២០១៥
ប៉ុន្តែ ចុះបើ … ? សំណួរ​អំពី​ការបម្រើ​បេសកកម្ម
June 2015


ប៉ុន្តែ ចុះបើ … ? សំណួរ​អំពី​ការបម្រើ​បេសកកម្ម

ពេល​ដែល​ពេល​វេលា​ដើម្បី​បម្រើ​បេសកកម្ម​កាន់តែ​ខិត​ជិត​មក​ដល់ នោះ​អ្នក​អាច​នឹង​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​ពិត​ជា​អាច​ធ្វើ​វា​បាន​មែន​ឬ ? » មែន​ហើយ អ្នកអាច ! វា​អាច​មិន​មែន​ជា​ការងាយ​ស្រួល​ទេ ប៉ុន្តែ​អ្នក​នឹង​មិន​ដែល​សោក​ស្ដាយ​ឡើយ ។

រូបភាព
3 separate images. Two missionaries in Romania standing in the courtyard of a large building talking. A fountain is in the background. (PWO #12548) Bishop in his office talking to a young man in DR Congo. (PWO #12548) Elder missionary studying the scriptures. Shot in the Philippines. (PWO #12508)

ការ​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម​អាច​ជា​ការគួរ​ឲ្យ​ភ័យ​ខ្លាច ។ មាន​អ្វីៗ​ជា​ច្រើន​ដែល​អ្នក​អាច​នឹង​ព្រួយ​បារម្ភ—លុយកាក់ ចំណេះដឹង ភាពខ្មាស់​អៀន—ប៉ុន្តែ​មិន​ថា​កង្វល់​នោះ​ជា​អ្វី​ទេ អ្នក​អាច​រកឃើញ​ការអះអាង និង ភាពក្លាហាន​ដែល​អ្នក​ត្រូវការ ។ ទាំង​នេះ​គឺ​ជា​សំណួរ និង ចម្លើយ​មួយ​ចំនួន​ដែល​ត្រូវបាន​សួរ/ឆ្លើយ​ជា​ញឹកញាប់ ដើម្បី​ជួយ​អ្នក​យក​ឈ្នះ​លើ​ភាពភ័យ​ខ្លាច​របស់​អ្នក និង ដើម្បី​ស្វែង​រក​សេចក្ដី​ជំនឿ​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​មុខ ។

ចុះ​បើ​ខ្ញុំ​មិន​ចេះ​ព្រះគម្ពីរ និង ដំណឹងល្អ​គ្រប់គ្រាន់ ?

ការរៀបចំ​បេសកកម្ម​ពិតជា​គប្បី​ត្រូវ​រួម​បញ្ចូល​ទាំង​ការរៀន​អំពី​ដំណឹងល្អ ប៉ុន្តែ​អ្នក​មិន​ចាំបាច់​ត្រូវ​ចេះ​អ្វីៗ​គ្រប់​យ៉ាង​មុន​ពេល​អ្នក​ទៅ​បម្រើ​នោះ​ទេ ។ ឧទាហរណ៍ ពេល​នៅ​ជា​ក្មេង​ប្រុស​ម្នាក់ អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ លោក​បាន​ព្រួយ​បារម្ភ​ថា លោក​ពុំ​បាន​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម ។ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ចាំ​ពី​ការអធិស្ឋាន​ថា ‹ ព្រះវរបិតាសួគ៌​អើយ តើ​ខ្ញុំ​អាច​បម្រើ​បេសកកម្ម​មួយ​បាន​ដោយ​របៀប​ណា​ទៅ បើ​ខ្ញុំ ចេះ​តែ​បន្តិច​បន្ដួច​ហ្នឹង ? › ខ្ញុំ​បាន​ជឿ​ទៅ​លើ​សាសនាចក្រ ប៉ុន្តែ​ខ្ញុំ មាន​អារម្មណ៍​ថា ចំណេះដឹង​ខាង​វិញ្ញាណ​របស់​ខ្ញុំ គឺ​មាន​កម្រិត​តិច​តួច​ណាស់ ។ នៅពេល​ខ្ញុំ​បាន​អធិស្ឋាន ខ្ញុំ​ទទួល​បាន​អារម្មណ៍​ថា ៖ ‹ អ្នក​ពុំ​ចេះ​ដឹង​អ្វីៗ​ទាំងអស់​នោះទេ ប៉ុន្តែ​អ្នក​ដឹង​ល្មម​គ្រប់គ្រាន់​ហើយ ! › »

