២០១៩
អារម្មណ៍​ថ្មី​ស្រឡាង
ខែ មេសា ឆ្នាំ ២០១៩


អារម្មណ៍ ថ្មី​ស្រឡាង

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​តិចសាស ស.រ.អា ។

ប្រទេស​អេស្តូនី

រូបភាព
Feeling New

« ម៉ាក់​មាន​រឿង​ភ្ញាក់​ផ្អើល​មួយ ! » Ema ( ម៉ាក់ ) បាន​និយាយ​ពេល​គាត់​បាន​ទៅ​យក​រ៉ាស្មុស​ពី​សាលា​រៀន ។ ពួកគេ​បាន​ដើរ​តាម​បន្ទាត់​ផ្លូវ​ចង្អៀត​ដែល​មាន​អគារ​ចម្រុះ​ពណ៌​ជុំ​វិញ ។

តើ​យើង​ញ៉ាំ « Rosolje សម្រាប់​អាហារ​ពេល​ល្ងាច​ឬ ? » រ៉ាស្មុស​បាន​ទាយ​ទាំង​សង្ឃឹម ។ ពួកគេ​ទើបតែ​បាន​បរិភោគ​វា​កាល​ពី​សប្តាហ៍​មុន​សម្រាប់​ថ្ងៃ​ខួប​កំណើត​គម្រប់​ប្រាំពីរ​ឆ្នាំ​របស់​គាត់ ។ ប៉ុន្តែ​គាត់​អាច​ញ៉ាំ​សាឡាត់​ដែល​មាន​ឆៃ​ថាវ និង​ដំឡូង​ជាមួយ​ម៉ាំ​ត្រី​ហារ៉ុង ។

Ema បាន​ងក់​ក្បាល​របស់​គាត់​ទាំង​ញញឹម ។ « ម៉ាក់​បាន​ជួប​យុវនារី​ពីរ​នាក់​នៅលើ​ឡាន​ក្រុង​កាល​ពី​ព្រឹក​មិញ ។ ពួកគេ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សាសនា ។ ពួកគេ​នឹង​មក​លេង​យើង​យប់​នេះ ដើម្បី​និយាយ​អំពី​ព្រះវិហារ​របស់​ពួកគេ » ។

រ៉ាស្មុស​បាន​មើល​ទៅ​លើ​ដោយ​ចិត្ត​ចង់​ដឹង ។ គាត់​មិន​ធ្លាប់​ជួប​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​​ពីមុន​ទេ ។

គាត់​បាន​នៅក្នុង​បន្ទប់​គេង​របស់​គាត់ លេង​ឡាន​ជ័រ​របស់​គាត់ ពេល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មក ។ « Tere! Tere! សួស្តី » ពួកគេ​បាន​ស្វាគមន៍ Ema ពេល​ពួកគេ​បាន​ដើរ​ចូល​មកក្នុង​ផ្ទះ ។ ពួកគេ​បាន​ដោះ​ស្បែង​ជើង​កវែង​ដ៏​ធ្ងន់​របស់​ពួកគេ ហើយ​ពាក់​ស្បែក​ជើង​ផ្ទាត់​ដែល Ema បាន​ទុក​សម្រាប់​ភ្ញៀវ ។ Ema ឲ្យ​ពួកគាត់​អង្គុយ​លើ​សាឡុង​ពណ៌​ទឹក​ក្រូច ។ ប៉ុន្តែ​រ៉ាស្មុសបាន​ផ្អែក​ខ្នង​នឹង​ទ្វារ ។

ស្ត្រី​ខ្ពស់​ជាង​គេ​ម្នាក់​បាន​ឃើញ​គាត់ ហើយ​បាន​ញញឹម​ដាក់​គាត់ ។ ស្លាក​ឈ្មោះ​ខ្មៅ​របស់​គាត់​សរសេរ​ថា Õde Craig ( ស៊ីស្ទើរ ក្រេក ) ។ គាត់​បាន​និយាយ​ថា « ម៉ាក់​របស់​ក្មួយ​បាន​ប្រាប់​ពួក​ខ្ញុំ​ថា ក្មួយ​ទើប​ធ្វើ​ខួប​កំណើត​រួច ។ ពួក​ខ្ញុំ​បាន​យក​អ្វី​មួយ​មក​ឲ្យ​ក្មួយ ។ គាត់​បាន​កាន់​ប័ណ្ណ​តូច​មក​ចេញ​មក ។ រ៉ាស្មុស​​បាន​មើល​​វា​យ៉ាង​ជិត ។

