មេរៀនទី ១២ ៖ ថ្ងៃទី ១
លូកា ១៨-២១
សេចក្តីផ្ដើម
នៅពេលព្រះយេស៊ូវគ្រីស្ទ បានធ្វើដំណើរទៅកាន់ក្រុងយេរូសាឡិមជាលើកចុងក្រោយ នោះទ្រង់បានបង្រៀនដំណឹងល្អរបស់ទ្រង់ ហើយបានសម្តែងអព្ភូតហេតុជាច្រើននៅក្នុងចំណោមប្រជាជន ។ ទ្រង់បានជិះលាយាងចូលទីក្រុងយេរូសាឡិមដោយជោគជ័យ បានសម្អាតព្រះវិហារបរិសុទ្ធម្តងទៀត ហើយបានបង្រៀនប្រជាជននៅទីនោះ ។
លូកា ១៨-២១
ព្រះអង្គសង្គ្រោះបង្រៀននៅតាមផ្លូវរបស់ទ្រង់ទៅកាន់ទីក្រុងយេរូសាឡិម
អ្នកបានរៀនរួចមកហើយអំពីព្រឹត្តិការណ៍ជាច្រើនដែលបានកត់ត្រាទុកនៅក្នុង លូកា ១៨–២១ មកពីការសិក្សារបស់អ្នកនៅក្នុងម៉ាថាយ និង ម៉ាកុស ។
នៅពេលព្រះយេស៊ូវគ្រីស្ទ បានធ្វើដំណើរទៅកាន់ទីក្រុងយេរូសាឡិមជាលើកចុងក្រោយ នោះទ្រង់បានបង្រៀនរឿងប្រដូចមួយចំនួន ហើយបានព្យាបាលមនុស្សជាច្រើន ។ ទ្រង់បានអញ្ជើញកំលោះអ្នកមានម្នាក់ឲ្យផ្តល់អ្វីៗទាំងអស់ដល់អ្នកក្រ ហើយដើរតាមទ្រង់ ។ ទ្រង់បានព្យាបាលបុរសខ្វាក់ម្នាក់ ។ ទោះបីជាត្រូវគេរិះគន់ក្តី ព្រះយេស៊ូវបានសោយអាហារជាមួយមេពួកអ្នកយកពន្ធម្នាក់នៅយេរីខូ ។ ( សូមមើលផងដែរ ម៉ាថាយ ១៩–២០, ម៉ាកុស ១០) ។
ព្រះយេស៊ូវបានមកដល់ទីក្រុងយេរូសាឡិម ហើយមនុស្សជាច្រើនបានស្រែកសរសើរតម្កើងទ្រង់ បានជិះកូនលានៅពេលទ្រង់យាងចូលទៅក្នុងទីក្រុង ។ ទ្រង់បានបណ្តេញពួកអ្នកប្តូរប្រាក់ចេញពីព្រះវិហារបរិសុទ្ធម្តងទៀត បានបង្រៀនប្រជាជននៅទីនោះ ហើយបានឆ្លើយសំណួរនានារបស់ស្តេចសង្ឃ និង ពួកអាចារ្យ ។ ទ្រង់បានសរសើរដល់ស្ត្រីមេម៉ាយម្នាក់ ដែលបានថ្វាយប្រាក់ពីរស្លឹងរបស់ខ្លួននៅក្នុងឃ្លាំងព្រះវិហារបរិសុទ្ធ ។ ទ្រង់បានបង្រៀនពួកសិស្សអំពីការយាងមកជាលើកទីពីររបស់ទ្រង់ ។
ដំណើររឿងភាគច្រើនដែលអ្នកនឹងសិក្សានៅក្នុងមេរៀននេះគឺវាពិសេសណាស់ចំពោះដំណឹងល្អរបស់លូកា ។ ដើម្បីរៀបចំខ្លួនសិក្សា លូកា ១៨–២១សូមឆ្លើយសំណួរខាងក្រោមនៅក្នុងចន្លោះដែលបានផ្តល់ឲ្យ ៖
តើសកម្មភាពអ្វីខ្លះដែលអាចបង្ហាញថា បុគ្គលម្នាក់ពិតជាចង់ខិតមកជិតព្រះអម្ចាស់ដោយស្មោះសរនោះ ? តើអាកប្បកិរិយាអ្វីខ្លះដែលនឹងបង្ហាញថា គាត់ពិតជាចង់បានការអភ័យទោស ឬ មានបំណងប្រាថ្នាចង់បានជំនួយពីព្រះអម្ចាស់នោះ ?
