២០១៦
រៀន​លេង​ទំនុក​តម្កើង​មួយ​បទ​ក្នុង​រយៈពេល ១០​នាទី !
April 2016


រៀន​លេង​ទំនុក​តម្កើង​មួយ​បទ ក្នុង​រយៈពេល ១០​នាទី !

រូបភាព
learn to play a hymn 1
រូបភាព
learn to play a hymn 2
រូបភាព
learn to play a hymn 3

ប្រសិនបើ​អ្នក​ពុំ​ធ្លាប់​លេង​ព្យាណូ​ពីមុន ប៉ុន្តែ​តែងតែ​មានចិត្ត​ចង់​លេង​នោះ នេះ​គឺ​ជា​ឱកាស​របស់​អ្នក​ហើយ ។ អ្វី​ដែល​អ្នក​ត្រូវការ​នោះ​គឺ​ព្យាណូ ។ ប្រសិន​បើ​អ្នក​គ្មាន​ព្យាណូ​នៅ​ផ្ទះ​ទេ​នោះ អ្នក​អាច​យក​អត្ថបទ​នេះ​ទៅ​ជាមួយ​អ្នក​នៅ​កន្លែង​ណា​ដែល​មាន​ព្យាណូ​ដើម្បី​ចាប់ផ្តើម​ការរៀន ។

មេរៀន​នេះ​មាន​ភាពសាមញ្ញ ហើយ​ងាយស្រួល​ដែល​អ្នក​នឹង​អាច​លេង​ទំនុក​តម្កើង​មួយ​បាន​ពេល​រៀន​មេរៀន​នេះ​ចប់ ។ តាមពិត​ទៅ​អ្នក​អាច​លេង​ទំនុក​បទ​នៃ​ទំនុកតម្កើង​នៅក្នុង​មេរៀន​នេះ​បាន​ក្នុង​រយៈពេល ១០​នាទី !

ត្រៀម​ខ្លួន​ហើយ​ឬនៅ ? តោះ​សូម​ចាប់​ផ្តើម !

ត្រៀម​ខ្លួន​ដើម្បី​លេង​ព្យាណូ

  1. នៅពេល​អ្នក​អង្គុយ​នៅ​តុ​ព្យាណូ ហើយ​ដាក់​ម្រាម​ដៃ​របស់​លើ​ខ្ទង់​ចុច សូម​រំកិល​កៅអ៊ី​អង្គុយ​ឲ្យ​ឆ្ងាយ​ល្មម ប្រយោជន៍​ឲ្យ​កែងដៃ​របស់​អ្នក​រៀង​កោង​បន្តិច ។

  2. អង្គុយ​នៅ​ចំ​កណ្តាល​កៅអី នៅ​ឲ្យ​ចំ​កណ្តាល​ព្យាណូ ។

  3. អង្គុយ​ឲ្យ​ត្រង់​ខ្លួន​នៅ​លើ​គែម​មុខ​នៃ​កៅអី ហើយ​ឈ្ងោកទៅមុខ ។

  4. ដាក់​ជើង​របស់​អ្នក​នៅលើ​កម្រាល ។

  5. អង្គុយ​ឲ្យ​ស្រួល រក្សា​ជំហរ​ខ្លួន ។

  6. សូម​ប្រាកដ​ថា​មាន​ពន្លឺ​គ្រប់គ្រាន់​ល្មម​សម្រាប់​អ្នក​មើល​ឃើញ​អក្សរ​ភ្លេង និង ខ្ទង់​ព្យាណូ ។

  7. សូម​ឈរ ។ សូម​ដាក់​ដៃ​របស់​អ្នក ចុះ​ស្រប​ដង​ខ្លួន​ទាំង​សង​ខាង ហើយ​សំយ៉ុង​វា​ចុះ​ឲ្យ​ស្រួល ។ សូម​កត់សម្គាល់​ពី​ភាពកោង​របស់​ដៃ​អ្នក ដូច​ជា​អ្នក​កំពុង​តែ​កាន់​បាល់ ។ នៅពេល​អ្នក​អង្គុយ​ម្តង​ទៀត សូម​ដាក់​ម្រាម​ដៃ​របស់​អ្នក​លើ​ខ្ទង់​ព្យាណូ ដោយ​ទុក​វា​ឲ្យ​នៅ​កោង​តាម​ធម្មជាតិ ។