វា​ជា​រូបភាព​របស់​បុរស​ម្នាក់ ។ គាត់​ពាក់​រូប​ពណ៌ស ហើយ​ដៃ​របស់​គាត់​លា​ចេញ​ក្រៅ ។

ស៊ីស្ទើរ​ក្រេក​បាន​សួរ « តើ​ក្មួយ​ដឹង​ថា រូប​នេះ​ជា​រូប​នរណា​ទេ ? »

រ៉ាស្មុស​ពុំ​ស្គាល់​ឈ្មោះបុរស​នោះ​ទេ ។ គាត់​មិន​ធ្លាប់​ឃើញ​រូប​នេះ​​ពីមុន​ទេ ។ ប៉ុន្តែ​បុរស​នោះ​មើល​ទៅ​ដូចជា​មាន​ចិត្ត​ល្អ ហើយ​មាន​អំណាច ។ រ៉ាស្មុស​បាន​និយាយ​ថា « ខ្ញុំ​គិត​ថា គាត់​គឺជា​ស្តេច ! »

អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​ពីរ​នាក់​បាន​ញញឹម ។ « ចាស៎ ទ្រង់​ពិត​ជា​ស្តេច​មែន ! ទ្រង់​គឺ​ជា​ស្តេច​អស់​ទាំងស្តេច ។ ព្រះនាម​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ » ។ ស៊ីស្ទើរ​ក្រេក​បាន​ទាញ​យក​សៀវភៅ​មួយ​ក្បាល​ដែល​មាន​គម្រប​ពណ៌​ខៀវ ។ « ហើយ​នេះគឺជា​សៀវភៅ​មួយ​ក្បាល​ដែល​បង្រៀន​អំពី​ទ្រង់ គឺ​ព្រះគម្ពីរ Mormoni Raamat ។ ព្រះគម្ពីរ​មរមន » ។

គាត់ និង Ema បាន​ចាប់ផ្តើម​បាន​អាន​ព្រះគម្ពីរ​មរមន​រៀងរាល់​ថ្ងៃ ពីមុន​គាត់​ទៅ​សាលា​រៀន ។ អំឡុងពេល​នៅ​សាលារៀន រ៉ាស្មុស​ និង​សិស្ស​ក្នុង​ថ្នាក់​របស់​គាត់​បាន​ដើរកម្សាន្ត នឹងគេងពេល​ថ្ងៃ ។ បន្ទាប់​ពី​ចប់​ពី​សាលា​រៀន គាត់ និង Ema ជួប​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​រឿយៗ ។ ពួកគេ​បាន​និយាយ​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​អំពី​អ្វី​ដែល​ពួកគេ​បាន​អាន​ពី​ព្រះគម្ពីរ​មរមន ។ ជួនកាល Ema ផ្តល់​អាហារ kringel ជា​នំបុ័ង​លឿង​ក្រម៉ៅ​ដល់​ពួកគេ​ទាំងអស់​គ្នា ។​ នៅ​ថ្ងៃ​ចុង​សប្តាហ៍ គាត់ និង Ema ជិះ​កង់ ឬ​ដើរ​លំហែ​នៅ​លើ​ឆ្នេរ​សមុទ្រ ។ ជួនកាល​ពួកគេ​ដើរ​ចូលទៅក្នុង​ព្រៃ​ជ្រៅ ឬ​ដើរ​តាម​ដង​ទន្លេ​ដែល​ពួកគេ​ចូលចិត្ត ។

មាន​គ្រា​មួយ ពេល​ដើរ​ទៅក្នុង​ព្រៃ​នោះ Ema បាន​ប្រាប់​រ៉ាស្មុស​ថា គាត់​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក ។ រ៉ាស្មុស​បាន​ញញឹម ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​សូម​ឲ្យ Ema អធិស្ឋាន​ថា តើ​គួរ​ទទួល​បុណ្យ​ជ្រមុជទឹក​ឬ​មិន​ទទួល ។ វា​ទំនង​ថា គាត់​បាន​ទទួល​ចម្លើយ​របស់​គាត់​ហើយ !

