បណ្ណាល័យ
មេរៀន​ទី ៤ ថ្ងៃ​ទី ៤ ៖ ម៉ាថាយ ១៦-១៧


មេរៀន​ទី ៤ ៖ ថ្ងៃ​ទី ៤

ម៉ាថាយ ១៦-១៧

សេចក្តីផ្តើម

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ដី​បន្ទោស​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី​ដែល​ចង់​បាន​ទីសម្គាល់​មួយ​អំពី​ទេវភាព​របស់​ទ្រង់ ។ ពេត្រុស​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះគ្រីស្ទ ហើយ​ទ្រង់​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​កូនសោ​នៃ​នគរ​ស្ថានសួគ៌ ។ ព្រះយេស៊ូវ​គ្រីស្ទ ម៉ូសេ និង​អេលីយ៉ា បាន​ប្រគល់​កូនសោ​បព្វជិតភាព​ឲ្យ​ពេត្រុស យ៉ាកុប និង​យ៉ូហាន​នៅ​លើ​ភ្នំ​ប្រែរូប ។ បន្ទាប់​ពី​យាងចុះ​ពី​ភ្នំ​វិញ ព្រះយេស៊ូវ​បាន​បណ្ដេញ​អារក្ស​ចេញ​ពី​ក្មេង​ប្រុស​ម្នាក់ ។ នៅ​ក្រុង​កាពើណិម ព្រះយេស៊ូវ​បាន​ប្រទាន​ប្រាក់​រង្វាន់​នៅ​តាម​របៀប​ដ៏​មាន​អស្ចារ្យ​ដើម្បី​បង់​ពន្ធ ។

ម៉ាថាយ ១៦

ព្រះអង្គ​សង្គ្រោះ​បាន​ស្ដី​បន្ទោស​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី ហើយ​ទ្រង់​បាន​សន្យា​ថា​នឹង​ប្រទាន​កូនសោ​បព្វជិតភាព​ទៅ​ឲ្យ​ពេត្រុស ។

តើ​អ្នក​នឹង​ថ្លែង​យ៉ាង​ដូចម្ដេច​ទៅ​នរណា​ម្នាក់ ដើម្បី​ជួយ​គាត់​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​អ្នក​ជឿ​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺ​ជា​សាសនាចក្រ​តែ​មួយ​ដែល​ពិត​នៅ​លើ​ផែនដី​នេះ ?

នៅ​ពេល​អ្នក​សិក្សា​ម៉ាថាយ ១៦​សូម​ស្វែងរក​សេចក្ដី​ពិត​នានា​ដែល​អាច​ជួយ​អ្នក​យល់ ហើយ​ពន្យល់​ដល់​មនុស្ស​ទូទៅ​អំពី​អ្វី ដែល​បង្ហាញ​អំពី​ភាពខុសគ្នា​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ក្នុង​នាម​ជា​សាសនាចក្រ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី ( សូម​មើល គ. និង ស. ១:៣០ ) ។

នៅ​ក្នុង ម៉ាថាយ ១៦:១–១២ យើង​អាន​ថា ព្រះអង្គ​សង្គ្រោះ​បាន​ស្ដី​បន្ទោស​ពួក​ផារិស៊ី និង ពួក​សាឌូស៊ី នៅ​ពេល​ពួកគេ​ចង់​បាន​ទីសម្គាល់​មួយ​អំពី​ទេវភាព​របស់​ទ្រង់ ។ ក្រោយ​មក ទ្រង់​បាន​មាន​បន្ទូល​ព្រមាន​ពួក​សិស្ស​របស់​ទ្រង់ កុំ​ឲ្យ​ធ្វើតាម​មនុស្ស​ទុច្ចរិត​ទាំងនេះ ។

រួច​ព្រះអង្គ​សង្គ្រោះ​បាន​យាង​ទៅ​ជាមួយ​ពួក​សិស្ស​របស់​ទ្រង់ « មក​ដល់​ក្រវល់​ក្រុង​សេសារា-ភីលីព » ( ម៉ាថាយ ១៦:១៣ នៅ​ក្នុង​ខគម្ពីរ​នេះ ពាក្យ ក្រវល់ សំដៅ​ទៅ​លើ​ភូមិភាគ ឬ តំបន់ ) ។ នៅ​ក្នុង​រូបភាព​ដែល​ភ្ជាប់​មក​ជាមួយ​នៃ ក្រុង​សេសារា-ភីលីព នេះ តើ​អ្នក​ឃើញ​មាន​អ្វី​នៅ​ពី​ក្បែរ​ទន្លេ និង ដើម​ឈើ ?

