២០១៩
អែលឌើរ​បែដណា​ទៅ​ទស្សនា​ប្រទេស​ឥណ្ឌា
ខែ មេសា ឆ្នាំ ២០១៩


ពួក​សាវក​នៅ​ជុំ​វិញ​ពិភពលោក

អែលឌើរ​បែដណា​ទៅ​ទស្សនា​ប្រទេស​ឥណ្ឌា

រូបភាព
Elder Bednar Visits India

អែលឌើរ ដាវីឌ អេ បែដណា បាន​ធ្វើ​ដំណើរ​ជាមួយ​ភរិយា​លោក ស៊ូសាន បែដណា ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​លោក​អំពី​ព្រះយេស៊ូវគ្រីស្ទ ជាមួយ​សមាជិក​នៃ​សាសនាចក្រ​ក្នុង​ប្រទេស​ឥណ្ឌា ។ ប្រទេស​ឥណ្ឌា​គឺជា​ប្រទេស​មួយ​នៅក្នុង​ចំណោម​ប្រទេស​ដែល​ធំ​​បំផុត​នៅក្នុង​ពិភពលោក ។ ហើយ​មិ​ន​យូរ​ឡើយ ប្រទេស​នេះ​នឹង​មាន​ព្រះវិហារ​បរិសុទ្ធ​​ដំបូង​មួយ !

អែលឌើរ និង ស៊ីស្ទើរ បែដណា បាន​ទៅ​ទីក្រុង រ៉ាចាមុនដ្រាយ ។ គ្មាន​សាវក​​ណា​ម្នាក់​ធ្លាប់​ទៅទីនោះពីមុន​ឡើយ ។

កុមារ​បាន​ចាប់​ដៃ​អែលឌើរ​បែដណា ។

នៅក្នុង​ការប្រជុំ​នៅក្នុង​ទីក្រុង ហៃឌើរ៉ាបែត កុមារី​នេះ​បាន​សួរ​សំណួរ​មួយ​ដល់​អែលឌើរ​បែដណា ។

សមាជិក​គ្រប់​រូប​មាន​ចិត្ត​រីករាយ​ដែល​បាន​ស្តាប់​ទីបន្ទាល់​នៃ​សាវក​ម្នាក់​របស់​ព្រះ !

« កាលណា​ខ្ញុំ​បាន​ធ្វើ​ដំណើរ​កាន់តែ​ច្រើន​នៅជុំវិញ​ពិភពលោក នោះ​ខ្ញុំ​ធ្វើ​ទស្សនកិច្ច​ប្រទេស​កាន់តែ​ច្រើន មនុស្ស​កាន់តែ​ច្រើន​ដែល​ខ្ញុំ​មាន​ពរ​ដើម្បី​រៀន​ពី​ពួកគេ ហើយ​ខ្ញុំ​កាន់តែ​ឃើញ​ថា នៅលើ​ពិភពលោក​ទាំងមូល​មនុស្ស​​គឺ​មាន​លក្ខណៈទូទៅ​ដូច​គ្នា » ។

—អែលឌើរ ដាវីឌ អេ បែដណា