បណ្ណាល័យ
មេរៀន​ទី ៣០ ថ្ងៃទី ១ ៖ ពេត្រុសទី ២


មេរៀន​ទី ៣០ ៖ ថ្ងៃទី ១

ពេត្រុស​ទី ២

សេចក្ដីផ្ដើម

សាវក​ពេត្រុស​បាន​លើក​ទឹកចិត្ត​ពួកបរិសុទ្ធ​ឲ្យ រីកចម្រើន​នៅ​ក្នុង​ចំណេះដឹង​អំពី​ព្រះគ្រីស្ទ តាម​រយៈ​ការប្រែក្លាយ​ដូច​ជា​ទ្រង់ ។ ពេត្រុស​ក៏​បាន​ព្រមាន​ផងដែរ​ថា ព្យាការី និង គ្រូបង្រៀន​ក្លែងក្លាយ​ដឹកនាំ​ប្រជាជន​ឲ្យ​វង្វេង ។ លោក​បាន​ព្យាករ​ថា នៅ​ថ្ងៃ​ចុងក្រោយ ពួកទុច្ចរិត​នឹង​ចំអក​ដាក់​ពួក​សុចរិត​ដោយសារ​សេចក្តី​ជំនឿ​របស់​ពួកគេ​ដែល​ថា​ព្រះយេស៊ូវគ្រីស្ទ​នឹង​យាង​មក​វិញ ។ ពេត្រុស​បាន​លើក​ទឹកចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​រៀប​ចំ​ខ្លួន​ដោយ​ឧស្សាហ៍​ព្យាយាម សម្រាប់ការ​យាងមក​ជា​លើកទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

ពេត្រុស​ទី ២ ១:១-១១

ពេត្រុស​បង្រៀន​អំពី​របៀប ទទួល​ទាន​និស្ស័យ​នៃ​ព្រះយេស៊ូវគ្រីស្ទ

សូម​គិត​អំពី​បុគ្គលិក​លក្ខណៈ ឬ គុណសម្បត្តិ​ដែល​អ្នក​ពេញចិត្ត​នៅក្នុង​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ ។ តើ​អ្នក​ជឿ​ថា អ្នក​អាច​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ ឬ គុណសម្បត្តិ​ល្អៗ​ដូច្នោះ​បាន​ដែរ​ឬ​ទេ ? ប្រសិនបើ​អ្នក​ជា​យុវនារី សូម​គិត​អំពី​បាវចនា​នៃ​យុវនារី ដែល​មាន​ផ្នែក​មួយ​ចែង​ថា ៖ « យើង​គឺ​ជា​បុត្រី​នៃ​ព្រះវរបិតាសួគ៌​របស់​យើង ទ្រង់​ស្រឡាញ់​យើង ហើយ​យើង​ស្រឡាញ់​ព្រះអង្គ » ។ សូម​គិត​ពី​គុណតម្លៃ​ដែល​មាន​នៅ​ក្នុង​បាវចនា​នេះ​ជាពិសេស​និស្ស័យ​នៃ​ព្រះ ។

មិន​ថា​អ្នក​ជា​យុវជន ឬ យុវនារី​ឡើយ តើ « និស្ស័យ​នៃ​ព្រះ » មាន​ន័យ​បែប​ណា​ចំពោះ​អ្នក ?

សាវក​ពេត្រុស​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​សមាជិក​សាសនាចក្រ ដែល​បាន​ទទួល​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ដូច​បានកត់ត្រា​នៅក្នុង ពេត្រុសទី ២ ១:១–៤ លោក​បាន​បង្រៀន​ថា ពួកគេ​អាច « បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ » ( ខ​ទី ៤ ) ។ ឃ្លា « និស្ស័យ​នៃ​ព្រះ » សំដៅ​លើ​លក្ខណៈ​របស់​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន ពេត្រុសទី ២ ១:៥-៧ ដោយ​រកមើល​លក្ខណៈ​មួយ​ចំនួន​នៃ​និស្ស័យ​នៃ​ព្រះ​របស់​ព្រះវរបិតា និង ព្រះរាជបុត្រា ។ នៅ​ក្នុង​តារាង​ខាង​ក្រោម​នេះ សូម​សរសេរ​លក្ខណៈ​ដែល​អ្នក​រកឃើញ​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ។ បន្ទាប់​មក​នៅ​លើ​រង្វាស់​ពី ១ ដល់ ១០ សូម​វាយតម្លៃ​ថា តើ​អ្នក​មាន​អារម្មណ៍​ឧស្សាហ៍​ខ្លាំង​ប៉ុណ្ណា នៅពេល​អ្នក​កំពុង​ព្យាយាម​ទទួល​បាន​នូវ​លក្ខណៈ​នៃ​ព្រះ​ទាំងនេះ​នៅក្នុង​ជីវិត​អ្នក (១ = ពុំ​ព្យាយាម​ទទួល​បាន ១០ = ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ទទួល​បាន ) ។ លក្ខណៈ​នៃ​ព្រះ​ដំបូង​គេ​ត្រូវបាន​សរសេរ​រួច​ហើយ ។ ពាក្យ អត់​សង្កត់ នៅក្នុង ខ​ទី ៦ មាន​ន័យ​ថា ចេះ​គ្រប់គ្រង​ខ្លួន​ឯង ។