សូមអានវគ្គបទគម្ពីរនីមួយៗនៅក្នុងតារាងដែលផ្តល់ឲ្យនេះ ហើយសូមពិចារណាពីចម្លើយចំពោះសំណួរទាំងនោះ ។ អ្នកអាចគូសចំណាំអ្វីដែលអ្នករកឃើញ ។
រឿងប្រៀបប្រដូច ឬ ដំណើររឿង |
ពន្យល់ពាក្យ |
តួអង្គសំខាន់ |
គោលលទ្ធិ ឬ គោលការណ៍ |
---|---|---|---|
សាយចិត្ត ៖ ប្រែជាបាក់ទឹកចិត្ត ឬ ភ័យព្រួយ កាត់ទោស ៖ ធ្វើឲ្យមានសិទ្ធិ ឬ រកយុត្តិធម៌ឲ្យ |
ស្ត្រីមេម៉ាយ | ||
បានរាប់ជាសុចរិត ៖ បានទទួល ឬ ធ្វើឲ្យជ្រះស្អាត |
អ្នកយកពន្ធ | ||
មនុស្សខ្វាក់ភ្នែក | |||
មនុស្សសន្ធឹកណាស់ ៖ មនុស្សអ៊ូរអរ ឬ ហ្វូងមនុស្ស ហូតពន្ធបំបាត់ ៖ វិធីសាស្ត្រ ឬ យុទ្ធសាស្ត្រដែលទុច្ចរិត |
សាខេ | ||
សំណួររិះគិត
|
-
សូមឆ្លើយសំណួរខាងក្រោមនេះ ដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកបានកត់សម្គាល់ឃើញមានភាពស្រដៀងគ្នាអ្វីខ្លះនៅក្នុងសកម្មភាពនានានៃតួអង្គសំខាន់ម្នាក់ៗនេះ ?
-
តើអ្នកបានកត់សម្គាល់ឃើញ មានភាពស្រដៀងគ្នាអ្វីខ្លះ នៅក្នុងតួអង្គសំខាន់ម្នាក់ៗនេះ បានទទួលដោយសារតែលទ្ធផលនៃទង្វើរបស់ខ្លួននោះ ?
-
គោលការណ៍មួយនៃរឿងទាំងនេះដែលបង្រៀននោះគឺថា ប្រសិនបើយើងមានចិត្តស្មោះសរ និង ជាប់លាប់នៅពេលយើងអនុវត្តសេចក្តីជំនឿលើព្រះអម្ចាស់នោះយើងអាចទទួលបានសេចក្តីមេត្តាករុណារបស់ទ្រង់ ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយរកមើលអ្វីដែលបង្ហាញថា បុគ្គលម្នាក់កំពុងអនុវត្តសេចក្តីជំនឿលើព្រះអម្ចាស់ ៖ « សេចក្តីជំនឿពិតគឺផ្តោតនៅក្នុង និង ផ្តោតលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ហើយតែងតែដឹកនាំទៅរកធ្វើសកម្មភាពសុចរិត » (« Ask in Faith » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩៥ ) ។
អ្នកអាចសរសេរសេចក្តីថ្លែងការណ៍នេះ នៅគែមលើព្រះគម្ពីររបស់អ្នក ។
-
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នកសូមសរសេររបៀបមួយចំនួនដែលអ្នកអាចអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទនាពេលបច្ចុប្បន្ននេះ ។ តើពរជ័យអ្វីខ្លះដែលមានតាមរយៈការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទរៀងរាល់ថ្ងៃ ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ បែដណា ដោយរកមើលអ្វីដែលលោកបានមានប្រសាសន៍ពីអត្ថន័យនៃការមានបទពិសោធន៍ពីសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់ ៖