រូបភាព
ទន្លេ និង ជញ្ជាំង​ថ្ម​នៅ​ក្បែរ​នោះ

ប្រភពទឹក​ទន្លេ​យ័រដាន់ គឺ​នៅ​ក្បែរ​សេសារា-ភីលីព

សូម​អាន ម៉ាថាយ ១៦:១៣–១៩ ដោយ​ស្វែងរក​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ បាន​ប្រើ​ថ្ម​ភ្នំ​មួយ​ដើម្បី​ពិពណ៌នា​អំពី​គ្រឹះនៃ​សាសនាចក្រ​ទ្រង់ ។ ( ម៉ាថាយ ១៦:១៥-១៩ គឺជា​វគ្គ​ចំណេះចំណាន​ខគម្ពីរ ។ អ្នក​អាច​នឹង​ចង់​គូសចំណាំ​បទគម្ពីរ​នេះ​តាម​របៀប​មួយ ដែល​អ្នក​អាច​រក​វា​ឃើញ​ដោយ​ងាយស្រួល ) ។

សូម​កត់ចំណាំ​នៅ​ក្នុង ខទី ១៦–១៧ ថា នោះ​គឺ​តាមរយៈ​វិវរណៈ​មក​ពី​ព្រះវរបិតាសួគ៌ ទើប​ពេត្រុស​បាន​ដឹង​ថា ព្រះគ្រីស្ទ​គឺ​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ។ ក្រោយ​មក ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​អំពី​វិវរណៈ​ដែល​ទ្រង់​បាន​ពិពណ៌នា​អំពី​គ្រឹះ​នៃ​សាសនាចក្រ​ទ្រង់ ។

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

ព្យាការី យ៉ូសែប ស៊្មីធ​បាន​ពន្យល់​ថា ៖ « ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ក្នុង​ការបង្រៀន​របស់​ទ្រង់​ថា ‹ ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្មដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់នឹង​មិន​ដែល​ឈ្នះ​ពួក​ជំនុំ​ឡើយ › ។ [ ម៉ាថាយ ១៦:១៨ ] ។ តើ​ជា​ថ្មដា​អ្វី​ទៅ ? វិវរណៈ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៩៥ ) ។

លោក​ក៏​បាន​ថ្លែង​ទីបន្ទាល់​ផងដែរ ៖ « សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ត្រូវ​បាន​រក​ឃើញ​ដោយ​វិវរណៈ​ដោយ​ផ្ទាល់ ជា​សាសនាចក្រ​ពិត​របស់​ព្រះ​ដែល​ធ្លាប់​មាន​ពី​មុន​មក បើ​យោង​តាម​ព្រះគម្ពីរ ( អេម៉ុស ៣:៧ និង កិច្ចការ ១:២  ) » (Teachings: Joseph Smith ទំព័រ ១៩៥ ) ។

សូម​ពិចារណា​អំពី​ព័ត៌មាន​ខាង​ក្រោម​នេះ ៖ « នៅ​ពេល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ពេត្រុស​អំពី​វិវរណៈ ទ្រង់​បាន​ប្រើ​ការលេង​ពាក្យ​មួយ​ចំពោះ​ឈ្មោះ​របស់​ពេត្រុស ដោយ​ប្រកាស​ទៅ​ស៊ីម៉ូន​ថា ‹ អ្នក​ឈ្មោះ​ពេត្រុស [ ពេត្រុស ] ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ [ ពេ​ត្រា ] › ( ម៉ាថាយ ១៦:១៨ ) ។ ពាក្យ​ក្រិក​ពេត្រុស​មាន​ន័យ​ថា​ថ្ម​ដា ឬ ថ្ម​ភ្នំ​តូច​មួយ​ដែល​នៅ​តែ​ឯង ។ ពាក្យ​ក្រិក​ពេត្រា​ក៏​អាច​មាន​ន័យ​ផង​ដែរ​ថា​ជា ‹ ថ្ម​ភ្នំ​មួយ › ប៉ុន្តែ​លើស​ពី នេះ​ទៀត​វា​អាច​សំដៅ​ទៅ​លើ​ដី​ថ្មី ស្រទាប់​ថ្ម ដុំ​ថ្ម​មួយ​ដ៏​ធំ​ផង​ដែរ [ សូម​មើល ម៉ាថាយ ១៦:១៨ លេខ​យោង  ] ។ យើង​រៀន​ចេញ​ពី​ពាក្យ​ទាំងនេះ​ថា សាសនាចក្រ​ពុំ​សង់​ឡើង​នៅ​លើ​ពេត្រុស​ដែល​ជា​មនុស្ស​ម្នាក់​នោះ​ទេ ប៉ុន្តែ​វា​សង់​ឡើង​នៅ​លើ​ស្រទាប់​ថ្ម​នៃ​វិវរណៈ » ( New Testament Student ManualChurch Educational System manual ឆ្នាំ​២០១៤ ] ទំព័រ ៥៣ ) ។

អ្នក​អាច​នឹង​សរសេរ​សេចក្ដីពិត​ខាង​ក្រោម​នេះ នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅ​ក្បែរ ម៉ាថាយ ១៦:១៨ ៖ សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​សង់​ឡើង​នៅ​លើ​វិវរណៈ​មក​ពី​ព្រះ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ហេតុអ្វី​បាន​ជា​វា​សំខាន់​ចំពោះ​អ្នក ដែល​ត្រូវ​ដឹង​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ត្រូវបាន​ស្ថាបនា​ឡើង ឬ​ចាក់គ្រឹះ នៅ​លើ​វិវរណៈ​មក​ពី​ព្រះ ?