លក្ខណៈ​នៃ​ព្រះ

សេចក្ដី​ជំនឿ

១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០

១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០

១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០

១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០

១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០

១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០

១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០

១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០

សូម​អាន ពេត្រុសទី ២ ១:៨-១១ ដោយ​រកមើល​ពរជ័យ​អ្វី​ខ្លះ ដែល​អាច​កើត​ឡើង​ដល់​អស់​អ្នក​ដែល​ឧស្សាហ៍​ព្យាយាម នៅក្នុង​ការអភិវឌ្ឍន៍​លក្ខណៈ​នៃ​ព្រះ​របស់​ព្រះវរបិតា និង ព្រះយេស៊ូវ​គ្រីស្ទ ។ ឃ្លា « ធ្វើ​ឲ្យ​ដំណើរ​ដែល​ទ្រង់​ហៅ ហើយ​រើស​តាំង​អ្នក​រាល់​គ្នា បាន​ពិត​ប្រាកដ​ឡើង » នៅក្នុង ខ​ទី ១០ មាន​ន័យ​ថា អំឡុង​ពេល​នៃ​ជីវិត​រមែង​ស្លាប់ អ្នក​ទទួល​បាន​ការបញ្ជាក់ ឬ ការសន្យា​ថា អ្នក​បាន​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ពេត្រុស​និយាយ​ពី​ការណ៍​នេះ​ថា​ជា « ពាក្យ​ទំនាយ​ដ៏​ពិត​ជាង » ( ពេត្រុសទី ២ ១:១៩ ) ។

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

ព្យាការី យូសែប ស្ម៊ីធ បាន​បង្រៀន​ថា ការហៅ និង ការរើស​តាំង​របស់​មនុស្ស​ម្នាក់ ត្រូវ​បាន​ធ្វើ​ឲ្យ​ពិតប្រាកដ​ឡើង បន្ទាប់​ពី​បុគ្គល​ម្នាក់​នោះ​បាន​បង្ហាញ​ថា​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ៖ « បន្ទាប់​ពី មនុស្ស​ម្នាក់​មាន​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ ប្រែចិត្ត​ពី​អំពើ​បាប​របស់​ខ្លួន ហើយ​បាន​ជ្រមុជទឹក​សម្រាប់​ការផ្តាច់បាប​ខ្លួន ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ( ដោយ​ការការដាក់ដៃ​លើ​ក្បាល ) ដែល​ជា​ព្រះ​ដ៏​ជា​ជំនួយ​ដំបូង​គេ បន្ទាប់​មក​ទុក​ឲ្យ​គាត់​បន្ត​បន្ទាបខ្លួន​ចំពោះ​ព្រះ ដោយ​ស្វែងរក​សេចក្តី​សុចរិត​ដោយ​អន្ទះសា ហើយ​រស់នៅ​តាម​គ្រប់​ទាំង​ព្រះបន្ទូល​នៃ​ព្រះ នោះ​មិន​យូរ​ប៉ុន្មាន​ព្រះអម្ចាស់​នឹង​មាន​បន្ទូល​ទៅ​គាត់​ថា កូនប្រុស ចូរ​ឯង​ទទួល​ភាព​តម្កើងឡើង​ចុះ ។ នៅពេល​ព្រះអម្ចាស់​បាន​ធ្វើការសាកល្បង​យ៉ាង​ខ្លាំង​ជាមួយ​គាត់ ហើយ​ឃើញ​ថាគាត់​សម្រេច​ចិត្ត​ដើម្បី​បម្រើ​ទ្រង់​គ្រប់​យ៉ាង នោះ​គាត់នឹង​ឃើញ​ថា​ការហៅ និង ការរើសតាំង​របស់​ខ្លួន​ត្រូវបាន​ធ្វើ​ឲ្យ​ប្រាកដ​ឡើង » ( នៅក្នុង History of the Church ៣:៣៨០ ) ។

