បណ្ណាល័យ
ការ​បង្រៀន​ដំណឹងល្អ​ព្រម​​គ្នា


ការ​បង្រៀន​ដំណឹងល្អ​ព្រម​​គ្នា

យើង​សូម​ចេញ​អនុសាសន៍​ឲ្យ​អ្នក​ប្រើ​សៀវភៅ​សិក្សា​នេះ ​តាម​ដែល​វា​បាន​សរសេរ​ឡើង ហើយ​បង្រៀន​ដំណឹងល្អ​ទាំង​បួន​តាម​លំដាប់​លំដោយ ។ ប៉ុន្តែ អ្នក​អាច​ជ្រើស​ដើម្បី​បង្រៀន​ដំណឹងល្អ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ « ព្រមគ្នា »​ មាន​ន័យ​ថា បង្រៀន​ពី​ព្រឹត្តិការណ៍​នៃ​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​តាម​លំដាប់​កាល​វេលា ដោយ​ដាក់​បញ្ចូល​គ្នា​​នូវ​ឯកសារ​មក​ពី​ដំណឹងល្អ​នីមួយៗ ។ សម្រាប់​ព័ត៌មាន និង​ធនធាន​នានាស្ដីពី​ការ​បង្រៀន​ដំណឹងល្អ​ព្រម​គ្នា សូម​មើល​ទៅ​ឧបសម្ព័ន្ធ​​នៅ​ក្នុង​កំណែ​ឌីជីថល​នៃ​​សៀវភៅ​សិក្សា​នេះ​នៅ​លើ LDS.org និង​​នៅ​ក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​សម្រាប់​ឧបករណ៍​ចល័ត ។

យើង​សូម​ចេញ​អនុសាសន៍​ឲ្យ​អ្នក​ប្រើ​សៀវភៅ​សិក្សា​នេះ ​តាម​ដែល​វា​បាន​សរសេរ​ឡើង ហើយ​បង្រៀន​ដំណឹងល្អ​ទាំង​បួន​តាម​លំដាប់​លំដោយ ។ ប៉ុន្តែ អ្នក​អាច​ជ្រើស​ដើម្បី​បង្រៀន​ដំណឹងល្អ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ « ព្រមគ្នា »​ មាន​ន័យ​ថា បង្រៀន​ពី​ព្រឹត្តិការណ៍​នៃ​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​តាម​លំដាប់​កាល​វេលា ដោយ​ដាក់​បញ្ចូល​គ្នា​​នូវ​ឯកសារ​មក​ពី​ដំណឹងល្អ​នីមួយៗ ។ ការ​បង្រៀន​បែប​នេះ​អាច​ធ្វើ​ឡើង ​តាម​របៀប​ជាច្រើន ។ ឧទាហរណ៍ អ្នក​អាច​បង្រៀន​ជា​ចម្បង​ពី​ដំណឹងល្អ​ទាំងឡាយ​តាម​លំដាប់​លំដោយ ប៉ុន្តែ​ជ្រើស​បង្រៀន​ផ្នែក​មួយ​ចំនួន—ដូចជា​ព្រឹត្តិការណ៍​នៅ​ជុំវិញ​ការ​ប្រសូត ឬ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ—ព្រម​គ្នា ។ ឬ អ្នក​អាច​បង្រៀន​មាតិកា​ទាំងអស់​ក្នុង​ដំណឹងល្អ​ទាំងឡាយ​ព្រម​គ្នា ។

ប្រសិន​បើ​អ្នក​ពុំ​ធ្លាប់​បង្រៀន​ដំណឹងល្អ​ទាំង​ឡាយ​តាម​លំដាប់​លំដោយ អ្នក​អាច​នឹង​ស្ទាក់​ស្ទើរ​ ដើម្បី​សាក​ល្បង​ការ​ចាប់ផ្ដើម​នេះ ។ សៀវភៅសិក្សា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ​ដើម្បី​ជួយ​អ្នក​ឲ្យ​បង្រៀន​ដំណឹងល្អ​នីមួយៗ​ដាច់​ពី​គ្នា​ដោយ​មាន​ប្រសិទ្ធភាព ។ ប្រសិន​បើ​អ្នក​ជ្រើស​បង្រៀន​ដំណឹងល្អ​ទាំង​ឡាយ ​ដោយ​ប្រើ​វិធី​ព្រម​គ្នា អ្នក​គួរ​ធ្វើ​ការ​សម្រេច​ចិត្ត​ ដោយ​ប្រឹក្សា​ជាមួយ​នឹង​អ្នក​សម្រប​សម្រួល​របស់​អ្នក ឬ​ប្រធាន​ថ្នាក់​សិក្ខាសាលា ដោយ​គិត​ពី​សេចក្ដី​ត្រូវការ​របស់​សិស្ស ហើយ​ដោយ​ប្រើ​ការ​ដឹកនាំ​របស់​ព្រះវិញ្ញាណ ។

