បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ កិច្ចការ ១៣-១៩ ( មេរៀនទី ១៩ )


មេរៀន​សិក្សា​នៅ​ផ្ទះ

កិច្ចការ ១៣-១៩ ( មេរៀនទី ១៩ )

ការរៀបចំ​សម្ភារ​មេរៀន​សម្រាប់​គ្រូបង្រៀន​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​សិក្សា​នៅផ្ទះ​ប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​នៃ​ព្រឹត្តិការណ៍ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា កិច្ចការ ១៣-១៩ ( មេរៀន​ទី ១៩ ) ពុំ​​ត្រូវ​យក​មក​បង្រៀន​​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​​នេះ​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( កិច្ចការ ១៣-១៤ )

នៅ​ពេល​សិស្ស​សិក្សា​អំពី​ប៉ុល និងអន្តរកម្ម​​របស់​ប៉ាណាបាសជាមួយ​នឹង​គ្រូធ្មប់​ម្នាក់ ពួកគេ​បាន​រៀន​ថា ព្រះចេស្ដា​នៃ​ព្រះ​គឺអស្ចារ្យ​ជាង​អំណាច​របស់​អារក្ស ។ នៅ​ពេល​ប៉ុល​បង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ និង​អំពី​ការ​ឈឺចាប់​ដ៏​ខ្លាំង​ នោះ​សិស្សសំគាល់​ឃើញ​ពី​គោលការណ៍​ខាង​ក្រោម​នេះ ៖ យើង​អាច​​ត្រូវ​បាន​អភ័យទោស​ពី​អំពើបាប​យើង ហើយ​បាន​រាប់​ជា​សុចរិត​វិញ តាម​រយៈដង្វាយធួន​នៃ​ព្រះ​យេស៊ូវគ្រីស្ទ នៅ​ពេល​យើងឆ្លងកាត់​ការ​ឈឺចាប់​ដ៏​ខ្លាំង​ដោយ​ស្មោះត្រង់ យើង​នឹង​បាន​ត្រៀម​ខ្លួនចូល​ទៅ​ក្នុង​នគរ​សេឡេស្ទាល ។

ថ្ងៃ​ទី ២ ( កិច្ចការ ១៥ )

នៅ​ពេល​សិស្ស​បាន​សិក្សា​ពី​របៀប​ ដែល​ពួក​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ធ្វើ​ការ​សម្រេច​​ចិត្ត​រួម​គ្នា នោះ​ពួកគេ​បាន​រៀន​ថា យើង​អាច​ស្គាល់​ពី​ព្រះទ័យ​របស់​ព្រះ​អម្ចាស់​​តាមរយៈពួក​ព្យាការី និង​ពួក​សាវក​នៅ​រស់​របស់​ទ្រង់ តាមរយៈ​ការ​សិក្សា​ព្រះគម្ពីរ និង​តាមរយៈ​ការ​បំផុស​គំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពួកគេ​ក៏​បាន​រៀន​ផង​ដែរ​ថា តាមរយៈ​ការ​ប្រឹក្សា​រួម​គ្នា និង​ការ​ស្វែង​រក​វិវរណៈ​ពី​ព្រះ នោះ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទទួល​បាន​ការ​បំផុសគំនិត​ចំពោះ​បញ្ហា​លំបាកៗ ។

ថ្ងៃ​ទី ៣ ( កិច្ចការ ១៦-១៧ )

ចេញ​ពី​ដំណើរ​រឿង​​​របស់​ប៉ុល យើង​អាច​រៀន​ថា នៅ​ពេល​យើង​ធ្វើ​តាម​វិវរណៈដែល​ព្រះបាន​ប្រទាន​ឲ្យ នោះ​យើង​អាច​បាន​ដឹកនាំ​ឲ្យ​ទៅ​រក​មនុស្ស​ដែល​ត្រៀម​ខ្លួន​ទទួល​យក​ដំណឹងល្អ ។ សេចក្ដីសង្គ្រោះ​តម្រូវ​ឲ្យ​មាន​ការ​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​យើង​បង្ហាញ​ជំនឿ​របស់​​យើង​លើ​ទ្រង់​តាមរយៈការ​ទទួល​បុណ្យជ្រមុជទឹក ។ ប្រសិន​បើ​យើង​ទទួលពាក្យ​សម្ដី​នៃ​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​ ដោយ​ត្រៀម​គំនិត​ជាស្រេច ហើយ​ស្វែង​រកបទគម្ពីរ​ប្រចាំថ្ងៃ នោះ​ជំនឿ​របស់​យើង​លើ​ពាក្យ​សម្ដី​របស់​ពួកគាត់​នឹង​ត្រូវ​បាន​ពង្រឹង ។

