២០១៦
ទីកន្លែង​របស់​យើង
April 2016


ទីកន្លែង​របស់​យើង

មាន​ពរហើយ​ចំពោះការ​គោរព​តាម​ក្រឹត្យវិន័យ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​

សាប្រីណា ធី ទីក្រុង សៅប៉ូឡូ ប្រទេស​ប្រេស៊ីល

រូបភាព
young woman with cell phone

កាល​ខ្ញុំ​នៅ​តូច ឪពុក​របស់​ខ្ញុំ និង ខ្ញុំ​បាន​ហែល​ឆ្លង​កាត់​នូវ​ការសាកល្បង​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​ច្រើន រហូត​ដល់​ខ្ញុំ​អាយុ​១០​ឆ្នាំ ។ ឪពុក​របស់​ខ្ញុំ​ពុំ​អាច​រកការងារ​ផ្សេង​ធ្វើ​បាន​ឡើយ ដូច្នោះ​គាត់​បាន​ធ្វើ​ជា​អ្នក​លក់ដូរ​នៅតាម​ចិញ្ចើម​ថ្នល់ ហើយ​រកបាន​ប្រាក់​កម្រៃ​តិចតួច​បំផុត ។ ម្តាយ​របស់​ខ្ញុំ​បាន​នៅ​ផ្ទះ​ដើម្បី​មើល​ថែ​ខ្ញុំ និង ប្អូន​ប្រុស​របស់​ខ្ញុំ ។

ប៉ុន្តែ​ទោះបី​ជា​បាន​ហែល​ឆ្លង​កាត់​នូវ​ការលំបាក​ជា​ច្រើន​ក្តី យើង​មាន​ទីបន្ទាល់​អំពី​ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង ដង្វាយ​ផ្សេងៗ​ទៀត ។ យើង​បាន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​យើង​យ៉ាង​ស្មោះត្រង់​រៀងរាល់​ខែ ហើយ​ពុំ​ដែល​ខ្វះខាត​ឡើយ ។ យើង​ដឹង​យ៉ាង​ប្រាកដ​ថា យើង​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​ជា​បន្ត​បន្ទាប់ ដោយសារ​តែ​សេចក្តី​សប្បុរស​ដែល​គ្មាន​ដែន​កំណត់​របស់​ព្រះអម្ចាស់ និង ដោយសារ​ទ្រង់​រក្សា​ការសន្យា​របស់​ទ្រង់ នៅពេល​យើង​គោរព​ប្រតិបត្តិ​ចំពោះ​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

ទីបំផុត​ពេលវេលា​នៃ​ការសាកល្បង​បញ្ហា​ខាង​ហិរញ្ញវត្ថុ​របស់​យើង​បាន​ចប់ ។ ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកយើង​នៅ​ក្នុង​រយៈពេល​ពីរបី​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ភាពអស្ចារ្យ​ណាស់ ។

ខ្ញុំ​ដឹង​ថា អស់​អ្នក​ណា​ដែល​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដោយ​ស្មោះត្រង់ ហើយ​បង់​ដង្វាយ​របស់​ខ្លួន​ដោយ​សេចក្តី​ស្រឡាញ់ ដែល​មាន​បំណង​ដើម្បី​ប្រទាន​ពរ​ដល់​មនុស្ស​ដទៃ​ទៀត នោះ​គ្មាន​ភាព​ខ្វះខាត​កើត​ឡើង​ទៀត​ឡើយ ហើយ​មាន​រឿង​កាន់តែ​អស្ចារ្យ​បាន​កើត​ឡើង ដូច​ជា​ខ្ញុំ និង គ្រួសារ​ខ្ញុំ​ផងដែរ ។ ពរជ័យ​ទាំង​នោះ​នឹង​កើន​ឡើង ។ ខ្ញុំ​ដឹង​ការណ៍​នេះ ។ ខ្ញុំ​បាន​រស់នៅ​តាម​ការណ៍​នេះ ។

