២០១៩
ដំណើរ​រឿង​នៃ​បុណ្យអ៊ីស្ទើរ
ខែ មេសា ឆ្នាំ ២០១៩


រឿង​ក្នុង​ព្រះគម្ពីរ

ដំណើរ​រឿង​នៃ​បុណ្យអ៊ីស្ទើរ

រូបភាព
The Story of Easter
រូបភាព
The Story of Easter 2
រូបភាព
The Story of Easter 3

ព្រះយេស៊ូវ​ស្រឡាញ់​មិត្តភក្តិរបស់​ទ្រង់ ។ ទ្រង់​បាន​លាងជើង​របស់​ពួកគេ ។ បន្ទាប់​មក ទ្រង់​បាន​ឲ្យ​ពួកគេ​ទទួល​ទាន​សាក្រាម៉ង់ ។ ទ្រង់​បាន​ប្រាប់​ពួកគេ​ឲ្យ​ចងចាំ​ទ្រង់ ។ ទ្រង់​បាន​ប្រាប់​ពួកគេ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ។

បន្ទាប់​មក ព្រះយេស៊ូវ​បាន​យាង​ទៅ​ក្នុង​សួន​ច្បារ​មួយ ។ ​ទ្រង់​បាន​អធិស្ឋាន​សម្រាប់​ពួកយើង​ទាំងអស់​គ្នា ។ ទ្រង់​​បាន​ទទួល​អារម្មណ៍​នៃ​ក្តីឈឺចាប់​នៃ​ជំងឺ​របស់​យើង ។ ទ្រង់​​បាន​ទទួល​អារម្មណ៍​នៃ​ក្តីឈឺចាប់​នៃ​អំពើបាប​របស់​យើង ។

មនុស្ស​ដែល​មាន​កំហឹង​បាន​ចាប់​​ព្រះយេស៊ូវ​យក​ទៅ ។ ពួកគេ​បាន​ធ្វើ​បាប​ទ្រង់ ។ ទ្រង់​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង​សម្រាប់​ពួកយើង ។ មិត្តភក្ដិ​របស់​ទ្រង់​បាន​បញ្ចុះ​ព្រះសព​របស់​ទ្រង់​នៅក្នុង​ផ្នូរ ។

បី​ថ្ងៃ​ក្រោយ​មក មិត្តភក្ដិ​របស់​ទ្រង់​បាន​ត្រឡប់​មក​ឯ​ផ្នូរ​វិញ ។ ផ្នូរ​នោះ​នៅ​ទទេ​ស្អាត ! ពួកទេវតា​បាន​ប្រាប់​ពួកគេ​ថា « ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ » ។ ព្រះយេស៊ូវ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ម្តង​ទៀត ! ដោយ​សារ​តែព្រះយេស៊ូវ នោះ​យើង​ទាំងអស់​គ្នា​នឹង​រស់​ឡើង​វិញ​ម្តង​ទៀត​បន្ទាប់​ពី​យើង​ស្លាប់ !

ព្រះយេស៊ូវ​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​អាច​ធ្វើឲ្យ​​ថ្ងៃ​បុណ្យ​អ៊ីស្ទើរ​ពិសេស​បាន​តាមរយៈ​ការចងចាំ​ពី​ទ្រង់ ។