ថ្ងៃ​ទី ៤ ( កិច្ចការ ១៨-១៩ )

តាមរយៈការ​អះអាង​របស់​ព្រះអម្ចាស់​ទៅកាន់​ប៉ុល នៅ​ពេល​លោកថប់​បារម្ភ​ជាមួយ​នឹង​ប្រជាជន​នៅ​ក្រុង​កូរិនថូស សិស្ស​បាន​រៀន​ថា ប្រសិន​បើ​យើង​រស់នៅ​ដោយ​សក្ដិសម នោះ​ព្រះអម្ចាស់​នឹង​គង់​នៅ​ជាមួយ​យើង កាល​យើង​ធ្វើ​កិច្ចការ​ទ្រង់ ។ នៅ​ពេល​ពួកគេ​បានសិក្សា​អំពី​ការ​បង្រៀន​របស់​ប៉ុល និង​ការព្យាបាល​នៅក្នុង​អេភេសូរ សិស្ស​បាន​រៀន​ដូច​ខាង​ក្រោម ៖ ដើម្បី​មាន​សុពលភាព ពិធីបុណ្យជ្រមុជទឹក​ត្រូវតែ​បាន​ធ្វើ​ឡើងដោយ​អ្នក​បម្រើ​ម្នាក់​របស់​ព្រះដែល​មាន​សិទ្ធិអំណាច ។ ដើម្បី​ឲ្យ​ពិធី​បុណ្យជ្រមុជទឹក​មាន​ភាព​ពេញ​លេញ វា​​ត្រូវ​អម​ដោយ​ការ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វិធី​មួយ​ដែល​ព្រះ​បង្ហាញ​ព្រះចេស្ដា​ទ្រង់​ គឺតាមរយៈ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ដែល​មាន​សិទ្ធិ​អំណាច ។ ដោយការ​សារភាព ហើយ​លះបង់​ការ​អនុវត្ត​អាក្រក់​នានា យើង​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

សេចក្ដីផ្ដើម

នៅ​ភ្នំ​អើរីយ៉ូស​នៅ​ក្រុង​អាថែន ប៉ុល​បាន​បង្រៀន​ប្រជាជន​អំពី​និស្ស័យ​នៃ​ព្រះ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​ពី​ចរិតលក្ខណៈ​មួយចំនួន​របស់​ព្រះវរបិតា​សួគ៌ និង​ទំនាក់​ទំនង​​ពួកគេ​ជាមួយ​នឹង​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

កិច្ចការ ១៧:១៦-៣៤

ប៉ុល​បង្រៀននៅ​ភ្នំ​អើរីយ៉ូស

សូម​អញ្ជើញ​សិស្ស​ឲ្យ​បើក​ទៅ​រូបថត​អំពី​ព្រះគម្ពីរ​ប៊ីប ល.រ. ២៩ « អាថែន » នៅ​ក្នុង​ផែនទី និង​រូបថត​ទាំងឡាយ​អំពី​ព្រះគម្ពីរ​ប៊ីប ។ សូម​ចង្អុល​បង្ហាញ​ថា រូបថត​នេះ​បង្ហាញ​ពី​ព្រះវិហារ​បរិសុទ្ធ​មួយ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជា​ច្រើន​នៅ​ក្រុង​អាថែន​ដែល​បាន​ប្រើ​ប្រាប់​សម្រាប់ជា​ការ​ថ្វាយបង្គំ​រូបព្រះ​ក្លែងក្លាយ ។ នៅ​ខាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ ​គឺជា​​រូប​សំណាកព្រះ​ដែលបង្កើត​ដោយ​មនុស្ស ។ នៅ​ខាង​ក្រៅគឺជា​អាសនា ដែល​ការ​បូជា​ថ្វាយ​ដល់ព្រះក្លែងក្លាយ​ទាំងនេះ​ត្រូវ​បានគេ​ធ្វើ​ឡើង ។