    2. តើ​ការណ៍​នេះ​មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​ធ្វើតាម​ដំបូន្មាន​នានា​មក​ពី​ពួកព្យាការី​សម័យ​ទំនើប នៅ​ពេល​ពួកលោក​ទទួល​បាន​វិវរណៈ​នា​ពេល​បច្ចុប្បន្ន​នេះ​យ៉ាង​ដូចម្ដេច ?

សូម​រំឭក ម៉ាថាយ ១៦:១៩ ដោយ​ស្វែងរក​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​ថា​នឹង​ប្រទាន​ឲ្យ​ពេត្រុស ។

យោង​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ « ខ្ញុំ​នឹង​ឲ្យ​កូនសោ​នៃ​នគរ​ស្ថានសួគ៌​ដល់​អ្នក បើ​អ្នក​នឹង​ចង​ទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​លើ​ស្ថានសួគ៌​ដែរ » យើង​រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​ទុក​ព្រះទ័យ​ប្រទាន​កូនសោ​នៃ​នគរ​ទ្រង់ ឲ្យ​ដល់​ព្យាការី និង សាវក​ដែល​ទ្រង់​បាន​ជ្រើសរើស ។ កូនសោ​នៃ​នគរ​ទ្រង់​គឺ​ជា​កូនសោ​បព្វជិតភាព ចំណែក​នគរ​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះបន្ទូល​អំពី​នោះ គឺ​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថាតើ​កូនសោ​បព្វជិតភាព​គឺ​ជា​អ្វី និង មូលហេតុ​ដែល​វា​មាន​សារៈសំខាន់ ៖ « ‹ កូនសោ​បព្វជិតភាព​គឺ​ជា​សិទ្ធិ​អំណាច​ព្រះ ដែល​បាន​ប្រទាន​ដល់ [ ពួក​អ្នក​កាន់ ] បព្វជិតភាព​ដើម្បី ដឹកនាំ គ្រប់គ្រង និង ត្រួតត្រា​ការប្រើប្រាស់​បព្វជិតភាព​របស់​ទ្រង់​នៅ​លើ​ផែនដី › [ ក្បួន​ខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ ២០១០) ] ចំណុច ២.១.១ ] ។ រាល់​សកម្មភាព ឬ​ពិធី​បរិសុទ្ធ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សាសនាចក្រ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រោម​ការអនុញ្ញាត​សិទ្ធិ​អំណាច​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ពី​សំណាក់​បុគ្គល​ម្នាក់​ដែល​កាន់​កូនសោ​សម្រាប់​ការងារ​នោះ » ( « The Keys and Authority of the Priesthood » EnsignLiahona ខែ​ ឧសភា ឆ្នាំ​ ២០១៤ ទំព័រ ៤៩ ) ។

កូនសោ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​ថា​នឹង​ប្រទាន​ឲ្យ​ពេត្រុស រួមបញ្ចូល​ទាំង​អំណាច​នៃ​ការផ្សារភ្ជាប់—ជា​អំណាច​ដើម្បី​ចង ឬ ស្រាយ​នៅ​ផែនដី និង​ស្ថានសួគ៌ ។ អំណាច​នេះ​អនុញ្ញាត​ឲ្យ​ពិធី​បរិសុទ្ធ​នានា ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្រោម​សិទ្ធិ​អំណាច​នៃ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​ផែនដី ដើម្បី​មាន​សុពលភាព​នៅ​ស្ថានសួគ៌​ដែរ ។ វា​ក៏​ត្រូវ​បាន​ប្រើ​ផងដែរ​ដើម្បី​ចង​ភ្ជាប់​គ្រួសារ ឲ្យ​រួបរួម​គ្នា​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ ម៉ាថាយ ១៦:១៩ ជួយ​យើង​យល់​អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវគ្រីស្ទ ប្រទាន​កូនសោ​បព្វជិតភាព​ដល់​ព្យាការី និង ពួកសាវក​របស់​ទ្រង់ ៖ កូនសោ​បព្វជិតភាព​គឺ​ចាំបាច់​ក្នុង​ការគ្រប់គ្រង​សាសនាចក្រ​របស់​ព្រះអម្ចាស់​នៅ​លើ​ផែនដី ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺ​ជា​សាសនាចក្រ​តែ​មួយ​គត់​នៅ​លើ​ផែនដី ដែល​បាន​ទទួល ហើយ​មាន​សិទ្ធិអំណាច និង កូនសោ​បព្វជិតភាព​ពី​ព្រះអម្ចាស់​នា​ពេល​បច្ចុប្បន្ន​នេះ ។