« តាមរយៈការសិក្សា ការអង្កេត ពិចារណា និង ការអធិស្ឋានផ្ទាល់ខ្លួន នោះខ្ញុំជឿថាខ្ញុំបានប្រែមកយល់កាន់តែប្រសើរឡើងថា សេចក្តីមេត្តាករុណាដ៏ទន់ភ្លន់ទាំងឡាយនៃព្រះអម្ចាស់ គឺជាពរជ័យផ្ទាល់ខ្លួន និង សម្រាប់បុគ្គលម្នាក់ៗ ជាកម្លាំង ជាការការពារ ជាការធានាអះអាង ជាការដឹកនាំ ជាសេចក្តីសប្បុរស ដែលពោរពេញដោយសេចក្តីស្រឡាញ់ ជាការលួងលោមចិត្ត ជាការគាំទ្រ និង ជាអំណោយទានខាងវិញ្ញាណ ដែលយើងបានទទួល និង ក៏ដោយសារតែតាមរយៈព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ ពិតណាស់ ព្រះអម្ចាស់ប្រទាន ‹ សេចក្តីមេត្តាករុណារបស់ទ្រង់តាមលក្ខខណ្ឌនៃកូនចៅមនុស្ស › (គ. និង ស. ៤៦:១៥) ។
« …ខ្ញុំសូមផ្តល់យោបល់ថា របៀបមួយដែលព្រះអង្គសង្គ្រោះយាងមកកាន់យើងម្នាក់ៗនោះគឺតាមរយៈសេចក្តីមេត្តាករុណាដ៏ខ្លាំងក្លា និង ទន់ភ្លន់របស់ទ្រង់ ។ ឧទាហរណ៍ នៅពេលអ្នក និង ខ្ញុំបានជួបនឹងឧបសគ្គ និង ការសាកល្បងនានានៅក្នុងជីវិតរបស់យើង នោះអំណោយទាននៃសេចក្តីជំនឿ និង ទំនុកចិត្តផ្ទាល់ខ្លួនដ៏សមរម្យដែលមានលើសហួសពីសមត្ថភាពរបស់យើងគឺជាគំរូនៃសេចក្តីមេត្តាករុណាដ៏ទន់ភ្លន់របស់ព្រះអម្ចាស់ ។ ការប្រែចិត្ត និង ការអភ័យទោសបាប ព្រមទាំងសេចក្តីសុខសាន្តនៃសតិសម្បជញ្ញៈគឺជាគំរូនៃសេចក្តីមេត្តាករុណាដ៏ទន់ភ្លន់របស់ព្រះអម្ចាស់ ។ ហើយភាពជាប់លាប់ និង កម្លាំងដែលប្រទានដល់យើងឲ្យឈានឆ្ពោះទៅមុនដោយក្តីរីករាយតាមរយៈដែនកំណត់នៃរូបកាយ និង ការលំបាកខាងវិញ្ញាណគឺជាគំរូនៃសេចក្តីមេត្តាករុណាដ៏ទន់ភ្លន់របស់ព្រះអម្ចាស់ » (« The Tender Mercies of the Lord » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៩៩–១០០ ) ។
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់បានអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទតាមរបៀបណាខ្លះ ? តើជាលទ្ធផលអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់បានជួបនូវសេចក្តីមេត្តាកុរណាអ្វីខ្លះ ?
-
សូមពិចារណាពីរបៀប ដែលអ្នកប្រាថ្នាចង់បានជំនួយ ឬ សេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតអ្នក ។ តើអ្នកនឹងធ្វើអ្វីខ្លះ ដើម្បីអនុវត្តសេចក្តីជំនឿរបស់អ្នកលើព្រះអម្ចាស់ ដើម្បីទទួលបានសេចក្តីមេត្តាករុណារបស់ទ្រង់ ?
-
-
សូមសរសេរឃ្លាខាងក្រោមនេះពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា លូកា ១៨-២១ ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែមដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