គាត់​បាន​ប្រាប់​រ៉ាស្មុស​ទាំង​ញញឹម​ថា « ហើយ​ម៉ាក់​ដឹង​ពី​កន្លែង​ដែល​ម៉ាក់​នឹង​ទទួល​បុណ្យ​ជ្រមុជទឹក​ហើយ ។ តើ​កូន​អាច​ទាយ​ដឹង​ទេ ? »

រ៉ាស្មុស​បាន​គិត​ពី​មេរៀន​របស់​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ស្តី​ពី​ពិធីបុណ្យ​ជ្រមុជទឹក ។ ពួកគេ​បាន​លើក​រូបភាព​មួយ​ដែល​បង្ហាញ​ពី​ពេលដែល ព្រះយេស៊ូវ​គង់នៅ​ជាមួយ​យ៉ូហាន បាទីស្ទ នៅក្នុង​ទឹក​ទន្លេ​មួយ ។…

គាត់​បាន​ស្រែក​ឡើង​ថា « ជ្រមុជ​ទឹក​ក្នុង​ទន្លេ ! គឺ​ទន្លេ​ដែល​យើង​ស្រឡាញ់ » ។

មួយ​សប្តាហ៍​ក្រោយ​មក រ៉ាស្មុស​បាន​ឈរ​នៅ​លើ​ច្រាំង​ទន្លេ​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​មក​ពី​ព្រះវិហារ ។ Ema បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ គាត់​បាន​លេច​កប់​ចុះ​ទាំងស្រុង​ទៅក្នុង​ទឹក គឺ​ដូច​ព្រះយេស៊ូវ​បាន​ធ្វើ ។ ពេល​គាត់​ក្រោក​ចេញ​ពី​ទឹក​មក​វិញ គាត់​បាន​ញញឹម ។ រ៉ាស្មុស​ចង់​ចងចាំ​ពី​គ្រា​នោះ​រៀងរហូត—ទឹក​ពណ៌​ខៀវ ផ្កា​ព្រៃ​ពណ៌​ស​នៅក្នុង​ស្មៅ​ពណ៌​បៃតង និង​ស្នាម​ញញឹម​របស់​ម្តាយ​គាត់ ។

ក្រោ​យ​មក ពេល​មនុស្ស​គ្រប់​​គ្នា​កំពុង​បរិភោគ​នំ​ឃុកឃី​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​យក​មក រ៉ាស្មុស​បាន​សួរ​ថា « តើ​ការទទួល​បុណ្យ​ជ្រមុជ​ទឹក​រួច​ហើយ​មាន​អារម្មណ៍​បែប​ណា ? »

ម្តាយ​គាត់​បាន​ប្រាប់​គាត់​ថា « អារម្មណ៍​អស្ចារ្យ​ណាស់ ។ ម៉ាក់​ចង់​នៅក្នុង​ទឹក​ទន្លេ​នោះ​រៀង​រហូត ។ ម៉ាក់​មាន​អារម្មណ៍​ថ្មី​ស្រឡាង ! » គាត់​បាន​ឱប​រ៉ាស្មុស​យ៉ាង​ណែន ។

រ៉ាស្មុស​បាន​ប្រាប់​គាត់​ថា « សម្រាប់​ថ្ងៃ​កំណើត​កូន​លើក​ក្រោយ កូន​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក ដូច​ម៉ាក់ និង​ព្រះយេស៊ូវ​ដែរ ។ កូន​ចង់​មាន​អារម្មណ៍​ថ្មី​ស្រឡាង​ផងដែរ ! »