២០១៨
ការធ្វើ​ដំណើរ​នៃ​បុណ្យ​គ្រីស្ទម៉ាស់​ដំបូង​គេ
ខែ ធ្នូ ឆ្នាំ ២០១៨


ការធ្វើដំណើរ​នៃ​បុណ្យ​គ្រីស្ទម៉ាស់​ដំបូង​គេ

យើង​ប្រាប់​រឿង​អំពី​បុណ្យ​គ្រីស្ទម៉ាស់​រៀងរាល់​ឆ្នាំ ប៉ុន្តែ​តើ​យើង​បាន​គិត​ស្រមៃ​ដល់​ការធ្វើ​ដំណើរ​របស់​ម៉ារា និង​យ៉ូសែប​ញឹកញាប់​ប៉ុណ្ណា​ដែរ ? សេចក្ដីជំនឿ និង​ការ​ពលិកម្ម​របស់​ពួកគេ​គឺ​ជា​ចំណែក​ដ៏​សំខាន់​បំផុត​នៃ​រឿង​នេះ ។

រូបភាព
The Annunciation

ផែនទី និង​រូបថត​នៃ​រូបចម្លាក់​មក​ពី Getty Images ព័ត៌មាន​លម្អិត​មក​ពី ការប្រកាស ដោយ ខាល ហែនរិច ប្លុច

១. លូកា ១:២៦–២៧, ៣០–៣១

ម៉ារា​មក​ពី​ស្រុក​ណាសារ៉ែត ជា​ភូមិ​មួយ​ដែល​មាន​មនុស្ស​ពី ៤០០–៥០០ នាក់ ។ ចំពោះ​លោកិយ នាង​គឺជា​ក្មេង​ស្រី​ស្រុកស្រែ​ចម្ការ​ម្នាក់ ។ ប៉ុន្តែ​នាង និង​យ៉ូសែប​បាន​ទទួល​យក​មុខងារ​នេះ​ដើម្បី​ចិញ្ចឹម​បីបាច់​ព្រះរាជបុត្រា​នៃ​ព្រះ ។

២. លូកា ២:៤–៥

ការធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម​វិញ​អាច​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​តិច​ជាង​បួន​ទៅ​ប្រាំ​ថ្ងៃ ហើយ​ព្រះគម្ពីរ​ពុំ​បាន​ផ្តល់​តម្រុយ​អំពី​សត្វ​លា​ដែល​ធ្វើ​ដំណើរ​ជាមួយ​ពួកគាត់​ឆ្លង​កាត់​កូន​ភ្នំ​ដែល​មាន​សុទ្ធ​តែ​ថ្ម​នោះ​ឡើយ ។ ទោះបីជា « មាន​គភ៌​ » ក្តី ម៉ារា​បាន​ធ្វើ​ដំណើរ​ជាមួយ​យ៉ូសែប​ដែល​បាន​បំពេញ​ការព្យាករ ៖ ព្រះមែស៊ី​នឹង​ប្រសូត​នៅ​ក្នុង​ភូមិ​បេថ្លេហិម ( សូមមើល មីកា ៥:២ ) ។

៣. លូកា ២:៧–១១

នៅ​ក្នុង​ភូមិ​បេថ្លេហិម យ៉ូសែប និង​ម៉ារា​គ្មាន​ផ្ទះ​សម្បែង​ផ្ទាល់​ខ្លួន ឬ​កូនគ្រែ​ដើម្បី​ដាក់​ស្តេច​នៃ​អស់​ទាំងស្តេច​ឡើយ ។ ពួកគាត់​ពិតជា​បាន​ស្គាល់​អារម្មណ៍​នៃ​ការបន្ទាប​ខ្លួន​ដ៏​អស្ចារ្យ នៅពេល​ពួកគាត់​បាន​ឃើញ​ទីសម្គាល់​ដ៏​ច្បាស់​ដែល​ថា ទារក​នេះ​គឺជា​ព្រះរាជបុត្រា​នៃ​ព្រះ នៅ​កណ្តាល​ការប្រសូត​ដ៏​រាបសា​នោះ ។

