២០១៦
អាលម៉ា​ជ្រមុជទឹក​មនុស្ស​ជា​ច្រើននាក់
April 2016


រឿង​ចេញ​ពី​ព្រះគម្ពីរ​មរមន

អាលម៉ា​ជ្រមុជទឹក​មនុស្ស​ជា​ច្រើននាក់

ចេញ​មក​ពី ម៉ូសាយ ១៦–១៨

រូបភាព
Alma baptizes many people 1
រូបភាព
Alma baptizes many people 2
រូបភាព
Alma baptizes many people 3

អាប៊ីណាដៃ​គឺ​ជា​ព្យាការី ។ លោក​បាន​បង្រៀន​មនុស្ស​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវ ហើយ​ឈប់​ធ្វើ​ទង្វើ​អាក្រក់ ។ ស្តេច​ទុច្ចរិត​មួយ​អង្គ​ឈ្មោះ​ណូអេ បាន​ខ្ញាល់​នឹង​អ័ប៊ីណាដៃ ។ ណូអេ​មិន​ចង់​ប្រែចិត្ត​ឡើយ ។

បុរស​ម្នាក់​ឈ្មោះ​អាលម៉ា​បាន​ជឿ​លើ​អ័ប៊ីណាដៃ ។ លោក​បាន​រត់​គេច​ខ្លួន ហើយ​លាក់​ខ្លួន​ពី​ស្តេច​ដែល​ខ្ញាល់​នោះ ។ លោក​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ​ទង្វើ​ដែល​ធ្វើ​ខុស ហើយ​លោក​បាន​ប្រែចិត្ត គឺ​ដូច​ជា​អ្វី​ដែល​អាប៊ីណា​ដៃ​បាន​បង្រៀន ។

មនុស្ស​ជាច្រើន​បាន​មក​ស្តាប់​អាលម៉ា​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ អាលម៉ា​បាន​បង្រៀន​ថា ប្រសិន​បើ​ពួកគេ​បាន​ប្រែចិត្ត ហើយ​ធ្វើ​តាម​ព្រះយេស៊ូវ នោះ​ពួកគេ​អាច​ជ្រមុជទឹក​បាន ។

ប្រជាជន​បាន​ទះដៃ​ដោយ​ក្តី​អំណរ ។ ពួកគេ​បាន​សន្យា​ដើម្បី​លួងលោម​អ្នក​ដទៃ ។ ពួកគេ​បាន​សន្យា​ថា​ស្រឡាញ់​ព្រះ និង​ប្រាប់​អ្នកដទៃ​ទៀត​អំពី​ទ្រង់ ។ ពួកគេ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

អាលម៉ា​បាន​ជ្រមុជទឹក​ប្រជាជន​ម្នាក់​ម្តងៗ ។ ពួកគេ​មាន​ក្តី​រីករាយ​ណាស់​ដែល​បាន​ធ្វើ​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះ​យេស៊ូវ ។

នៅពេល​យើង​ជ្រមុជទឹក យើង​ធ្វើ​សេចក្តីសន្យា​ដូចគ្នា​ដែល​ប្រជាជន​របស់​អាលម៉ា​បាន​ធ្វើ​ផងដែរ ។ ហើយ​យើង​ក្លាយ​ជា​សមាជិក​សាសនាចក្រ​របស់​ព្រះយេស៊ូវ​ផងដែរ !