នៅ​ក្នុង ម៉ាថាយ ១៦:២១–២៨ យើង​រៀន​ថា ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​អំពី​ពលិកម្មធួន​របស់​ទ្រង់ ហើយ​បាន​បង្រៀន​ពួក​សិស្ស​របស់​ទ្រង់​ថា ពួកគេ​ក៏​ត្រូវតែ​មាន​ឆន្ទៈ​លះបង់​ដែរ​ដើម្បី​ដើរតាម​ទ្រង់ ។ ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ផ្ដល់​នូវ​ការយល់ដឹង​កាន់តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​ការផ្ទុក​ឈើ​ឆ្កាង​ខ្លួន ៖

« ហើយ​ឥឡូវ​សម្រាប់​មនុស្ស​ម្នាក់​ដែល​ផ្ទុក​ឈើ​ឆ្កាង​លើ​ខ្លួន នោះ​គឺ​បាន​បដិសេធ​នូវ​រាល់​សេចក្ដី​អាក្រក់ និង​តណ្ហា​នៃ​លោកិយ​ទាំងអស់ ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​យើង ។

« ចូរ​កុំ​ល្មើស​នឹង​ព្រះបញ្ញត្តិ​របស់​យើង​ដើម្បី​នឹង​រក្សា​ជីវិត​របស់​អ្នក​ឲ្យ​សោះ ដ្បិត​អ្នក​ដែល​បាត់​ជីវិត​ក្នុង​លោកិយ​នេះ ដោយ​ព្រោះ​ខ្ញុំ នឹង​រក​បាន​ជីវិត​វិញ​នៅ​ក្នុង​ពិភពខាង​មុខ » ( ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ម៉ាថាយ ១៦:២៦–២៧ [ នៅ​ក្នុង Bible appendix ] ) ។

រូបភាព
scripture mastery icon
ចំណេះ​ចំណាន​ខគម្ពីរ—ម៉ាថាយ ១៦:១៥-១៩

  1. សូម​ស្វែងរក​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ​ម្នាក់ ឲ្យ​ជួយ​អ្នក​ដើរតួ​ឈុតឆាក​ខាង​ក្រោម​នេះ ៖

    សូម​ស្រមៃ​ថា​អ្នក​កំពុង​និយាយ​ទៅ​កាន់​មិត្ត​ម្នាក់ ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ ។ មិត្ត​របស់​អ្នក​បាន​សួរ​សំណួរ​ខាង​ក្រោម​នេះ​ដល់​អ្នក ។ សូម​ប្រើ​សេចក្ដីពិត​ដែល​អ្នក​បាន​រៀន​ចេញ​ពី ម៉ាថាយ ១៦:១៥–១៩ ដើម្បី​ឆ្លើយ​សំណួរ​មិត្ត​របស់​អ្នក ។

    • ខ្ញុំ​ឮ​ថា សាសនាចក្រ​របស់​ឯង​ប្រកាស​ថា​ជា​សាសនាចក្រ​ពិត​តែ​មួយ​គត់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ តើ​នោះ​ជា​អ្វី​ដែល​ឯង​ជឿ​មែនទេ ?

    • សាសនាចក្រ​របស់​ខ្ញុំ​ក៏​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ អញ្ចឹង​ហេតុអ្វី​ឯង​គិត​ថា​សាសនាចក្រ​របស់​ឯង​គឺជា​សាសនាចក្រ​ពិត​តែ​មួយ​គត់​នោះ ?

    បន្ទាប់​ពី​អ្នក​បាន​ដើរតួ​រួច​ហើយ សូម​សុំ​ឲ្យ​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ​របស់​អ្នក ចារ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ថា អ្នក​បាន​ធ្វើ​កិច្ចការ​នោះ​ហើយ ។ ប្រសិនបើ​អ្នក​មិន​មាន​សមាជិក​គ្រួសារ ឬ មិត្ត​ភក្ដិ​ដើម្បី​ជួយ​ទេ អ្នក​អាច​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​ដោយ​សាមញ្ញៗ ដាក់​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

ម៉ាថាយ ១៧

ព្រះយេស៊ូវគ្រីស្ទ ម៉ូសេ និង អេលីយ៉ា បាន​ប្រគល់​កូនសោ​បព្វជិតភាព​ដល់​ពេត្រុស យ៉ាកុប និង យ៉ូហាន

សូម​គិត​អំពី​របៀប​ដែល​សិទ្ធិអំណាច​បព្វជិតភាព​អាច​ត្រូវបាន​ប្រដូច​ទៅ​នឹង​បណ្ណ​បើកបរ ចំណែក​កូនសោ​បព្វជិតភាព​អាច​ត្រូវបាន​ប្រដូច​ទៅ​នឹង​កូនសោ​ដែល​ចាំបាច់​ដើម្បី​ដំណើរការ​រថយន្ត ។

រូបភាព
បណ្ណ​បើកបរ កូនសោ​រថយន្ត

សូម​គិត​អំពី​សំណួរ​ខាង​ក្រោម ៖ តើ​ការមាន​ប័ណ្ណ​បើកបរ​មួយ ផ្ដល់​សិទ្ធិ​ឲ្យ​មនុស្ស​ម្នាក់​ធ្វើ​អ្វី​បាន​ខ្លះ ? ហេតអ្វី​បាន​ជា​វា​មាន​សារៈសំខាន់​ដើម្បី​មាន​កូនសោ​រថយន្ត បន្ថែម​ពី​លើ​ការមាន​ប័ណ្ណ​បើកបរ ? តើ​ការមាន​ប័ណ្ណ​បើកបរ និង​កូនសោ​រថយន្ត​អាច​នឹង​ប្រៀប​បាន​នឹង​សិទ្ធិ​អំណាច និង​កូនសោ​នៃ​បព្វជិតភាព​ដែល​ចាំបាច់​ដើម្បី​ដឹកនាំ​កិច្ចការ​របស់​ព្រះ​បាន​យ៉ាង​ដូចម្ដេច ?

