២០១៩
ទីក្រុង​រីយ៉ាវីក ប្រទេស​អៀកឡង់
ខែ មេសា ឆ្នាំ ២០១៩


សាសនាចក្រ​នៅទីនេះ

ទីក្រុង​រីយ៉ាវីក ប្រទេស​អៀកឡង់

រូបភាព
reykjavik

ជាមួយ​នឹង​ព្រិល​គ្របដណ្តប់​លើ​ភ្នំ​អ៊ីចា​នៅ​រូប​ផ្ទៃ​ខាង​ក្រោយ នោះ​ទីក្រុង​រីយ៉ាវីក ប្រទេស​អៀកឡង់​ដែល​ជារដ្ឋធានី​ពោរពេញ​ដោយ​ទេសភាព​ស្រស់​បំព្រង ផ្តល់​នូវ​ការស្វាគមន៍​ដល់​ប្រទេស​នៅលើកោះ​មួយ​ដែល​មាន​ចម្ងាយ​ជាង ១៦០៩ គីឡូម៉ែត្រ​ពី​ប្រទេស​នៅលើ​ដីគោកនៃ​សហព័ន្ធ​អឺរ៉ុប ។ ក្រុម​វីឃីង​បាន​តាំងទីលំនៅ​ដំបូង​គេ​នៅ​ឆ្នាំ ៨៧៤ គ. ស ទីក្រុង​រីយ៉ាវីក​គឺជា​ចំណុច​សំខាន់​នៃ​វប្បធម៌ សេដ្ឋកិច្ច និង​សកម្មភាព​ផ្នែក​រដ្ឋាភិបាល​របស់​ប្រទេស​អៀកឡង់ ព្រមទាំង​ជា​ទីក្រុង​មួយ​ដែល​មាន​ភាព​ស្អាតបាត មាន​ពណ៌​បៃតង និង​មាន​សុវត្ថិភាព​បំផុត​នៅលើ​ពិភពលោក ។

ជនជាតិ​អៀកឡង់​ពីរ​នាក់​ដំបូង​បាន​ទទួល​បុណ្យ​ជ្រមុជទឹកនៅ​ប្រទេស​ដាណឺម៉ាក់​ក្នុង​ឆ្នាំ ១៨៥១ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ពួកគេ​បាន​ត្រឡប់​ទៅ​ប្រទេស​អៀក​ឡង់​វិញ ហើយ​ក្នុង​ឆ្នាំ ១៨៥៣ សាខា​ដំបូង​មួយ​ត្រូវបាន​បង្កើត​ឡើង ។ សព្វថ្ងៃ​នេះ​មាន​សមាជិក​ជិត ៣០០ នាក់​នៅក្នុង​ប្រទេស​អៀកឡង់ នៅក្នុង​បីសាខា នៅ​ទីក្រុង​រីយ៉ាវីក ទីក្រុង​អាគូរៃរី និង​ទីក្រុង​សែហ្វូស ។ ព្រះវិហារ​បរិសុទ្ធ​ដែល​ជិត​បំផុត​គឺ​នៅក្នុង​ទីក្រុង​ឡុងស៍ ប្រទេស​អង់គ្លេស ដែល​មាន​ចំណាយ ១៨៩៤ គីឡូ​ម៉ែត្រ​ពី​ទីក្រុង​រីយ៉ាវីក ។

ទោះបីជា​មាន​សមាជិក​តិចតួច​ក្តី សាសនាចក្រ​បន្ត​រីកចម្រើន ។ ទោះបី​នៅ​ដាច់​ឆ្ងាយ​ពី​គេ ទោះបី​មាន​ឧបសគ្គ​ក្នុងការ​បកប្រែ​ឯកសារ​សាសនាចក្រ អាកាសធាតុ​មិន​អំណោយ​ផល និង​មាន​របាំង​ផ្នែក​វប្បធម៌​ក្ដី ក៏​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​សន្យា​ថា ថ្ងៃ​ណា​មួយ​ប្រទេស​អៀកឡង់​នឹង​ក្លាយ​ជា​សើន​បញ្ចាំង​ពន្លឺ​ដល់​ប្រទេស​ដទៃ​ទៀត ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​អៀកឡង់ ហើយ​រំឭក​សមាជិក​ទាំង​នោះ​ថា ពួកគេ​គឺជា « ប្រជាជន​នៃ ‹ កម្លាំង និង​ថាមពល និង​មាន​សមត្ថភាព › ដើម្បី​ធ្វើ​កិច្ចការ​ដ៏អស្ចារ្យ » ( « Wonderful to Have Sweet, Good Land » Church News ថ្ងៃ​ទី ២១ ខែ កញ្ញា ឆ្នាំ ២០០២ ទំព័រ ១០ ) ។

  • បេសកកម្ម​អៀកឡង់​ត្រូវបាន​បង្កើត​ឡើង​នៅឆ្នាំ ១៨៩៤ ប៉ុន្តែ​ការផ្សព្វផ្សាយ​ត្រូវបាន​ឈប់​នៅក្នុង​ឆ្នាំ ១៩១៤ ។ ប្រទេសអៀកឡង់​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ដាណឺម៉ាក់ កូភេនហាហ្គេន ក្នុង​ឆ្នាំ ១៩៧៥ ។

  • ក្នុង​ឆ្នាំ ១៩៧៧ អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ១៩១៧–២០០៨ ) កាល​នោះ​ជា​សមាជិក​នៃ​ពួកចិតសិបនាក់​ក្នុ​ងកូរ៉ុម​ទី​មួយ បាន​ឧទ្ទិស​ឆ្លងប្រទេស​អៀកឡង់​សម្រាប់​ការផ្សព្វផ្សាយ​ដំណឹងល្អ​ជា​ផ្លូវ​ការ ។

  • ក្នុង​ឆ្នាំ ១៩៨១ ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បោះពុម្ព​ជា​ភាសា​អៀកឡង់—ភាសា​មួយ​ដែល​គ្មាន​ប្រទេស​ណា​ផ្សេង​ទៀត​នៅលើ​ពិភពលោក​និយាយ​ឡើយ ។