២០១៥
លក្ខណៈសម្បត្តិ​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ គុណធម៌
June 2015


សារលិខិត​បង្រៀន​សួរ​សុខទុក្ខ

លក្ខណៈសម្បត្តិ​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ ៖ គុណធម៌

សូម​សិក្សា​អត្ថបទ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន ហើយ​ព្យាយាម​ដើម្បី​ដឹង​ថា​ត្រូវ​ចែកចាយ​អ្វី​ខ្លះ ។ តើ​ការ​យល់​ពី​លក្ខណៈសម្បត្តិ​ដ៏​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ នឹង​ពង្រីក​ជំនឿ​របស់​អ្នក​ចំពោះ​ទ្រង់ ហើយ​និង​ផ្ដល់​ពរជ័យ​ដល់​អ្នក​ទាំងឡាយ​ដែល​អ្នក​ថែទាំ​តាម​រយៈ​ការ​បង្រៀន​សួរ​សុខ​ទុក្ខ​ដោយ​របៀប​ណា ? សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​គេហទំព័រ reliefsociety.lds.org

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

« សូម​ឲ្យ​គុណធម៌​តុមតែង​គំនិត​អ្នក​ដោយ​ឥត​ឈប់ឈរ​ឡើយ ខណៈ​នោះ​អ្នក​នឹង​មាន​ចិត្ត​ក្លាហាន​ឡើង​នៅ​ចំពោះ​វត្តមាន​នៃ​ព្រះ ហើយ​គោលលទ្ធិ​អំពី​បព្វជិតភាព​នឹង​ចុះ​មក​លើ​ព្រលឹង​របស់​អ្នក​ដូច​ជា​ទឹក​សន្សើម​ចុះ​ពី​លើ​មេឃ » (គ. និង ស ១២១:៤៥) ។

តើ​គុណធម៌​គឺ​ជា​អ្វី ? ប្រធាន​ជេម អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០–២០០៧ ) បាន​មានប្រសាសន៍​ថា « នៅក្នុង​ន័យ​ពេញលេញ​របស់​វា ពាក្យ​គុណធម៌​រួម​បញ្ចូល​នូវ​លក្ខណៈ​ទាំងអស់​នៃ​សេចក្ដី​សុចរិត​ដែល​ជួយ​ឱ្យ​យើង​បង្កើត​ជា​អត្តចរិត​របស់យើង » ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) បាន​បន្ថែម​ថា ៖ « សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​គឺ​ជា​ឫស​គល់​នៃ​អស់​ទាំង​គុណធម៌ នៃ​គ្រប់​អស់​ទាំង​កិច្ចការ​ល្អៗ នៃ​គ្រប់​អស់​ទាំង​កម្លាំង​នៃ​អត្តចរិត » ។

ស្តី​អំពី​ទំនាក់ទំនង​រវាង​ស្ត្រី និង គុណធម៌ នោះ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា ៖« ស្ត្រី​កើត​មក​ក្នុង​លោកីយ៍ ជាមួយ​នឹង​គុណធម៌ ជា​អំណោយទាន​ដ៏​ទេវភាព ដែល​ធ្វើ​ឲ្យ​ពួក​គាត់​អាច​ដាក់​បញ្ចូល​គុណ​សម្បត្តិ​ដូចជា សេចក្តី​ជំនឿ សេចក្តី​ក្លាហាន មេត្តា​ធម៌ និង ធ្វើឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ទំនាក់​ទំនង និង​ក្នុង​វប្បធម៌ ។ …

« បង​ប្អូន​ស្ត្រី​អើយ គ្រប់​ទាំង​ទំនាក់​ទំនង​របស់​អ្នក គឺ​រវាង​អ្នក និង​ព្រះ ជាព្រះវរបិតាសួគ៌​របស់​អ្នក ទ្រង់​ជា​ប្រភព​នៃ​អំណាច​ខាង​សីលធម៌​របស់​អ្នក ដែល​អ្នក​ត្រូវតែ​ឱប​ក្រសោប​ជា​បឋម​ក្នុង​ជីវិត ។ សូម​ចាំ​ថា អំណាច​របស់​ព្រះ​យេស៊ូវ​បាន​មក​តាម​ការ​បូជា​ព្រះទ័យ​ដ៏​ស្មោះ​របស់​ទ្រង់​ចំពោះ​ព្រះ​ឆន្ទៈ​ព្រះ​វរបិតា ។ … សូម​ខំប្រឹងប្រែងធ្វើ​ជា​សិស្ស​បែប​នោះ​របស់​ព្រះ​វរបិតា និង​ព្រះ​រាជបុត្រា នោះ​អានុភាព​អ្នក​នឹង​មិន​រសាយ​ឡើយ » ។

បទគម្ពីរ​បន្ថែម

ទំនុកដំកើង ២៤:៣–៥; ភីលីព ៤:៨; ពេត្រុសទី ២ ១:៣–៥; អាលម៉ា ៣១:៥; គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:២៣–២៤

រូបភាព
Christ surrounded by people, feeling a woman touching His robe. This has an issue of blood, and touches the Lord's robe in order to be healed. This painting is a smaller version of "Thy Faith Hath Made Thee Whole."