ចំណេះដឹង​អំពី​ដំណឹងល្អ​នឹង​បាន​មក ពេល​អ្នក​ធ្វើ​កិច្ចការ​ដោយ​ស្មោះត្រង់ ដើម្បី​រៀន​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ និង សិក្សា​ព្រះគម្ពីរ ហើយ​អ្នក​នឹង​មិន​ឯកោ​ទេ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ដឹកនាំ​អ្នក ហើយ​អ្នក​នឹង​មាន​ដៃគូ អ្នក​ដឹកនាំ​អ្នក​ផ្សព្វផ្សាយ​សាសនា និង ប្រធាន​បេសកកម្ម​របស់​អ្នក​ដើម្បី​ជួយ​អ្នក​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក ។ សូម​ចងចាំ​ពី​អ្វី​ដែល អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖ « ទំហំ​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក ឬ កម្រិត​នៃ​ចំណេះដឹង​របស់​អ្នក​មិន​មែន​ជា​បញ្ហា​នោះទេ—វា​គឺ​ជា​សេចក្ដី​សុចរិត​ដែល​អ្នក​បង្ហាញ​ទៅកាន់​សេចក្ដី​ជំនឿ​ដែល​អ្នក​មាន និង សេចក្ដី​ពិត​ដែល​អ្នក​បាន​ដឹង​រួច​ស្រេច​ហើយ » ។

ចុះ​បើ ខ្ញុំ​មិន​ប្រាកដ​ថា​បើ​ខ្ញុំ​មាន​ទីបន្ទាល់​មួយ​ឬ​អត់​នោះ ?

ការទទួល​បាន​ទីបន្ទាល់​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្រៃលែង​ក្នុង​ការរៀបចំ​ខ្លួន​សម្រាប់​បេសកកម្ម ។ អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា ទីបន្ទាល់​របស់​អ្នក​ខ្សោយ ប៉ុន្តែ​វា​នឹង​លូតលាស់​ឡើង ពេល​ដែល​អ្នក​ខំ​ប្រឹងប្រែង​ដោយ​ស្មោះត្រង់​ដើម្បី​ស្ថាបនា​វា​ឡើង ។ គ្រាន់តែ​ចងចាំ​ថា ៖

  • សូម​ស្វែងរក​ពេល​វេលា​ដ៏​ស្ងប់ស្ងាត់​ទាំងឡាយ​ដើម្បី​សិក្សា និង អធិស្ឋាន ។ អ្នក​ត្រូវការ​ពេល​វេលា​ដែល​អ្នក​អាច​ទទួល​អារម្មណ៍​នៃ​ការបំផុស​ពី​ព្រះវិញ្ញាណ ។

  • សូម​រស់​នៅ​តាម​ដំណឹងល្អ ។ សូមមើល យ៉ូហាន ៧:១៧ ដើម្បី​រកមើល​ពី​មូលហេតុ​ដែល​ការណ៍​នេះ​នឹង​ជួយ​ឲ្យ​ទីបន្ទាល់​របស់​អ្នក​លូតលាស់ ។

  • សូម​បង្កើត​វា​ឡើង​បន្តិច​ម្ដងៗ ។ « ដំណើរ​ខាង​វិញ្ញាណ [ របស់​អ្នក ] គឺ​ជា​ដំណើរ​ការ​អស់​មួយ​ជីវិត ។ យើង​ពុំ​ដឹង​អ្វីៗ​ទាំងអស់​ចាប់​តាំងពី​ដំបូង ឬ សូម្បី​តែ​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ ។ ការ​ប្រែចិត្ត​ជឿ​របស់​យើង​មក​មួយ​ជំហាន​ម្ដងៗ » ។

