បណ្ណាល័យ
មេរៀន​ទី ៣២ ថ្ងៃ​ទី ៤ ៖ វិវរណៈ ២០-២២


មេរៀនទី ៣២ ៖ ថ្ងៃ​ទី ៤

វិវរណៈ ២០-២២

សេចក្ដីផ្ដើម

សាវក​យ៉ូហាន​បាន​ឃើញ​ការនិមិត្ត​ពី​សម័យ​សហសវត្សរ៍ និង សេចក្តីជំនុំជម្រះ​ចុង​ក្រោយ ។ លោក​ក៏​បាន « ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី » ផងដែរ ( វិវរណៈ ២១:១ ) និង ទីក្រុង​សេឡេស្ទាល​របស់​ព្រះ ដែល​នឹង​ត្រូវបាន​ស្ថាបនា​ឡើង​នៅលើ​ផែនដីនេះ ។ យ៉ូហាន​បាន​បញ្ចប់​កំណត់ត្រា​របស់​លោក ជាមួយ​នឹង​ការអង្វរករ​សូម​ឲ្យ​ព្រះអម្ចាស់​ត្រឡប់​មក​ផែនដី​វិញ ។

វិវរណៈ ២០

យ៉ូហាន​ឃើញ​ពី​សម័យ​សហស្សវត្សរ៍ និង សេចក្តី​ជំនុំជម្រះ​ចុងក្រោយ

រូបភាព
ការជំនុំ​ជម្រះ​ចុងក្រោយ

ជា​ផ្នែកមួយ​នៃ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ មនុស្ស​គ្រប់​គ្នា​ដែល​បាន​រស់នៅ​លើ​ផែនដី​នេះ​នឹង​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ​ដើម្បី​ជនុំជម្រះ ។ សូម​ស្រមៃ​ថា​តើ​សេចក្តី​ជំនុំជម្រះ​ចុង​ក្រោយ​មាន​សភាព​ដូចម្តេច ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អ្វី​ដែល​អ្នក​រំពឹង​គិត និង​មាន​អារម្មណ៍​បែប​ណា នៅពេល​អ្នក​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ​ដើម្បី​ជំនុំជម្រះ​នោះ ។

ដូច​មាន​កត់ត្រា​នៅក្នុង វិវរណៈ ២០:១–១១ យ៉ូហាន​បាន​ឃើញ​ថា​សាតាំង​នឹង​ត្រូវ​ចង​អំឡុង​ពេល​សហស្សវត្សរ៍ ហើយ​ពួក​សុចរិត​នឹង​ត្រូវបាន​រស់​ឡើង​វិញ ដែល​ជា​ផ្នែក​មួយ​នៃ​ការរស់ឡើង​វិញ​លើក​ទីមួយ ។ លោក​ក៏​បាន​ឃើញ​ថា​សាតាំង​នឹង​ត្រូវបាន « ស្រាយ​លែង [ បន្តិច ] » នៅ​ចុងបញ្ចប់​នៃ​សហស្សវត្សរ៍ ( វិវរណៈ ២០:៣ ) ។ បន្ទាប់​មក សាតាំង និង បរិវារ​វា​បាន​ប្រឆាំង​នឹង​ពួក​បរិសុទ្ធ​ជា​លើក​ចុងក្រោយ នោះ​វា​នឹង​ត្រូវបាន « បោះ​ទៅ​ក្នុង​បឹង ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់ធ័រ… ជា​រៀង​ដរាប​ត​ទៅ ! » ( វិវរណៈ ២០:១០ ) ។ បន្ទាប់មក​សេចក្ដីជំនុំជម្រះ​ចុងក្រោយ​នឹង​កើត​ឡើង ។

សូម​អាន វិវរណៈ ២០:១២ ដោយ​រក​មើល​របៀប​ដែល​ព្រះ​នឹង​ជំនុំជម្រះ​យើង ។ ( វិវរណៈ ២០:១២ គឺ​ជា​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅពេល​ខាង​មុខ ) ។

