២០១៨
គារវភាព​ជា​ក្តី​ស្នេហ៍
ខែ ធ្នូ ឆ្នាំ ២០១៨


គារវភាព​ជា​ក្តី​ស្នេហ៍

រូបភាព
Reverence Is Love

នៅ​ថ្ងៃ​សុក្រ គ្រូ​បង្រៀន​របស់​ខ្ញុំ​បាន​សុំ​ឲ្យ​ខ្ញុំ​អាន​កំណាព្យ​មួយ​ដែល​ខ្ញុំ​បាន​សរសេរ នៅ​មុខ​សិស្ស គ្រូបង្រៀន និង​ឪពុកម្តាយ​ទាំងអស់​នៅ​ក្នុង​ការ​ជួបជុំ​មួយ​នៅ​សាលា​របស់​យើង ។ ខ្ញុំ​មាន​ចិត្ត​រីករាយ​ណាស់ ដូច្នោះ​ខ្ញុំ​បាន​ឆ្លើយ « យល់​ព្រម ! » ប៉ុន្តែ​ខ្ញុំ​ក៏​ភ័យ​នឹង​រឿង​នេះ​ផងដែរ ។

ពេល​ខ្ញុំ​កំពុង​អង្គុយ​នៅលើ​វេទិកា​រង់ចាំ​អាន​កំណាព្យ​របស់​ខ្ញុំ បេះដូង​របស់​ខ្ញុំ​បាន​ចាប់ផ្តើម​លោត​លឿន​ណាស់ ។ ខ្ញុំ​មាន​អារម្មណ៍​ភ័យ​អំពី​ការចែកចាយ​អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​ជាមួយ​មនុស្ស​ជាច្រើន ។

បន្ទាប់​មក មាន​គំនិត​មួយ​បាន​ផុស​ឡើង​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ ។ ខ្ញុំ​បាន​គិត​អំពី​របៀប​ដែល​គ្រួសារ​ខ្ញុំ និង​ខ្ញុំ​អាន​ព្រះគម្ពីរ​មរមន​ជាមួយ​គ្នា​នៅ​ពេល​ព្រឹក ពីមុន​ទៅសាលា​រៀន ។ គំនិត​នៃ​ការអាន​ព្រះគម្ពីរ​ជាមួយ​គ្រួសារ​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​ព្រះវរបិតាសួគ៌ ។ ខ្ញុំ​បាន​គិត​អំពី​របៀប​ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​លួងលោម ហើយ​ពុំ​ឯកោ​ទៀត​ឡើយ ។ បេះដូង​ខ្ញុំ​ឈប់​លោត​លឿន ហើយ​ខ្ញុំ​មាន​អារម្មណ៍​គារវភាព ។

នៅក្នុង សៀវភៅ​ចម្រៀង​កុមារ នៅ​ទំព័រ​ទី ១២ ទំនុក​បទ​នេះ​ចែង​ថា

គារវភាព​មិន​គ្រាន់​តែ​អង្គុយ​ស្ងៀមស្ងាត់​ទេ ៖

តែ​ត្រូវ​គិត​ដល់​បិតា​សួគ៌ា

ខ្ញុំ​ទទួល​បាន​អារម្មណ៍​មួយ​ពេល​គិត​ពី​ព្រះពរ​ទ្រង់ ។

ខ្ញុំ​មាន​គារវភាព​ព្រោះ​ជា​ក្ដី​ស្នេហ៍ ។

គារវភាព​ខ្ញុំ​បង្ហាញ​តាម​សម្តី និង​ទង្វើ ។

ផ្លូវ​ដែល​ត្រូវ​ដើរ​តាម​ភ្លឺ​ត្រចះ ។

ពេល​ណា​ខ្ញុំ​មាន​គារវភាព​ខ្ញុំ​ដឹង​ក្នុង​ចិត្ត

ព្រះបិតា​ព្រះគ្រីស្ទ​នៅ​ជិត​បង្កើយ ។

ខ្ញុំ​មាន​អំណរគុណ​ដែល​ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ពេល​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​នៅ​ឯ​ការប្រជុំ​នោះ ។ ហើយ​ខ្ញុំ​មាន​អំណរគុណ​ដែល​ដឹង​ថា ទ្រង់​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់ ។

ខ្ញុំ​ដឹង​ថា នៅ​ក្នុង​ស្ថានភាព​លំបាកៗ ខ្ញុំ​អាច​ជ្រើសរើស​មាន​គារវភាព ហើយ​គិត​អំពី​ព្រះ ។