២០១៩
កម្មវិធី​បង្ហាញ ហើយ​និទាន​ប្រាប់
ខែ មេសា ឆ្នាំ ២០១៩


កម្មវិធី​បង្ហាញ ហើយ​និទាន​ប្រាប់

រូបភាព
Show and Tell
រូបភាព
drawing of the temple

ខ្ញុំ​ចូលចិត្ត​មើល​ព្រះវិហារ​បរិសុទ្ធ ។

រ៉េបេកា ស៊ី អាយុ ៩ ឆ្នាំ ទីក្រុង​អារ៉ាហ្គោ ប្រទេស​វេណេហ្ស៊ុអេឡា

រូបភាព
Brooklyn B

ថ្ងៃមួយ​ពេល​យើង​ចូល​ជិះឡាន ឡាន​យើង​អត់​ដំណើរការ​ទេ ។ យើង​បាន​ពិនិត្យ​មើល​ម៉ាស៊ីន​ឡាន ប៉ុន្តែ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គួរតែ​អធិស្ឋាន ដូច្នេះ​ខ្ញុំ​បាន​អធិស្ឋាន ។ ពីរបី​នាទី​ក្រោយ​មក ឡាន​បាន​ដំណើរ​ការ​ឡើង​វិញ ។ ខ្ញុំ​មានចិត្ត​រីករាយ​ណាស់ ដែល​ព្រះវរបិតាសួគ៌​អាច​ជួយ​ខ្ញុំ​ជានិច្ច ។

ប៊្រូកឃ្លីន ប៊ី អាយុ ៩ ឆ្នាំ ទីក្រុង ឃ្វែស្សាតេណាន់ហ្គោ ប្រទេស ហ្គូតេម៉ាឡា

រូបភាព
Sasha K

ខ្ញុំ​ចូលចិត្ត​លេង​បាល់​ឱប​ជាមួយ​ក្មេងៗ ហើយ​បង្រៀន​ពួកគេ​នូវ​ជំនាញ​ថ្មីៗ ។ វា​គឺ​ជា​របៀប​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​ដើម្បី​បម្រើ ។

សាខា ខេ អាយុ ១១ ឆ្នាំ ទីក្រុង​ម៉ូស្កូ ប្រទេស​រុស្ស៊ី

រូបភាព
Vestina K

ពីរ​ឆ្នាំ​មុន ក្មេង​ប្រុស​ថ្មី​ម្នាក់​បាន​ចូលរួម​ថ្នាក់​រៀន​យើង​នៅ​សាលា​រៀន ។ គាត់​មាន​ចិត្ត​កំណាញ់​ចំពោះ​មនុស្ស​ដទៃ ។ សិស្ស​ក្នុង​ថ្នាក់​ចាប់ផ្តើម​មិន​ចូលចិត្ត​គាត់ ហើយ​មាន​ចិត្ត​កំណាញ់​ចំពោះ​គាត់ ។ វា​ហាក់ដូច​ជាធ្វើ​ឲ្យ​គាត់​កើត​ទុក្ខ ដូច្នេះ​ខ្ញុំ​ពុំ​បាន​ធ្វើ​ដូច​សិស្ស​ដទៃ​ទៀត​ធ្វើ​ឡើយ ។ មិត្តភក្តិ​មួយ​ចំនួន​របស់​ខ្ញុំ​បាន​កត់សម្គាល់​ពី​រឿង​នោះ ហើយ​បាន​ធ្វើ​តាម​គំរូ​ខ្ញុំ ។ ខ្ញុំ​ជឿ​ថា ប្រសិនបើ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ នោះ​ខ្ញុំ​នឹង​សប្បាយ​ជាង ហើយ​សុវត្ថិភាព​ជាង ។ ខ្ញុំ​ជឿ​ថា ប្រសិនបើ​ខ្ញុំ​មាន​ចិត្ត​ក្លាហាន ហើយ​និយាយ​ចេញ​ពី​ចិត្ត​ខ្ញុំ នោះ​ខ្ញុំ​នឹង​រកឃើញ​មិត្តភក្តិ​ដែល​នឹង​ចូលចិត្ត​ខ្ញុំ ។

វ៉េស្ទីណា ខេ អាយុ ១១ ឆ្នាំ ទីក្រុង​វីលនៀស ប្រទេស​លីទុយអានី