២០១៨
យ៉ូណាស និង​ត្រី​បាឡែន
ខែ ធ្នូ ឆ្នាំ ២០១៨


រឿង​ក្នុង​ព្រះគម្ពីរ

យ៉ូណាស និង​ត្រី​បាឡែន

ដកស្រង់​មកពី យ៉ូណាស ១–៤ ។

រូបភាព
Jonah and the Whale 1
រូបភាព
Jonah and the Whale 2
រូបភាព
Jonah and the Whale 3

ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ឲ្យ​យ៉ូណាស​ទៅ​បេសកកម្ម​មួយ ។ គាត់​ត្រូវទៅទីក្រុង​មួយ​ឈ្មោះនីនីវេ ហើយ​ប្រាប់​ប្រជាជន​នោះ​ឲ្យ​ប្រែចិត្ត ។ ប៉ុន្តែ​យ៉ូណាស​ពុំ​ចង់​ទៅ​ទីនោះ​ទេ ។ គាត់​បាន​ជិះសំពៅទៅ​ទីក្រុង​មួយ​ផ្សេង​ទៀត ។

មាន​ព្យុះ​ដ៏​ធំ​មួយ​បាន​កើត​ឡើង ។ ពួកនាវិក​បាន​ភិតភ័យ​ថា សំពៅ​របស់​ពួកគេ​នឹង​លិច ! យ៉ូណាស​បាន​ដឹង​ថា ព្រះ​បាន​ចាត់​ព្យុះ​នេះ​មក ដោយសារ​យ៉ូណាស​បាន​រត់​គេច​ពី​ទ្រង់ ។ លោក​បាន​ប្រាប់​ឲ្យ​ពួកនាវិក​ឲ្យ​បោះ​គាត់​ចេញ​ពី​សំពៅ ដើម្បី​ឲ្យ​ព្យុះ​នោះ​ឈប់ ។

ព្រះ​បាន​ចាត់​ត្រី​បាឡែន​មួយ​ឲ្យ​មក​សង្គ្រោះ​យ៉ូណាស ។ គាត់​នៅ​ក្នុង​ពោះ​ត្រី​បាឡែន​នោះ​អស់​រយៈពេល​បី​ថ្ងៃ ។ យ៉ូណាស​បាន​អធិស្ឋាន ។ គាត់​បាន​សម្រេច​ចិត្ត​ថា ប្រែចិត្ត ហើយ​ធ្វើ​តាម​ព្រះ ។ ព្រះ​បាន​ប្រាប់​ត្រី​បាឡែន​នោះ​ក្អែរ​យ៉ូណាស​ចេញ​ដាក់​លើ​ដី​គោក ។

យ៉ូណាស​បាន​ទៅ​ទីក្រុង​នីនីវេ ។ លោក​បាន​បង្រៀន​ប្រជាជន​នៅ​ទីនោះ ។ ហើយ​ប្រជាជន​នៅ​ទីក្រុង​នីនីវេ​បាន​ស្តាប់ ! ពួកគេ​បាន​ចាប់ផ្តើម​ធ្វើ​តាម​ព្រះ​ម្តង​ទៀត ។

នៅពេល​ខ្ញុំ​ធ្វើ​ការជ្រើសរើស​ខុស ខ្ញុំ​អាច​ប្រែចិត្ត ហើយ​សាកល្បង​ម្តង​ទៀត ។ ព្រះ​ស្រឡាញ់​យ៉ូណាស ហើយ​ព្រះ​ស្រឡាញ់​ខ្ញុំ !