ពេត្រុសទី ២ ១:១២-២១

ពេត្រុស​ចែកចាយ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង បង្រៀន​អំពី​ព្រះគម្ពីរ

តើ​អ្នក​គិត​ថា ហេតុអ្វី​មនុស្ស​មួយ​ចំនួន​មាន​ការរិះគន់​ពី​អាយុ​របស់​ព្យាការី និង សាវក​មួយ​ចំនួន​យ៉ាង​ដូច្នេះ ? តើ​អ្នក​នឹង​ឆ្លើយ​បែប​ណា ទៅ​នឹង​នរណា​ម្នាក់​ដែល​និយាយ​ថា ព្យាការី និង ពួកសាវក​មាន​ភាព​ចាស់​ជរា​ពេក​ដើម្បី​ធ្វើ​ជា​អ្នក​ដឹកនាំ​ដ៏​មាន​ប្រសិទ្ធភាព ? នៅពេល​អ្នក​បន្ត​សិក្សា ពេត្រុសទី ២ ១ សូម​រក​មើល​សេចក្តីពិត​អំពី​ព្យាការី និង សាវក​ដែល​ថា មាន​សារៈសំខាន់​ជាង​អាយុ​របស់​ពួកគេ​ទៅ​ទៀត ។

ដូច​មាន​កត់​ត្រា​នៅក្នុង ពេត្រុសទី ២ ១:១២–១៩ សាវក​ពេត្រុស​បានដឹង​ថា លោក​នឹង​ស្លាប់​ក្នុង​ពេល​ខាង​មុខ​យ៉ាង​ឆាប់ ហេតុដូច្នេះ​ហើយ​លោក​បាន​ចែកចាយ​ទីបន្ទាល់​របស់​លោក​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុង​ទីបន្ទាល់​នោះ លោក​បាន​ថ្លែង​ថា « ពាក្យ​ទំនាយ​ដ៏​ពិត​ជាង » ( ពេត្រុសទី ២ ១:១៩ ) ។ ឃ្លា « ពាក្យ​ទំនាយ​ដ៏​ពិត​ជាង » ត្រូវ​បាន​ផ្តល់​ន័យ​ឲ្យ​យល់​កាន់តែ​ច្បាស់​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:៥ ថា​ជា​ចំណេះ​ដឹង​មួយ​ដែល​បុគ្គល​ម្នាក់​អាច​ទទួល​បាន​នៅក្នុង​ជីវិត​នេះ តាមរយៈ​វិវរណៈ​ដែល​គាត់ « បាន​ភ្ជាប់​ទុក​ចំពោះ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។ ការណ៍​នេះ​ក៏​សំដៅ​ដូច​ទៅ​នឹង « [ ការធ្វើ​ឲ្យ ] ការហៅ និង ការរើស​តាំង​អ្នករាល់គ្នា​បាន​ពិត​ប្រាកដ​ឡើង » ( ពេត្រុសទី ២ ១:១០ ) ដែល​អ្នក​បាន​សិក្សា​នៅក្នុង​ផ្នែក​ដំបូង​នៃ ពេត្រុសទី ២ ១ ។

សូម​អាន ពេត្រុសទី ២ ១:២០-២១ ដោយ​រកមើល​អ្វី​ដែល​ពេត្រុស​បាន​បង្រៀន​អំពី​តួនាទី​របស់ « មនុស្ស​បរិសុទ្ធ​របស់​ព្រះ » ឬ ព្យាការី ។ សូម​កត់សម្គាល់​ថា ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ពេត្រុសទី ២ ១:២០ ( នៅក្នុង ពេត្រុសទី ២ ១:២០ ) អាន​ថា « ដោយ​ដឹង​សេចក្តី​នេះ​ជា​មុន​ដំបូង​ថា គ្មាន​ពាក្យ​ទំនាយ​ណា​ក្នុង​គម្ពីរ ដែល​ស្រាយ​បាន​តាម​តែ​ចិត្ត​មនុស្ស​នោះ​ឡើយ » ។

ផ្អែក​លើ​អ្វី​ដែល​ពេត្រុស​បាន​បង្រៀន នោះ​យើង​អាច​ឃើញ​សេចក្តី​ពិត​ដូចតទៅ​នេះ ៖ ព្យាការី​ទទួល​ព្រះគម្ពីរ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ( អ្នក​អាច​សរសេរ ឬ កត់ចំណាំ​គោលការណ៍​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ) ។ ព្រះគម្ពីរ « ជា​ពាក្យ​ពេចន៍ ព្រម​ទាំង​ពាក្យ​សរសេរ និង​ពាក្យ​និយាយ » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះគម្ពីរ » scriptures.lds.org សូមមើល​ផងដែរ គ. និង ស. ៦៨:២–៤ ) ។