សូម​បំពេញ​គោលលទ្ធិ​ដូចតទៅ​នេះ ដែល​យើង​រៀន​មកពី​ខគម្ពីរ​នេះ ៖ ព្រះ​នឹង​ជនុំជម្រះ​យើង​ចេញ​ពី អំពី  ។

បញ្ជី​ដែល​បាន​លើក​ឡើង​នៅក្នុង វិវរណៈ ២០:១២ រួម​មាន​ព្រះគម្ពីរ កំណត់ត្រា​សាសនាចក្រ​ដែល​កត់ត្រា​ពី​ពិធិបរិសុទ្ធ​នៃ​សេចក្តី​សង្គ្រោះ និង បញ្ជីជីវិត ។

សូម​អាន​ការពន្យល់​អំពី​បញ្ជី​ជីវិត​ដូចតទៅ​នេះ ៖ « មាន​ការយល់​ឃើញ​មួយ​ថា បញ្ជីជីវិត​គឺ​ជា​បណ្តុំ​នៃ​គំនិត ឬ ទង្វើ​នានា—ជា​កំណត់ត្រា​ពី​ជីវិត ។ ប៉ុន្តែ​ព្រះគម្ពីរ​បង្ហាញ​ថា​បញ្ជី​ស្ថានសួគ៌​គឺ​ត្រូវ​បាន​រក្សា​ទុក​នូវ​ពួក​ស្មោះត្រង់ ដែល​កត់ត្រា​ឈ្មោះ ព្រមទាំង​ដំណើរ​រឿង​នៃ​សេចក្តីសុចរិត​របស់​ពួកគេ ( គ. និង ស. ៨៨:២; ១២៨:៧ ) » ( Bible Dictionary « Book of life » ) ។

សូម​អាន វិវរណៈ ២០:១៣ ដោយ​រក​មើល​អ្វី​ដែល​នឹង​កើត​ឡើង​ពីមុន​សេចក្តីជំនុំជម្រះ​ចុង​ក្រោយ ។

ពួក​ទុច្ចរិត និង អ្នក​ដែល​មិន​ប្រែចិត្ត​នឹង​ត្រូវ​បាន​រស់​ឡើង​វិញ នៅក្នុង​ការរស់​ឡើង​វិញ​លើក​ចុងក្រោយ នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្សរ៍ ហើយ​នឹង​ឈរ​នៅ​ដើម្បី​ត្រូវ​បាន​ជនុំជម្រះ តាម​អំពើ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត ( សូមមើល គ. និង ស. ៧៦:៨៥) ។

  1. សូម​ពិចារណា​ពី​គោលលទ្ធិ​ពីមុន​អ្នក​បាន​រក​ឃើញ ( ព្រះ​នឹង​ជំនុំជម្រះ​យើង​ចេញ​ពី​បញ្ជី​នោះ ដែល​បាន​សរសេរ​អំពី​ការប្រព្រឹត្ត​របស់​យើង ) ។ សូម​ឆ្លើយ​សំណួរ​ដូច​តទៅ​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការយល់ និង ជឿ​លើ​គោលលទ្ធិ​នេះ​អាច​ជះឥទ្ធិពល​ដល់​ទង្វើ​សព្វថ្ងៃ​នេះ និង ពេញ​មួយ​ជីវិត​របស់​យើង​យ៉ាង​ដូចម្ដេច ? សូម​ពិចារណា​ផងដែរ​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​នៅក្នុង​ជីវិត​អ្នក ដើម្បី​រៀបចំ​សម្រាប់​សេចក្តី​ជំនុំជម្រះ​ចុង​ក្រោយ ហើយ​ឲ្យ​ឃើញ​ថា​ឈ្មោះ​របស់​អ្នក​ត្រូវបាន​សរសេរ​នៅក្នុង​បញ្ជី​ជីវិត ។

រូបភាព
រូបសញ្ញា​ចំណេះចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—វិវរណៈ ២០:១២