សូម​ចងចាំ​ផងដែរ​ថា ទីបន្ទាល់​របស់​អ្នក​អាច​នឹង​រឹងមាំ​ជាង​ដែល​អ្នក​គិត ។ អែលឌើរ ហូឡិន បាន​ចែកចាយ​រឿង​នេះ​ថា ៖ « ក្នុង​ពេល​ថ្មីៗ​នេះ ក្មេង​ប្រុស​អាយុ ១៤ ឆ្នាំ​ម្នាក់ បាន​និយាយ​មក​កាន់​ខ្ញុំ​ដោយ​ស្ទាក់​ស្ទើរ​បន្តិច​ថា ‹ បង​ប្រុស ហូឡិន ខ្ញុំ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ថា ខ្ញុំ​ដឹង​ថា​សាសនាចក្រ​នេះ​ពិត ប៉ុន្តែ​ខ្ញុំ​ជឿថា​វា​ពិត › ។ ខ្ញុំ​បាន​ឱប​ក្មេង​នោះ​យ៉ាង​ណែន ។ ខ្ញុំ​បាន​ប្រាប់ … ថា ការជឿ គឺ​ជា​ពាក្យ​ដ៏​មាន​តម្លៃ លើស​ពី​នេះ​ទៀត វា​គឺ​ជា​ទង្វើ​ដ៏មាន​តម្លៃ ហើយ​ថា​គាត់​មិន​ត្រូវ​សុំទោស​សម្រាប់ ‹ ការ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ​នោះ​ឡើយ › ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ព្រះគ្រីស្ទ​ទ្រង់​ផ្ទាល់​បាន​មាន​ព្រះបន្ទូល​ថា ‹ កុំខ្លាចអី ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ › ។ … ខ្ញុំ​បាន​ប្រាប់​ក្មេង​ប្រុស​នេះ​ថា ការជឿ​គឺ​តែងតែ​ជា​ជំហាន​ទីមួយ​ឆ្ពោះ​ទៅ​កាន់​ការជឿ​ស៊ប់ ។ … ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​មាន​មោទនភាព​ចំពោះ​គាត់​សម្រាប់​ភាព​ស្មោះត្រង់​នៃ​ការ​ស្វែងរក​របស់​គាត់ » ។

ចុះ​បើ​ខ្ញុំ​មិន​មាន​អារម្មណ៍​ថា​ខ្ញុំ​សក្ដិសម ?

ប្រសិន​បើ​មាន​អ្វី​ខុស​ឆ្គង​នៅក្នុង​ជីវិត​អ្នក អ្នក​អាច​ដោះស្រាយ​វា​បាន ។ ប៊ីស្សព ឬ ប្រធាន​សាខា​របស់​អ្នក​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​បាន​ស្អាតស្អំ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​ទទូច​ដល់​អ្នក​ថា អ្នក​មិន​អធិស្ឋាន​ដើម្បី​ដឹង​ថាបើ​អ្នក​គួរ​ទៅ [ បេសកកម្ម ] ឬ​អត់​ទេ ប៉ុន្តែ​សូម​សួរ​ដល់​ព្រះអម្ចាស់​ដើម្បី​ដឹកនាំ​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​ចាំបាច់​ដើម្បី​ឲ្យ​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ដ៏​សក្ដិសម និង ពោរពេញ​ដោយ​ចេស្ដា » ។

