២០១៨
ការស្គាល់​ព្រះគ្រីស្ទ​តាមរយៈ​យ៉ូសែប ស្ម៊ីធ
ខែ ធ្នូ ឆ្នាំ ២០១៨


លុះត្រា​ជួប​ទៀត

ការស្គាល់​ព្រះគ្រីស្ទ​តាមរយៈ​យ៉ូសែប ស្ម៊ីធ

ដកស្រង់​មក​ពី « Joseph Smith—The Mighty Prophet of the Restoration » Ensign ខែ ឧសភា ឆ្នាំ ១៩៧៦ ទំព័រ ៩៤–៩៦ ។ អក្សរធំ​បាន​អនុលោម​តាម​បទដ្ឋាន ។

មាន​មនុស្ស​ម្នាក់​ដែល​មាន​ចំណេះ​ដឹង​អំពី​ព្រះគ្រីស្ទ និង​សេចក្តីសង្គ្រោះ​ដែល​កើត​មាន​ឡើង​ក្នុង​ជំនាន់​របស់​យើង ។

រូបភាព
Christus statue

យើង​បង្រៀន និង​ថ្លែង​ទីបន្ទាល់​ថា សេចក្តីសង្គ្រោះ​មាន​នៅក្នុង​ព្រះគ្រីស្ទ ។ ទ្រង់​គឺ​ជា​ព្រះអម្ចាស់​របស់​យើង ជា​ព្រះ​របស់​យើង​ជា​ស្តេច​របស់​យើង ។ យើង​ថ្វាយ​បង្គំ​ព្រះវរបិតា​នៅក្នុង​ព្រះនាម​ទ្រង់ ដូចជា​ពួកព្យាការី​ដ៏​បរិសុទ្ធ​ទាំងអស់ ព្រមទាំង​ពួកបរិសុទ្ធ​ទាំងអស់​គ្រប់​ជំនាន់ ។

យើង​រីករាយ​ក្នុង​ទ្រង់ និង​នៅក្នុង​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ ព្រះ​នាម​របស់​ទ្រង់​គឺ​នៅ​លើ​អស់​ទាំង​ឈ្មោះ​ទាំងអស់ ហើយ​គ្រប់​ជង្គង់​នឹង​លុត​នៅ​ចំពោះ​ទ្រង់ ហើយ​គ្រប់​អណ្តាត​នឹង​សារភាព​ថា ទ្រង់​គឺជា​ព្រះអម្ចាស់​នៃ​មនុស្ស​ទាំងអស់ ប្រសិន​បើ​គ្មាន​ទ្រង់ នោះ​ពុំ​មាន​ជីវិត​អមតៈ និង​ជីវិត​អស់កល្ប​ជានិច្ច​ឡើយ ។

ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​និយាយ​អំពី​បុគ្គល​ម្នាក់​ទៀត គឺ​មនុស្ស​ម្នាក់​ដែល​មាន​ចំណេះ​ដឹង​អំពី​ព្រះគ្រីស្ទ និង​សេចក្តីសង្គ្រោះ​ដែល​កើត​មាន​ឡើង​ក្នុង​ជំនាន់​របស់​យើង ។ …

ខ្ញុំ​នឹង​និយាយ​អំពី យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ជា​ព្យាការី​ដ៏​អស្ចារ្យ​នៃ​ការស្តារ​ឡើង​វិញ ជា​បុគ្គល​ម្នាក់​ដែល​ស្តាប់​ឮ​សំឡេង​សួគ៌ា​មុន​គេ​នៅក្នុង​សម័យ​កាន់​កាប់​ត្រួតត្រា​នេះ ជា​បុគ្គល​ម្នាក់​ដែល​ជា​ឧបករណ៍​ដែល​ស្ថាបនា​នគរ​របស់​ព្រះ​ម្តង​ទៀត​នៅក្នុង​ចំណោម​មនុស្ស ។ …