  1. សូម​ប្រើ​ជំនួយ​សិក្សា​ព្រះគម្ពីរ​ដូច​ជា​លេខ​យោង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយscriptures.lds.org ) និង Topical Guide ដើម្បី​រក​ខគម្ពីរ​បន្ថែម​ទៀត​ដែល​បង្រៀន​អំពី​សេចក្តីជំនុំជម្រះ​ចុងក្រោយ ។ សូម​បង្កើត​បញ្ជី​ខគម្ពីរ​យោង​នៅក្នុងសៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ អ្នក​អាច​សរសេរ ឬ កត់ចំណាំ​ខគម្ពីរ​យោង​ទាំង​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅ​ក្បែរ វិវរណៈ ២០:១២ ។ សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​សេចក្តីជំនុំជម្រះ​ចុងក្រោយ ដែល​អ្នក​បាន​រៀន​តាមរយៈ​សេចក្តីយោងបទគម្ពីរ ។

វិវរណៈ ២១

យ៉ូហាន​ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី និង ទីក្រុង​សេឡេស្ទាល​របស់​ព្រះ

រូបភាព
យុវនារី​ដាក់​ដៃ​ខ្ទប់​ក្បាល​ខ្លួន

សូម​គិត​អំពី​គ្រា​មួយ​នៅក្នុង​ជីវិត​អ្នក ពេល​ដែល​អ្នក​បាន​ទទួល​បទពិសោធន៍​នៃ​ទុក្ខព្រួយ ឬ ការឈឺចាប់ ។

សូម​សរសេរ​ពី​អ្វីៗ​ដែល​មាន​នៅក្នុង​ជីវិត​នេះ ដែល​អាច​បណ្តាល​ឲ្យ​យើង​មាន​ទុក្ខព្រួយ ឬ ការឈឺចាប់​យ៉ាង​ខ្លាំង ៖

នៅពេល​អ្នក​សិក្សា វិវរណៈ ២១ សូម​រក​មើល​សេចក្ដី​ពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​ការលួងលោម​ចិត្ត​អំឡុង​គ្រា​លំបាកៗ​នោះ ។

វិវរណៈ ២១–២២ គឺ​ជា​ព្រឹត្តិការណ៍​បន្ត​នៃ​ការនិមិត្ត​របស់​សាវក​យ៉ូហាន ដែល​នឹង​កើត​ឡើង​បន្ទាប់​ពី​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន វិវរណៈ ២១:១-២ ដោយ​រក​មើល​អ្វី ដែល​យ៉ូហាន​បាន​ឃើញ​ថា​នឹង​កើត​ឡើង ។

ការនិយាយ​របស់​យ៉ូហាន​អំពី « ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី » ( វិវរណៈ ២១:១ ) អាច​សំដៅ​លើ​ព្រឹត្តិការណ៍​នានា​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់ កាល​ផែនដី​នឹង​ត្រូវ​ផ្លាស់ប្តូរ​ទៅ​ជា​សភាព​ប្រកប​ដោយ​ភាព​បរមសុខ ដែល​វា​បាន​រីករាយ​ពីមុន​ការធ្លាក់​នៃ​លោក​អ័ដាម និង អេវ៉ា ។ យ៉ូហាន​អាច​សំដៅ​លើ​ការផ្លាស់ប្តូរ​ដែល​នឹង​កើត​ឡើង​នៅ​ចុង​បញ្ចប់​នៃ​សហស្សវត្សរ៍ នៅពេល​ផែនដី​នេះ​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ទៅ​ជា​ស្ថានភាព​នៃ​សេឡេស្ទាល ( សូមមើល គ. និង ស. ២៩:២២–២៤ ) ។

សូម​អាន វិវរណៈ ២១:៣-៤ ដោយ​រក​មើល​អ្វី​ដែល​ព្រះ​នឹង​ធ្វើ​ចំពោះ​រាស្ត្រ​ទ្រង់ ។

ចេញ​ពី​ខគម្ពីរ​ទាំង​នេះ យើង​រៀន​ថា ព្រះ​នឹង​គង់ ហើយ​លួងលោម​រាស្ត្រ​របស់​ទ្រង់ ហើយ​ពួកគេ​នឹង​មិន​ជួប​នូវ​សេចក្តីស្លាប់ ទុក្ខព្រួយ ឬ ការឈឺ​ចាប់​ទៀត​ឡើយ ។