ការ​បង្រៀន​ដំណឹងល្អ​ទាំងឡាយ​ព្រម​គ្នា​ អាច​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​​ការ​បង្រៀន និង​​បង្ហាញ​ពី​ព្រឹត្តិការណ៍​ទាំង​ឡាយ​ចេញ​ពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ក្បោះ​ក្បាយ​ជាង ហើយ​កាត់​បន្ថយ​ភាព​ស្ទួន ដែល​ពេល​ខ្លះ​មាន នៅ​ពេល​ការ​បង្រៀន​ដំណឹងល្អ​តាម​លំដាប់​លំដោយ ។ ប៉ុន្តែ​វា​សំខាន់​ដើម្បី​កត់​ចំណាំ​ថា មេរៀន​ទាំង​ឡាយ​នៅ​ក្នុង​សៀវភៅ​សិក្សា​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង ​ដើម្បី​កាត់​បន្ថយ​ការ​ស្ទួន​នៅ​ក្នុង​វិធីសាស្ត្រ​នៃ​ការ​បង្រៀន​តាម​លំដាប់​លំដោយ​ ដោយ​ផ្ដោត​ទៅលើ​មាតិកា​នៅ​ក្នុង​ដំណឹងល្អ​នីមួយៗ និង​ដោយ​សង្ខេប​មាតិកា​ដែល​បាន​បង្រៀន​កាល​ពី​មុន ។

ពីមុន​ជ្រើស​រើស​ការ​បង្រៀន​វគ្គ​សិក្សា​ ដោយ​ប្រើ​ការ​ចាប់​ផ្ដើម​ព្រម​គ្នា វា​សំខាន់​ដើម្បី​គិត​ពី​ចំណុច​ខាង​ក្រោម​នេះ ៖

  • ការ​បង្រៀន​ដំណឹងល្អ​ព្រម​គ្នា​អាច​ធ្វើ​ឲ្យ​ពិបាក​យល់​ពី​លំដាប់​លំដោយ និង​បរិបទ​នៃ​វគ្គ​បទគម្ពីរ ដោយសារ​​វា​បាន​កត់ត្រា​នៅ​ក្នុង​ដំណឹងល្អ​ទាំង​បួន ។ អ្នក​នឹង​ត្រូវ​ជួយ​សិស្ស​ឲ្យ​យល់​ពី​បរិបទ​នៃ​អត្ថបទ និង​ប្រវត្តិសាស្ត្រ​នៃ​វគ្គ​នីមួយៗ នៅ​ពេល​វា​ផ្លាស់​ប្ដូរ​ពី​រឿង​មួយ​ទៅ​រឿង​មួយ​ទៀត ។

  • ការ​បង្រៀន​ដំណឹងល្អ​ព្រម​គ្នា​ មុខ​ជា​បង្ក​ជា​ឧបសគ្គ​​ក្នុង​ការយល់​ពី​គោលបំណង ប្រធានបទ និង​ការ​ផ្ដោតយកចិត្ត​ទុកដាក់​​​​ខុសៗ​គ្នារបស់​​អ្នក​សរសេរ​ដំណឹងល្អនីមួយៗ ។ អ្នក​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ប្រធាន​បទ​ទាំងនេះ ​ដើម្បី​អ្នក​អាច​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​ស្គាល់ ហើយកោត​សរសើរ​ដល់​​វា ។ សេចក្តីផ្តើម​នៃ​គម្ពីរ​ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន​ ដែល​បាន​ផ្ដល់​នៅក្នុង​សៀវភៅ​សិក្សា​នេះ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ប្រធាន​បទ​ទាំងនេះ ។