សូម​ទៀងត្រង់​នៅក្នុង​គ្រប់​ការណ៍​ទាំងអស់

អាលីវស៊ី អេច ចាលីស្កូ ម៉ិកស៊ីកូ

រៀងរាល់​ពេល​ចាប់​ផ្តើម​បវេនសកាល​ម្តងៗ យើង​តែង​ទទួល​បាន​នូវ​ការផ្តល់​ជូន​ដោយ​ឥត​គិត​ថ្លៃ​មួយ​កញ្ចប់​ដែល​មាន​ដូច​ជា សៀវភៅ​សរសេរ របៀបវារៈ និង ឯកសារ​គំរូ​ផ្សេងៗ​ទៀត ។ មាន​ឆ្នាំ​មួយ​នោះ​ខ្ញុំ​បាន​តម្រង់​ជួរ​ដើម្បី​ទទួល​បាន​ការផ្តល់​ជូន​នោះ ហើយ​បាន​ដឹង​ថា​ឯកសារ​គំរូ ដែល​ខ្ញុំ​បាន​ទទួល​នោះ​គឺ​ពិត​ជា​មាន​ប្រយោជន៍​យ៉ាង​ពិសេស​ចំពោះ​ខ្ញុំ ។

នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នោះ​ខ្ញុំ​បាន​ឃើញ​ថា​ពួកគេ​បាន​ឲ្យ​ឯកសារ​គំរូ​ពីរ​ពី​ឯកសារ​តែ​មួយ​ដែល​ដូចគ្នា ។ វា​មាន​ភាពងាយស្រួល​ដើម្បី​តម្រង់​ជួរ​ម្តង​ទៀត ហើយ​យក​ឯកសារ​មួយ​ទៀត ហើយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​បែប​នោះ ។ ក្រោយ​ពី​នោះ​មក​ដោយសារ​វា​ឥត​គិត​ថ្លៃ នោះ ខ្ញុំ​ពិតជា​ត្រូវការ​ឯកសារ​នោះ​ណាស់ ។

ខ្ញុំ​បាន​ឈប់​មួយ​សន្ទុះ​នៅ​បន្ទប់​ទឹក ជា​កន្លែង​ដែល​ខ្ញុំ​បាន​ឃើញ​ទូរសព្ទ​ដៃ​មួយ​ដែល​យុវនារី​មួយ​ចំនួន​បាន​ភ្លេច​នៅ​ទី​នោះ​ដោយ​ចែដន្យ ។ ទូសព្ទ​នោះ​វា​ជា​ម៉ូត​ដែល​ទើប​នឹង​ចេញ​ថ្មី ហើយ​ខ្ញុំ​ទើប​តែ​បាត់​ទូរសព្ទ​របស់​ខ្លួន​កាល​ពី​សប្តាហ៍​មុន ។ ប៉ុន្តែ​ខ្ញុំ​មិន​បាន​គិត​ចង់​រក​វា​ឡើយ ។ ខ្ញុំ​និយាយ​ដាក់​ខ្លួន​ឯង​ថា « នោះ​គឺ​លួច​ហើយ »។

បន្ទាប់​មក នៅតាម​ផ្លូវ​ទៅ​យក​ឯកសារ​ដែល​ឥតគិត​ថ្លៃ​នោះ ខ្ញុំ​បាន​ដឹង​ថា​វា​គ្មាន​ភាពស្មោះត្រង់​ទេ​បើ​ខ្ញុំ​យក​ទូរសព្ទ​នេះ ដោយសារ​ខ្ញុំ​ត្រូវ​តែ​កុហក ហើយ​ខ្ញុំ​ពុំ​ទាន់​មាន​ទូរសព្ទ​ថ្មី​បែប​នេះ​ពីមុន​មក​ឡើយ ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​បទពិសោធន៍​តូចតាច​នេះ ដែល​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​ដ៏​អស្ចារ្យ ។ ខ្ញុំ​បាន​ដាក់​ទូរសព្ទ​ទុក​វិញ ហើយ​បាន​ទៅ​ផ្ទះ​ជាមួយ​តែ​សៀវភៅ​សរសេរ របៀបវារៈ និង​ឯកសារ​គំរូ​ប៉ុណ្ណោះ ដោយ​អារម្មណ៍​ដ៏​ល្អ​ចំពោះ​ការនៅ​ស្មោះពិត​នៅ​ក្នុង​គ្រប់​ការណ៍​ទាំង​អស់ ទោះ​វា​ជា​រឿង​តូចតាច​ក្តី ។