ពេល​ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ប្រទាន « កូនសោ​នៃ​នគរ​ស្ថានសួគ៌ » ដល់​ពេត្រុស ( ម៉ាថាយ ១៦:១៩ ) ឬ សិទ្ធិអំណាច​ដើម្បី​ចាត់ចែង​កិច្ចការ​របស់​ព្រះ​នៅ​លើ​ផែនដី នោះ​ពេត្រុស និង សាវក​ដទៃ​ទៀត បាន​ទទួល​សិទ្ធិ​អំណាច​បព្វជិតភាព​រួច​ស្រេច​ទៅ​ហើយ ប៉ុន្តែ​គ្រាន់តែ​ពួកគេ​ពុំ​ទាន់​បាន​ទទួល​កូនសោ​បព្វជិតភាព​ដើម្បី​ត្រួតត្រា​លើ​នគរ​ប៉ុណ្ណោះ—ដែល​ជា​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅ​ពេល​អ្នក​សិក្សា ម៉ាថាយ ១៧ សូម​ស្វែងរក​របៀប​ដែល ពេត្រុស យ៉ាកុប និង យ៉ូហាន បាន​ទទួល​កូនសោ​នៃ​ព្រះនគរ ។

សូម​អាន ម៉ាថាយ ១៧:១–២ ដោយ​ស្វែងរក​ទីកន្លែង​ដែល​ព្រះយេស៊ូវ​បាន​យក​ពេតុ្រស យ៉ាកុប និង យ៉ូហាន ទៅ​ជាមួយ​ដើម្បី​ទទួល​កូនសោ​នៃ​បព្វជិតភាព ។

តើ​មាន​អ្វី​បាន​កើតឡើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ​នៅ​លើ​ភ្នំ​នោះ ?

ប្រែរូប សំដៅ​ទៅ​លើ « លក្ខណៈ​នៃ​ជន​ទាំងឡាយ​ណា​ដែល​បាន​ប្រែប្រួល​រាងកាយ និង​សភាព​មួយ​រយៈ—គឺ​ថា បាន​លើក​ឡើង​ទៅ​ឯ​ស្ថានភាព​ខាង​វិញ្ញាណ​ដែល​ខ្ពស់​ជាង—ដើម្បី​ឲ្យ​ពួកគេ​អាច​ទ្រាំទ្រ​វត្តមាន និង​សិរី​ល្អ​នៃ​ពួក​ពល​សួគ៌ា​ទាំងឡាយ​បាន » ( សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ប្រែរូប » scriptures.lds.org សូម​មើល​ផងដែរ Bible Dictionary « Transfiguration, Mount of » ) ។ ពេត្រុស យ៉ាកុប និង យ៉ូហាន ក៏​បាន​ប្រែ​រូប​នៅ​ពេល​នេះ​ដែរ ( សូម​មើល គ. និង ស. ៦៧:១១–១២ ) ។

នៅ​ពេល​អ្នក​អាន ម៉ាថាយ ១៧:៣ សូម​សរសេរ​បញ្ចូល​ឈ្មោះ​ទៅ​តារាង​ឈ្មោះ​នៃ​បុគ្គល​ពីរ​នាក់​ទៀត ដែល​បាន​មាន​វត្តមាន​នៅ​លើ​ភ្នំ​ប្រែរូប ។ សូម​កត់ចំណាំ​ថា អេលីយ៉ាស សំដៅ​ទៅ​លើ​អេលីយ៉ា ជា​ព្យាការី​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( សូម​មើល ម៉ាថាយ ១៧:៣ លេខ​យោង  ) ។ « មាន​គេ​ប្រើ​ពាក្យ [ អេលីយ៉ាស ] នេះ​នៅ​កន្លែង​មួយ​ចំនួន​ក្នុង​ព្រះគម្ពីរ ។ (១) វា​គឺ​ជា​ឈ្មោះ​ក្នុង​ព្រះគម្ពីរ​សញ្ញាថ្មី ( ក្រិក ) របស់​អេលីយ៉ា ( ហេព្រើរ ) មាន​ដូចជា លូកា ៤:២៥–២៦, យ៉ាកុប ៥:១៧ និង ម៉ាថាយ ១៧:១-៤ ) ។ អេលីយ៉ាស​នៅ​ក្នុង​ឧទាហរណ៍​ទាំងនេះ អាច​ជា​ព្យាការី​អេលីយ៉ា​តែ​ម្នាក់​គត់​ដែល​ការងារ​បម្រើ​របស់​លោក​ត្រូវបាន​ចែង​នៅ​ក្នុង ពង្សាវតារក្សត្រ ទី១ និង ទី២ » ( Bible Dictionary « អេលីយ៉ាស » សូម​មើល សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អេលីយ៉ាស »scriptures.lds.org ) ។

បុគ្គល​ទាំងឡាយ​ដែល​មាន​វត្តមាន​នៅ​លើ​ភ្នំ​ប្រែ​រូប

ម៉ាថាយ ១៧:១-២

ព្រះយេស៊ូវគ្រីស្ទ

ក.

