២០១៦
ស្វែងរក​អំណោយទាន​ខាង​វិញ្ញាណ
April 2016


លុះត្រា​ជួប​ទៀត

ស្វែងរក​អំណោយទាន​ខាង​វិញ្ញាណ

ដកស្រង់​ចេញពី The Latter-day Saints Millennial Star ថ្ងៃ​ទី ២៣ ខែ មេសា ឆ្នាំ ១៨៩៤ ទំព័រ ២៥៨–៦១ ការ​ដាក់​វណ្ណយុត្ត និង សរសេរ​ជា​អក្សរពុម្ព​ត្រូវបាន​ធ្វើ​ឡើង​តាម​បទដ្ឋាន ។

តើ​មាន​អ្នក​គ្រប់​គ្នា​ប៉ុន្មាន​នាក់​ដែល​ស្វែងរក​អំណោយ​ទាន​ទាំង​នេះ ដែល​ព្រះ​បាន​សន្យា​ប្រទាន​ឲ្យ​អ្នក ?

រូបភាព
hanging lightbulbs

រូបថត © iStock/Thinkstock

បុរស និង ស្ត្រី​គ្រប់​រូប​នៅក្នុង​សាសនាចក្រ​នៃ​ព្រះ​គ្រីស្ទ អាច​មាន​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​របស់​ព្រះ ដែល​បាន​បាន​ចែក​រំលែក​ដល់​ពួកគេ​ស្រប​តាម​សេចក្តីជំនឿ​របស់​ពួកគេ និង តាម​ព្រះរាជ​បំណង​របស់​ព្រះ ។ …

តើ​មាន​អ្នក​គ្រប់​គ្នា​ប៉ុន្មាន​នាក់ … ដែល​ស្វែងរក​អំណោយ​ទាន​ទាំង​នេះ ដែល​ព្រះ​បាន​សន្យា​ប្រទាន​ឲ្យ​អ្នក ? តើ​មាន​អ្នក​គ្រប់​គ្នា​ប៉ុន្មាន​នាក់ ដែល​នៅពេល​អ្នក​ឱន​ក្បាល​នៅ​ចំពោះ​ព្រះវរបិតាសួគ៌​ នៅក្នុង​រង្វង់​គ្រួសារ​អ្នក ឬ នៅក្នុង​កន្លែង​សម្ងាត់​របស់​អ្នក ដោយ​ទូលសុំ​អំណោយ​ទាន​ទាំង​នេះ​ត្រូវបានប្រទាន​ដល់​អ្នក​ទេ ? តើ​មាន​អ្នក​គ្រប់​គ្នា​ប៉ុន្មាន​នាក់​ដែល​ទូល​សូម​ព្រះវរបិតា នៅ​ក្នុង​ព្រះនាម​នៃ​ព្រះ​យេស៊ូវ ដើម្បី​បង្ហាញ​ព្រះអង្គ​ទ្រង់​ដល់​អ្នក ​តាមរយៈ​អំណាច និង អំណោយ​ទាន​ទាំង​នេះ ? ឬ តើ​អ្នក​បាន​បន្ត​ជីវិត​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូច​ជា​ទ្វារ​ដែល​បើក​ចុះ​ឡើង​ដោយ​សារ​ត្រចៀក​វា ដោយ​គ្មាន​គោលដៅ​អ្វី ដោយ​ពុំ​អនុវត្ត​សេចក្តី​ជំនឿ​សោះ ដោយ​ចង់​ជ្រមុជទឹក ហើយ​ក្លាយ​ជា​សមាជិក​នៃ​សាសនាចក្រ ហើយ​សម្រាក​នៅ​ក្នុងទី​នោះ ដោយ​គិត​ថា​សេចក្តី​សង្គ្រោះ​របស់​អ្នក​ត្រូវបាន​ធានា ​ហើយ​ដោយសារ​តែ​អ្នក​បាន​ជ្រមុជទឹក​ហើយ​ឬ ? …

