២០១៩
តើ​ព្រះ​កំពុង​ដឹក​នាំ​ខ្ញុំ​មែន​ដែរ​ឬ​ទេ ?
ខែ មេសា ឆ្នាំ ២០១៩


យុវមជ្ឈិមវ័យ

តើ​ព្រះ​កំពុង​ដឹក​នាំ​ខ្ញុំ​មែន​ដែរ​ឬ​ទេ ?

រូបភាព
young adult standing by train

ជីវិត​របស់​យើង​ពោរពេញ​ដោយ​ជម្រើស​ធំៗ ៖ តើ​គួរ​ជ្រើសរើស​មុខរបរ​អ្វី តើ​ត្រូវ​រៀបការ​ជាមួយ​នរណា តើ​ត្រូវ​រៀន​នៅ​សាលា​ណា ជាដើម ។ ជីវិត​របស់​យើង​ក៏​ពោរពេញ​ដោយ​កង្វល់​ជា​ប្រចាំ​របស់យើង​ផងដែរ ៖ ការជ្រើសរើស​ប្រើពេលវេលា​​ឲ្យ​បាន​ល្អ​បំផុត ព្យាយាម​យល់​ពី​គោលលទ្ធិ និង​ការស្វែងរក​ភាពសុខសាន្ត​ពេល​កំពុង​មាន​ការសាកល្បង ។ សរុប​ទៅ យើង​ត្រូវ​ការ​វិវរណៈ​ផ្ទាល់​ខ្លួន ។ ប៉ុន្តែ​ពេល​ខ្លះ វា​អាច​ជាការ​ពិបាក​ដើម្បី​ដឹង​ពី​របៀប​ទទួល​វិវរណៈ និង​របៀប​ដើម្បី​ទទួលស្គាល់​វា ពេល​យើង​ទទួល​វា ។ ពេល​យើង​ពុំ​ទទួល​ចម្លើយ ឬ​ទទួល​ស្គាល់​ចម្លើយ យើង​អាច​ឆ្ងល់​ថា « តើ​នោះ​ជា​ព្រះវិញ្ញាណ ឬ​វា​គ្រាន់តែ​ជា​គំនិត​របស់​ខ្ញុំ ? » « ហេតុអ្វី​ខ្ញុំ​បាន​ទទួល​ការបំផុសគំនិត​ឲ្យ​ធ្វើ​រឿង​នោះ ហើយ​បន្ទាប់​មក​បរាជ័យ​ទៅវិញ ? » « ហេតុអ្វីខ្ញុំ​​​មាន​អារម្មណ៍ថា ព្រះ​ហាក់​ដូច​ជា​ពុំ​ឆ្លើយតប​​ការ​អធិស្ឋាន​របស់​ខ្ញុំ​ដូច្នេះ ? »

សំណាង​ល្អ នៅក្នុង​អត្ថបទ « ការសម្រេច​ចិត្ត ៖ សិទ្ធិ​ជ្រើសរើស ទល់​នឹង វិវរណៈ » ( ទំព័រ ៤៤ ) អ៊ីរិន​ចែកចាយ​រឿង​របស់​គាត់​អំពី​វិវរណៈ​ផ្ទាល់​ខ្លួន ពេល​គាត់​បាន​ធ្វើ​ការសម្រេច​ចិត្ត​មួយ​ដើម្បី​ផ្លាស់ប្តូរ​ជីវិត ។ ដោយសារ ព្រះ​សព្វ​ព្រះទ័យ​ដឹកនាំ​យើង នោះ​ទ្រង់​ក៏​សព្វ​ព្រះទ័យ​ជួយ​យើង​ឲ្យ​រៀន​ពឹង​ផ្អែក​លើ​សិទ្ធិ​ជ្រើសរើស​របស់​យើង​ដើម្បី​ធ្វើ​ជម្រើស​ល្អ​ផងដែរ ។

ការរៀន​​ឲ្យ​ដឹង​អំពី​របៀប​​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​មក​កាន់​អ្នក​ផ្ទាល់ គឺ​ជា​ផ្នែក​សំខាន់​មួ​យ​ផ្សេង​ទៀត​នៃ​ការទទួល និង​ការទទួល​ស្គាល់​វិវរណៈ ។ វា​អាច​មាន​សភាព​ខុស​គ្នា​ចំពោះ​យើង​ម្នាក់ៗ ។ នៅ​ទំព័រ ៤៨ យុវមជ្ឈិមវ័យ​ជា​ច្រើន​នាក់​ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​ទទួល​វិវរណៈ ។

នៅក្នុង​អត្ថបទ​ដែល​មាន​​សម្រាប់​តែ​ឌីជីថល​ប៉ុណ្ណោះ នោះអាស្ពែន​ពន្យល់​ថា វិវរណៈ​ផ្ទាល់​ខ្លួន​តម្រូវ​ឲ្យ « ហ្វឹកហាត់​សាច់ដុំ​ខាង​វិញ្ញាណ​របស់​អ្នក » ។

ការគិត​អំពី​អនាគត​អាច​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ ហើយ​ថែម​ទាំងមាន​ការ​ភ័យ​ព្រួយ​ទៀត​ផង ។ ជាពិសេស​ក្នុងនាម​ជា​​យុវមជ្ឈិមវ័យ ។ ប៉ុន្តែ​ពេល​ខ្ញុំ​ចាំ​ពី​របៀប​ដែល ព្រះ​បាន​ដឹកនាំ​ជីវិត​ខ្ញុំ កាល​ពី​អតីតកាល វា​ផ្តល់​ភាព​ក្លាហាន​ដល់​ខ្ញុំ​ឲ្យ​បន្ត​ឆ្ពោះ​ទៅមុខ ហើយ​ធ្វើ​សកម្មភាព ដោយ​ទុកចិត្ត​ថា ទ្រង់​នឹង​បន្ត​ប្រទាន​ការណែនាំ​ដែល​ខ្ញុំ​ត្រូវការ​​ដល់​ខ្ញុំ នៅក្នុង​ដំណើរ​ជីវិត​ខ្ញុំ ។

ដោយ​ស្មោះស្ម័គ្រ

ខាធី ស៊ូ អែមប្លី