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ក្នុង​កូរ៉ូម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា ព្រះ​នឹង​សង​ដល់​ពួក​សុចរិត​សម្រាប់​ទុក្ខព្រួយ និង ការឈឺចាប់​នៃ​ជីវិត​រមែង​ស្លាប់​ទាំងអស់ ៖ « ព្រះអម្ចាស់​សង​ពួក​អ្នក​ស្មោះត្រង់​សម្រាប់​គ្រប់​អ្វីៗ​ទាំងអស់​ដែល​បាត់បង់ ។ អ្វី​ដែល​ត្រូវ​បាន​ដក​ចេញពី​អ្នកទាំងឡាយ​ណា​ដែល​ស្រឡាញ់ព្រះអម្ចាស់ នឹង​ត្រូវ​បន្ថែម​ដល់​ពួកគេ​វិញ​តាម​មាគ៌ា​របស់​ទ្រង់​ផ្ទាល់ ។ ខណៈ​ដែល​វា​ពុំ​កើតមាន​នៅ​គ្រា​ដែល​យើង​ប្រាថ្នា​ចង់បាន នោះ​ពួកគេ​ស្មោះត្រង់​នឹង​ដឹង​ថា រាល់​គ្រប់​ដំណក់​ទឹកភ្នែក នឹង​ត្រឡប់​ទៅ​ជា​ដំណក់ទឹក​ភ្នែក​នៃ​ក្ដី​អំណរ និង​ការ​ដឹងគុណ​រាប់មិនអស់ » ( « Come What May, and Love It, » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៨ ) ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការដឹង​ថា​ព្រះ​នឹង​លួងលោម​រាស្ត្រ​របស់​ទ្រង់ ហើយ​សង​ពួកគេ​សម្រាប់​ទុក្ខព្រួយ និង ការឈឺចាប់​របស់​ពួកគេ ជួយ​យើង​ដូចម្តេច នៅពេល​យើង​ជួប​នូវ​ឧបសគ្គ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ?

សូម​អាន វិវរណៈ ២១:៧ ដោយ​រកមើល​ថា​ព្រះអម្ចាស់​សន្យា​អ្វី​ខ្លះ​ដល់​អស់​អ្នក​ដែល​យក​ឈ្នះ​ដោយ​ស្មោះត្រង់ ។

ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​រៀន​ចេញ​ពី​គម្ពីរ​វិវរណៈ អំពី​ឧបសគ្គ និង ក្តី​អំពល់​នានា​នៃ​ថ្ងៃ​ចុងក្រោយ តើ​មាន​អ្វី​ខ្លះ​ដែល​យើង​នឹង​ត្រូវ​យក​ឈ្នះ​ដើម្បី​រស់នៅ​ជាមួយ​ព្រះ​បាន ?

វិវរណៈ ២១:៨ ពិពណ៌នា​អំពី​ស្ថានភាព​នៃ​ជន​ដែល​បះបោរ និង ជន​ដែល​មិន​ប្រែចិត្ត ។ « សេចក្តីស្លាប់​ទី​ពីរ » គឺ​ជា​សេចក្តីស្លាប់​ខាង​វិញ្ញាណ ឬ ការបែកចេញ​ពី​ព្រះ ដែល​អស់​អ្នក​ដែល​មាន​ចេតនា​បះបោរ​ប្រឆាំង​នឹង​ពន្លឺ និង សេចក្តីពិត​នឹង​ជួប​ប្រទះ ។

សូម​អាន វិវរណៈ ២១:៩-២១ ដោយ​រកមើល​ការពិពណ៌នា​របស់​យ៉ូហាន​អំពី​ទីក្រុង​សេឡេស្ទាល​របស់​ព្រះ ។

សូម​អាន វិវរណៈ ២១:២២–២៧ ដោយ​រក​មើល​ថា​តើ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ​នឹង​មាន​វត្តមាន​បែបណា ដល់​អស់​អ្នក​ដែល​រស់នៅក្នុង​ទីក្រុង​នោះ ។

