២០១៨
ទីក្រុង ឡា ប៉ាស ប្រទេស​បូលីវី
ខែ ធ្នូ ឆ្នាំ ២០១៨


សាសនាចក្រ​នៅទីនេះ

ទីក្រុង ឡា ប៉ាស ប្រទេស​បូលីវី

រូបភាព
La Paz Bolivia

ភ្នំ​អ៊ីលីម៉ានី​គ្រប​ដណ្តប់​ដោយ​ព្រិល​បង្កើត​បាន​ជា​ទេសភាព​ដ៏​ស្រស់ស្អាត​សម្រាប់​រយៈ​កម្ពស់​ដ៏​ខ្ពស់ ផ្ទះ​ដែល​សង់​ពី​ឥដ្ឋ​ក្រហម​នៃ​ទីក្រុង ឡា ប៉ាស ដែល​ជារឿយៗ​ត្រូវបាន​ចាត់ទុក​ថា ជា​មជ្ឈមណ្ឌល​រដ្ឋបាល​នៃ​ប្រទេស​បូលីវី ដោយសារ​តែ​មាន​ការិយាល័យ​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​មាន​ទីតាំង​នៅ​ទីនោះ ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្សព្វផ្សាយ​នៅក្នុង​បេសកកម្ម​អែនដេស បាន​ទៅ​ដល់​ប្រទេស​បូលីវី​នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ ១៩៦៤ ហើយ​បាន​ជួប​ប្រជុំ​ដោយ​មាន​គ្នា ១៩ នាក់​បាន​ចូលរួម ។ ពួកគេ​បាន​ជ្រមុជទឹក និង​ធ្វើ​ពិធីបញ្ជាក់​ដល់​អ្នក​ប្រែចិត្ត​ជឿ​ដំបូង​គេ​ម្នាក់​នៅ​រយៈពេល​មួយ​ខែ​ក្រោយ​មក ។ សព្វថ្ងៃ​នេះ សមាជិកភាព​សាសនាចក្រ​នៅក្នុង​ប្រទេស​បូលីវី​បាន​កើន​ដល់ ២០៣,០០០ នាក់ ដោយ​មាន​ក្រុម​ជំនុំ ២៥៥ និង​មាន​បេសកកម្ម​ចំនួន ៥ ។ ព្រះវិហារ​បរិសុទ្ធ​ដែល​ជិត​បំផុត​គឺ​នៅក្នុង​ទីក្រុង​កូឆាប៉ាមបា ដែល​មាន​ចម្ងាយ ២៣៣ គីឡូ​ម៉ែត្រ ហើយ​ជិះ​ឡាន​រយៈពេល​ប្រាំពីរ​ម៉ោង​ពី​ទីក្រុង ឡា ប៉ាស ។

សាសនាចក្រ​នៅ​ក្នុង​ប្រទេស​បូលីវី​មាន​គេ​ស្គាល់​ច្រើន​ដោយសារ​គម្រោង​សប្បុរសធម៌​សហគមន៍ រួមមាន ការបរិច្ចាគ​រទេះ​ជន​ពិការ និង​គ្រឿង​បរិក្ខារ​ពេទ្យ​សម្រាប់​ទារក, ការចូលរួម​ក្នុង​ការបរិច្ចាគ​ឈាម, ការគាំទ្រ​ផ្នែក​កសិកម្ម, ការដាំ​ដំណាំ​តាម​ផ្ទះ និង​​ការ​ប្រឹង​ប្រែង​អភិវឌ្ឍ​ភូមិ​សង្កាត់ ព្រមទាំង​ការ​រៀបចំ​ជំនួយ​សង្គ្រោះ​នៅ​ក្នុង​គ្រា​អាសន្ន ។

  • ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​តំបន់​នៃ​ទីក្រុង ឡា ប៉ាស ដ៏​ធំ​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីតាំង ៤០ កន្លែង​ផ្សេងៗ​គ្នា ។

  • ភាគច្រើន​បំផុត​ពួកគេ​និយាយ​ភាសា​អេស្ប៉ាញ ប៉ុន្តែ​ក៏​មាន​អ្នក​និយាយ​ភាសា​ឆេក, អេមម៉ារ៉ា ឬ ហ្គោរ៉ានី ។

  • ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ដំបូង​គេ​មក​ពី​ប្រទេស​បូលីវី​ត្រូវបាន​ហៅ​នៅក្នុង​ឆ្នាំ ១៩៦៧ ។

  • ខែ ធ្នូ ឆ្នាំ ២០១៤ គឺជា​ខួប​ទី ៥០ ឆ្នាំ​នៃ​សាសនាចក្រនៅក្នុង​ប្រទេសបូលីវី ។ សមាជិក​នៅ​ទីក្រុង ឡា ប៉ាស បាន​ប្រារព្ធ​ពិធី​ជា​សហគមន៍​មួយ​នៅក្នុង​ខែ​មករា​ឆ្នាំ ២០១៥ ។