២០១៨
អំណោយ​នៃ​សេចក្តី​សុខសាន្ត​របស់​ព្រះអង្គ​សង្គ្រោះ
ខែ ធ្នូ ឆ្នាំ ២០១៨


អំណោយ​នៃ សេចក្តី​សុខសាន្តរបស់​ព្រះអង្គ​សង្គ្រោះ

ដកស្រង់​មក​ពី​សុន្ទរកថា​ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់់់់់់​របស់​គណៈប្រធាន​ទី​មួយ​ដែល​មាន​ចំណង​ជើង​ថា « ចូរ​កុំ​ខ្លាច​ឡើយ » ដែល​បាន​ថ្លែង​នៅ​ថ្ងៃ​ទី ៦ ខែ ធ្នូ ឆ្នាំ ២០១៥ នៅក្នុង​មជ្ឈមណ្ឌល​សន្និសីទ ។

ទោះបីជា​នៅក្នុង​ពិភពលោក​មួយ​ដែល​ភាព​សុខសាន្ដ​ហាក់ដូច​ជា​នៅ​ដ៏​សែន​ឆ្ងាយ​ក្ដី ក៏​អំណោយ​នៃ​ភាព​សុខសាន្ដ​របស់​ព្រះអង្គ​សង្គ្រោះ អាច​មាន​នៅក្នុង​ដួងចិត្ត​យើង មិន​ថា​ស្ថានភាព​របស់​យើង​ជា​យ៉ាង​ណា​ទេ ។

រូបភាព
Mary holding baby Jesus

ប្រសូត​កម្ម​ជា​ពណ៌​ទង់ដែង និង​ស្លែ​ ដោយ ជេ ខឺក រីឆាដ

តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​ប្រសើរ​ជាង​តន្ត្រី​បុណ្យ​គ្រីស្ទម៉ាស់់់់់់​ដ៏​ពិរោះ ការ​ជួបជុំ​គ្រួសារ និង​មិត្តភក្ដិ ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ និង​ភាព​រីករាយ​ដ៏​ក្លៀវក្លា​របស់​កុមារ​តូចៗ​ក្នុង​ពេល​បុណ្យ​គ្រីស្ទម៉ាស់់់់់​នោះ ? បុណ្យ​គ្រីស្ទម៉ាស់់់់​មាន​សមត្ថភាព​ដ៏​ទេវភាព​ដើម្បី​នាំ​យើង​ជួប​ជុំគ្នា​ជា​គ្រួសារ មិត្តភក្ដិ និង​សហគមន៍ ។ យើង​ទន្ទឹង​ចាំ​ធ្វើការ​ផ្លាស់ប្ដូរ​អំណោយ​គ្នា ហើយ​ទទួលទាន​អាហារ​នៅថ្ងៃ​បុណ្យ​ដ៏​រីករាយ​នេះ ។

នៅក្នុង ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់់់់់ ដែល​បាន​និពន្ធ​ដោយ​អ្នកនិពន្ធ​ជនជាតិ​អង់គ្លេស​ឈ្មោះ ឆាលឡេស ឌីកគិន ជាក្មួយ​របស់ អ៊ីប៊ែនណេហ្សឺ ស្ក្រូហ្គ បាន​រៀបរាប់​នូវ​ភាពអស្ចារ្យ​នៃ​គ្រា​ដ៏​ពិសិដ្ឋ​នេះ ។ គាត់​ឆ្លុះ​បញ្ចាំង​ថា « ខ្ញុំ​តែងតែ​គិត​អំពី​គ្រា​បុណ្យ​គ្រីស្ទម៉ាស់់់់់ ពេល​វា​ជិត​មក​ដល់ … ជា​ពេល​ដ៏​ល្អ​មួយ ជា​ពេល​មាន​ចិត្ត​ល្អ អភ័យទោស សប្បុរស និង​រីករាយ ជា​ពេល​តែ​មួយ​គត់​ដែល​ខ្ញុំ​ដឹង នៅ​ក្នុង​ប្រតិទិន ពេល​បុរស​ស្ត្រី​ហាក់​ដូចជា​បើក … ដួងចិត្ត​របស់​ពួកគេ​ដោយ​សេរី ហើយ​គិត​អំពី [ មនុស្ស​ដទៃ ] ។ … ហេតុដូច្នោះ​ហើយ … ទោះ​ខ្ញុំ​ពុំ​ដែល​ធ្លាប់​ទទួល​បាន​មាស ឬ​ប្រាក់​ចូល​ក្នុង​ថង់​របស់​ខ្ញុំ​មក​ពី​បុណ្យ​គ្រីស្ទម៉ាស់់់់់​ក្តី ក៏​ខ្ញុំ​ជឿ​ថា វា បាន ល្អ​ដល់​ខ្ញុំ ហើយ​ខ្ញុំ នឹង បាន​ល្អ ហើយ​ខ្ញុំ​និយាយ​ថា ព្រះ​ប្រទាន​ពរ ! »