  • ដោយ​បាន​សរសេរ​នា​ពេល​បច្ចុប្បន្ន​នេះ គំនិត​សម្រាប់​ការ​បង្រៀន​នៅ​ក្នុង​សៀវភៅ​សិក្សា​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​រលូន​ពី​ផ្នែក​នៃ​មេរៀន​មួយ​ទៅ​ផ្នែក​បន្ទាប់​ទៀត ហើយ​ការ​ផ្លាស់ប្ដូរ​សេចក្ដី​ថ្លែង​ការណ៍​ត្រូវ​បាន​ផ្ដល់​ឲ្យ ​ដើម្បី​សម្រប​សម្រួល​ដល់​ការ​ផ្លាស់​ប្ដូរ​ពី​គំនិតមួយ​ទៅ​គំនិត​បន្ទាប់​ទៀត​សម្រាប់​ការ​បង្រៀន​ ។ នៅ​ពេល​គំនិត​សម្រាប់​ការ​បង្រៀន​ទាំងនេះ​ត្រូវ​បាន​រៀបចំ​ឡើង​វិញ​ទៅ​ជា​ការប្រើ​វិធីព្រម​គ្នា​មួយ​ដោយ​ប្រើ​តារាង​ដែល​មាន អ្នក​នឹង​ត្រូវ​ដាក់​បញ្ចូល​នូវ​ការ​ផ្លាស់ប្ដូរ​ផ្ទាល់​ខ្លួន​របស់​អ្នក​នៅ​ចន្លោះ​គំនិត​ដែល​បាន​ណែនាំ​ទាំងឡាយ ។

ប្រសិន​បើ​អ្នក​ជ្រើស​ប្រើ​វិធី​ព្រម​គ្នា អ្នក​អាច​រក​ឃើញ​ជំនួយ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​តារាង « Harmony of the Gospels ​( ភាព​សុខដុម​នៃ​ដំណឹងល្អ ) »​ ដែល​មាន​នៅ​ក្នុង​ Bible appendix និង​នៅ​លើគេហទំព័រ LDS.org ។ លើស​ពី​នេះ​ទៀត តារាង​ដែល​មាន​អម​មក​នោះ បាន​ផ្ដល់​លំដាប់​នៃ​គំនិត​​ដែល​បាន​ណែនាំ​មួយ ​ដែល​មាន​នៅ​ក្នុង​សៀវភៅ​​សិក្សា​នេះ​​ដើម្បី​ជួយ​ដល់​ការ​ចាប់ផ្ដើម​ព្រម​គ្នា​មួយ ។ តារាង​នេះ​ដើរ​ស្រប​នឹង​តារាង « Harmony of the Gospels » ​នៅ​ក្នុង​កំណែ​ឆ្នាំ​ ២០១៣​ នៃ​ព្រះគម្ពីរ​ អិល.ឌី.អែស. លើក​លែង​តែ​ការ​កែ​សម្រួល​​មួយ​ចំនួនតូច​ដែលជាការ​​សម្រប​សម្រួល​ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​បង្រៀន​ប៉ុណ្ណោះ​ ។ ជួរ​ឈរ​ខាង​ឆ្វេង​នៃ​តារាង​នេះ​ផ្ដល់​​នូវ​សេចក្តី​ណែនាំនៃល្បឿន​បង្រៀន ​ដែល​បែង​ចែក​ឆមាស​នោះ​ជា ​១៦ សប្ដាហ៍ ។ សប្ដាហ៍​នីមួយៗ ( ដោយ​មាន​ការ​លើក​លែង​សម្រាប់​សប្ដាហ៍​ទី ​១ ) រៀបរាប់​នូវ​ព្រឹត្តិការណ៍ និង​ការ​បង្រៀន​មក​ពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​​នៅ​ក្នុង​លំដាប់​កាល​វេលា ​ដែល​អាច​បង្រៀន​រយៈ​ពេល​ប្រាំ​ថ្ងៃ ។ សេចក្តីណែនាំនៃ​ល្បឿន​បង្រៀន​នេះ​សម្រាប់ ​៨០ មេរៀន​ស្ដីពី​ដំណឹងល្អ​ទាំងបួន​ដែល​មាន​ចំនួន​ស្មើ​គ្នា​ បាន​ផ្ដល់​នូវ​វិធីសាស្ត្រ​ដើម្បី​បង្រៀន​បទគម្ពីរ​តាម​លំដាប់​​នៅ​ក្នុង​សៀវភៅ​សិក្សា​នេះ ។

មិន​ថា​អ្នក​បង្រៀន​ដំណឺង​ល្អ​ទាំងឡាយ​តាម​លំដាប់ ឬ ព្រម​គ្នា​នោះ​ទេ យើង​សូម​ចេញ​អនុសាសន៍​ឲ្យ​អ្នក​ចាប់ផ្ដើម​វគ្គ​សិក្សា​នេះ ​ដោយ​បង្រៀន​មេរៀន​​សេចក្ដី​ផ្ដើម​ប្រាំ​ដំបូង ​ដែល​មាន​នៅ​ក្នុង​សប្ដាហ៍​ទី ១ ​នៅ​ក្នុង​សៀវភៅ​សិក្សា​នេះ ៖ « សេចក្តីផ្តើម​នៃព្រះ​គម្ពីរ​សញ្ញា​ថ្មី » « ផែនការ​នៃ​សេចក្តី​សង្រ្គោះ » « តួនាទី​របស់​សិស្ស » « ការ​សិក្សា​ព្រះគម្ពីរ » និង ​« បរិបទ និង ទិដ្ឋភាព​ទូទៅ​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី » ។

