២០១៨
រីកចម្រើន​មក​ពី​ការបម្រើ
ខែ ធ្នូ ឆ្នាំ ២០១៨


ការបម្រើ​នៅក្នុង​សាសនាចក្រ

រីកចម្រើន​មក​ពី​ការបម្រើ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

យើង​មាន​អារម្មណ៍​រំភើប​ដែល​សមាជិក​ថ្មី​ក្នុង​សាខា​យើង​គួរតែ​ត្រូវបាន​ផ្តល់​ការហៅ​បម្រើ​ភ្លាមៗ ដើម្បី​ឲ្យ​ពួកគេ​អាច​រីកចម្រើន​តាមរយៈ​ការបម្រើ ។

រូបភាព
Kaohsiung Seventh Branch

សាខា​កៅសៀង​ទី​ប្រាំពីរ​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ​តៃប៉ិ តៃវ៉ាន់ នៅក្នុង​ខែ ធ្នូ ឆ្នាំ ២០០១ ។

នៅក្នុង​ឆ្នាំ ២០០០ យើង​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​ប្រធាន​សាខា និង​ប្រធាន​ថ្នាក់​អង្គការ​បឋម​សិក្សា​នៃ​អង្គភាព​តូច​បំផុត មួយ​នៅក្នុង​ស្តេក​កៅសៀង តៃវ៉ាន់ ។ យើង​មាន​សមាជិក​ប្រហែល​ជា ២០ នាក់​ចូលរួម​ការប្រជុំ​សាក្រាម៉ង់ រួមទាំង​គ្រួសារ​ក្មេងវ័យ​របស់​យើង​ផងដែរ ដែល​មាន​អែលឌើរ​សកម្ម​ចំនួន​បួន​នាក់ និង​ពួក​អ្នក​ផ្សព្វផ្សាយសាសនា ។ ក្រោយ​មក​យើង​បាន​បញ្ជូន​អែលឌើរ​ពីរ​រូប​ឲ្យ​ទៅ​បម្រើ​បេសកកម្ម ដោយ​ទុកចិត្ត​ថា ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​សាខា​របស់​យើង​ចម្រើន​ឡើង ។

យើង​បាន​ធ្វើការ​ជាមួយ​សាខា​របស់​យើង យើង​បាន​ចងចាំ​ការទូន្មាន​របស់​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) ដែល​ថា រាល់​អ្នក​ប្រែចិត្តជឿ​ត្រូវការ ៖ « មិត្តភក្ដិ ការទទួលខុសត្រូវ និង​ការចិញ្ចឹម​បីបាច់​ដោយ ‹ ព្រះបន្ទូល​ដ៏​ល្អ​នៃ​ព្រះ › » ។ យើង​មាន​អារម្មណ៍​រំភើប​ដែល​សមាជិក​ថ្មី​របស់​យើង​គួរតែ​ត្រូវបាន​ផ្តល់​ការហៅ​បម្រើ​ភ្លាមៗ ដើម្បី​ឲ្យ​ពួកគេ​អាច​រីកចម្រើន​តាមរយៈ​ការបម្រើ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ណែនាំ​យើង​ឲ្យ​ស្គាល់​សាសនា​គន់ការី ហើយ​នៅក្នុង​រយៈពេល​ពីរ​សប្តាហ៍​នៃ​បុណ្យ​ជ្រមុជទឹក​នីមួយៗ​របស់​ពួកគេ នោះ​ពួកគេ​បាន​ទទួល​ការហៅ​បម្រើ ។ ពួកគេ​បាន​បង្កើន​មិត្តភាព​នៅពេល​ពួកគេ​បាន​បម្រើ​ជាមួយ​សមាជិក​ដទៃ​ទៀត ។

ក្នុង​អំឡុងពេល​មួយ​ខែ បងប្អូន​ប្រុស​ដែល​ទើបតែ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​បាន​ទទួល​បព្វជិតភាព​អើរ៉ុន ហើយ​ពួកគាត់​ម្នាក់ៗ​បាន​ប្រសិទ្ធពរ និង​ចែក​នំបុ័ង​នឹង​ទឹក ។ យើង​ក៏​រៀបចំ​ពួកគេ​ដើម្បី​ទទួល​បព្វជិតភាព​មិលគីស្សាដែក​នៅ​សន្និសីទ​ស្តេក​បន្ទាប់​ផងដែរ ។

ពួកអែលឌើរ​ថ្មី​ត្រូវបាន​បង្រៀន​អំពី​របៀប​ធ្វើ​ពិធី​បរិសុទ្ធ​នានា ហើយ​បន្ទាប់​មក​ពួក​អែលឌើរ​ទាំង​នេះ​បាន​បង្រៀន​ពួក​អែលឌើរ​ថ្មីៗ​បន្ត​ទៀត ។ យើង​ជឿជាក់​លើ​ការរៀនសូត្រ​តាមរយៈ​ការអនុវត្ត និង​ជឿ​លើ​ការបន្ត​ការរៀនសូត្រ​តាមរយៈ​ការបង្រៀន ។ សមាជិក​សាខា​មាន​ការទទួលខុសត្រូវ​ដើម្បី​ធ្វើ​ជាគំរូ និង​អ្នក​ផ្តល់​ប្រឹក្សា បង្រៀន និង​បំពាក់បំប៉ន ហើយ​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​គ្នា​ទៅវិញ​ទៅមក ។