ព្រះគម្ពីរ​មួយ​ចំនួន​ត្រូវបាន​ទទួល​ស្គាល់​ថា​ជា​បទដ្ឋាន​ព្រះគម្ពីរ ។ កាណុង​គឺ​ជា « ការប្រមូល​ផ្តុំ​នៃ​សៀវភៅ​ពិសិដ្ឋៗ​ដែល​បាន​ទទួល​ស្គាល់​ហើយ​មាន​សិទ្ធិ​អំណាច ។ នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នោះ គម្ពីរ​កាណុង​ទាំង​ប៉ុន្មាន ហៅថា គម្ពីរ​បមាណីយ ហើយ​មាន​ទាំង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ព្រះ​គម្ពីរ​មរមន គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ព្រម​ទាំង​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កាណុង » scriptures.lds.org) ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

នៅ​ពេល​អ្នក​អាន​ទីបន្ទាល់​ដូចតទៅ​នេះ​ដោយ អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ សូម​រកមើល​ទីបន្ទាល់​របស់​លោក​ដែល​ថា ព្យាការី​បន្ត​ទទួល​ព្រះគម្ពីរ ៖ « តំណ​បព្វជិតភាព​គឺ​ជា​បណ្ដាញ​ទាក់ទង​ដែល​ព្រះ​បាន​មាន​បន្ទូល​មក​កាន់​កូនចៅ​របស់​ទ្រង់ តាមរយៈ​ព្រះគម្ពីរ​កាល​ពី​អតីតកាល ។ ហើយ​តាមរយៈ​ខ្សែ​ស្រឡាយ​នេះ​ហើយ ដែល​ទ្រង់​មាន​បន្ទូល​តាមរយៈ​ការបង្រៀន និង ការទូន្មាន​របស់​ព្យាការី និង សាវក និង ថ្នាក់​ដឹកនាំ​ដ៏​បំផុសគំនិត​ផ្សេង​ទៀត​ដែល​រស់នៅ​សព្វថ្ងៃ​នេះ » ។( « Two Lines of Communication » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៤ ) ។

សូម​ពិចារណា​ពី​សារៈសំខាន់​នៃ​ការដឹង​ថា​ព្រះ​បាន​ប្រើ ហើយ​នៅតែ​ប្រើ​ព្យាការី​ឲ្យ​ផ្តល់​ព្រះគម្ពីរ​ដល់​កូនចៅ​របស់​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មាន​វគ្គ​បទគម្ពីរ​ណា​ខ្លះ​មក​ពី​ព្រះគម្ពីរ ឬ មក​ពី​ព្យាការី​ជំនាន់​បុរាណ ឬ ព្យាការី​ជំនាន់​បច្ចុប្បន្ន​នេះ ដែល​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​នោះ ?

    2. តើ​អ្នក​ធ្លាប់​បាន​ទទួល​ពរជ័យ តាមរយៈ​ខគម្ពីរ​នោះ​យ៉ាង​ដូចម្តេច ?

សូម​ពិចារណា​ម្តង​ទៀត​អំពី​ទីបន្ទាល់​របស់​អែលឌើរ អូក ហើយ​រកមើល​ឱកាស​នានា​នៅ​ថ្ងៃ​ខាង​មុខ ដើម្បី​ថ្លែង​ទីបន្ទាល់​ប្រាប់​អ្នក​ដទៃ តាម​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ អំពី​ភាពពិត​នៃ​ព្យាការី និង សារៈសំខាន់​នៃ​ការទទួល និង ការសិក្សា​ព្រះគម្ពីរ ។

ពេត្រុសទី ២ ២

ពេត្រុស​ព្រមាន​ពី​ការ​បោក​បញ្ឆោត​ដោយ​គ្រូបង្រៀន​ក្លែងក្លាយ

ហេតុអ្វី​មនុស្ស​អាច​ជ្រើសរើស​ធ្វើ​អំពើ​បាប ទោះបី​ជា​ពួកគេ​ដឹង​ថា​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​គឺ​ជា​រឿង​ខុស​ឆ្គង​នោះ ?

