២០១៩
យុវវ័យ
ខែ មេសា ឆ្នាំ ២០១៩


យុវវ័យ

រូបភាព
Nyame S.

គ្រា​ដំបូង​ពេល​ខ្ញុំ​ទៅរៀន​វិទ្យាល័យ មាន​រឿង​មួយ​ដែលលំបាកសម្រាប់​ខ្ញុំ ៖ ពេល​​ត្រូវបាន​ណែនាំ​នូវ​មុខវិជ្ជា​ថ្មី​មួយ ខ្ញុំ​ឃើញ​ថា វា​ពិបាក​យល់​ណាស់ ។ ល្ងាច​មួយ ខ្ញុំបាន​អធិស្ឋាន​ទូលសូម​ព្រះវរបិតាសួគ៌​​ឲ្យជួយ​ខ្ញុំ​យល់ ហើយ​យក​ឈ្នះ​លើ​ឧបសគ្គ​នោះ ។ ខ្ញុំ​មាន​សេចក្តីជំនឿ ហើយ​ខ្ញុំ​អាច​យល់​បាន​ប្រសើរ​ឡើង ។ ចាប់តាំង​ពីនោះ​មក ការអធិស្ឋាន និង​សេចក្តីជំនឿ​បាន​ក្លាយ​ជា​កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​នៅ​ក្នុង​សាលា​រៀន និង​គ្រប់​ទីកន្លែង​ដែល​ខ្ញុំ​ទៅ ។ កាលទៅ​សាលា​រៀន​ក្នុង​ថ្នាក់​ដែល​មាន​ក្មេង​ប្រុស​គឺជា​ឧបសគ្គ​មួយ ដោយសារ​តែ​រឿង​អសីលធម៌​មួយ​ចំនួន​ដែល​ពួកគេ​ធ្វើ ។ ពេល​រឿង​នោះកើត​ឡើង ពាក្យ​សម្តី​របស់​ឪពុក​ម្តាយ​ខ្ញុំ​​ផុស​ក្នុង​គំនិត​ខ្ញុំ ៖ « កុំ​ធ្វើ​អ្វី​ដែល​បណ្តេញ​ព្រះវិញ្ញាណ​ចេញ​ឆ្ងាយ » ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ម្តាយ​ខ្ញុំ ដែល​រំឭក​ខ្ញុំឲ្យ​ស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ​​ជានិច្ច ។ ពេល​យើង​​ធ្វើ​អ្វី​ដែល​ត្រូវ ព្រះ​ប្រទាន​ពរ​ដល់​យើង ។

យ៉ាមេ អេស អាយុ ១៦ ឆ្នាំ ប្រទេស​ហ្គាណា