យើង​បាន​ប្រើ​គ្រូបង្រៀន​តាមផ្ទះ និង​គ្រូបង្រៀន​សួរសុខទុក្ខ, រាត្រីជួបជុំ​ក្រុមគ្រួសារ សកម្មភាព​វួដ និង​ការធ្វើ​អាហារ​បរិភោគ​ជុំគ្នា​ដើម្បី​បង្កើន​ភាពស្និទស្នាល​ជាមួយ​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី ។ ពួកគេ​ត្រូវបាន​ចិញ្ចឹម​បីបាច់​ដោយ​ព្រះបន្ទូល​នៃ​ព្រះ តាមរយៈ​ថ្ងៃ​អាទិត្យ និង​ការណែនាំ​អំពី​សាសនា​នៅ​ថ្ងៃ​នានា​ក្នុង​សប្តាហ៍ ។ ថ្នាក់​វិទ្យាស្ថាន​បាន​កើន​សិស្ស​ពី ២ ទៅ ២៥ នាក់ ។ ដើម្បី​បន្ត​ចិញ្ចឹមបីបាច់​ដល់​សាខា​តូច​របស់​យើង នោះ​យើង​បាន​ចូលរួម និង​បម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ តៃប៉ិ តៃវ៉ាន់ រៀងរាល់​ខែ—ដែល​ត្រូវ​ជិះ​ឡាន​ក្រុង​ទាំងទៅ​ទាំង​មក​រយៈពេល ១០ ម៉ោង ។ ជា​ទូទៅ ស្តេក​របស់​យើង​មាន​ការលំបាក​ដែល​អត់​មាន​សមាជិក​ច្រើន​ដើម្បី​ជិះឡាន​ក្រុង​ទីពីរ​ឲ្យ​ពេញ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ សាខា​របស់​យើង​បាន​រីកចម្រើន ហើយ​ក្រុមគ្រួសារ​នានា​បាន​រៀបចំ​ខ្លួន​ដើម្បី​ទទួល​ពរជ័យ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ យើង​បាន​ដាក់​គោលដៅ​ដើម្បី​ឲ្យ​មាន​សមាជិក​ជិះ​ឲ្យ​ពេញ​ឡាន​ក្រុង​របស់​យើង​ផ្ទាល់ ។ ការធ្វើ​ដំណើរ​ពីរ​ដង​នៅក្នុង​ឆ្នាំ​ដំបូង ដោយ​សមាជិក​ផ្សេង​ទៀត​នៅ​ក្នុង​ស្តេក​ជិះ​ឡាន​ក្រុង​មួយ​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​សាខា​ដ៏​តូច​របស់​យើង​បាន​ជិះ​ឡាន​ក្រុង​ទីពីរ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ខាង​ស្តេក​បាន​សួម​ឲ្យ​វួដ​នីមួយៗ​មាន​សមាជិក​ជិះ​ឲ្យ​ពេញ​ឡាន​ក្រុង​មួយ​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ យ៉ាងហោច​ណាស់​ម្តង​ក្នុង​មួយ​ឆ្នាំ ។

នៅ​ឆ្នាំ​ទី​ពីរ ការថែរក្សា​អ្នក​ប្រែចិត្ត​ជឿ​របស់​យើង​បាន​កើន​ឡើង​ពី ៣០ ភាគរយ​ទៅ​ជាង ៩០​ភាគរយ ហើយ​ការប្រជុំ​សាក្រាម៉ង់​របស់​យើង​បាន​កើន​ដល់​ប្រហែល​ជា ១០០ នាក់ រួម​មាន​ទាំង​ពួកអែលឌើរ​ដែល​សកម្ម​ចំនួន ២៥ នាក់​ផងដែរ ។ សាខា​របស់​យើង​បាន​ក្លាយ​ជា​វួដ ហើយ​អគារ​ចាស់​របស់​យើង​ត្រូវបាន​កែ​ថ្មី​ឲ្យ​ទៅ​ជា​សាលា​ជំនុំ​ថ្មី ។

សាខា​ដែល​តូច​បំផុត​បាន​ប្រែ​ទៅជា​វួដ​ដ៏​ខ្លាំង​បំផុត​នៅក្នុង​ស្តេក ដោយសារ​អ្នក​ប្រែចិត្ត​ជឿ​គ្រប់រូប​បាន​ទទួលពរ​ដោយ​មាន​មិត្តភក្តិ ការហៅ​បម្រើ និង​ការចិញ្ចឹម​បីបាច់​ដោយ​ព្រះបន្ទូល​នៃ​ព្រះ ។

កំណត់ចំណាំ

  1. ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី « Converts and Young Men » Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ៤៧ ។