សូម​ពន្យល់​ថា ដើម្បីការពារ​ប៉ុល​ពីក្រុម​កាចសាហាវមួយ​ក្រុម​របស់​ពួក​សាសន៍​យូដា​នៅ​ថែស្សាឡូនីច សមាជិក​សាសនាចក្រ​បាន​បញ្ជូន​លោក​ទៅ​ក្រុង​អាថែន ( សូមមើល កិច្ចការ ១៧:១៣–១៥ ) ។ នៅ​ក្នុង កិច្ចការ ១៧:១៦–២១ យើង​អាន​ថា ប៉ុលមានក​ង្វល់​​​យ៉ាង​ខ្លាំង​អំពីអបិយជំនឿនៅ​ក្រុង​អាថែន ហើយ​លោក​បាន​បង្រៀន​នៅក្នុង​សាលាប្រជុំ និង​តាម​ផ្សារ​នៅ​ទីនោះ ។ បន្ទាប់មក ពួក​ទស្សនវិទូ​បាន​អញ្ជើញ​ប៉ុល​ឲ្យ​ពន្យល់​ពី « គោលលទ្ធិថ្មី » ​របស់​លោក ( កិច្ចការ ១៧:១៩ ) ទៅ​ដល់ក្រុមប្រឹក្សា​ច្បាប់ដែល​បាន​ជួប​នៅ​លើ​ភ្នំ​អេរីយ៉ូស ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន កិច្ចការ ១៧:២២-២៣ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​​រកមើលថា តើ​ប៉ុល​បាន​សង្កេត​ឃើញអ្វី​នៅ​លើ​អាសនា​មួយ​នៅ​អាថែន ។

  • តើ​ប៉ុល​បាន​ឃើញ​អ្វី​នៅ​លើ​អាសនាមួយ​នៅ​អាថែន ?

សូម​ពន្យល់​ថា កិច្ចការ ១៧:២២ កត់ត្រា​ថា ប៉ុលបាន​សរសើរ​ដល់​ពួក​អាថែន​ដោយ​ពោល​ថា ពួកគេ « ឧស្សាហ៍​ខ្នះខ្នែង » មានន័យ​ថា ពួកគេ « កាន់សាសនា » ឬ « ខ្វល់ខ្វាយ​ពី​រឿង​របស់​ព្រះ »   ។ អាសនា​សម្រាប់ « ព្រះ​ដ៏​ពុំ​ស្គាល់ » ( កិច្ចការ ១៧:២៣ ) គឺ​ជា​ការប៉ុនប៉ង​របស់​ពួក​អាថែនដើម្បី​ឲ្យ​ព្រះដែល​គេ​ពុំ​ស្គាល់ ឬ​ព្រះ​ផ្សេងណា​មួយ​ដែល​មិន​ស្គាល់​ឈ្មោះបាន​ស្ងប់​ចិត្ត ។ តាម​មើល​ទៅ ពួកគេ​មិន​ចង់ធ្វើ​ខុស ឬ ព្រងើយកន្កើយនឹងព្រះ​ណាមួយ​រវាទ​ចិត្ត ឬ​ទទួល​ការ​ប្រមាថ ។

សូម​ចង្អុល​បង្ហាញ​ថា ប្រយោគចុងក្រោយក្នុង កិច្ចការ ១៧:២៣ រួច​សួរ ៖

  • ហេតុអ្វីប៉ុល​បាន​ធ្វើ​សេចក្ដីយោង​ទៅអាសនានេះ ទៅលើ « ព្រះ​ដ៏​ពុំ​ស្គាល់ » នេះ ? ( លោក​បាន​ប្រើ​វាដើម្បី​ឧទ្ទេសនាម​នូវ​គំនិត​ពី​ព្រះដ៏​ពិត ជាព្រះវរបិតា​សួគ៌ ជា​ព្រះដែល​ពួកគេ​ពុំ​ស្គាល់ ) ។