រូបភាព
យ៉ូហាន បាទីស្ទ តែងតាំង យ៉ូសែប ស៊្មីធ, អូលីវើរ ខៅឌើរី

ម៉ាថាយ ១៧:១-២

ពេត្រុស យ៉ាកុប និង យ៉ូហាន

ខ.

រូបភាព
ការនិមិត្ត​ដំបូង

ម៉ាថាយ ១៧:៣ ការបកប្រែ​ដោយ យ៉ូសែប ស៊្មីធ ម៉ាកុស ៩:៣ ( នៅ​ក្នុង ម៉ាកុស ៩:៤ លេខ​យោង  )

គ.

រូបភាព
ពេត្រុស យ៉ាកុប យ៉ូហាន តែងតាំង យ៉ូសែប ស៊្មីធ

ម៉ាថាយ ១៧:៤-៩

ឃ.

រូបភាព
អេលីយ៉ា បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់
រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ រួច​គូសសម្គាល់​មូលហេតុ​ដែល ម៉ូសេ និង អេលីយ៉ា ដែល​​មាន​វត្តមាន​នៅ​លើ​ភ្នំ ៖ « ព្រះអង្គ​សង្គ្រោះ ម៉ូសេ និង អេលីយ៉ាស [ អេលីយ៉ា ] បាន​ប្រទាន​កូនសោ​ទាំងឡាយ [ នៃ​បព្វជិតភាព ] ដល់ ពេត្រុស យ៉ាកុប និង យ៉ូហាន នៅ​លើ​ភ្នំ​នោះ ជា​ពេល​ដែល​ពួកលោក​បាន​ប្រែរូប​នៅ​ចំពោះ​លោក » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១០៥ ) ។

ម៉ូសេ​បាន​ស្ដារ​ឡើង​វិញ​នូវ​កូនសោ​នៃ​ការ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល ( សូមមើល គ. និង ស. ១១០:១១ ) ហើយ​អេលីយ៉ា​បាន​ស្ដារ​ឡើង​វិញ​នូវ​កូនសោ​ដែល​ទាក់ទង​នឹង​អំណាច​នៃ​ការ​ផ្សារ​ភ្ជាប់ ( សូមមើល គ. និង ស. ១១០:១៣–១៦) ។

ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដោយ​យ៉ូសែប ស្ម៊ីធ បញ្ជាក់​ថា យ៉ូហាន បាទីស្ទ—ដែល​ស្ដេច​ហេរូឌ​បាន​សម្លាប់—ក៏​បាន​បង្ហាញ​ខ្លួន​មក​នៅ​លើ​ភ្នំ​នោះ​ដែរ ( សូម​មើល ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ម៉ាកុស ៩:៣ [ នៅ​ក្នុង ម៉ាកុស ៩:៤ លេខ​យោង  ] ) ។ Bible Dictionary បញ្ជាក់​ថា « ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ម៉ាកុស ៩:៣ ពុំ​បញ្ជាក់​ថា អេលីយ៉ាស នៅ​លើ​ភ្នំ​ប្រែរូប​គឺ​ជា យ៉ូហាន បាទីស្ទ ឡើយ ប៉ុន្តែ​ថា បន្ថែម​លើ​អេលីយ៉ា​ដែល​ជា​ព្យាការី នោះ យ៉ូហាន បាទីស្ទ ក៏​មាន​វត្តមាន​នៅ​ទីនោះ​ដែរ » ( Bible Dictionary « Elias » ) ។ សូម​សរសេរ យ៉ូហាន បាទីស្ទ ទៅ​ក្នុង​តារាង​ខាង​លើ ។

សូម​អាន ម៉ាថាយ ១៧:៤–៩ ដោយ​រកមើល​បុគ្គល​ផ្សេង​ទៀត​ដែល​មាន​វត្តមាន​នៅ​លើ​ភ្នំ​ប្រែរូប ។