រូបភាព
Fleeing to Egypt

Flight ដោយ រ៉ូស ដាថុក ដាល

៤. ម៉ាថាយ ២:១៣–១៤

ដោយ​គ្មាន​ការជូន​ដំណឹង​អ្វី​ជា​មុន​ឡើយ គ្រួសារ​តូច​មួយ​នេះ​ត្រូវ​ចាកចេញ​ពី​ទីក្រុង និង​ប្រទេស​របស់​ពួកគាត់ ។ ពីមុន​ព្រះគ្រីស្ទ​ជា​កុមារ​មិន​ទាន់​ទាំង​មាន​ព្រះជន្ម​ពីរ​ព្រះវស្សា​ផង មាន​គេ​គំរាមកំហែង​យក​ព្រះជន្ម​របស់​ទ្រង់ ( សូមមើល ម៉ាថាយ ២:១៦ ) ។ ប៉ុន្តែ​ការបូជា និង​សេចក្តី​ស្រឡាញ់​សម្រាប់​ព្រះអង្គសង្គ្រោះ​របស់​ពួកគាត់​បាន​ជំរុញចិត្ត​ឲ្យ​ម៉ារា និង​យ៉ូសែប​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ទៅ​ស្រុក​អេស៊ីព្ទ ។

៥. ម៉ាថាយ ២:១៩–២៣

មួយ​រយៈ​ក្រោយ​មក​នៅក្នុង​ទឹកដី​ដែល​ពុំ​ស្គាល់ នោះ​យ៉ូសែប និង​ម៉ារា​បាន​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​បំផុត​ដែល​ពួកគាត់​ពុំ​ដែល​ធ្វើ ដើម្បី​ត្រឡប់​មក​វិញ ។ ប៉ុន្តែ​ចម្ងាយ​នោះ​ហាក់ដូចជា​ជិត​ជាង ដោយសារ​លើក​នេះ ពួកគាត់​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ នៅពេល​ពួកគាត់​ទៅ​ដល់​ផ្ទះ ពួកគេ​បាន​ដាក់​សេចក្តីជំនឿ​ពួកគាត់​លើ​ព្រះ ហើយ​បាន​ចិញ្ចឹម​បីបាច់​ទ្រង់​ដែល​នឹង « ត្រូវបាន​ហៅ​ថា អ្នក​ស្រុក​ណាសារ៉ែត » ( ម៉ាថាយ ២:២៣ ) ។

ដូច​ជា​ម៉ារា និង​យ៉ូសែប​ដែរ យើង​ក៏​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​របស់​យើង​ផ្ទាល់​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ ។ខណៈ​ដែល​ដំណើរ​នេះ​អាច​នៅ​វែង​ឆ្ងាយ និង​លំបាក នោះ​គ្រប់​ជំហាន​នៃ​សេចក្តីជំនឿ ដឹកនាំ​យើង​ឲ្យ​ខិតកាន់តែ​ជិត​ជីវិត​អស់កល្ប​ជានិច្ច—ជា​អំណោយ​មួយ​ដែល​បាន​ប្រទាន​មក​ដោយ​ព្រះអង្គសង្គ្រោះ​របស់​យើង​ដែល​ពោរពេញ​ដោយ​ក្តីស្រឡាញ់ ដែល​ការធ្វើ​ដំណើរ​ផ្ទាល់​របស់​ទ្រង់​អាច​នាំ​មក​នូវ​សេចក្តីសង្គ្រោះ ។

កំណត់​ចំណាំ

  1. សូមមើល James E. Strange « Nazareth » Anchor Bible Dictionary ។

  2. សូមមើល D. Kelly Ogden « The Road to Bethlehem » Tambuli ខែ ធ្នូ ឆ្នាំ ១៩៩៣ ទំព័រ ៤១ ។