង​ព្រះវិហារ​បរិសុទ្ធ » ជាមួយ​នឹង​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដែល​បាន​ផ្ញើ​ទៅ​ពី​ប៊ីស្សព​ដែល​បាន​ចាប់​រលាក់​ដៃ​របស់​ចាកឃ៍ ពេល​គាត់​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ គឺ ១០ ភាគ​រយ​របស់​គាត់ ។

នេះ​គឺ​ជា​ព្រះវិហារ​បរិសុទ្ធ ចែងចាំង និង ស ជា​ដំណាក់​នៃ​ព្រះអម្ចាស់ ដែល​ពេញ​ដោយ​ពន្លឺ ។

នេះ​គឺ​ជា​ដំណាក់​ដែល​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​បាន​កសាង ព្រោះ​ព្យាការី​បាន​មាន​ប្រសាសន៍​ថា « តោះ​យើង​នាំ​គ្នា​កសាង​ព្រះវិហារ​បរិសុទ្ធ » ជាមួយ​នឹង​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដែល​បាន​ផ្ញើ​ទៅ​ពី​ប៊ីស្សព​ដែល​បាន​ចាប់​រលាក់​ដៃ​របស់​ចាកឃ៍ ពេល​គាត់​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ គឺ ១០ ភាគ​រយ​របស់​គាត់ ។

នេះ​គឺ​ជា​ស្នាម​ញញឹម​របស់​ចាកឃ៍ ញញឹម​យ៉ាង​ធំ និង ស្រស់​ស្រាយ ពេល​គាត់​ទៅ​ព្រះវិហារ​បរិសុទ្ធ ដែល​ចែងចាំង និង ស ដើម្បី​ផ្សារ​ភ្ជាប់​នឹង​ក្រុម​គ្រួសារ​របស់​គាត់​នៅ​ក្នុង​ព្រះនេត្រ​នៃ​ព្រះ ។