ក្នុង​នាម​ជា​ឪពុក ឥឡូវ​ជា​ជីតា ខ្ញុំ​បាន​នឹក​ចាំ​ពី​បុណ្យ​គ្រីស្ទម៉ាស់់់់់​ដ៏​អស្ចារ្យ ពេល​ខ្ញុំ​បាន​មើល​កូនៗ​របស់​ខ្ញុំ ហើយ​ឥឡូវ​កូនៗ​របស់​ពួកគេ សាទរ​ដល់​ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ ហើយ​រីករាយ​នឹង​ជួបជុំ​គ្នា​ជា​ការ​ជួបជុំ​ក្រុមគ្រួសារ​របស់​យើង ។ ខ្ញុំ​ដឹង​ច្បាស់​ថា​អ្នក​បាន​មើល​ឃើញ ដូច​ខ្ញុំ​បាន​មើល​ឃើញ​នូវ​អំណរ និង​ចិត្ត​បរិសុទ្ធ​ដែល​កូនៗ​ទន្ទឹង​ចាំ ហើយ​រីករាយ​ក្នុង​បុណ្យ​ដ៏​ពិសេស​នេះ ។ ការ​មើល​ឃើញ​អំណរ​របស់​ពួកគេ បាន​រំឭក​ដល់​យើង​ម្នាក់ៗ​អំពី​ភាព​រីករាយ​នៃ​បុណ្យ​គ្រីស្ទម៉ាស់់់់់​ដែល​បាន​កន្លង​ផុត​ទៅ​ជាច្រើន​នោះ ។ ឌីកគិន​បាន​សង្កេត​ម្ដង​ទៀត​ថា « ពេលខ្លះ​វា​ល្អ​ដើម្បី​ធ្វើ​ជា​កុមារ​តូចៗ ហើយ​គ្មាន​អ្វី​ប្រសើរ​ជាង​បុណ្យ​គ្រីស្ទម៉ាស់់់់់​ឡើយ នៅពេល​ដែល​អង្គ​បង្កើត​ដ៏​មហិទ្ធិឫទ្ធិ គឺ​ជា​ព្រះ​កុមារ​ផ្ទាល់​តែ​ម្តង » ។