( សូម​សរសេរ​បន្ថែម​ព្រះ​ជា​ព្រះវរបិតា​ចូល​ទៅ​ក្នុង​តារាង ។

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

បទពិសោធន៍​របស់ ពេត្រុស យ៉ាកុប និង យ៉ូហាន នៅ​លើ​ភ្នំ​ប្រែរូប គឺ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​នៅ​ក្នុង​ការស្ថាបនា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​លើ​ផែនដី ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ថា « លុះត្រាតែ​មនុស្ស​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ខ្ពស់​មួយ​អំពី​ការយល់ដឹង​ខាង​វិញ្ញាណ​ជាង​ស្ថានភាព​នា​ពេល​ឥឡូវ​នេះ ទើប​ពួកគេ​អាច​រៀន​ចេះ​អំពី​អ្វី​ដែល​បាន​កើតឡើង​នៅ​លើ​ភ្នំ​ប្រែរូប​បាន » ហើយ​អ្វី​ដែល​យើង​ដឹង​គឺ « ចេញ​ពី​ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី និង ចេញ​ពី​ចំណេះដឹង​ដែល​ត្រូវបាន​បើកសម្ដែង​បន្ថែម​តាមរយៈ យ៉ូសែប ស៊្មីធ » ( Doctrinal New Testament Commentary វ៉ុល ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៣៩៩ ) ។

អ្នក​អាច​ចងចាំ​ថា គ្រា​កាន់កាប់ត្រួតត្រា​មួយ​នៅ​ក្នុង​ដំណឹងល្អ​គឺជា​គ្រា​មួយ​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​សិទ្ធិអំណាច​បព្វជិតភាព ពិធីបរិសុទ្ធ និង​ចំណេះដឹង​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ដល់​មនុស្ស​នៅ​លើ​ផែនដី តាមរយៈ​ពួក​អ្នកបម្រើ​ដែល​មាន​សិទ្ធិអំណាច​របស់​ទ្រង់ ( សូម​មើល Bible Dictionary « Dispensations » ឬ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « គ្រា​កាន់កាប់ត្រួតត្រា » scriptures.lds.org ) ។ បុគ្គល​ម្នាក់ៗ​ដែល​មាន​នៅ​ក្នុង​តារាង ដែល​បាន​មាន​វត្តមាន​នៅ​លើ​ភ្នំ​ប្រែរូប ក៏​បាន​បង្ហាញ​ខ្លួន​ដល់​ព្យាការី យ៉ូសែប ស៊្មីធ នៅ​ក្នុង​គ្រា​កាន់កាប់ត្រួតត្រា​របស់​យើង​ដែរ ។

សូម​គូស​បន្ទាត់​ចេញ​ពី​ឈ្មោះ​របស់​បុគ្គល​ទាំងឡាយ​ដែល​មាន​ក្នុង​តារាង ឲ្យ​ភ្ជាប់​ទៅ​នឹង​រូបភាព​ដែល​ប្រាប់​អំពី​គ្រា​ដែល​ពួកលោក​បាន​បង្ហាញ​ខ្លួន​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ។ បន្ទាប់​ពី​អ្នក​បាន​គូស​រួច​ហើយ សូម​ផ្ទៀងផ្ទាត់​ចម្លើយ​របស់​អ្នក​ដោយ​ប្រើ​ព័ត៌មាន​ខាង​ក្រោម ៖

  1. ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ បាន​បង្ហាញ​អង្គ​ទ្រង់​ដល់ យ៉ូសែប ស៊្មីធ នៅ​ក្នុង​ការនិមិត្ត​ដំបូង​របស់​លោក ( សូម​មើល យ៉ូសែប ស្ម៊ីធ--ប្រវត្តិ ១:១៦–១៧ ) ។

  2. យ៉ូហាន បាទីស្ទ បាន​ផ្ដល់​កូនសោ​បព្វជិតភាព​អើរ៉ុន ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ( សូម​មើល គ. និង ស. ១៣ ) ។

  3. ពេត្រុស យ៉ាកុប និង យ៉ូហាន បាន​ផ្ដល់​កូនសោ​បព្វជិតភាព​មិលគីស្សាដែក ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ( សូម​មើល គ. និង ស. ២៧:១២ ) ។

  4. អេលីយ៉ា​បាន​ផ្ដល់​កូនសោ​នៃ​អំណាច​ផ្សារភ្ជាប់​ដល់ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ខឺត​ឡង់ ។ ម៉ូសេ​បាន​ផ្ដល់​កូនសោ​សម្រាប់​ការប្រមូល​រាស្ត្រ​អ៊ីស្រាអែល​ដល់​ពួកលោក​នៅ​ថ្ងៃ​តែ​មួយ​នោះ ( សូម​មើល គ. និង ស. ១១០ ) ។

យើង​រៀន​ចេញ​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​នៅ​លើ​ភ្នំ​ប្រែរូប និង បទពិសោធន៍​របស់​ព្យាការី យ៉ូសែប ស៊្មីធ នៅ​គ្រា​ដំបូង​នៃ​ការស្ដារឡើងវិញ​ថា នៅ​គ្រប់​គ្រា​កាន់កាប់​ត្រួតត្រា​ទាំងអស់ ព្រះ​ប្រទាន​កូនសោ​បព្វជិតភាព​ដល់​ពួក​អ្នក​បម្រើ​ដែល​ទ្រង់​បាន​ជ្រើសរើស ដើម្បី​ពួកលោក​អាច​ចាត់ចែង​កិច្ចការ​ទ្រង់​នៅ​លើ​ផែនដី​បាន ។