សេចក្ដី​លម្អិត​ដក​ស្រង់​ពី Thy Faith Hath Made Thee Whole, ដោយ វលធើរ រេន

ចេញ​ពី​ព្រះគម្ពីរ

សព្វ​ថ្ងៃ​នេះ គុណធម៌​ស្ត្រី គឺពោរពេញ​ដោយ​សេចក្តី​ជំនឿ បាន​ជួយ​ដល់​ព្រះអង្គ​សង្គ្រោះ ។ នៅ​ក្នុង លូកា ៨ យើង​អាន​អំពី​ស្ត្រី​ម្នាក់​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​រយៈ​ពេល ១២ ឆ្នាំ ដែល​មិន​អាច​ព្យាបាល​ជា​ឡើយ ។ នាង​បាន​ជា​សះស្បើយ​នៅ​ពេល​នាង« បាន​មក​ពី​ក្រោយ [ ព្រះគ្រីស្ទ ] ហើយ​បាន​ពាល់​ជាយ​ព្រះពស្ត​ទ្រង់ ៖ ហើយ​ភ្លាម​នោះ ជំងឺ​ធ្លាក់​ឈាម​របស់​គាត់​បាន [ ជា ] មួយ​រំពេច ។ … ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​សួរ​ថា​អ្នក​ណា​ពាល់​ខ្ញុំ ៖ ដ្បិត​ខ្ញុំ​ដឹង​ថា​មាន​ឫទ្ធិ ផ្សាយ​ចេញ​ពី​ខ្ញុំ​ទៅ​ហើយ » ។ ស្ត្រី​ដ៏​មាន​គុណធម៌​ស្មោះត្រង់​នោះ​បាន ផ្តួល​ខ្លួន​នៅ​ចំពោះ​ទ្រង់ ទូល​ទៅ កាន់​ទ្រង់​« នៅ​មុខ​មនុស្ស​ទាំង​អស់ » ពី​ហេតុ​ដែល​« នាង​ពាល់​ទ្រង់ » ហើយ​« ពី​បែប​ដែល​នាង​បាន​ជា​ភ្លាម​១​រំពេច​ផង ។ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​នាង​ថា ចូរ​សង្ឃឹម​ឡើង កូន​ស្រី​អើយ ៖ ដ្បិត​សេចក្តី​ជំនឿ​នាង​បាន​សង្គ្រោះ​នាង​ហើយ » ( សូមមើល លូកា ៨:៤៣-៤៨សូមមើល​ផងដែរ ៦:១៧–១៩ ) ។

តាមរយៈ​គុណធម៌​របស់​ទ្រង់ នោះ​ព្រះគ្រីស្ទអាច​ព្យាបាល អាច​ធ្វើ​កិច្ចការ​បាន ពង្រឹង លួងលោម និង រីករាយ​នៅ​ពេល​យើង​ជ្រើសរើស​ដោយ​សេចក្តី​ក្លាហាន និង សេចក្តី​ជំនឿ​ដើម្បី​ជួយ​ទ្រង់ ។

កំណត់​ចំណាំ

  1. ជែមស៍ អ៊ី ហ្វោស្ត “The Virtues of Righteous Daughters of God” លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១០៨ ។

  2. ហ្គរដុន ប៊ី ហ៊ិងគ្លី “Excerpts from Recent Addresses of President Gordon B. Hinckley,” Ensign, ខែ មេសា ឆ្នាំ ១៩៩៦ ទំព័រ ៧៣ ។

  3. ឌី ថត គ្រីស្តូហ្វឺសិន « កម្លាំង​សីលធម៌​របស់​ស្ត្រី » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ២៩, ៣១ ។

  4. គុណធម៌​មាន​ព្រះចេស្តា ( ​សូម​មើល ម៉ាកុស ៥:៣០ )

  5. នៅ​ក្នុង​សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ពាក្យ​ថា « បព្វជិតភាព » ត្រូវ​បាន​ឲ្យ​និយម​ន័យ​ថា ជា « សិទ្ធិអំណាច និង អំណាច​ដែល​ព្រះ​ប្រទាន​ដល់​បុរស​ដើម្បី​ធ្វើ​គ្រប់​កិច្ចការ​ទាំងអស់​សម្រាប់​សេចក្តី​សង្គ្រោះ​នៃ​មនុស្ស » (គ. និង ស ៥០:២៦–២៧ ) ។