រេបេកា អេស ពី​ប្រទេស រុស្សី ចែកចាយ​បទពិសោធន៍​របស់​នាង​ថា ៖ « ទោះបី​ខ្ញុំ​បាន​ប្រែ​ចិត្ត​ហើយ​ក្ដី ក៏​កំហុស និង ការឈឺចាប់​បានធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា ខ្ញុំ​ពុំ​អាច​បម្រើ​បេសកកម្ម​បាន​ទេ ដោយសារ​កំហុស​របស់​ខ្ញុំ​វា​ធំធេង​ពេក ។ ទោះ​ជា​យ៉ាង​ណា ប៊ីស្សព និង ប្រធាន​ស្តេក​របស់​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា អំណាច​នៃ​ការព្យាបាល​នៃ​ដង្វាយធួន​គឺ​នៅក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ខ្លាំង​សម្រាប់​ការប្រែចិត្ត ។ ការ​មាន​ភាពសក្ដិសម​គឺ​ជា​អ្វីៗ​គ្រប់​យ៉ាង​នៅក្នុង​បេសកកម្ម ។ អ្នក​ពុំ​អាច​បង្រៀន​ដោយ​ព្រះវិញ្ញាណ​ទេ បើ​អ្នក​មិន​មាន​ភាពសក្ដិសម​នោះ ( សូមមើល គ. និង ស. ៤២:១៤ ) ។ អ្នក​ត្រូវ​តែ​មាន​សេចក្ដី​សុខសាន្ត​ក្នុង​ដួងចិត្ត​អ្នក ដើម្បី​បម្រើ​ឲ្យ​អស់​ពី​ចិត្ត​អ្នក ។ វា​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ទាំងអស់ » ។

តើ​ខ្ញុំ​អាច​ចាកចេញ​ពី​ក្រុមគ្រួសារ និង មិត្តភក្ដិ​ខ្ញុំ​ដោយ​របៀប​ណា​ទៅ ?

រូបភាព
Two images. Sister missionaries in Hong Kong. They are walking down a sidewalk. (PWO #12618) A group shot of people at a baptism in Thailand before the baptism. An elder missionary in white standing next to a woman also in white. (PWO #12508)

វា​ពិបាក​ដែល​ត្រូវ​ចាកចេញ​ពី​មនុស្ស​ជា​ទី​ស្រឡាញ់​ទាំងឡាយ ជាពិសេស​ដោយ​ដឹង​ថា អ្វីៗ​វា​នឹង​ខុស​ប្លែក​ពេល​អ្នក​ត្រឡប់​មក​វិញ—សម្រាប់​មិត្តភក្ដិ​អ្នក ក្រុមគ្រួសារ​អ្នក និង ជា​ពិសេស​ខ្លួន​អ្នក ។ អ្នក​អាច​នឹង​ព្រួយ​បារម្ភ​អំពី​របៀប​ដែល​ក្រុមគ្រួសារ​អ្នក​ចាត់ចែង​ហិរញ្ញវត្ថុ​ដោយ​គ្មាន​អ្នក ឬ របៀប​ដែល​ពួកគេ​នឹង​ប្រតិកម្ម​ចំពោះ​បេសកកម្ម​អ្នក ។ ប៉ុន្តែ​ព្រះអម្ចាស់​នឹង​ថែរក្សា​ពួក​អ្នក​ទាំងឡាយ​ដែល​អ្នក​ស្រឡាញ់ និង ប្រទាន​ពរ​ដល់​ពួកគេ​សម្រាប់​ការបម្រើ​របស់​អ្នក ( សូមមើល គ. និង ស. ១០០:១ ) ។ ថ្វីបើ​អ្នក​នឹង​នឹក​ពួកគេ តែ​ព្រះអម្ចាស់​ត្រូវការ​អ្នក​ដើម្បី​ជួយ​ក្រុមគ្រួសារ​ផ្សេង​ទៀត​ឲ្យ​ស្វែង​រក​សុភមង្គល​ក្នុង​ដំណឹងល្អ ។ សូម​ជឿ​ថា ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​អ្នក និង ក្រុមគ្រួសារ​អ្នក ហើយ​សូម​ចាំ​ថា « សេចក្ដី​ជំនឿ​គឺ​ទុក​ចិត្ត​ថា ព្រះអម្ចាស់​មាន​អ្វីៗ​ដ៏​អស្ចារ្យ​នៅក្នុង​ឃ្លាំង​សម្រាប់​យើង​ម្នាក់ៗ » ។ ព្រះអម្ចាស់​មាន​ពរជ័យ​ដ៏​អស្ចារ្យ​ដែល​នៅ​រង់ចាំ​អ្នក និង ក្រុមគ្រួសារ​អ្នក ពេល​អ្នក​ស្វែង​រក​សេចក្ដី​ជំនឿ​ដើម្បី​ឆ្ពោះ​ទៅ​មុខ ។

