២០១៨
អំពូល​ភ្លើង​ពណ៌​ក្រហម​មួយ
ខែ ធ្នូ ឆ្នាំ ២០១៨


ការគិត​ពិចារណា

អំពូល​ភ្លើង​ពណ៌​ក្រហម​មួយ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​អូរីហ្គេន ស.រ.អា. ។

គ្រឿង​តុបតែង​ដើម​គ្រីស្ទម៉ាស់​សាមញ្ញ​មួយ​បាន​រំឭក​ខ្ញុំ​អំពី​អត្ថន័យ​ដ៏​ពិត​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ។

រូបភាព
single red bulb

រូបភាព​មក​ពី Getty Images

បុណ្យ​គ្រីស្ទម៉ាស់​ពុំ​មាន​អារម្មណ៍​ថា​ជា​គ្រីស្ទម៉ាស​ឡើយ ។ ទោះបីជា​ខ្ញុំ​បាន​ព្យាយាម​រីករាយ​ជាមួយ​នឹង​បទចម្រៀង​ដែល​ប្រគំ​ឡើង​ក្តី នោះ​ខ្ញុំ​បាន​ទាញ​យក​ធុង​ស្តុក​ឥវ៉ាន់​ចេញ​មក​ទាំង​មាន​ទុក្ខ​ព្រួយ ។ ក្រឡ​នំ​មនុស្ស​ព្រិល​បាន​រំឭក​ខ្ញុំ​ថា គ្មាន​នរណា​ដុត​នំ​ជាមួយ​ខ្ញុំ​ឡើយ ។ រូប​ចម្លាក់​នៃ​លោកតា​ណូអែល​ដែល​ហាក់​ដូចជា​និយាយ​ថា មាន​ហេតុផល​តិចតួច​ដើម្បី​ចង​ភ្ជាប់​ទៅនឹង​ស្រោម​ជើង​វែងៗ ហើយ​ក្រដាស​ខ្ចប់​អំណោយ​ឆ្នូតៗ​បាន​រំឭក​ខ្ញុំ​ថា ព្រឹក​នោះ​នឹង​មិន​នាំ​មក​នូវ​សំឡេង​រំភើប​រីករាយ​របស់​កូនៗ​ឡើយ ។

ឆ្នាំ​នេះ​កូន​ពៅ​របស់​យើង​បាន​ទៅ​មហាវិទ្យាល័យ ហើយ​ផ្ទះ​របស់​យើង​មាន​អារម្មណ៍​ថា កណ្តោច​កណ្តែង និង​ស្ងប់ស្ងាត់ ។ ខ្ញុំ​បាន​ជ្រើសយក​តែ​គ្រឿង​តុបតែង​ដែល​ពុំមែន​ជា​រូប​តាណូអែល​ដើម្បី​ដាក់​តាំង ហើយ​បាន​ដាក់​អ្វីៗ​ផ្សេង​ទៀត​ទៅក្នុង​ប្រអប់​របស់​វា​វិញ ។

ខ្ញុំ​បាន​តុបតែង​ដើម​គ្រីស្ទម៉ាស់​នោះ​តែ​ម្នាក់​ឯង​ដោយសារ​ស្វាមី​របស់​ខ្ញុំ​ពុំ​នៅ​ផ្ទះ​ទេ ។ កូនប្រសារ​ស្រី​របស់​ខ្ញុំ​បាន​បង្ហោះ​រូបភាព​ចៅៗ​របស់​ខ្ញុំ​ព្យួរ​គ្រឿង​តុបតែង​នៅលើ​ដើម​គ្រីស្ទម៉ាស់​របស់​ពួកគេ​នៅលើ​អ៊ិនធើរណែត ហើយ​ចិត្ត​របស់​ខ្ញុំ​ចង់​ត្រឡប់​ទៅរក​អ្វីៗ​ដូច​កាល​ពី​ដើម​វិញ ។ ខ្ញុំ​ឆ្ងល់​ថា ហេតុអ្វី​ពេលវេលា​វា​ដើរ​លឿន​យ៉ាង​នេះ ។ ហើយ​កូនៗ​របស់​ខ្ញុំ​ពិតជា​ធំ​លឿន​ណាស់ ? ដោយ​ភ្លឹកភ្លាំង​ក្នុង​គំនិត នោះ​ខ្ញុំ​បាន​មើល​ពន្លឺ​ភ្លើង​អំពូល​នៅក្នុង​ដៃ​របស់​ខ្ញុំ ។ វា​ជា​អំពូល​ភ្លើង​ពណ៌​ក្រហម​មួយ ។