នៅក្នុង ពេត្រុសទី ២ ២ យើង​អាន​ថា សាវក​ពេត្រុស​បាន​ព្រមាន​ពួកបរិសុទ្ធ​អំពី​មនុស្ស​ដែល​បាន​ព្យាយាម​បោក​បញ្ឆោត​ពួកគេ ។ នៅពេល​អ្នក​សិក្សា ពេត្រុសទី ២ ២ សូមរក​មើល​សេចក្តី​ពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់ និង ចៀសវាង​ពី​ការបោក​បញ្ឆោត​ដែល​នាំ​ទៅ​រក​អំពើ​បាប ។

សូម​អាន ពេត្រុសទី ២ ២:១-៣ ដោយ​រកមើល​ការព្រមាន​របស់​ពេត្រុស​ថា តើ​នរណា​ដែល​ព្យាយាម​បោកបញ្ឆោត​ពួក​បរិសុទ្ធ ។ « បក្សពួក​ដែល​បង្ខូច​បំផ្លាញ » ( ពេត្រុសទី ២ ២:១ ) គឺ​ជា​ការបង្រៀន​ក្លែងក្លាយ និង បំផ្លិចបំផ្លាញ ។

សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​ចេញពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា គ្រូបង្រៀន​ក្លែងក្លាយ​ព្យាយាម​បោកបញ្ឆោត​ពួកយើង ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដោយ​រកមើល​អ្វី​ដែល​គ្រូបង្រៀន​ក្លែងក្លាយ​សព្វថ្ងៃ​នេះ​ធ្វើ​ដើម្បី​បោកបញ្ឆោត​ពួកយើង ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« ពួកព្យាការី​ក្លែង​ក្លាយ និង​ពួក​គ្រូបង្រៀន​ក្លែង​ក្លាយ គឺជា​ពួក​អ្នក​ដែល​ប្រកាស​ថា ព្យាការី យ៉ូសែប ស្ម៊ីធ ជា​អ្នក​បោកប្រាស់​ចម្លង​សំណៅ ពួកគេ​មានការ​សង្ស័យ​ថា ការនិមិត្ត​ដំបូង​ជា​បទពិសោធន៍​ដ៏​ពិត​មួយ ឬ​យ៉ាងណា ។ ពួកគេ​ប្រកាស​ថា ព្រះគម្ពីរ​មរមន និង​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​មាន​ចែង​ក្នុង​សាសនា ពុំ​មែន​ជា​បញ្ជី​ព្រះគម្ពីរ​ពី​បុរាណ​នោះ​ទេ ។ ពួកគេ​ក៏​ព្យាយាម​បំលែង​លក្ខណៈ​នៃ​ក្រុមព្រះ​ផងដែរ ហើយ​ពួកគេ​បដិសេធ​ថា ព្រះ​បាន​ប្រទាន និង​បន្ត​ប្រទាន​វិវរណៈ​នៅ​សព្វថ្ងៃ​នេះ ដល់​ព្យាការី​របស់​ទ្រង់​ដែល​ត្រូវបាន​តែងតាំង និង​គាំទ្រ ។

« ព្យាការី និង គ្រូបង្រៀន​ក្លែងក្លាយ​គឺ​ជា​អស់​អ្នក​ដែល​ព្យាយាម​បក​ស្រាយ​ព្រះគម្ពីរ​តាម​បែប​ថ្មី​មួយ​យ៉ាង​ក្រអឺត​ក្រទម ដើម្បី​បង្ហាញ​ថា អត្ថបទ​ពិសិដ្ឋ​ទាំង​នោះ​គួរតែ​ពុំ​ត្រូវ​បាន​អាន​ថា​ជា​ព្រះបន្ទូល​ព្រះ ចំពោះ​កូនចៅ​របស់​ទ្រង់​ឡើយ ប៉ុន្តែ​ថា​វា​ជា​ពាក្យ​ដែល​មក​ពី​មនុស្ស​ដែល​គ្មាន​ការបំផុស​គំនិត​សោះ ដែល​កំណត់​ដោយ​ការបង្ខូច និង វប្បធម៌​ដែល​លំអៀង​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។ ហេតុដូច្នោះ​ហើយ ពួកគេ​ជំរុញ​ថា ព្រះគម្ពីរ​ត្រូវតែ​បកស្រាយ​សារ​ជា​ថ្មី ហើយ​ថា​ពួកគេ​មាន​គុណសម្បត្តិ​ពិសេស​ដើម្បី​ធ្វើ​ការបកស្រាយ​នោះ ។

