២០១៦
យោបល់​នានា​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
April 2016


យោបល់​នានា​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ច្បាប់​នេះ​មាន​នូវ​អត្ថបទ និង សកម្មភាព​នានា​ដែល​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ​បាន ។ ខាង​ក្រោម​នេះ​គឺ​ជាឧទាហរណ៍​មួយ ។

រូបភាព
family on a bench

« ទោះបី​ជា​អ្នក​ខ្មាស់​អៀន​ក៏​ដោយ » ទំព័រ ៦០ ៖ អ្នក​អាច​ប្រើ​ពេលវេលា​នៃ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​របស់​ខ្លួន​ដើម្បី​ចែកចាយ​ដំណឹង​ល្អ ! សូម​ពិភាក្សា​ជាមួយ​គ្រួសារ​ពី​ក្តីបារម្ភ​នានា​ដែល​វា​ធ្វើ​ឲ្យ​ពិបាក​ដល់​អ្នក ដើម្បី​ចែកចាយ​ដំណឹង​ល្អ ។ អ្នក​អាច​អធិស្ឋាន​ជា​គ្រួសារ​ថា ព្រះអម្ចាស់​នឹង​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​ការមាន​ទំនុក​ចិត្ត​ក្នុង​ការចែកចាយ​ដំណឹង​ល្អ ហើយ​ក្រោយ​មក​អធិស្ឋាន​ថា​តើ​នរណា​ដែល​អ្នក​អាច​អញ្ជើញ​ឲ្យ​មក​កាន់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ។ សូម​គិត​ពី​ការអញ្ជើញ​សមាជិក​ម្នាក់ៗ​ក្នុង​គ្រួសារ​ឲ្យ​ថ្លែង​ទីបន្ទាល់​អំឡុង​ពេល​បង្រៀន​មេរៀន ។ អ្នក​អាច​ជ្រើសរើស​បង្រៀន​មេរៀន​អំពី​ការស្តារ​ឡើង​វិញ ឬ ផែនការ​នៃ​សេចក្តី​សង្គ្រោះ ។ សូម​គិត​ពី​ការកត់ត្រា​បទពិសោធន៍ និង អារម្មណ៍​របស់​អ្នក​នៅ​ក្នុង​សៀវភៅកំណត់​ហេតុ​របស់​អ្នក ។