ខ្ញុំ​បាន​កើត​នៅជិត​នឹង​ទីក្រុង ឡូស អាន់ជើរឡេស រដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ជា​កន្លែង​ដែល​គេហដ្ឋាន​របស់​យើង​ត្រូវ​បាន​ហ៊ុម​ទ័ព្ធ​ទៅ​ដោយ​ចម្ការ​ក្រូច ។ នៅល្ងាច​នៃ​បុណ្យ​គ្រីស្ទម៉ាស់់់់់​ម្ដងៗ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​អញ្ជើញ​គ្រួសារ មិត្តភក្ដិ និង​អ្នកជិត​ខាង​មក​ផ្ទះ​របស់​យើង​ច្រៀង​ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់់់់់ ហើយ​ទទួល​ទាន​អាហារ ។ វា​គឺជា​ទំនៀមទម្លាប់​ដ៏​អស្ចារ្យ​មួយ​សម្រាប់​យើង​ទាំងអស់​គ្នា ហើយ​ការ​ច្រៀង​ហាក់​ដូចជា​បន្ដ​ទៅ​យ៉ាង​យូរ ។ យើង​ដែល​ជា​កូនៗ​នឹង​ច្រៀង​យ៉ាង​យូរ​តាម​ដែល​យើង​មាន​អារម្មណ៍​ថា​ត្រូវ​ច្រៀង បន្ទាប់មក​យើង​នឹង​គេច​ទៅ​លេង​នៅក្នុង​ចម្ការ​ក្រូច ។

ភរិយា​របស់​ខ្ញុំ ខាស៊ី និង ខ្ញុំ​ក៏​បាន​មាន​គ្រួសារ​របស់​យើង​នៅ​រដ្ឋ​កាលីហ្វូញ៉ា​ភាគ​ខាង​ត្បូង​ផងដែរ នៅជិត​នឹង​ឆ្នេរ​សមុទ្រ ។ បុណ្យ​គ្រីស្ទម៉ាស់់់់់​នៅ​ទីនោះ ត្រូវបាន​ចាត់​ទុក​ដូចជា​ដើម​ដូង​ដែល​រេរាំ​តាម​ខ្យល់​ជំនោរ ។ ជា​រៀងរាល់​ឆ្នាំ កូនៗ​របស់​យើង​ទន្ទឹង​ចាំ​ចុះ​ទៅ​កំពង់ផែ​ដើម្បី​មើល​ការ​បណ្ដែត​ប្រទីប​បុណ្យ​គ្រីស្ទម៉ាស់់់់់​ប្រចាំ​ឆ្នាំ ។ មាន​ប្រទីប​ស្អាតៗ​រាប់រយ បំភ្លឺ​ដោយ​ពន្លឺ​គ្រប់​ពណ៌​ចម្រុះ បណ្ដែត​នៅ​ជុំវិញ​ផែ​នៅពេល​ដែល​យើង​មើល​ដោយ​ស្ងើច​អស្ចារ្យ ។

ឥឡូវ យើង​រស់នៅ​ក្នុង​ទីក្រុង​សលត៍ លេក រដ្ឋ យូថាហ៍ ស.រ.អា. ខាស៊ី និង​ខ្ញុំ​បាន​បង្កើត​ទំនៀមទម្លាប់​មួយ​ក្នុង​ការ​នាំ​កូនៗ និង​ចៅៗ​របស់​យើង​ទៅ​កន្លែង​ផលិតកម្ម​ក្នុង​ស្រុក​ដែល​សម្ដែង ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់់់់់​មួយ ។ ជា​រៀងរាល់​ឆ្នាំ នៅពេល​យើង​មើល​ស្ក្រូហ្គ ឆ្លង​កាត់​ការ​ផ្លាស់ប្រែ​ដ៏​អស្ចារ្យ​របស់​គាត់​ពី​មនុស្ស​ពុំ​មាន​ចិត្ត​ចង់​រាប់​រក​អ្នក​ដទៃ​ប្រែ​ជា​អ្នក​ជិត​ខាង​ដ៏​រីករាយ​ម្នាក់​ដែល​ពេញ​ដោយ​ក្ដីអំណរ​នៃ​បុណ្យគ្រីស្ទ​ម៉ាស់់់់់ នោះ​យើង​មាន​អារម្មណ៍​ថា ចង់​ផ្លាស់ប្ដូរ​ឥរិយាបថ​ដែល​យើង​មាន​ដូចជា​ស្ក្រូហ្គ នៅក្នុង​ខ្លួន​យើង ។ យើង​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​បាន​ល្អ​ប្រសើរ​បន្ដិច​ម្តងៗ ដើម្បី​ធ្វើ​តាម​គំរូ​នៃ​សេចក្ដី​សប្បុរស​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​មនុស្ស​គ្រប់រូប ។