« ប្រហែល​អ្វី​ដែល​ហិនហោច​ខ្លាំង​បំផុត គឺ​ពួកគេ​បដិសេធ​នឹង​ការមាន​ព្រះជន្ម​រស់ឡើង​វិញ និង​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ដោយ​ប្រកែក​ថា គ្មាន​ព្រះ​ឯណា​អាច​សង្គ្រោះ​យើង​បាន​ឡើយ ។ ពួកគេ​បដិសេធ​សេចក្ដី​ត្រូវការ​ដើម្បី​មាន​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ ។ និយាយ​ឲ្យ​ខ្លី​ទៅ ពួក​អ្នក​បង្ខូច​ទាំងនេះ ព្យាយាម​បកស្រាយ​គោលលទ្ធិ​នៃ​សាសនាចក្រ​ជា​ថ្មី ដើម្បី​ឲ្យ​សម​ទៅ​នឹង​ទស្សនៈ​ប្រឌិត​ទុក​មុន​របស់​ពួកគេ​ផ្ទាល់ ហើយ​នៅក្នុង​ដំណើរការ​នោះ ក៏​បដិសេធ​ព្រះគ្រីស្ទ និង​តួនាទី​ជា​ព្រះមេស៊ី​របស់​ទ្រង់ ។

« ពួក​ព្យាការី​ក្លែងក្លាយ និង​គ្រូបង្រៀន​ក្លែងក្លាយ​ក៏​ជា​ពួក​អ្នក​ដែល​ព្យាយាម​ផ្លាស់ប្ដូរ​គោលលទ្ធិ​ដែល​ព្រះ​ប្រទាន និង​គោលលទ្ធិ​ដែល​ផ្អែក​លើ​ព្រះគម្ពីរ ដែល​ការពារ​ភាពស័ក្ដិសិទ្ធិ​នៃ​អាពាហ៍ពិពាហ៍ លក្ខណៈ​ដ៏​ទេវភាព​នៃ​ក្រុមគ្រួសារ និង​គោលលទ្ធិ​ចាំបាច់​សម្រាប់​សីលធម៌​ផ្ទាល់​ខ្លួន ។ ពួកគេ​គាំទ្រ​ដល់​ការផ្ដល់​និយមន័យ​ជា​ថ្មី​ដល់​សីលធម៌ ដើម្បី​ធ្វើ​ឲ្យ​សម​ដល់​អំពើ​កាមគុណ ផិតក្បត់ និង​ទំនាក់ទំនង​ភេទ​ដូច​គ្នា ។ មាន​អ្នកខ្លះ​គាំទ្រ​ដោយ​បើក​ចំហ​នូវ​ការដាក់​ឲ្យ​ស្រប​ច្បាប់​អំពី​ការរៀប​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា » ( « Beware of False Prophets and False Teachers » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៦៣–៦៤ ) ។

សូម​គិត​ពី​គ្រា​នានា នៅពេល​អ្នក​អាច​ជួប​នឹង​ការបង្រៀន ឬ សារលិខិត​មក​ពី​គ្រូបង្រៀន​ក្លែងក្លាយ ។ ហេតុអ្វី​វា​ជា​ការ​ល្អ​ដើម្បី​ដឹង​ពី​សារលិខិត និង ការបង្រៀន​របស់​គ្រូបង្រៀន​ក្លែងក្លាយ ?

នៅក្នុង ពេត្រុសទី ២ ២:៤–១៧ យើង​អាន​ឧទាហរណ៍​មួយ​ចំនួន អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ មនុស្ស​ដែល​បាន​ធ្វើ​តាម​គ្រូបង្រៀង​ក្លែងក្លាយ​កាល​ពី​ជំនាន់​ដើម រួម​មាន​ទាំង​អស់​អ្នក​ដែល​ធ្វើ​តាម​សាតាំង​នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ មនុស្ស​ដែល​បាន​រស់នៅ​អំឡុង​ជំនាន់​ណូអេ និង មនុស្ស​នៃ​ទីក្រុង សូដុំម និង កូម៉ូរ៉ា ។ ពេត្រុស​ក៏​ពន្យល់​ផងដែរ​អំពី​មនុស្ស​ដែល​ពុំ​ទទួល​រង​ឥទ្ធិពល​របស់​គ្រូបង្រៀន​ក្លែងក្លាយ ដូច​ជា​ណូអេ និង ឡុត ។ ពេត្រុស​បាន​ពិពណ៌នា​ពី​អាកប្បកិរិយា​ទុច្ចរិត​របស់​គ្រូបង្រៀន​ក្លែងក្លាយ ។

រូបភាព
ជន្លេន​ជាប់​ផ្លែ​សន្ទូច

តើ​អ្នក​នេសាទ​ត្រី​ចាប់​ត្រី​តាម​របៀប​ណា ?