  8. សូម​ដាក់​ដៃ​របស់​អ្នក​លើ​ខ្ទង់​ព្យាណូ ដោយ​ឲ្យ​ម្រាម​ដៃ​របស់​អ្នក​ប៉ះ​ក្បែរ​ចំណុច​កណ្តាល​នៃ​តំបន់​ដ៏​ធំ​នៅ​លើ​ខ្ទង់​ពណ៌​ស ។ សូម​ដាក់​បាត​ដៃ​របស់​អ្នក​លើ​ខ្ទង់​ព្យាណូ ប៉ុន្តែ​កុំ​សង្កត់​វា​លើ​ខ្ទង់​ព្យាណូ ឬ លើ​បន្ទះ​ឈើ​ខាង​ក្រោម​ខ្ទង់​នោះ​ឡើយ ។

  9. សូម​ចុច​ខ្ទង់​ព្យាណូ​ដោយ​ចុង​ម្រាម​ដៃ​របស់​អ្នក​គឺ​នៅ​ពីក្រោម​ចុង​ម្រាម​របស់​អ្នក ។ សូម​រក្សា​ម្រាម​ដៃ​និមួយៗ​ឲ្យ​នៅ​កោង ដោយ​លើក​វា​ឡើង​ពី​ក្រញរដៃ​លើ​ខ្នង​ដៃ​របស់​អ្នក ។ នៅពេល​អ្នក​ចុច​ខ្ទង់​ព្យាណូ សូម​រក្សា​សន្លាក់​ម្រាម​ដៃ​របស់​អ្នក​ឲ្យ​កោង ។

ការលេង​ដោយ​ប្រើ​លេខ​នៃ​ម្រាម​ដៃ

ដើម្បី​ជួយ​អ្នក​ឲ្យ​ដាក់​ម្រាម​ដៃ​ត្រឹមត្រូវ​លើ​ខ្ទង់​និមួយៗ នោះ​ម្រាម​ដៃ​ត្រូវ​បាន​ដាក់​លេខ​ឲ្យ​ដូច​ដែល​បាន​បង្ហាញ​ខាង​ក្រោមនេះ ។ លេខ​នៃ​ម្រាម​ដៃ​ត្រូវបាន​សរសេរ​នៅ​ជាប់​នឹង​អក្សរ​ភ្លេង​នៅ​លើ​ទំព័រ​នេះ ។

សូម​ដាក់​ដៃ​របស់​អ្នក​ពី​លើ​ក្រុម​មួយ​ណា​ក៏​បាន​ដែល​មាន​ខ្ទង់​ប្រាំ ដោយ​ដាក់​ម្រាម​ដៃ​មួយ​លើ​ខ្ទង់​មួយ​នៃ​ព្យាណូ ។ សូម​អនុវត្ត​លេខ​នៃ​ម្រាមដៃ​ដោយ​លេង​ខ្ទង់​ព្យាណូ​ជាមួយ​នឹង​ម្រាម​ដៃ​ត្រឹមត្រូវ​ដូច​បាន​បង្ហាញ ។ អក្សរ​ភ្លេង​ដែល​មាន​ទង​ឡើង​ទៅលើ​គឺ​សម្រាប់​ប្រើ​ដៃ​ស្តាំ​លេង ។ អក្សរ​ភ្លេង​ដែល​មាន​ទង​ចុះ​ក្រោម​គឺ​សម្រាប់​ប្រើ​ដៃ​ឆ្វេង​លេង ។

លេង​បទ « មាន​ភ្នំ​ខៀវ​មួយ​នៅ​ដ៏​សែន​ឆ្ងាយ »

ដាក់​ដៃ​របស់​អ្នក​នៅលើ​ខ្ទង់​ព្យាណូ​ដូច​បង្ហាញ​ខាង​ក្រោម ។

សូម​ប្រើ​ខ្ទង់​ព្យាណូ​ដែល​មាន​ពីរ​ខ្ទង់ និង ខ្ទង់​ព្យាណូ​ខ្មៅ​បី ដើម្បី​ជួយ​អ្នក​ឲ្យ​រកឃើញ​នូវ​ទីតាំង​ត្រឹមត្រូវ ។