ខ្ញុំ​បាន​ពិនិត្យ​មើល​ពណ៌​នោះ វា​ក្រហម​ខ្លាំង​ណាស់ ។ គឺ​ក្រហម​ជាំ​តែម្តង ។ ខ្ញុំ​បាន​មើល​ជុំវិញ​នូវ​ភាព​សាមញ្ញ​នៃ​អ្វី​ដែល​នៅសល់​ដើម្បី​តុបតែង​ទៀត ៖ ប្រសូត​កម្ម​ពីរបី ស្នូក​មួយ​ដែល​ធ្វើ​ពី​ឈើ​ការ៉េម និង​អក្សរ​តុបតែង​ដែល​សរសេរ​ថា បុណ្យ​ណូអែល ជា​អក្សរ​ពណ៌​មាស ។ ខ្ញុំ​បាន​យំ ។ អំពូល​ភ្លើង​នោះ​ពណ៌​ក្រហម—ក្រហម​ដូចជា​ព្រះលោហិត​ដ៏ធួន​នៃ​ព្រះអង្គ​សង្គ្រោះ ។

ខ្ញុំ​បាន​គិត​ជានិច្ច​អំពី​របៀប​ដែល​ខ្ញុំ​តុបតែង, ការធ្វើ​នំ​ជា​រាង​ផ្សេងៗ និង​ចម្រៀង​ជាក្រុម​របស់​កូនៗ​នៅ​ព្រឹក​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​ជាមួយ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​នៅ​រដូវ​បុណ្យ​គ្រីស្ទម៉ាស់ ។ ខ្ញុំ​បាន​គិត​អំពី​កូនៗ​របស់​ខ្ញុំ និង​ក្រុមគ្រួសារ​អស់កល្ប​ជានិច្ច​របស់​ពួកគេ ។ ខ្ញុំ​បាន​គិត​អំពី​អំណរ​ទាំងអស់​ដែល​ខ្ញុំ​មាន​នៅក្នុង​គ្រួសារ​ខ្ញុំ និង​អំណរ​ដែល​ពួកគេ​មាន​នៅក្នុង​គ្រួសារ​របស់​ពួកគេ ។ ខ្ញុំ​បាន​គិត​អំពី​ទារក​ដែល​ដេក​នៅក្នុង​ស្នូក​អាច​ធ្វើ​ឲ្យ​រឿង​ទាំង​នេះ​កើត​ឡើង​បាន ។ អារម្មណ៍​នៃ​ភាព​កក់ក្តៅ​បាន​ផុស​ឡើង​ក្នុង​ចិត្ត​ខ្ញុំ នៅពេល​ខ្ញុំ​បាន​សញ្ជឹង​គិត​អំពី​អំណោយ​នៃ​ព្រះអង្គសង្គ្រោះ—ពុំមែន​តែ​សម្រាប់​ខ្ញុំ​នោះ​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​លោក​ទាំងអស់​គ្នា​ផងដែរ ។

« តែ​ទេវតា​ប្រាប់​ថា កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សម្រាប់ បណ្តាជន​ទាំង​អស់​គ្នា » ( លូកា ២:១០ ការគូស​បញ្ជាក់​ត្រូវបានបន្ថែម ) ។

នៅពេល​ខ្ញុំ​បន្ត​តុបតែង​ដើម​គ្រីស្ទម៉ាស់ នោះ​ខ្ញុំ​បាន​គិត​អំពី​ការប្រសូត និង​ព្រះជន្ម​ដ៏​រាបសា​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​បាន​យាង​មក​ដើម្បី​ជួសជុល​ការខូចខាត ស្ថាបនា​អ្នក​ដែល​គេ​គាប​សង្កត់ លួងលោម​ចិត្ត​អ្នក​ឯកា នាំ​ភាពសុខសាន្ត​មក​ក្នុង​គ្រា​ដែល​មិន​ល្អ​ឥតខ្ចោះ និង​ប្រទាន​ក្តី​អាណិតអាសូរ​ដល់​អ្នក​ដែល​រងទុក្ខ ។ ទ្រង់​បាន​ប្រសូត​មក ហើយ​សុគត​ដើម្បី​ឲ្យ​យើង​អាច​រស់នៅ​ជាមួយ​ទ្រង់​នៅក្នុង​នគរ​របស់​ព្រះវរបិតា​ម្តង​ទៀត ។ ទ្រង់​បាន​យាង​មក​ដើម្បី​ឲ្យ​មនុស្ស​អាច​ស្គាល់​អំពី​សុភមង្គល​ពិត​ប្រាកដ ។ ដួងចិត្ត​របស់​ខ្ញុំ​បាន​រីករាយ ហើយ​ខ្ញុំ​បាន​រក​ឃើញ​អំណរ​នៅក្នុង​ព្រះគ្រីស្ទ​ដោយសារ​ព្រះគ្រីស្ទ​គឺជា​បុណ្យ​គ្រីស្ទម៉ាស់ ។