អំណាច​នៃ​សេចក្តីប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ

អារម្មណ៍​នៃ​រដូវ​បុណ្យ​គ្រីស្ទម៉ាស់់់់់​ដែល​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្រែ ត្រូវ​បាន​ចាក់​ឫស​នៅក្នុង​ព្រះចេស្ដា​ប្រោសលោះ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​របស់​យើង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ។ ដំណើរ​រឿង​ជា​ទីស្រឡាញ់​នៃ​ការប្រសូត​របស់​ព្រះរាជបុត្រា​នៃ​ព្រះ​ដែល​បាន​កើត​ឡើង​ជាង​ពីរ​ពាន់​ឆ្នាំ​កន្លង​ទៅ​នៅក្នុង​ភូមិ​បេថ្លេហិម ត្រូវ​បាន​កត់ត្រា​នៅក្នុង​គម្ពីរ​លូកា ៖

« នៅ​គ្រា​នោះ សេសារ-អូគូស្ទ បាន​ចេញ​ព្រះរាជ​ឱង្ការ​មួយ​ច្បាប់​ឲ្យ​មនុស្ស​ទាំងអស់​ដែល​នៅ​ផែនដី​បាន​ចុះ​បញ្ចី ។ …

មនុស្ស​ទាំងអស់​ក៏​ទៅ​ឯ​ស្រុក​កំណើត​រៀង​ខ្លួន​ដើម្បី​ចុះ​បញ្ជី ។

ឯ​យ៉ូសែប​គាត់​ក៏​ចេញ​ពី​ណាសារ៉ែត ស្រុក​កាលីឡេ ឡើង​ទៅ​ស្រុក​យូដា ដល់​ក្រុង​របស់​ហ្លួង​ដាវីឌ ដែល​ឈ្មោះ​ថា បេថ្លេហិម ។ …

ដើម្បី​នឹង​ចុះ​បញ្ជី​ជាមួយ​នឹង​ម៉ារា​ដែល​បាន​បម្រុង​ទុក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​គាត់ ដែល​នាង​មាន​គភ៌​នោះ ។

កាល​កំពុង​តែ​នៅ​ទីនោះ វេលា​ដែល​នាង​ត្រូវ​ប្រសូត​ក៏​មក​ដល់ ។

ហើយ​នាង​ប្រសូត​បាន​បុត្រា​ជា​ចម្បង​មក រួច​រុំ​នឹង​សំពត់​ផ្តេក​ក្នុង​ស្នូក ពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​នៅ​ទេ ។

រី​ឯ​នៅ​ស្រុក​នោះ ឯង​មាន​ពួកអ្នក​គង្វាល ដែល​ចាំ​យាម​រក្សា​ហ្វូង​ចៀម​របស់​ខ្លួន​នៅ​ឯ​វាល​ក្នុង​វេលា​យប់ ។

នោះ​មើល មាន​ទេវតា​នៃ​ព្រះអម្ចាស់​មក​ឈរ​ជិត​គេ ឯ​សិរី​ល្អ​របស់​ទ្រង់​ក៏​ភ្លឺ​ឆ្វាត់ជុំវិញ ហើយ​គេ​មាន​សេចក្តី​ភ័យ​ខ្លាច​ជា​ខ្លាំង ។

តែ​ទេវតា​ប្រាប់​ថា កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពីសេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ដែល​សម្រាប់​បណ្តាជន​ទាំង​អស់​គ្នា ។

ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ ១ អង្គ​ប្រសូត​ដល់​អ្នក​រាល់​គ្នា នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ ។

ហើយ​នេះ​ជា​ទីសម្គាល់​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះឱរស ១ រុំ​នឹង​សំពត់​ផ្តេក​នៅក្នុង​ស្នូក ។

