២០១៨
ការបង្កើត​ជា​ស្ពាន
ខែ ធ្នូ ឆ្នាំ ២០១៨


ការបង្កើត​ជា​ស្ពាន

រូបភាព
ប្រធាន រ័សុល អិម ណិលសុន
រូបភាព
President Nelson speaking at Be One celebration

ជា​ច្រើន​សតវត្សរ៍​កន្លង​ទៅ អ្នក​ច្បាប់​ដ៏​ចេះ​ដឹង​ម្នាក់​បាន​សួរ​ព្រះអង្គសង្គ្រោះ​ថា ៖

« លោក​គ្រូ ក្នុង​បណ្តា​ក្រឹត្យវិន័យ តើ​បញ្ញត្តិ​ណា​ដែល​យ៉ាង​សំខាន់​បំផុត ?

នោះ​ព្រះយេស៊ូវ​ឆ្លើយ​ថា ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។

នេះ​ជា​បញ្ញត្តិ​យ៉ាង​សំខាន់​ទី​មួយ ។

ហើយ​បញ្ញត្តិ​ទីពីរ​ក៏​បែប​ដូច​គ្នា​គឺ​ថា ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង ។

បណ្តា​ក្រឹត្យវិន័យ និង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សម្រេច​នៅ​បទបញ្ញត្តិ​ទាំង​ពីរ​ប្រការ​នេះ​ឯង » ។

ជា​ថ្មី​ម្តង​ទៀត​នៅក្នុង​ឆ្នាំ ១៨៣១ ការណែនាំ​នេះ​ត្រូវ​បាន​បើក​សម្តែង​ទៅ​កាន់​ព្យាការី យ៉ូសែប ស៊្មីធ ពេល​ព្រះអម្ចាស់​មាន​បន្ទូល​ថា « ហើយ​ចូរ​បណ្ដោយ​ឲ្យ​មនុស្ស​គ្រប់​រូប​គោរព​បង​ប្អូន​ខ្លួន ដូច​ជា​ខ្លួន​ឯង​ផ្ទាល់ ហើយ​ប្រព្រឹត្ត​ដោយ​គុណធម៌ និង​ដោយ​បរិសុទ្ធ​ភាព​នៅ​ចំពោះ​យើង​ចុះ ។

ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា ចូរ​បណ្ដោយ​ឲ្យ​មនុស្ស​គ្រប់​រូប គោរព​បង​ប្អូន​ខ្លួន ដូច​ជា​ខ្លួន​ឯង​ផ្ទាល់​ចុះ » ។

នៅក្នុង​ពេល​ដ៏​ត្រឹមត្រូវ និង​ជា​ថ្មី​ម្តង​ទៀត​នៅ​ជំនាន់​ចុង​ក្រោយ​នេះ ព្រះអម្ចាស់​បាន​សង្កត់​ធ្ងន់​លើ​គោលលទ្ធិ​ដ៏​ចាំបាច់​របស់​ទ្រង់​អំពី​ឱកាស​ស្មើ​គ្នា​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ។ ហើយ​ប្រធាន​អូក​បាន​រំឭក​យើង​អំពី​ការបង្រៀន​នេះ​មក​ពី​ព្រះគម្ពីរ​មរមន ៖ « [ ព្រះអម្ចាស់ ] ពុំ​បដិសេធ​អ្នក​ណា​ម្នាក់ ដែល​មក​រក​ទ្រង់​ឡើយ គឺ​ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី …​ មនុស្ស​ទាំង​អស់គឺ​ដូច​គ្នា​នៅ​ចំពោះ​ព្រះ » ។

នៅ​គ្រប់​ទ្វីប និង​នៅ​ទូទាំង​កោះនៃ​សមុទ្រ​មនុស្ស​ស្មោះត្រង់​កំពុង​ប្រមូល​ផ្តុំ​គ្នា​ទៅក្នុង សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ភាពខុសគ្នា​រវាង​វប្បធម៌ ភាសា ភេទ ពូជាសាសន៍ និង​សញ្ជាតិ ពុំ​សំខាន់​ដូចជា អ្នក ស្មោះត្រង់​ចូលទៅ​ក្នុង​ផ្លូវ​នៃ​សេចក្តីសញ្ញា និង​ចូល​មក​កាន់​ព្រះអង្គ ប្រោសលោះ​ជា​ទីស្រឡាញ់​របស់​យើង​ឡើយ ។

ទីបំផុត យើង​ដឹង​ថា មាន​តែ​ការយល់ដឹង​អំពី​សេចក្តីពិត​នៃ ភាពជា ព្រះបិតា​របស់​ព្រះ​ប៉ុណ្ណោះ ដែល​អាច​នាំ​មក​នូវ​អំណរគុណពេញ​លេញ នៃ​ភាព​ជា​បងប្អូនប្រុស​ពិត​ប្រាកដ​របស់​បុរស និង​ភាពជា​បងប្អូនស្រី​ពិត​ប្រាកដ​របស់​ស្ត្រី ។ ការយល់​ដឹង​នោះ​បំផុស គំនិត​យើង​ជាមួយ​នឹង​ក្តី អាណិត អាសូរ ឲ្យ​មាន​បំណង​ប្រាថ្នា​បង្កើត​ជា​ស្ពាន​នៃ​ការសហការ​គ្នា​ជំនួស​ឲ្យ​ជញ្ជាំង​នៃ​ការបែងចែក​វណ្ណៈ​រវាង​គ្នា​នឹង​គ្នា » ។

វា​ជា​ការអធិស្ឋាន និង​ការប្រសិទ្ធពរ​របស់​ខ្ញុំដែល​ខ្ញុំ​សូម​បន្សល់​ទុក​លើ​អស់​អ្នក​ដែល​កំពុង​ស្តាប់​ថា យើង​អាច​យក​ឈ្នះ​លើ​បន្ទុក​នានា​នៃ​ភាព​លំអៀង ហើយ​ដើរ​ដោយទៀងត្រង់​ជាមួយ​ព្រះ—និង​ជាមួយ​គ្នា—នៅក្នុង​ភាពសុខសាន្ត និង​សុខដុម​ដ៏​ល្អ​ឥតខ្ចោះ ។ ◼