ល្បិច​របស់​អ្នក​នេសាទ​ត្រី​ដើម្បី​ចាប់​ត្រី គឺ​ដូច​ជា​ល្បិចកល​របស់​គ្រូបង្រៀន​ក្លែងក្លែង​អញ្ចឹង​ដែរ ។ សូម​អាន ពេត្រុសទី ២ ២ :១៨-១៩ ដោយ​រកមើល​របៀប​ដែល​គ្រូបង្រៀន​ក្លែងក្លាយ​ដាក់​អន្ទាក់​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ​តាម​ការបង្រៀន​របស់​ពួកគេ ។

តើ​ការបង្រៀន​របស់​ព្យាការី និង គ្រូបង្រៀន​ក្លែងក្លាយ​ដូចគ្នា​ទៅនឹង​នុយ​នៃ​សន្ទូច​ស្ទូច​ត្រី​យ៉ាង​ដូចម្តេច ?

នៅក្នុង ពេត្រុសទី ២ ២:១៩ យើង​រៀន​ថា គ្រូបង្រៀន​ក្លែងក្លាយ​សន្យា​នូវ​សិទ្ធិ​សេរីភាព ។ ឬ​ពាក្យ​ម៉្យាង​ទៀត ជាជាង​ការគោរព​ព្រះបញ្ញត្តិ ពួកគេ​បង្រៀន​ថា អំពើបាប​នាំ​ឲ្យ​មាន​សេរីភាព​ដ៏​ធំ​មហិមា ។

យើង​អាច​រៀន​សេចក្ដីពិត​មួយ​ចេញពី​ខគម្ពីរ​ទាំងនេះ​ថា គ្រូបង្រៀន​ក្លែងក្លាយ​ព្យាយាម​បោកបញ្ឆោត​ពួកយើង ឲ្យ​ជឿ​ថា​អំពើបាប​នាំ​ឲ្យ​មាន​សេរីភាព​ដ៏​ធំ​មហិមា ។

សូម​អាន ខ​ទី ១៩ ម្តង​ទៀត ដោយ​រកមើល​អ្វី​ដែល​កើតឡើង​ចំពោះ មនុស្ស​ដែល​យក​ឈ្នះ​លើ​ការបង្រៀន​ក្លែងក្លាយ និង អំពើបាប ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ ឧទាហរណ៍​ពីរ ឬ បី​អំពី​ការបង្រៀន​ក្លែងក្លាយ ដែល​បង្ហាញ​ថា ជំរុញ​ឲ្យ​មាន​សេរីភាព ប៉ុន្តែ​ភាព​ពិត​នាំ​ទៅ​រក​ការជាប់​ឃុំឃាំង​ទៅ​វិញ ។

សូម​អាន ពេត្រុសទី ២ ២:២០–២២ ដោយ​រកមើល​អ្វី​ដែល​ពេត្រុស​បាន​បង្រៀន​អំពី​អ្នក​ដែល​បាន​ត្រឡប់​ទៅ​ធ្វើ​អំពើ​បាប​វិញ បន្ទាប់​ពី​គេច​ពុំ​ធ្វើ​បាន​ធ្វើ​វា ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​អ្នក​គិត​ថា អស់​អ្នក​ដែល « រួច​ពី​សេចក្តី​ស្មោកគ្រោក របស់​លោកីយ៍​នេះ ដោយ​បាន​ស្គាល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​ហើយ » ( ពេត្រុសទី ២ ២:២០ ) អាច​ត្រូវបាន​ល្បួង​ឲ្យ​ត្រឡប់​ទៅ​ផ្លូវ​ដែល​ពោរពេញ​ដោយ​អំពើ​បាប​របស់​ពួកគេ​វិញ ?

    2. តើ​ដំបូន្មាន​អ្វីខ្លះ​ដែល​អ្នក​នឹង​ទូន្មាន ដើម្បី​ជួយ​ដល់​មនុស្ស​ម្នាក់​ឲ្យ​បន្ត​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់ ជាជាង​ត្រឡប់​ទៅ​រក​អំពើបាប​ពីមុនៗ​របស់​គេ​វិញ ?