ចុះ​បើ​ខ្ញុំ​គិត​ថា ខ្ញុំ​ពុំ​អាច​បង់​ប្រាក់​សម្រាប់​បេសកកម្ម​បាន ?

តម្លៃ​សម្រាប់​ចេញ​បេសកកម្ម​អាច​មើល​ទៅ​ហាក់​ដូច​ជា​ការលះបង់​ដ៏​ធំ​មួយ ប៉ុន្តែ​ព្រះអម្ចាស់​ត្រាស់​ដឹង​ពី​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​អ្នក​ធ្វើ ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​និយាយ​ទៅ​កាន់​យុវជន​នោះ ដែល​មិន​ដឹង​សោះ​ថា​គាត់​អាច​បង់​សម្រាប់​បេសកកម្ម​មួយ​យ៉ាង​ណា ។ ខ្ញុំ​ក៏​មិន​ដឹង​ដែរ ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ការណ៍​នេះ​ថា ៖ បើ​អ្នក​មាន​សេចក្ដី​ជំនឿ ហើយ​ប្ដេជ្ញា​ចិត្ត​ថា អ្នក​នឹង​ទៅ នោះ​នឹង​មាន​មធ្យោបាយ​មួយ » ។

ឡូរេន ស៊ី ពី​ប្រទេស អង់គ្លេស បាន​មាន​បទពិសោធន៍​នេះ ៖ « ខ្ញុំ​ទើប​តែ​ចាប់​ផ្ដើម​បំពេញ​ក្រដាស​បេសកកម្ម​របស់​ខ្ញុំ កាល​ដែល​ធនាគារ​របស់​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មាន​បំណុល​យ៉ាង​ច្រើន​ដោយ​ប្រើ​ប័ណ្ណ​ឥណទាន ។ ប៊ីស្សព​របស់​ខ្ញុំ និង ខ្ញុំ​បាន​រៀបចំ​ផែនការ​ថវិកា​ថា​ចំនួន​ប៉ុន្មាន​ដែល​ខ្ញុំ​ត្រូវ​បង់​ទៅ​បំណុល​របស់​ខ្ញុំ បេសកកម្ម​របស់​ខ្ញុំ ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង ចំណាយ​ផ្សេងៗ​របស់​ខ្ញុំ ។ វា​ត្រូវការ​ការលះបង់​ច្រើន​ណាស់ ហើយ​ខ្ញុំ​បាន​គិត​ថា ខ្ញុំ​នឹង​មិន​អាច​សម្រេច​គោលដៅ​របស់​ខ្ញុំ​បាន​ទេ ។ ទោះ​យ៉ាង​ណា ខ្ញុំ​បាន​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ខ្ញុំ​យ៉ាង​ស្មោះត្រង់ ហើយ​ព្រះអម្ចាស់​បាន​យាង​ចូល​មក​ជួយ ។ អំណោយ​ពី​អ្នក​ដែល​មិន​ស្គាល់​ម្នាក់​បាន​ផ្ដល់​លុយ​ដែល​ខ្ញុំ​ត្រូវការ​ដើម្បី​សង​បំណុល​របស់​ខ្ញុំ និង បំពេញ​គោលដៅ​បេសកកម្ម​របស់​ខ្ញុំ » ។

ចុះ​បើ​ខ្ញុំ​អៀន​មិន​ហ៊ាន​និយាយ​ទៅ​មនុស្ស ?

