២០១៨
បងប្អូន​ប្រុស​ដែល​បញ្ចាំង​ពន្លឺ​ដល់​ពិភពលោក
ខែ ធ្នូ ឆ្នាំ ២០១៨


បញ្ចាំង​ពន្លឺ​របស់​អ្នក​ចេញ​ទៅ

បងប្អូន​ប្រុស​ដែល​បញ្ចាំង​ពន្លឺ​ដល់​ពិភពលោក

រូបភាព
Brothers Who Light the World

ជម្រាប​សួរ ! ពួក​យើង​ឈ្មោះ ហូប៊ើត និង ហេឌិន ។ យើង​រស់​នៅ​ក្នុង​ប្រទេស​ហ្គាណា ។ ទីក្រុង​របស់​យើង​ឈ្មោះ​អាក្រា គឺ​វា​នៅ​ក្បែរ​មហា​សមុទ្រ​អត្លង់ទិច ។ ប្រទេស​យើង​ក៏​មាន​ព្រះវិហារ​បរិសុទ្ធ​ដ៏​ស្រស់ស្អាត​ផងដែរ ។

ហេឌិន ៖ ចម្រៀង​បុណ្យគ្រីស្ទម៉ាស់

ថ្នាក់​រៀន​ខ្ញុំ​នៅ​សាលា​មាន​ការសម្តែង​អំពី​ប្រសូត​កម្ម ហើយ​ខ្ញុំ​បាន​លេង​ព្យាណូ​សម្រាប់​កម្មវិធី​ទាំង​មូល ។ ខ្ញុំ​បាន​បង្រៀន​មនុស្ស​គ្រប់​គ្នា​ឲ្យ​ច្រៀង​បទ « O Holy Night » ។

ហេឌិន ៖ ការបង្រៀន​អ្នក​ជិតខាង

ខ្ញុំ​ចូលចិត្ត​បង្រៀន​អ្នក​ជិត​ខាង​របស់​ខ្ញុំ នៅពេល​យើង​លេង ដោយសារ​ខ្ញុំ​ចង់​បម្រើ​ពួកគេ ។ នៅក្នុង ម៉ាថាយ ៥:១៦ ព្រះយេស៊ូវ​បង្រៀន​យើង​ថា ចូរ​ឲ្យ​យើង​បញ្ចាំង​ពន្លឺ​យើង​ចេញ​ទៅ ។ ពេល​ខ្ញុំ​ធ្វើ​ល្អ​ដូច្នេះ ខ្ញុំ​មាន​អារម្មណ៍​រីករាយ ។

ហូប៊ើត ៖ ការជួយ​អ្នក​ស្រេក​ឃ្លាន

អំឡុងពេល​ចេញ​លេង​នៅ​សាលា​រៀន ខ្ញុំ​ឃើញ​មនុស្ស​ដែល​ស្រេកឃ្លាន ហើយ​គ្មាន​អ្វី​បរិភោគ ។ ខ្ញុំ​បាន​ចែក​អាហារ​សម្រន់​របស់​ខ្ញុំ ហើយ​បាន​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្បើយ ។ បន្ទាប់​ពី​ចែក​នំ​នោះ​រួច ខ្ញុំ​មាន​អារម្មណ៍​រីករាយ ។

ហូប៊ើត ៖ ការលេង​ព្យាណូ​ខ្យល់

នៅ​ព្រះវិហារ​ខ្ញុំ​លេង​ព្យាណូ​ខ្យល់​សម្រាប់​ឲ្យ​សមាជិក​ច្រៀង ។ ពេល​ខ្ញុំ​ធ្វើ​ល្អ​ដូច្នេះ ខ្ញុំ​មាន​អារម្មណ៍​រីករាយ ។

ចូរ​យើង​បញ្ចាំង​ពន្លឺ​ដល់​ពិភពលោក

នៅក្នុង​ព្រះគម្ពីរ​ចែង​ថា ព្រះយេស៊ូវ​គឺជា​ពន្លឺ និង​ជា​ជីវិត​នៃ​ពិភពលោក ។ ដូច្នេះ​ចូរ​យើង​បញ្ចាំង​ពន្លឺ​ដល់​ពិភពលោក !

សូមអរគុណដែល​ប្អូនៗ​បាន​ផ្ញើរូបផ្កាយរបស់​ប្អូន​មក​កាន់​លីអាហូណា !

ឆ្នាំ​នេះ ប្អូនៗ​បាន​បំពេញ​មេឃ​របស់​យើង​ជាមួយ​នឹង​រូប​ផ្កាយ និង​រឿង​រាប់ពាន់​ស្តីពី​ការបម្រើ​ប្រកប​ដោយ​ក្តីស្រឡាញ់​របស់​ប្អូនៗ ។ ប្រាកដ​ណាស់ ប្អូនៗ​ពិតជា​បាន​បញ្ចាំង​ពន្លឺ​របស់​ប្អូនៗ​មែន !