ពេត្រុសទី ២ ៣

ពេត្រុស​ថ្លែង​ទីបន្ទាល់​ពី​ការយាងមក​លើកទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ

នៅពេល​សាវក​ពេត្រុស​បាន​បញ្ចប់​សំបុត្រ​នេះ ប្រហែល​ជា​សំបុត្រ​ចុងក្រោយ​នៃ​ទីបន្ទាល់​របស់​លោក ដែល​លោក​បាន​រំឭក​ពួកបរិសុទ្ធ​អំពី​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​បង្រៀន​ពួកគេ​ពី​របៀប​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ហេតុការណ៍​នោះ ។ ដូច​បាន​កត់ត្រា​នៅក្នុង ពេត្រុសទី ២ ៣:១–៩ លោក​បាន​បង្រៀន​ថា នៅ​ថ្ងៃ​ចុង​ក្រោយ​មាន​មនុស្ស​មួយ​ចំនួន​នឹង​សើច​ចំអក ហើយ​ឡកឡើយ​ដល់​អស់​អ្នក​ដែល​ជឿ​លើ​ការយាង​មក​ជា​លើក​ទី​ពីរ ។

សូម​អាន ពេត្រុសទី ២ ៣ :១០-១៤ ដោយ​រកមើល​អ្វី​ដែល​ពេត្រុស​បាន​បង្រៀន​អំពី​ការយាង​មក​ជា​លើក​ទី​ពីរ ។ ពាក្យ កិរិយា នៅក្នុង ខ​ទី ១១ សំដៅ​លើ​ការប្រព្រឹត្តិ ឬ អាកប្បកិរិយា ( សូមមើល ធីម៉ូថេទី ១ ៤:១២  ) និង ពាក្យ « ឆាប់​មក​ដល់ » នៅក្នុង ខ​ទី ១២ មាន​ន័យ​ថា​ចង់​បាន​អ្វី​មួយ​ដោយ​អស់​ពី​ចិត្ត ។

តើ​ពាក្យ​ទូន្មាន​អ្វី​ខ្លះ​ដែល​ពេត្រុស​បាន​ទូន្មាន​ដល់​ពួកបរិសុទ្ធ ឲ្យ​រៀបចំ​ខ្លួន​ពួកគេ សម្រាប់​ការ​យាង មក​ជា​លើក​ទីពីរ ?

ឃ្លា « ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន » នៅក្នុង ខ​ទី ១៤ មានន័យ​ថា​ការបាន​ជ្រះស្អាត​ពី​អំពើ​បាប ។ អស់​អ្នក​ដែល​ជ្រះ​ពី​អំពើ​បាប បាន​ស្រុះស្រួល​នឹង​ព្រះ ឬ បាន​ស្តារ​នូវ​ភាព​ចុះ​សម្រុង​គ្នា និង សាមគ្គីភាព​ជាមួយ​ទ្រង់ ហើយ​នឹង​ឃើញ​ថា​មាន​ភាព​សុខសាន្ត​ជាមួយ​ព្រះអង្គ​សង្គ្រោះ នៅពេល​ទ្រង់​យាង​មក ។ ចេញ​ពី​ការបង្រៀន​របស់​ពេត្រុស យើង​រៀន​ថា យើង​អាច​រៀបចំ​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ តាមរយៈ​ការរស់នៅ​ស្រប​តាម​ការបង្រៀន​របស់​ព្រះ ហើយ​ទន្ទឹង​រង់ចាំ​ចំពោះ​ការយាង​មក​របស់​ទ្រង់ ដោយ​ស្មោះ​អស់​ពី​ចិត្ត ។ សូម​គិត​ពី​ការសរសេរ ឬ កត់ចំណាំ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ ពេត្រុសទី ២ ៣:១១–១៤ ។

តើ​មាន​អ្វី​ខ្លះ​ដែល​យើង​អាច​ធ្វើ ដើម្បី​រស់នៅ​ស្រប​តាម​ការបង្រៀន​របស់​ព្រះ នៅ​ពេល​យើង​ទន្ទឹង​រង់ចាំ​ចំពោះ​ការយាង​មក​ជា​លើក​ទី​ពីរ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​នោះ ?

នៅក្នុង ពេត្រុសទី ២ ៣:១៥-១៨ យើង​អាន​ថា ពេត្រុស​បាន​ទទួល​ស្គាល់​ថា ការបង្រៀន​មួយ​ចំនួន​របស់​ប៉ុល​មាន​ការ​ពិបាក​យល់ ។ លោក​ក៏​ព្រមាន​ផងដែរ​អំពី​ការធ្លាក់​ទៅក្នុង​អំពើ​ទុច្ចរិត ។ លោក​បាន​អញ្ជើញ​ពួក​បរិសុទ្ធ​ឲ្យ « ចម្រើន​ឡើង​ក្នុង​ព្រះគុណ ហើយ​ក្នុង​ការ​ស្គាល់​ដល់​ព្រះអម្ចាស់​របស់​យើង » ( ពេត្រុសទី ២ ៣:១៨ ) ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ពេត្រុសទី ២ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់​ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