… ខ្ញុំ​ដឹង​ថា​ព្រះ​មាន​ព្រះឆន្ទៈ​ដើម្បី​ព្យាបាល​អ្នក​ឈឺ ថា​ទ្រង់​មាន​ព្រះឆន្ទៈ​ដើម្បី​ប្រទាន​អំណោយ​ទាន​នៃ​ការចេះសង្កេត​នៃ​វិញ្ញាណ អំណោយ​ទាន​ឲ្យ​មាន​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ នៃ​ចំណេះដឹង និង នៃ​ការព្យាករណ៍ និង អំណោយ​ទាន​ដទៃ​ទៀត​ដែល​ចាំបាច់ ។ ប្រសិន​បើ​ពួក​យើង​ណា​ម្នាក់​ពុំ​ល្អ​ឥតខ្ចោះ​នោះ វា​គឺ​ជា​កាតព្វកិច្ច​របស់​យើង​ដើម្បី​អធិស្ឋាន​សុំ​នូវ​អំណោយ​ទាន​នោះ​ដែល​នឹង​ធ្វើ​ឲ្យ​យើង​បាន​ល្អ​ឥតខ្ចោះ ។ តើ​ខ្ញុំ​គ្មាន​ភាព​ល្អ​ឥតខ្ចោះ​ឬ ? ខ្ញុំ​គ្មាន​ភាព​ល្អឥតខ្ចោះ​ច្រើន​ណាស់ ។ តើ​កាតព្វកិច្ច​របស់​ខ្ញុំ​មាន​អ្វី​ខ្លះ ? អធិស្ឋាន​ទៅ​ព្រះ​ដើម្បី​ប្រទាន​អំណោយ​ទាន​នោះ ដែល​នឹង​កែតម្រូវ​ភាព​មិន​ល្អ​ឥតខ្ចោះ​ទាំងនោះ ។ ប្រសិនបើ​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​កំហឹង​ម្នាក់ វា​ជា​កាតព្វកិច្ច​របស់​ខ្ញុំ ដើម្បី​អធិស្ឋាន​ទូលសុំ​នូវ​សេចក្តី​សប្បុរស ដែល​មានចិត្តអត់ធ្មត់ ហើយ​ក៏​ចិត្តល្អ ។ តើ​ខ្ញុំ​ជា​មនុស្ស​ច្រណែន​ឈ្នានីស​គេ​ដែរ​ឬ​ទេ ? វា​ជា​កាតព្វកិច្ច​របស់​ខ្ញុំ ដើម្បី​ស្វែងរក​សេចក្តី​សប្បុរស ដែល​ជា​សេចក្តី​មិន​ច្រណែន ។ ដូច្នោះ​វា​គឺ​ជា​អំណោយ​ទាន​ទាំង​អស់​នៃ​ដំណឹងល្អ ។ អំណោយ​ទាន​ទាំង​នោះ គឺ​សម្រាប់​គោលបំណង​នេះ ។ គ្មាន​នរណា​ម្នាក់​គួរតែ​និយាយ​ថា « អូ៎ ខ្ញុំ​ពុំ​អាចផ្លាស់ប្តូរ​បាន​ទេ នេះ​ជា​ទម្លាប់​របស់​ខ្ញុំ » ។ គាត់​ពុំ​ត្រូវបាន​ធ្វើ​ឲ្យ​ឃើញ​ថា​ត្រូវ​នៅក្នុង​កិច្ចការ​នោះ​ឡើយ ដ្បិត​ហេតុផល​ដែល​ថា​ព្រះ​បាន​សន្យា ប្រទាន​កម្លាំង​ដើម្បី​កែតម្រូវ​កិច្ចការ​ទាំង​នេះ ហើយ​ប្រទាន​អំណោយ​ទាន​ដែល​នឹង​​លះបង់​ការណ៍​ទាំង​នោះ​ចេញ ។ ប្រសិន​បើ​នរណា​មា្នក់​ខ្វះ​ប្រាជ្ញា វា​ជា​កាតព្វកិច្ច​របស់​គាត់​​ដើម្បី​សុំ​ដល់​ព្រះ​ឲ្យ​ប្រទាន​ប្រាជ្ញា​ដល់​គាត់ ។ ការណ៍​នេះ​គឺ​វា​ដូច​នឹង​ការណ៍​ផ្សេងៗ​ទៀត ។ វា​គឺ​ជា​ការរៀបចំ​​របស់​ព្រះ​ចំពោះ​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​មាន​ព្រះទ័យចង់​ឲ្យ​ពួក​បរិសុទ្ធ​ទ្រង់​បាន​ល្អ​ឥតខ្ចោះ​នៅក្នុង​សេចក្តី​ពិត ។ ដោយ​ហេតុ​តែ​គោលបំណង​នេះ ទ្រង់​បាន​ប្រទាន​នូវ​អំណោយ​ទាន​ទាំង​នេះ ហើយ​ប្រទាន​ដល់​ពួក​អ្នក​ដែល​ស្វែងរក​ទ្រង់ ដើម្បី​ឲ្យ​ពួកគេ​អាច​ក្លាយ​ជា​មនុស្ស​ល្អ​ឥតខ្ចោះ​នៅ​លើ​ផ្ទៃ​ផែនដី​នេះ ទោះបើ​មាន​ភាព​ទន់​ខ្សោយ​ក្តី ដោយសារ​ព្រះ​បាន​សន្យា​ថា​ប្រទាន​អំណោយ​ទាន​ដែល​ចាំបាច់​សម្រាប់​ភាព​ល្អឥតខ្ចោះ​របស់​ពួកគេ ។