សូម​បំបែក​សិស្ស​​ជា​ដៃគូ ឬ ជាក្រុម​តូចៗ ។ សូម​អញ្ជើញ​ក្រុម​នីមួយៗឲ្យ​ស្វែងរក កិច្ចការ ១៧:២៤–៣១ នូវ​សេចក្ដីពិត​ឲ្យ​បាន​ច្រើន​​តាមដែល​​ពួកគេ​អាច​រក​ឃើញ ​អំពីព្រះដែល​ប្រជាជន​អាថែន​មិន​បាន​ស្គាល់​នោះ ។ កាល​ពួកគេ​កំពុង​សិក្សា សូម​សរសេរលេខ​ខគម្ពីរ​នីមួយៗ ( ២៤-៣១ ) នៅ​លើ​ក្ដារ​ខៀន ។

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​ឲ្យសិស្ស​បី​បួន​នាក់​ឡើង​មក​ក្ដារខៀន សរសេរ​ពី​សេចក្ដីពិត​មួយ​ ដែល​ពួកគេ​បាន​រក​ឃើញ​ នៅ​ក្បែរ​លេខ​នៃ​ខគម្ពីរ​ដែល​ពួកគេ​បាន​រក​ឃើញ​វា ។ ( ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​សេចក្ដីពិត​មួយ​នៅ​ក្នុង កិច្ចការ ១៧:២៧​សូម​ពន្យល់ថា​ការ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ​ សម្រាប់​ខគម្ពីរ​នេះ​បាន​ចែងថា « ពួកគេ​ត្រូវ​ស្វែងរក​ព្រះអម្ចាស់ ប្រសិន​បើ​ពួកគេ​មាន​ឆន្ទៈ​រក​ទ្រង់ ដ្បិត​ទ្រង់គង់​នៅ​មិន​ឆ្ងាយ​ពី​យើង​រាល់​គ្នា​ឡើយ  ។

អ្នក​ក៏​អាច​ណែនាំ​ឲ្យ​សិស្ស​គូស​ចំណាំ​សេចក្ដីពិត​នីមួយៗ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ផងដែរ ។ សេចក្តីពិត​មួយ​ចំនួន​ដែល​ពួកគេ​បាន​សរសេរ​នៅ​លើ​ក្ដារខៀន ​អាច​រួម​មាន​ដូច​ខាង​ក្រោម​នេះ ៖

  • ខ ២៤ព្រះ​បាន​បង្កើត​ពិភពលោក ។

  • ខ ២៥ ៖ ព្រះ​បាន​ប្រទានជីវិត​ដល់​វត្ថុសព្វសារពើ ។

  • ខ ២៦ ៖ ព្រះ​គ្រប់​គ្រង​លើ​ជីវិត​ទាំង​អស់ ។

  • ខ ២៧ប្រសិន​បើ​យើង​មាន​ឆន្ទៈ​ស្វែង​រក​ព្រះ យើង​នឹង​ឃើញ​ថា ទ្រង់​គង់​នៅ​មិន​ឆ្ងាយ​ពី​យើង​ឡើយ ។

  • ខ ២៨ ៖យើង​គឺជា​កូនចៅ​របស់​ព្រះ ។

  • ខ ២៩ ៖ យើង​ត្រូវបាន​បង្កើត​ឡើង​តាមរូប​របស់​ព្រះ ។

  • ខ ៣០៖ ព្រះ​បង្គាប់​មនុស្ស​គ្រប់​គ្នា​ឲ្យ​ប្រែចិត្ត ។

  • ខ ៣១ព្រះ​នឹង​កាត់​សេចក្ដី​យើង, ព្រះនឹង​ប្រោស​មនុស្ស​ទាំងអស់​ឲ្យ​រស់​ពី​ស្លាប់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើស​យក​សេចក្ដីពិត​មួយ​​នៅ​លើ​ក្ដារខៀន ដែល​វា​មាន​ន័យ​ចំពោះ​ពួកគេ ។ ចូរ​សុំ​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ពី​សេចក្ដីពិត​​ដែល​ពួកគេ​បាន​ជ្រើស ហើយ​ហេតុ​អ្វី​បាន​ជា​វា​មាន​ន័យ​ចំពោះ​ពួកគេ ។

សូម​ចង្អុល​បង្ហាញ​សេចក្ដី​ពិត​នៅក្នុង កិច្ចការ ១៧:២៨​« យើង​គឺជា​កូនចៅ​របស់​ព្រះ » ។

