២០១៦
តើ​ពួក​ពួកសាវក​ធ្វើ​អ្វី​ខ្លះ ?
April 2016


ចម្លើយ​មក​ពី​សាវក

តើ​ពួកសាវក​ធ្វើ​អ្វី​ខ្លះ ?

ដកស្រង់​ចេញ​ពី​ការចាក់ផ្សាយ​កម្មវិធី​ជួប​មុខ​គ្នា​ផ្ទាល់​ទូទាំង​ពិភពលោក​របស់​អែលឌើរ និង ស៊ីស្ទើរ​បែដណា ។

រូបភាព
what do Apostles do

ពួកសាវក​គឺ​ជា​អ្នក​បម្រើ​របស់​ព្រះ​អម្ចាស់ ។ ពួកគេ​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​សមាជិក​សាសនាចក្រ​នៅ​ជុំវិញ​ពិភពលោក ។

គ្រា​ដំបូង​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ក្នុង​នាម​ខ្ញុំ​ជា​សាវក នោះ​ខ្ញុំ​បាន​ជួប​នឹង​បុរស​ម្នាក់​ដែល​មាន​ការលំបាក​ក្នុង​ការរស់នៅ​តាម​ច្បាប់​នៃ​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា « ព្រះអម្ចាស់​បាន​បញ្ចូន​ខ្ញុំ​មក​ទីនេះ ឲ្យ​ប្រាប់​ដល់​អ្នក​នូវ​សារលិខិត​យ៉ាង​សាមញ្ញ​មួយ ៖ ‹ អ្នក​អាច​ធ្វើ​តាម​វា​បាន ។ ខ្ញុំ​សន្យា​ថា ព្រះ​នឹង​ជួយ​អ្នក​នៅពេល​អ្នក​ប្រឈម​មុខ​នឹង​ឧបសគ្គ​នេះ › » ។

តើ​ព្រះអម្ចាស់​បញ្ជូន​សាវក​ម្នាក់​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ឲ្យ​ធ្វើ​ដំណើរ​ចម្ងាយ​ពាក់​កណ្តាល​ពិភពលោក ដើម្បី​គ្រាន់តែ​ជួយ​មនុស្ស​ម្នាក់​ឬ ? ចម្លើយ​គឺ​ថា មែនហើយ ។ ទ្រង់​ធ្វើ​បែប​នេះ​គ្រប់​ពេល​ទាំងអស់ ។