២០១៩
ផ្នែក​ថ្មី​នៃ​លីអាហូណា​សម្រាប់​កុមារ
ខែ មេសា ឆ្នាំ ២០១៩


មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

ផ្នែក​ថ្មី​នៃ លីអាហូណាសម្រាប់​កុមារ

ចាប់​ពី​ដើម​ឆ្នាំ ២០១៩ នេះ​តទៅ ទំព័រ​ផ្នែក​កុមារ​ក្នុង លីអាហូណា បាន​ផ្លាស់ប្តូរ​ទៅ​ជា​បី​ផ្នែក​ធំៗ ៖

  • ផ្នែក​កុមារ​ដាច់​ដោយ​ឡែក​តែ​ឯង ។ ឥឡូវ​នេះ កុមារ​អាច​នឹង​ចូល​ប្រើប្រាស់​រឿង និង​សកម្មភាព​នានា​ជា​ច្រើន​ដែល​ស្ថាបនា​សេចក្តីជំនឿ នៅ​ក្នុង​ទំព័រ​កុមារ​ដែល​ហៅ​ថា ប្រិយមិត្ត ។ ទស្សនាវដ្តី លីអាហូណា ក៏​នឹង​បន្ត​ដាក់​អត្ថបទ​ពិសេសៗ​សម្រាប់​មជ្ឈិមវ័យ យុវមជ្ឈិមវ័យ និង​យុវវ័យ​ផងដែរ ។

  • មាន​ទំព័រ​កាន់តែ​ច្រើន​ថែម​ទៀត ។ បង្កើន​ពី ១៤ ទំព័រ ទៅ ២៤ ទំព័រ ដែល​មាន​ន័យ​ថា មាន​រឿង សកម្មភាព និង​យោបល់​នានា​កាន់តែ​ច្រើន​សម្រាប់​បង្រៀន​កុមារ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ថ្នាក់​អង្គការ​បឋម​សិក្សា ។ ( យោបល់​សម្រាប់​ការបង្រៀន​គឺ​ស្រប​គ្នា​ជាមួយ​នឹង​ធនធាន​ថ្មី ចូរ​មក​តាម​ខ្ញុំ ) ។

  • មាន​ទំព័រ​ថ្មីៗ ។ ទំព័រ​កុមារ​រួសរាយ​ថ្មី​គឺ​មាន​ភាព​ងាយ​ស្រួល​កាត់​រូបភាព ផាត់​ពណ៌​រូបភាព និង​គូរ​លើ​រូបភាព ។

ទស្សនាវដ្តី ប្រិយមិត្ត នឹង​ត្រូវបាន​ដាក់​បញ្ចូល​ទៅក្នុង​ការជាវ​ទស្សនាវដ្តី លីអាហូណា ដោយ​មិន​បូកតម្លៃ​បន្ថែម​ទៀត​ឡើយ ហើយ​នឹង​ត្រូវ​ផ្ញើ​ជូន​ជាមួយ​នឹង​ទស្សនាវដ្តី​​តែ​ម្តង ។ នៅ​ពេល​នេះ អ្នក​ពុំ​អាច​បញ្ជា​ទិញ​តែ​ទស្សនាវដ្តី ប្រិយមិត្ត មួយ​មុខ​បាន​ឡើយ ។

មនុស្ស​គ្រប់​គ្នា​ដែល​ទទួល​ទស្សនាវដ្តី លីអាហូណា អាច​ជួយ​កុមារ​ឲ្យ​ប្រើប្រាស់​ទស្សនាវដ្តី ប្រិយមិត្ត ។ អស់​អ្នក​ដែល​គ្មាន​កូន​នៅ​ផ្ទះ អាច​ឲ្យ​ទស្សនាវដ្តី​នេះ​ទៅ​ចៅ មិត្តភក្ដិ ឬ​អ្នក​ជិត​ខាង ឬ​ថ្នាក់​ដឹកនាំ​អង្គការ​បឋម​សិក្សា ដែល​អាច​ចែកចាយ​ទស្សនាវដ្តី​នេះ​បន្ត​ទៅ​ឲ្យ​កុមារ​នៅក្នុង​វួដ ឬ​សាខា ។

ដើម្បី​បញ្ជា​ទិញ ឬ​ជាវ​ជូន​នរណា​ម្នាក់​ទុក​ជា​អំណោយ សូម​ចូលទៅកាន់​គេហទំព័រ store.lds.org សូម​ទាក់ទង​ទៅ​កាន់​មជ្ឈមណ្ឌល​ចែកចាយ​ដែល​នៅ​ក្បែរ​អ្នក ឬ សួរ​ស្មៀន​វួដ ឬ​សាខា​របស់​អ្នក ។

សូម​ឲ្យ​ក្រុម​ការងារ លីអាហូណា ដឹង​អំពី​របៀប​ដែល​អ្នក​ប្រើប្រាស់​ទស្សនាវដ្តី ប្រិយមិត្ត ថ្មី​នេះ​នៅ​ផ្ទះ និង​នៅ​ព្រះវិហារ ដោយ​អ៊ីម៉ែល​ទៅកាន់ liahona@ldschurch.org ។