ការ​គិត​អំពី​ការចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ ជា​រៀង​រាល់​ថ្ងៃ​ក្នុង​ការនិយាយ​ទៅ​កាន់​មនុស្ស​ដែល​អ្នក​មិន​ស្គាល់ អាច​ជា​ការលំបាក ។ សេម អិល ពី​រដ្ឋ កាលីហ្វូញ៉ា ស.រ.អា រំឭក​ថា ៖ « ចំពោះ​មនុស្ស​ម្នាក់​ដែល​មិន​ទាំង​បើក​ទ្វារ​ឲ្យ​ខ្ញុំ​ផង​នោះ គំនិត​នៃ​ការគោះ​ទ្វារ​របស់​មនុស្ស​ដែល​មិន​ស្គាល់​គ្នា​សោះ ដើម្បី​និយាយ​អំពី​ដំណឹងល្អ ហាក់បី​ដូច​ជា​ហួស​ពី​ព្រំដែន​ដែល​អាច​ទៅ​រួច ។

« នៅ​ឯ​សន្និសីទ​យុវវ័យ​ស្តេក​មួយ យើង​ត្រូវ​បាន​សុំ​ឲ្យ​ចេញ​ទៅ​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​ផ្សព្វផ្សាយ​ដំណឹងល្អ ។ ទៅ​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពិតៗ ? ទៅ​ជួប​មនុស្ស​ពិតៗ ? ខ្ញុំ​ភ័យ ប៉ុន្តែ​ខ្ញុំ​បាន​ចងចាំ​ពី​បទគម្ពីរ​មួយ ៖ ‹ ដ្បិត​អញ​នេះ​គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្ដាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង › ( អេសាយ ៤១:១៣ ) ។ ខ្ញុំ​បាន​អធិស្ឋាន​សុំ​ជំនួយ ហើយ​ថ្វី​បើ​ខ្ញុំ​នៅ​ឆោត​ល្ងង់​នៅ​ឡើយ ក៏​ខ្ញុំ​បាន​ទទួល​អារម្មណ៍​ថា​មាន​អំណាច​តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​បាន​ចែក​ជូន​ព្រះគម្ពីរ​មរមន​ពីរ​ច្បាប់​ទៀត​ផង » ។

ចុះ​បើ​វា​បង្អាក់​ដល់​ការអប់រំ ឬ ការងារ​របស់​ខ្ញុំ ?

រូបភាព
Four separate images. Elder missionaries out walking in an alleyway. Shot in the Philippines. (PWO #12508) Missionaries riding in a vehicle. Shot in the Philippines. (PWO #12508) Elder missionaries in Hong Kong. They are walking outdoors. (PWO #12618) Missionaries in Portugal teaching a woman. (PWO #12548)

អ្នក​អាច​នឹង​គិត​ថា ការយក​ពេល​វេលា​ទៅ​បម្រើ​បេសកកម្ម ពេល​ដែល​អ្នក​កំពុង​រៀបចំ​ទៅ​មហាវិទ្យាល័យ ឬ មាន​ការងារ​មួយ គឺ​ជា​ការ​ប្រថុយ​ប្រថាន​នឹង​អនាគត​របស់​អ្នក ប៉ុន្តែ​ការពិត​ទៅ​វា​ផ្ទុយ​ពី​នោះ​វិញ ។ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​អ្នកជោគជ័យ ហើយ​ទ្រង់​នឹង​ជួយ​អ្នក ។ ពុំ​មាន​អ្វី​ដែល​អ្នក​លះបង់​នឹង​មាន​តម្លៃ​ជាង​ការបម្រើ​បេសកកម្ម​របស់​អ្នក​នោះ​ទេ ។

