២០១៦
ព្រះវរបិតាសួគ៌​បាន​មាន​បន្ទូល​មក​ខ្ញុំ​តាមរយៈ​សុន្ទរកថា​សន្និសីទ
April 2016


យុវវ័យ

ព្រះវរបិតាសួគ៌​បាន​មាន​បន្ទូល​មក​ខ្ញុំ​តាមរយៈ​សុន្ទរកថា​សន្និសីទ

អ្នក​និពន្ធ​រស់នៅ​សើរហ្គីប ប្រទេស​ប្រេស៊ីល ។

ខ្ញុំ​កំពុង​មាន​ចម្ងល់​អំពី​អ្វី​ដែល​ខ្ញុំ​គួរតែ​សិក្សា​នៅ​សាកល​វិទ្យាល័យ ។ មនុស្ស​ភាគច្រើន​បាន​និយាយ​មិន​ល្អ​អំពី​វគ្គ​សិក្សា​ដែល​ខ្ញុំ​ចង់​រៀន ដូច្នោះ​ខ្ញុំ​បាន​អធិស្ឋាន​ដល់​ព្រះអម្ចាស់ ដើម្បី​ដឹង​ថា​ទ្រង់​យល់​ស្រប​ជាមួយ​នឹង​ការសម្រេច​ចិត្ត​របស់​ខ្ញុំ​ដែរឬ​ទេ ។

ចម្លើយ​របស់​ខ្ញុំ​បាន​កើត​មាន​នៅ​ថ្ងៃ​បន្ទាប់ ខណៈ​ដែល​ខ្ញុំ​កំពុង​អាន​សុន្ទរកថា​សន្និសីទ​មួយ​នៅក្នុង លីអាហូណា។ ខ្ញុំ​មាន​អារម្មណ៍​ថា ទោះបី​ជា​ព្រះវរបិតាសួគ៌​កំពុង​ប្រាប់​ខ្ញុំ​ថា ទ្រង់​ពុំ​អាច​ជ្រើសរើស​វា​សម្រាប់​ខ្ញុំ​ក្តី — នេះ​គឺ​ជា​ការសម្រេច​ចិត្ត​មួយ​ដែល​ខ្ញុំ​នឹង​ធ្វើ​វា​ដោយ​ខ្លួន​ឯង ។ ខ្ញុំ​ដឹង​ថា​មិន​ថា​ខ្ញុំ​ជ្រើសរើស​រៀន​អ្វី​ឡើយ ខ្ញុំ​នឹង​ត្រូវ​ខំរៀនសូត្រ​យ៉ាង​ខ្លាំង​ដើម្បី​ទទួល​បាន​ជោគជ័យ ។

ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ខ្ញុំ ។ ការបញ្ជាក់​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ខ្ញុំ​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត ។ ខ្ញុំ​បាន​រៀន​ដើម្បី​ខិតខំ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្លួន ហើយ​ដឹង​ថា​ព្រះវរបិតាសួគ៌​នឹង​ជួយ​ខ្ញុំ ។