  • តើ​ពាក្យ​ថាជា ​« កូនចៅ » ​របស់​ព្រះ​មាន​ន័យ​ដូចម្ដេច ? ( យើង​គឺជា​កូនខាងចៅ​វិញ្ញាណ​របស់​ព្រះវរបិតាសួគ៌ ) ។

  • ហេតុអ្វីវា​ជា​រឿង​ដ៏សំខាន់​ ដែល​ត្រូវ​យល់ដឹង​ពី​សេចក្ដីពិត​នេះ ? ( វា​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ពី​តម្លៃ​គ្មាន​ដែន​កំណត់​របស់​យើង​ចំពោះ​ព្រះវរបិតា​សួគ៌ និង​សក្ដានុពល​របស់យើង​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់​ដែរ ) ។

  • តើ​បញ្ហា ឬ​ការ​ភាន់​ច្រឡំ​អ្វីខ្លះ​ ដែល​អាច​កើត​ឡើង​តាមរយៈ​ការ​មិន​យល់​ពី​គោល​លទ្ធិ​នេះ ?

ប្រសិន​បើអាច​ធ្វើ​ទៅបាន សូម​ចែក​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ដល់​សិស្ស ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​វា​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់ ឬ​រក​មើល​ថា ហេតុអ្វី​យើង​ត្រូវ​ចងចាំ​ដើម្បី​ឃើញ​ខ្លួន​ឯង​ថា​ជា​កូនចៅ​នៃ​ព្រះ​ដំបូង​គេ​បង្អស់ ។

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ចូរ​ប្រុងប្រយ័ត្ន​ពី​របៀប​​ដែល​អ្នក​សម្គាល់​ចរិត​ខ្លួន​ឯង ។ ចូរ​កុំ​សម្គាល់​ចរិត ឬ​កំណត់​ខ្លួន​ឯង​ដោយ​គុណសម្បត្តិ​បណ្ដោះ​អាសន្ន​មួយ​ចំនួន​ឡើយ ។ គុណសម្បត្តិតែ​មួយគត់ដែល​ចង្អុលបង្ហាញ​​ចរិត​យើង​គឺថា យើង​គឺជា​បុត្រាបុត្រី​នៃ​ព្រះ ។ ការ​ពិត​នោះ​មានគុណសម្បត្តិលើស​ពី​បុគ្គលិកលក្ខណៈ​ផ្សេង​ទៀត​ទាំងអស់ រួម​ទាំង​ជាតិ​សាសន៍ ការងារ បុគ្គលិក​លក្ខណៈ កិត្តិយស ឬ​សូម្បី​តែ​សាសនា » ( ​« How to Define Yourself » New Era ខែ ​មិថុនា ឆ្នាំ​ ២០១៣ ទំព័រ ៤៨ ) ។

  • ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​ចងចាំ​ថា យើង​គឺ​ជា​កូនចៅ​នៃ​ព្រះ​ជាមុន ?

សូមយោងទៅសេចក្ដីពិតនៅក្នុង កិច្ចការ ១៧:២៧​« ប្រសិន​បើ​យើង​មាន​ឆន្ទៈ​ស្វែង​រក​ព្រះ យើង​នឹង​ឃើញ​ថា ទ្រង់​គង់​នៅ​មិន​ឆ្ងាយ​ពី​យើង​ឡើយ » ។

  • តើ​យើង​អាច​ខិតខំ​ស្គាល់ ហើយ​ខិត​មក​ជិត​ព្រះ​តាម​របៀប​ណា ?

  • តើ​ការ​យល់ដឹង​​អំពី​ទំនាក់ទំនង​យើងជាមួយ​នឹង​ព្រះ ​ជះឥទ្ធិពល​ដល់​បំណង​ប្រាថ្នា​យើង​ ដើម្បី​ស្វែងរក​ទ្រង់​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា​ ធ្លាប់​នៅ​ជិត​នឹង​ព្រះវរបិតា​សួគ៌​នៅ​ពេលណា ?