វិវរណៈ ២២

យ៉ូហាន​បញ្ចប់​កំណត់ត្រា​នៃ​ការនិមិត្ត​របស់​លោក

សូម​អាន វិវរណៈ ២២ យើង​អាន​បន្ថែម​ទៀត​ពី​ការពិពណ៌នា​របស់​យ៉ូហាន​អំពី​ទីក្រុង​ដ៏​បរិសុទ្ធ​របស់​ព្រះ ។ ផ្នែក​មួយ​នៃ​ការពិពណ៌នា​នោះ យ៉ូហាន​បាន​លើក​ឡើង​ពី​បល្ល័ង្ក​មួយ ( សូមមើល វិវរណៈ ២២:១ ) ។

រូបភាព
គំនូរ​រូប​បល្ល័ង្ក

សូម​អាន វិវរណៈ ២២:១-២ ហើយ​គូរ​រូប​ផ្សេង​ទៀត​ដែល​យ៉ូហាន​បាន​ឃើញ​ក្រៅ​ពី​បល្ល័ង្ក​នោះ ។

សូម​កត់​សម្គាល់​ថា​យ៉ូហាន​បាន​ដឹង​ថា ដើម​ឈើ​បាន​បង្កើត​ផលផ្លែ​ដ៏​ច្រើន​លើសលប់​នៅ​គ្រប់​រដូវ​កាល ហើយ​ថា​ស្លឹក​របស់​វា​អាច​ព្យាបាល​ដល់​សាសន៍​នានា ។ ព្រះគម្ពីរ​មរមន​កត់ត្រា​ថា ទាំង​លីហៃ និង នីហ្វៃ​បាន​ឃើញ​ការនិមិត្ត​អំពី​ដើម​ឈើ​ជីវិត ។ នីហ្វៃ​បាន​ឃើញ​ថា​ទាំង​ដើមឈើ និង ប្រភព​ទឹក​រស់​តំណាង​ឲ្យ​សេចក្តីស្រឡាញ់​របស់​ព្រះ ( សូមមើល នីហ្វៃទី ១ ១១:២៥ ) ។ ការបង្ហាញ​ដ៏​ធំ​បំផុត​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​នោះ​គឺ​ជា​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូហាន ៣:១៦; យ៉ូហាន​ទី ១ ៤:៩ ) ។ ផ្លែ​នៃ​ដើម​ឈើ​អាច​តំណាង​ឲ្យ​ពរជ័យ​នៃ​ដង្វាយធួន ដូចជា​ជីវិត​អស់កល្ប​ជានិច្ច ( សូមមើល គ. និង ស. ១៤:៧ ) ។

នៅក្នុង វិវរណៈ ២២:៣–១២ យើង​អាន​ថា​ក្រៅ​ពី​ឃើញ​ទីក្រុង​សេឡេស្ទាល​នេះ​ហើយ យ៉ូហាន​ក៏​បាន​ទទួល​សាក្សី​មួយ​ពី​ទេវតា ដែល​បាន​និយាយ​មក​គាត់​ថា អ្វីៗ​ដែល​បាន​បើក​បង្ហាញ​ដល់​លោក​គឺ​ជា​ការពិត ។ យ៉ូហាន​ក៏​បាន​ឃើញ​ថា ព្រះអង្គសង្គ្រោះ​នឹង​ប្រទាន​រង្វាន់​ដល់​មនុស្ស​ទាំងអស់​ស្រប​តាម​ការប្រព្រឹត្ត​របស់​ពួកគេ។

សូម​អាន វិវរណៈ ២២:១៤ ដោយ​រកមើល​អ្វី ដែល​យើង​ត្រូវតែ​ធ្វើ​ដើម្បី​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ទៅក្នុង​នគរ​សេឡេស្ទាល ។

« ដើម្បី​ឲ្យ​បាន​ច្បាប់​ដល់​ដើម​ជីវិត » ( វិវរណៈ ២២:១៤ ) មានន័យ​ថា ដើម្បី​មាន​ភាព​សក្តិសម​ដើម្បី​ទទួល​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ រួមទាំង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ចេញ​ពី​ខគម្ពីរ​នេះ​យើង​រៀន​ថា ប្រសិនបើ​យើង​រក្សា​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ នោះ​យើង​អាច​ទទួល​គ្រប់​ទាំង​ពរជ័យ​ទាំង​អស់​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចូលទៅ​ក្នុង​នគរ​សេឡេស្ទាល ។ ការរក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ រួម​មាន ការទទួល​គ្រប់ទាំង​ពិធីបរិសុទ្ធ​ចាំបាច់​ទាំងអស់ ដើម្បី​ចូលទៅ​ក្នុង​នគរ​សេឡេស្ទាល ។