សេចក្តីណែនាំនៃ​ល្បឿន​បង្រៀន

ព្រឹត្តិការណ៍ និង​ការ​បង្រៀន​ទាំងឡាយ

ធនធាន​សម្រាប់​គ្រូបង្រៀន

សប្តាហ៍​ទី ១

ថ្ងៃ​ទី ១-៥

មេរៀន​ទី ១–៥

សប្តាហ៍​ទី ២

ថ្ងៃ​ទី ១

ជីវិត​មុន​ផែនដី​របស់​ព្រះយេស៊ូ​គ្រីស្ទ

មេរៀន​ទី ៦០ ៖ យ៉ូហាន ១:១-១៨

ពង្សាវតា​នៃជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវ​គ្រីស្ទ

មេរៀន​ទី ៦ ៖​ម៉ាថាយ ១:១-១៧

ថ្ងៃ​ទី ២

ការ​ប្រកាស​របស់​ទេវតា​កាព្រីយ៉ែល​ទៅ​សាការី ; ការ​ប្រកាស​ទៅ​ម៉ារា ; ម៉ារា​ទៅ​លេង​អេលីសាបិត ; កំណើត​របស់​យ៉ូហាន បាទីស្ទ

មេរៀន​ទី ៤៣ ៖ លូកា ១

ថ្ងៃទី ៣

ការ​ប្រកាស​ដល់​យ៉ូសែប

មេរៀន​ទី ៦ ៖​ ម៉ាថាយ ១:១៨-២៥

ការ​ប្រសូត្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ; ការ​ប្រកាស​ដល់​ពួក​អ្នក​គង្វាល​ចៀម ; ការ​នាំ​ព្រះយេស៊ូវ​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

មេរៀន​ទី ៤៤ ៖ លូកា ២:១-៣៩

ដំណើរ​របស់​ពួក​ហោរា ; ការរត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីព្ទ

មេរៀន​ទី ៦ ៖ ​ម៉ាថាយ ២

ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ ( ព្រះជន្ម ១២ ព្រះវស្សា )

មេរៀន​ទី ៤៤ ៖ លូកា ២:៤០-៥២

ថ្ងៃ​ទី ៤

ការ​ងារ​បម្រើ និង​ទីបន្ទាល់​របស់​យ៉ូហាន បាទីស្ទ

មេរៀន​ទី ៧ ៖ ម៉ាថាយ ៣:១–១២, មេរៀន​ទី ៤៥ ៖ លូកា ៣:១–២២, មេរៀន​ទី ៦០ ៖ យ៉ូហាន ១:១–១៨