សូម​សង្ខេប កិច្ចការ ១៧:៣២–៣៤ ដោយ​ពន្យល់​ថា ពួក​អាថែន​បាន​មាន​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​របស់​ប៉ុល​អំពី « មនុស្ស​ស្លាប់​រស់​ឡើង​វិញ » ( កិច្ចការ ១៧:៣២ ) ។ មាន​ពួកគេ​មួយ​ចំនួន​បាន​ចំអក​ឲ្យ​ប៉ុល រីឯ​អ្នក​ផ្សេង​ទៀត​ចង់​ស្ដាប់​ថែម​ទៀត ហើយ​មាន​មនុស្ស​ខ្លះបាន​ជឿ ។

អ្នក​គួរ​ថ្លែងទីបន្ទាល់​ថា សិស្ស​អាច​ស្គាល់ ហើយ​យល់​ពី​ព្រះ ទោះ​ជា​មនុស្ស​ជាច្រើន​មិន​បាន​ស្គាល់​ទ្រង់​ក្ដី ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ឃ្លា ព្រះ​ដែល​អាច​ស្គាល់ នៅ​លើ​ក្រដាស​មួយ​សន្លឹក ឬ​ប័ណ្ណ​មួយ ហើយ​សរសេរ​ពី​វិធី​ដែល​ពួកគេ​នឹង​ខិតខំ ហើយ​អភិវឌ្ឍ​ទំនាក់ទំនង​មួយ​ជាមួយ​នឹង​ព្រះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដាក់​ក្រដាស​នេះ​នៅ​ត្រង់​កន្លែង​ ដែល​វា​អាច​ជួយ​រំឭក​ពួកគេ​ពី​គោលដៅ​ទាំងនោះ ។

មេរៀន​បន្ទាប់ ( កិច្ចការ ២០-រ៉ូម ៧ )

សូម​ពន្យល់​សិស្ស​ថា នៅ​មេរៀន​បន្ទាប់ ពួកគេ​នឹង​រក​បាន​ចម្លើយ​ចំពោះ​សំណួរ​ថា « តើ​ប៉ុល​បានប្រោសនរណា​ឲ្យ​រស់​ពី​ស្លាប់ ? » និង « តើ​កាលៈទេសៈ​អ្វីខ្លះ​ដែល​នៅ​ហ៊ុមព័ទ្ធ​សេចក្ដី​ស្លាប់​របស់​បុគ្គល​ម្នាក់​នេះ ? » សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្រមៃ​ថា ពួកគេ​ត្រូវ​បានគេ​ចាប់​ខ្លួន​ច្រឡំ ហើយកប៉ាល់​ក៏​លិច​ទៅ​ទើរ​នៅ​លើ​កោះ​មួយ រួច​ក៏​ត្រូវ​ពស់​ចឹក ។ ចូរ​សួរ​ថា ពួកគេ​អាច​រៀន​អ្វីខ្លះ​ពី​ការសាកល្បង​បែប​នេះ ។ ចូរ​សុំ​ឲ្យ​សិស្ស​រក​មើល​ស្ដេច​មួយ​អង្គ ​ដែល​មាន​បន្ទូល​ទៅ​ប៉ុល​នៅ​ក្នុង​ការ​សាកល្បង​មួយ​ថា « បន្តិច​ទៀត ឯង​នឹង​នាំ​ឲ្យ​យើង​ត្រឡប់​ទៅ​ជា​អ្នក​គ្រីស្ទាន​ដែរ » ( កិច្ចការ ២៦:២៨ ) ។ នៅ​ពេល​ពួកគេ​សិក្សា​នៅ​ផ្នែក​​ដែល​នៅ​សល់​នៃ​កិច្ចការ​របស់​ពួក​សាវក សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​រកមើល​ថា ឧបសគ្គ​នានា​អាច​ជួយ​យើង​ឲ្យ​ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ​បាន​យ៉ាង​ដូចម្ដេច ។ សូម​ប្រាប់​ពួកគេ​ថា ពួកគេ​ក៏នឹង​អាន​នូវ​ផ្នែក​មួយ​នៃ​សំបុត្រ ​ដែល​សាវក​ប៉ុល​បាន​សរសេរ​ទៅកាន់​​សមាជិក​សាសនាចក្រ​នៅ​ទីក្រុង​រ៉ូម​ផង​ដែរ ។