ទោះបី​ជា​ពរជ័យ​មួយ​ចំនួន​នៃ​ដង្វាយធួន—ដូច​ជា​អំណោយ​ទាន​នៃ​ការរស់ឡើង​វិញ—ត្រូវបាន​ប្រទាន​ឲ្យ​ដោយ​សេរី​ដល់​កូនចៅ​ទាំងអស់​របស់​ព្រះ​ក្តី—ដូច​ជា​ជីវិត​អស់​កល្ប​ជានិច្ច—អាច​ប្រទាន​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​ព្យាយាម​ដោយ​ឧស្សាហ៍ ដើម្បី​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ប្រែចិត្ត ហើយ​ធ្វើ​តាម​បទបញ្ញត្តិ​របស់​ទ្រង់​ប៉ុណ្ណោះ ។

នៅក្នុង វិវរណៈ ២២:១៥–១៩ យើង​អាន​ថា​អស់​អ្នក​ដែល​មិន​រក្សា​បញ្ញត្តិ​របស់​ព្រះអម្ចាស់​នឹង​ពុំ​អាច​ចូល​ទៅក្នុង​ទីក្រុង​សេឡេស្ទាល​ឡើយ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​នឹង​ប្រទាន​វិវរណៈ​នេះ​ដល់​យ៉ូហាន ហើយ​យ៉ូហាន​បាន​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​កាន់​ទឹក​ជីវិត​ដើម្បី​ផឹក​ដោយ​សេរី ។ យ៉ូហាន​បាន​ព្រមាន​ដល់​អ្នក​អាន​របស់​លោក​ថា មិន​ត្រូវ​កែប្រែ​សារលិខិត​អំពី​គម្ពីរ​ដែល​លោក​បាន​សរសេរ​នេះ​ឡើយ ។

សូមអាន វិវរណៈ ២២:២០ ដោយ​រកមើល​ការអង្វរករ​របស់​យ៉ូហាន​ដល់​ព្រះអង្គសង្គ្រោះ ។

ផ្អែកលើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង​គម្ពីរ​វិវរណៈ តើ​អ្នក​គិត​ថា ហេតុអ្វី​យ៉ូហាន​មាន​ចិត្ត​ចង់​ឲ្យ​ព្រះអម្ចាស់​យាង​មក ?

  1. សូម​អបអរសារទ​សម្រាប់​ការបញ្ចប់​វគ្គសិក្សា​ថ្នាក់​សិក្ខាសាលា​ស្តី​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី​នេះ ។ សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​បាន​រៀន និង អារម្មណ៍​ដែល​អ្នក​មាន​ក្នុង​ឆ្នាំ​នេះ ហើយ​ចំណាយ​ពេល​មួយ​សន្ទុះ សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​ការបង្រៀន​មួយ​ចំនួន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ដែល​ជះឥទ្ធិពល​ដល់​អ្នក​ខ្លាំង​បំផុត​ក្នុង​ឆ្នាំ​នេះ ។ សូម​សរសេរ​ពី​របៀប​ដែល​ទីបន្ទាល់​របស់​អ្នក​បាន​ទទួល​ឥទ្ធិពល ដោយសារ​ការសិក្សា​នៅក្នុង​ថ្នាក់​សិក្ខាសាលា ។ សូម​រកមើល​ឱកាស​មួយ ដើម្បី​បង្រៀន ហើយ​ថ្លែង​ទីបន្ទាល់​ពី​អ្វី​ដែល​អ្នក​បាន​រៀន ។

  2. សូម​សរសេរ​ឃ្លា​ខាងក្រោម​នេះ ពី​ក្រោម​កិច្ចការ​ថ្ងៃ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា វិវរណៈ ២០-២២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