នោះ​ស្រាប់តែ​មាន​ពួក​ពល​បរិវារ​កក​កុញ​ស្ថានសួគ៌​មក​នៅ​ជាមួយ​នឹង​ទេវតា​នោះ ក៏​ពោល​សរសើរ​ដល់​ព្រះ​ថា

សួស្ដី​ដល់ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្ដី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្ដាល​មនុស្ស ដែល​ជាទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់ »​( លូកា ២:១, ៣–១៤ ) ។

ចូរ​កុំ​ខ្លាច​ឡើយ

រូបភាព
shepherds abiding in the field

ពួកអ្នក​គង្វាល​ត្រូវបាន​ប្រាប់​ឲ្យ​ដឹង ដោយ ជេ ខឺក រីឆាដ

ទេវតា​បាន​ដឹង​អំពី​ភាពភ័យ​ខ្លា​ច​របស់​ពួក​អ្នក​គង្វាល នៅពេល​ទ្រង់​បង្ហាញ​កាយ​ដល់​ពួកគេ ដោយ​ប្រាប់​ពួកគេ​ថា « កុំ​ខ្លាច​ឡើយ » ។ សិរីល្អ​ដ៏​អស្ចារ្យ​របស់​ព្រះ ដែល​បាន​បញ្ចេញ​រស្មី​មក​ពី​សារទូត​សួគ៌ា​ដោយ​ពុំ​បាន​រំពឹង​ទុក​នោះ ពិតជា​ធ្វើ​ឲ្យ​ដួងចិត្ត​របស់​ពួកគេ​ភ័យ​ខ្លាច​ណាស់ ។ ប៉ុន្តែ​ដំណឹងល្អ​ដែល​ទេវតា​បាន​នាំ​មក​ចែកចាយ​នោះ គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ភ័យ​ខ្លាច​ទេ ។ ទ្រង់​បាន​មក​ប្រកាស​អំពី​អព្ភូតហេតុ​មួយ ដើម្បី​នាំ​ដំណឹងល្អ​ដ៏​សំខាន់ ប្រាប់​ដល់​ពួកគេ​ថា ការ​ប្រោសលោះ​មនុស្ស​លោក​ពិត​ជា​បាន​ចាប់​ផ្ដើម​ឡើង​ហើយ ។ គ្មាន​សារ​លិខិត​ណា​ផ្សេង​ទៀត​ពីមុន ឬ​បន្ទាប់ពី​នោះ នាំ​មក​នូវ​ការស្វាគមន៍​ដ៏​រីករាយ​ជាង​នោះ​ទេ ។

បុត្រ​សំណព្វ​តែ​មួយ​គត់​របស់​ព្រះបិតា បាន​ចាប់​ផ្ដើម​ដំណើរ​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ៖ « ដ្បិត​នៅ​ថ្ងៃ​នេះ មាន​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា​នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ។ ទាំង​នេះ​គឺជា​ដំណឹងល្អ​ដ៏​ពិត​នៃ​អំណរ​ដ៏​មហិមា ។

យើង​ម្នាក់ៗ​ជួប​នឹង​ព្រឹត្តការណ៍​ជាច្រើន​ក្នុង​ជីវិត​យើង ពេល​អំណរ​ដ៏​មហិមា​ដែល​ទេវតា​បាន​សន្យា អាច​ហាក់​ដូចជា​មិន​អាច​ទទួល​យក​បាន ។ យើង​ទាំងអស់​គ្នា ស្ថិត​នៅ​ក្រោម​ភាព​ទន់ខ្សោយ និង​ការ​លំបាក​នៃ​ជីវិត—ជំងឺ ការបរាជ័យ បញ្ហា ការខកចិត្ត និង​ទីបំផុតគឺ​សេចក្ដីស្លាប់ ។ ទន្ទឹម​នឹង​ពេល​ដែល​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ប្រទានពរ​ឲ្យ​រស់​ដោយ​មាន​សុវត្ថិភាព​ខាង​រូប​កាយ ក៏​មាន​អ្នក​ផ្សេង​ទៀត​ពុំ​មាន​អ្វី​ទាំង​នោះ​ទេ​សព្វ​ថ្ងៃនេះ ។ មនុស្ស​ជាច្រើន​បាន​ជួប​នឹង​ការលំបាក​ដ៏ធំ​ក្នុង​ការ​បំពេញ​តាម​តម្រូវការ​នៃ​ជីវិត និង​រូបកាយ និង​សតិ​អារម្មណ៍ ។