នៅ​នា​និទាឃ​រដូវ​ឆ្នាំ ១៨២០ [ ព្រះ​ជា​ព្រះវរបិតា និង ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ] បាន​ហែក​វាំងនន​នៃ​សេចក្ដី​ងងឹត ដែល​គ្រប​ដណ្តប់​លើ​ផែនដី​អស់​រយៈពេល​រាប់​ជំនាន់ ។ … ពួក​ទ្រង់​បាន​យាង​ចុះ​មក​ពី​ដំណាក់​សេឡេស្ទាល​របស់​ពួកទ្រង់ ដើម្បី​ទៅ​ព្រៃពិសិដ្ឋ​នៅ​ក្បែរ​ទីក្រុង ប៉ាលម៉ៃរ៉ា រដ្ឋ នូវ យ៉ោក ។ ដោយ​ហៅ​ឈ្មោះ​យុវជន​យ៉ូសែប បន្ទាប់​មក​ពួក​ទ្រង់​បាន​ប្រាប់​លោក​ថា … លោក​នឹង​ត្រូវ​ក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​ពួក​ទ្រង់ ក្នុង​ការស្តារ​ឡើង​វិញ​នូវ​ភាពពោរពេញ​នៃ​ដំណឹងល្អ​របស់​ពួក​ទ្រង់ ។ …

មនុស្ស​ទាំងអស់​អាច​សួរ​ខ្លួន​ពួកគេ​អំពី​កន្លែង​ដែល​ពួកគេ​ឈរ ដោយ​ធៀប​ទៅ​នឹង​យ៉ូសែប ស៊្មីធ និង​បេសកកម្ម​មក​ពី​ព្រះ​របស់​លោក ។ តើ​ពួកគេ​សួរ​រក​ឈ្មោះ​របស់​លោក ហើយ​ស្វែងរក​ថា តើ​សេចក្តីសង្គ្រោះ​បាន​រក​ឃើញ​តែ​តាម​រយៈ​ដំណឹងល្អ​នៃ​ព្រះគ្រីស្ទ ដូច​បាន​បើក​សម្តែង​ទៅកាន់​ព្យាការី​ថ្ងៃ​ចុងក្រោយ​របស់​ទ្រង់​ឬ … ? សំណួរ​ដ៏​អស្ចារ្យ​ដែល​មនុស្ស​ទាំងអស់​នៅក្នុង​ជំនាន់​របស់​យើង​ត្រូវ​ឆ្លើយ—ហើយ​ដាក់​ខ្លួន​ពួកគេ​ទៅ​ក្នុង​គ្រោះថ្នាក់​នៃ​ការបាត់បង់​សេចក្តីសង្គ្រោះ​ផ្ទាល់​ខ្លួន—គឺ ៖ តើ​យ៉ូសែប ស៊្មីធ ត្រូវបាន​ព្រះ​ហៅ​មែន​ឬ ? …

… ចូរ​កុំ​ឲ្យ​មាន​ការយល់​ច្រឡំ​ឡើយ ។ យើង​គឺ​សាក្សី​អំពី​ព្រះគ្រីស្ទ ។ ទ្រង់​គឺ​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។ … ប៉ុន្តែ​យើង​ក៏​ជា​សាក្សី​អំពី​យ៉ូសែប ស៊្មីធ ជា​បុគ្គល​ដែល​ធ្វើ​ឲ្យ​យើង​ស្គាល់​ព្រះគ្រីស្ទ ហើយ​ជា​អ្នក​ធ្វើការ​ស្រប​ច្បាប់ ដែល​បាន​ទទួល​អំណាច​ដើម្បី​ចង​ភ្ជាប់​នៅលើ​ផែនដី និង​ផ្សារ​ភ្ជាប់​នៅ​លើ​ស្ថានសួគ៌ ដែល​មនុស្ស​ទាំងអស់​ចាប់​ពី​ជំនាន់​របស់​លោក​មក អាច​គ្រង​សេចក្តីសង្គ្រោះ​ទុក​ជាមរត ។