សូម​លេង​ទំនុកតម្កើង​នេះ ដោយ​លេង​តាម​លេខ​នៃ​ម្រាម​ដៃ​ដូច​ដែល​បាន​បង្ហាញ ។ អក្សរ​ភ្លេង​ដែល​មាន​ទង​ឡើង​ទៅលើ​គឺ​សម្រាប់​ប្រើ​ដៃ​ស្តាំ​លេង ហើយ​អក្សរ​ភ្លេង​ដែល​មាន​ទង​ចុះ​ក្រោម​គឺ​សម្រាប់​ប្រើ​ដៃ​ឆ្វេង​លេង ។ សូម​អនុវត្ត​ទំនុក​តម្កើង​នេះ​រហូត​ដល់​អ្នក​ចេះ​លេង​វា ។ សូម​ប្រើ​គោលការណ៍​នានា​នៃ​បច្ចេកទេស​ដាក់​ម្រាម​ដៃ​ឲ្យ​បាន​ល្អ​ដែល​មាន​រៀបរាប់​នៅ​បញ្ជី​ចំណុច​ទាំង​ប្រាំបួន ។

ឥឡូវ​នេះ​អ្នក​ត្រូវបាន​ណែនាំ​ឲ្យ​លេង​ព្យាណូ ហើយ​បាន​រៀន​នូវ​ទំនុកតម្កើង​ដ៏​សាមញ្ញ ។ ដើម្បី​លេង​ទំនុកតម្កើង​ផ្សេង​ទៀត អ្នក​ត្រូវតែ​រៀន​ពី​គោលការណ៍​គ្រឹះ​មួយ​ចំនួន​អំពី​ចង្វាក់ សាច់​ភ្លេង និង អក្សរ​ភ្លេង ។

នេះ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​បំផុត ៖ មេរៀន​ដែល​អ្នក​ទើប​តែ​រៀន​នេះ​គឺ​ជា​មេរៀន​ដំបូង​នៅក្នុង​វគ្គសិក្សា​ព្យាណូ​របស់​សាសនចក្រ ដែល​មាន​ជា​ប្រាំមួយ​ភាសា​មក​ពី​ស្ថាប័ន​ចែកចាយ​សាសនាចក្រ ។ ភាព​ងាយស្រួល​ដើម្បី​ធ្វើ​តាម​ផែនការ​នៃ​សេចក្តី​ណែនាំ​ជួយ​អ្នក​ឲ្យ​រៀន​ដោយ​ខ្លួន​ឯង ឬ ជា​ក្រុម ។ អ្នក​អាច​ប្រមូល​ក្រុម​គ្រួសារ​ទាំង​មូល​របស់​អ្នក​ឲ្យ​រៀន​លេង​ព្យាណូ​ទាំងអស់​គ្នា​នៅ​ក្នុង​សកម្មភាព​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។ វគ្គ​សិក្សា​នេះ​អាច​បញ្ចប់​ក្នុង​រយៈពេល​ប្រាំមួយ​សប្តាហ៍ ។

ការសិក្សា​ជាច្រើន​បង្ហាញ​ថា ការរៀន​តន្ត្រី​ដោយ​ខ្លួន​ឯង​ជួយ​កែលម្អ​ការផ្តោត​ចិត្ត​ទុកដាក់​របស់​សិស្ស មាន​ការអប់រំ​ដ៏​ល្អ​ឧត្តុងឧត្តម និង មាន​ជំនាញ​ចេះ​គិតគូរ ។

តាមរយៈ​ការរៀន​ជំនាញ​តន្ត្រី នោះ​យើង​អភិវឌ្ឍ​ទេពកោសល្យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង បង្កើន​ចំណេះ​ដឹង​របស់​យើង ហើយ​រៀន​ពី​របៀប​ផ្សេងៗ​ជាច្រើន​ដែល​យើង​អាច​ប្រើ​ចំណេះ និង ទេពកោសល្យ​របស់​យើង​ដើម្បី​ស្ថាបនា​នគរ​របស់​ទ្រង់ ។

កំណត់​ចំណាំ

  1. ដើម្បី​បញ្ជា​ទិញ​កញ្ចប់​វគ្គសិក្សា​ព្យាណូ សូម​ចូល​ទៅ​គេហទំព័រ store.lds.org

  2. សូមមើល ឡរ៉ា​លេវីស ប្រោន « The Benefits of Music Education » pbs.org ជេស៊ីការ វេឡាស្កូ « How the Arts Can Help Students Excel » the Science of Learning Blog ថ្ងៃ​ទី ១១ ខែ ធ្នូ ឆ្នាំ ២០១២ scilearn.com/blog/how-arts-help-students-excel « Music Helps Children Learn Maths » The Telegraph ថ្ងៃ​ទី ២២ ខែ មិនា ឆ្នាំ ២០១២ telegraph.co.uk ។