ប៉ុន្តែ​មិន​ថា ការលំបាក​ក្នុង​ជីវិត​មាន​យ៉ាង​ណា​ទេ សារលិខិត​របស់​ព្រះអម្ចាស់​ចំពោះ​យើង​ម្នាក់ៗ គឺ​នៅ​ថ្ងៃ​នេះ​ដូចគ្នា​នឹង​ថ្ងៃ​ដែល​ពួក​អ្នក​គង្វាល​បាន​ទន្ទឹង​ចាំ​មើល​កាល​ពី ២០០០ ឆ្នាំ​កន្លង​ទៅ​ផង​ដែរ ៖ « ចូរ​កុំ​ខ្លាច​ឡើយ » ។ ប្រហែល​ជា​ពាក្យ​បង្គាប់​របស់​ទេវតា​ថា កុំ​ខ្លាច​ឡើយ មាន​ជាប់​ទាក់ទង​នឹង​យើង​យ៉ាង​ខ្លាំង​សព្វ​ថ្ងៃនេះ ជាង​គ្រា​ដែល​ទ្រង់​រម្ងាប់​ភាពភ័យខ្លាច​របស់​ពួក​អ្នកគង្វាល​នា​រាត្រី​បុណ្យ​គ្រីស្ទម៉ាស់់់់់​ដំបូង​នោះ​ទៅ​ទៀត ។ តើ​ទ្រង់​អាច​នឹង​ចង់​មាន​ន័យ​ប្រាប់​យើង​ឲ្យ​យល់​ថា ដោយសារ​ព្រះអង្គសង្គ្រោះ ទើប​ភាពភ័យ​ខ្លាច​នឹង​គ្មាន​ជ័យជម្នះ​ផងដែរ​ឬ ? ដើម្បី​ពង្រឹង​ដល់​យើង​ថា ចុង​បញ្ចប់​នៃ​ភាព​ភ័យខ្លាច​គឺ​ពុំត្រូវ​បាន​ដោះសារ​ឡើយ ដើម្បី​រំឭក​យើង​ថា គ្មាន​បញ្ហា​នៅលើ​ផែនដី​ណា នឹង​មាន​ជា​រៀងរហូត ដែល​គ្មាន​គ្នា​យើង​ណា​ម្នាក់​ពុំ​អាច​ទទួលការ​ប្រោសលោះ​នោះ​ឡើយ ?

អំណោយ​ដ៏​ផ្អែម​ល្ហែម​បំផុត​ដែល​បាន​ប្រទាន​នៅ​បុណ្យគ្រីស្ទម៉ាស់់់់់ នឹង​ជា​អំណោយ​មួយ​ដែល​ព្រះអង្គសង្គ្រោះ​ផ្ទាល់​បាន​ប្រទាន​ដល់​យើង​ជានិច្ច​នោះ​គឺ ៖ ភាព​សុខសាន្ដ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់ ។ ទ្រង់​មាន​បន្ទូល​ដូចនេះ ៖ « ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ » ( យ៉ូហាន ១៤:២៧ ) ។