មនុស្ស​វ័យ​ក្មេង​ជា​ច្រើន​បាន​ធ្វើ​ការសម្រេច​ចិត្ត​ស្រដៀង​គ្នា​នេះ ។ វិល្លៀម អេច ពី​ប្រទេស អូស្ត្រាលី បាន​លះបង់​អាជីព​បាល់​ឱប​ដ៏​ជោគជ័យ ដោយ​មិន​បាន​ដឹង​ថា​បើ​គាត់​នឹង​មាន​ឱកាស​លេង​ទៀត​ឬ​អត់ ពេល​គាត់​ប្រឡប់​មក​ពី​បេសកកម្ម​វិញ ( សូមមើល “Time-Out for a Mission,” លីអាហូណា ខែ មិថុនា ឆ្នាំ ២០១២ ទំព័រ ៥–៥២ ) ។ យ៉ូសែប ប៊ី ពី​ប្រទេស ហ្វីលីពីន បាន​ដើរ​ទៅ​ក្នុង​ការិយាល័យ​របស់​លេខាធិការ​មហាវិទ្យាល័យ រៀបចំ​នឹង​លះបង់​ឱកាស​អប់រំ​ដែល​មាន​តែ​មួយ​ក្នុង​ជីវិត ( សូមមើល “For a Burnt Offering,” លីអាហូណា ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៤០–៤២ ) ។ មិន​ថា​អ្វី​ដែល​អ្នក​សង្ឃឹម​ចង់​បាន​បន្ទាប់​ពី​បេសកកម្ម​របស់​អ្នក​នឹង​កើតឡើង​ឬ​អត់​នោះ​ទេ គ្មាន​ឱកាស​ណា​នឹង​មាន​តម្លៃ​ជាង​ការបម្រើ​របស់អ្នក​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​នោះ​ឡើយ ។

គ្មាន​ការស្ដាយ​ក្រោយ

ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​រីករាយ ហើយ​ទ្រង់​នឹង​មិន​ស្នើ​យើង​ឲ្យ​ធ្វើ​អ្វីៗ​ដែល​នឹង​មិន​ផ្ដល់​ពរជ័យ និង ជួយ​យើង​នោះ​ទេ ។ បើ​អ្នក​ធ្វើ​អ្វីៗ​ដែល​ព្រះអម្ចាស់​ស្នើ​ឲ្យ​អ្នក​ធ្វើ​ដោយ​ស្មោះត្រង់ សូម្បី​តែ​ពេល​វា​ពិបាក នោះ​អ្នក​នឹង​ឃើញ​ថា ពរជ័យ​ទាំងឡាយ​ដែល​នឹង​បាន​មក​គឺ​ល្អ​ខ្លាំង​ជាង​អ្វីៗ​ដែល​លោកិយ​ផ្ដល់​ឲ្យ​ទៅ​ទៀត ។ អ្នក​នឹង​មិន​ដែល​ស្ដាយ​ក្រោយ​ឡើយ ក្នុង​ការ​បម្រើ​បេសកកម្ម ។

កំណត់​ចំណាំ

  1. នែល អិល អាន់ឌើរសិន “You Know Enough,” លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១៣ ។

  2. ជែហ្វ្រី អ័រ ហូឡិន “Lord, I Believe,” លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ ។

  3. នែល អិល អាន់ឌើរសិន “You Know Enough,” ទំព័រ ១៣ ។

  4. ជែហ្វ្រី អ័រ ហូឡិន “Lord, I Believe,” ទំព័រ ៩៤–៩៥ ។

  5. រីឆាដ ជី ស្កត “Now Is the Time to Serve a Mission!” លីអាហូណា ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៩០ ។

  6. ជែហ្វ្រី អ័រ ហូឡិន នៃ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ “The Best Is Yet to Be” លីអាហូណា ខែ មករា ឆ្នាំ ២០១ ទំព័រ ២១ ។

  7. ប៊យដ៍ ឃេ ផាកកឺ “Come, All Ye Sons of God,” Ensign, ខែ សីហា ឆ្នាំ ១៩៨៣ ទំព័រ ៧១ ។