ព្យាការី និង​ពួក​សាវក​នា​ពេល​បច្ចុប្បន្ន កាន់​កូនសោ​ដូចគ្នា​នឹង​កូនសោ​ដែល យ៉ូសែប ស្ម៊ីធ បាន​ទទួល​ដែរ ។ កូនសោ​ទាំងនេះ​ត្រូវបាន​ប្រគល់​បន្ត​ពី យ៉ូសែប ស្ម៊ីធ ដល់​ព្រិកហាំ យ៉ង់ និង​ពួក​ព្យាការី​បន្តបន្ទាប់​ទៀត ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​វា​គឺជា​រឿង​ដ៏​សំខាន់​ដែល​ត្រូវ​ដឹង​ថា លំនាំ​ដូចគ្នា​នៃ​ការប្រគល់​កូនសោ​បព្វជិតភាព​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ជំនាន់​ព្រះយេស៊ូវ​គ្រីស្ទ ក៏​ប្រព្រឹត្ត​ទៅ​នៅ​ជំនាន់​របស់​យើង​ជាមួយ​នឹង​ព្យាការី​យ៉ូសែប ស្ម៊ីធ ដែរ​នោះ ?

    2. តើ​អ្នក​នឹង​ពន្យល់​ទៅ​កាន់​មិត្តភក្ដិ​ម្នាក់​ថា សារទូត​សួគ៌ា ( ទេវតា ) ប្រទាន​កូនសោ​នៃ​បព្វជិតភាព​ដល់​ព្យាការី យ៉ូសែប ស៊្មីធ តាមលំនាំ​ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះ តាម​របៀប​ណា ?

  2. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​គោលដៅ​មួយ​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​ក្នុង​ធ្វើតាម ហើយ​គាំទ្រ​អ្នក​ទាំងឡាយ ដែល​កាន់​កូនសោ​នៃ​ព្រះនគរ​ស្ថានសួគ៌​ក្នុង​ជំនាន់​យើង​នេះ ។

នៅ​ចុង​បញ្ចប់​នៃ​បទពិសោធន៍​ដ៏​ពិសិដ្ឋ​នេះ​នៅ​លើ​ភ្នំ​ប្រែរូប ព្រះអង្គ​សង្គ្រោះ​បាន​ត្រាស់​បង្គាប់​ពួកលោក​ថា « កុំ​ឲ្យ​ប្រាប់​អ្នក​ណា​ពី​ការ​ជាក់​ស្តែង​នេះ​ឲ្យ​សោះ ទាល់​តែ​កូន​មនុស្ស​បាន​រស់​ពី​ស្លាប់​ឡើង​វិញ » ( ម៉ាថាយ ១៧:៩ ) ។

រូបភាព
ប្រធាន ប៊យដ៍ ឃេ ផាកកឺ

សូម​ពិចារណា​ថាតើ​សេចក្ដីណែនាំ​នេះ​ស្រដៀង​ទៅ​នឹង​ដំបូន្មាន​ខាងក្រោម​នេះ​ដោយ​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​យ៉ាង​ដូចម្ដេច ៖ « ខ្ញុំ​ក៏​បាន​ដឹង​ដែរ​ថា វា​មិន​ឆ្លាត​វៃ​ទេ​ដើម្បី​បន្ដ​និយាយ​អំពី​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ​នោះ ។ វា​គួរតែ​ត្រូវបាន​រក្សា​ទុក​ដោយ​យកចិត្តទុកដាក់ និង​ចែកចាយ​តែ​ពេល​ដែល​ព្រះវិញ្ញាណ​បំផុស​គំនិត​អ្នក​ឲ្យ​ប្រើ​វា​ដើម្បី​ប្រទានពរ​ដល់​មនុស្ស​ទូទៅ​ប៉ុណ្ណោះ » ( «The Candle of the Lord» Ensign ខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥៣ ) ។

ហេតុអ្វី​បាន​ជា​យើង​គួរតែ​យកចិត្តទុកដាក់​លើ​ការចែកចាយ​បទពិសោធន៍​ដ៏​ពិសិដ្ឋ ហើយ​ចែកចាយ​តែ​ពេល​ដែល​យើង​ត្រូវបាន​បំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ ?

នៅ​ក្នុង ម៉ាថាយ ១៧:១០–២៧ យើង​រៀន​ថា ព្រះយេស៊ូវគ្រីស្ទ បាន​បណ្ដេញ​អារក្ស​ចេញ​ពី​ក្មេងប្រុស​ម្នាក់ ហើយ​បាន​ប្រទាន​ប្រាក់​បង់​សម្រាប់​ទ្រង់ និង ពេត្រុស ប្រកប​ដោយ​អព្ភូតហេតុ ។

  1. សូម​សរសេរ​ឃ្លា​ខាង​ក្រោម​នេះ​ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ម៉ាថាយ ១៦-១៧ ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