ទោះបីជា​នៅក្នុង​ពិភពលោក​មួយ​ដែល​ភាព​សុខសាន្ដ​ហាក់ដូច​ជា​នៅ​ដ៏​សែន​ឆ្ងាយ​ក្ដី ក៏​អំណោយ​នៃ​ភាព​សុខសាន្ដ​របស់​ព្រះអង្គ​សង្គ្រោះ អាច​មាន​នៅក្នុង​ដួងចិត្ត​យើង មិន​ថា​ស្ថានភាព​របស់​យើង​ជា​យ៉ាង​ណា​ទេ ។ ប្រសិនបើ​យើង​ទទួល​យក​ការ​អញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ​ឲ្យ​ដើរ​តាម​ទ្រង់ នោះ​ភាពភ័យ​ខ្លាច​នឹង​រលាយ​បាត់​ទៅ​ជា​រៀងរហូត ។ អនាគត​របស់​យើង​នឹង​មាន​សុវត្ថិភាព ។ ទាំងនេះ​ជា « ដំណឹងល្អ​ដល់​អ្នក​រាល់​គ្នា​ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ​ដែល​សម្រាប់​បណ្ដា​ជន​ទាំង​អស់​គ្នា » ។

ព្យាការី​អេសាយ​បាន​រំឭក​យើង​ថា « កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​យើង​ជា​ព្រះ​នៃ​ឯង ៖ យើង​នឹង​ចម្រើន​កម្លាំង​ដល់​ឯង អើ យើង​នឹង​ជួយ​ឯង អើ យើង​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្ដាំ​ដ៏​សុចរិត​របស់យើង » ( អេសាយ ៤១:១០ ) ។

សេចក្ដីសង្ឃឹម​លើ​ព្រះអង្គសង្គ្រោះ

ដោយ​សារ​តែ​ព្រះអង្គសង្គ្រោះ​បាន​ប្រសូត​មក​តាំងពី ២០០០ ឆ្នាំ​កន្លង​ទៅ​នៅភូមិ​បេថ្លេហិម ទើប​មាន​ក្ដីសង្ឃឹម—និង​អ្វីៗ​ដ៏​ច្រើន​សន្ធឹក​ទៀត ។ មាន​ការ​ប្រោសលោះ ការ​រំដោះ ជ័យជម្នះ និង​ជោគជ័យ ។ « កំហុស​នឹង​បរាជ័យ ភាព​ត្រឹម​ត្រូវ​នឹង​មាន​ជ័យ​ជម្នះ » ។

វា​ពុំ​គួរ​ភ្ញាក់ផ្អើល​ទេ ដែល​ក្រុមចម្រៀង​ពួកទេវតា​បាន​លេច​មក​ភ្លាមៗ​នោះ ជា​ការ​គូសបញ្ជាក់​ពី​ស្ថានសួគ៌​ដល់​ការ​ប្រកាស​របស់​ទេវតា​អំពី​ការ​ប្រសូត្រ​របស់​ព្រះអង្គសង្គ្រោះ ដោយ​ច្រៀង​បទ « សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស » ។ គ្មាន​សារលិខិត​ណា​ដែល​អាច​មាន​ការអះអាង​ខ្លាំង​ជាង​នេះ​ទេ ។ គ្មាន​សារលិខិត​ណា​ដែល​មាន​នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់​ខ្លាំង​ជាង​នេះ​ទេ ។

សូម​ឲ្យ​រដូវ​នេះ​ជា​ក្ដីសុខសាន្ដ និង​អំណរ​ចំពោះ​យើង​ទាំងអស់​គ្នា « ដ្បិត​នៅ​ថ្ងៃ [ នេះ ] មាន​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ​ប្រសូត​ដល់ [ យើង ] នៅ​ក្រុង​ហ្លួង​ដាវីឌ គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ។

កំណត់​ចំណាំ

  1. Charles Dickens A Christmas Carol ( ឆ្នាំ ១៨៥៨ ) ទំព័រ ៥–៦ ។

  2. A Christmas Carol ទំព័រ ៦៧ ។

  3. « I Heard the Bells on Christmas Day » ទំនុកតម្កើង លេខ​រៀង ២១៤ ។