ថ្ងៃ​ទី ៥

បុណ្យជ្រមុជទឹក​របស់​ព្រះយេស៊ូវ​គ្រីស្ទ

មេរៀន​ទី ៧ ៖ ម៉ាថាយ ៣:១៣–១៧, មេរៀន​ទី ៦០ ៖ យ៉ូហាន ១:១៩–៣៤

សប្តាហ៍​ទី ៣

ថ្ងៃ​ទី ១

ការល្បួង​ចំពោះ​ព្រះយេស៊ូវ

មេរៀន​ទី ៨ ៖​ ម៉ាថាយ ៤:១-១១

ថ្ងៃ​ទី ២

ពួក​សិស្ស​របស់ ​យ៉ូហាន បាទីស្ទ ​ដើរ​តាម​ព្រះយេស៊ូវ

មេរៀន​ទី ៦០ ៖ យ៉ូហាន ១:៣៥-៥១

មង្គលការ​នៅ​ស្រុក​កាណា ; ការ​បោស​សម្អាត​ព្រះវិហារ​បរិសុទ្ធ​លើក​ដំបូង

មេរៀន​ទី ៦១ ៖ យ៉ូហាន ២

ថ្ងៃទី ៣

ដំណើរ​ទៅ​ជួប​នីកូដេម ; ទីបន្ទាល់​របស់​យ៉ូហាន ​បាទីស្ទ

មេរៀន​ទី ៦២ ៖ យ៉ូហាន ៣

ថ្ងៃ​ទី ៤

ស្ត្រី​នៅ​ឯ​អណ្ដូង​ទឹក

មេរៀន​ទី ៦៣ ៖ យ៉ូហាន ៤:១-៤២

ថ្ងៃ​ទី ៥

ព្រះយេស៊ូវ​យាង​ត្រឡប់​ទៅ​ស្រុក​កាលីឡេ

មេរៀន​ទី ៨ ៖ ​ម៉ាថាយ ៤:១២-១៧

ព្រះយេស៊ូវ​ព្យាបាល​កូន​ប្រុស​របស់​បុរស​ត្រកូល​ខ្ពង់​ខ្ពស់

មេរៀន​ទី ៦៣ ៖ យ៉ូហាន ៤:៤៣-៥៤

ព្រះអង្គសង្គ្រោះ​ត្រូវ​បាន​គេ​បដិសេដ​នៅ​ឯ​ស្រុក​ណាសារ៉ែត

មេរៀន​ទី ៤៥ ៖ លូកា ៤:១៤-៣០

សប្តាហ៍​ទី ៤

ថ្ងៃ​ទី ១

ពួក​អ្នក​នេសាទ​ត្រូវបាន​ហៅ

មេរៀន​ទី ៤៦ ៖ លូកា ៥:១–១១, មេរៀន​ទី ៨ ៖ ​ម៉ាថាយ ៤:១៨–២២

ថ្ងៃ​ទី ២

ព្រះយេស៊ូវ​បង្រៀន​នៅ​ស្រុក កាពើណិម ហើយ​បាន​បណ្ដេញ​វិញ្ញាណ​អាក្រក់

មេរៀន​ទី ៣៤ ៖ លូកា ១:២១-៣៩

ព្រះយេស៊ូវ​ប្រកាស​ដំណឹងល្អ​នៅ​ស្រុក​កាលីឡេ

មេរៀន​ទី ៨ ៖ ​ម៉ាថាយ ៤:២៣-២៥

ព្រះយេស៊ូវ​ព្យាបាល​មនុស្ស​ឃ្លង់​ម្នាក់ និង​មនុស្ស​ខ្វិន​ម្នាក់

មេរៀន​ទី ៣៤ ៖ ម៉ាកុស ១:៤០–៤៥, មេរៀន​ទី ៣៥ ៖ ម៉ាកុស ២:១–១២, មេរៀន​ទី ៤៦ ៖ លូកា ៥:១២–២៦

ថ្ងៃទី ៣

អាហារ​ជាមួយ​នឹង​ពួក​អ្នក​យក​ពន្ធ និង​ មនុស្ស​មានបាប

មេរៀន​ទី ៣៥ ៖ ម៉ាកុស ២:១៣-២២

ពួក​សិស្ស​របស់​យ៉ូហាន​សួរ​អំពី​ការ​តម ៖ ចាស់ និង​ថ្មី

មេរៀន​ទី ៤៦ ៖ លូកា ៥:២៧-៣៩

ថ្ងៃ​ទី ៤

ព្រះយេស៊ូវ​ចូល​រួម​សោយ​អាហារ ; ព្យាបាល​មនុស្ស​នៅ​ថ្ងៃ​​ឈប់​សម្រាក ; ការ​បង្រៀន ៖​ សាក្សី​នៃ​ព្រះវរបិតា

មេរៀន​ទី ៦៤ ៖ យ៉ូហាន ៥

ថ្ងៃ​ទី ៥

ការ​ជំទាស់​គ្នា​ពី​ថ្ងៃ​ឈប់​សម្រាក

មេរៀន​ទី ៣៥ ៖ ម៉ាកុស ២:២៣-៣:៦

ពួក​ដប់​ពីរ​នាក់ត្រូវ​បាន​ហៅ ហើយ​បាន​តែង​តាំង

មេរៀន​ទី ១៣ ៖ ​ម៉ាថាយ ៩:៣៥-១០:៨

សប្តាហ៍​ទី ៥

ថ្ងៃ​ទី ១

ការបង្រៀន​នៅលើ​ភ្នំ

មេរៀន​ទី ៩ ៖​ ម៉ាថាយ ៥:១-១៦

ថ្ងៃ​ទី ២

ការបង្រៀន​នៅលើ​ភ្នំ

មេរៀន​ទី ១០ ៖ ម៉ាថាយ ៥:១៧-៤៨, មេរៀន​ទី ៤៧ ៖ លូកា ៦

ថ្ងៃទី ៣

ការបង្រៀន​នៅលើ​ភ្នំ

មេរៀន​ទី ១១ ៖ ម៉ាថាយ ៦, មេរៀន​ទី ៥១ ៖ លូកា ១២

ថ្ងៃ​ទី ៤

ការបង្រៀន​នៅលើ​ភ្នំ

មេរៀន​ទី ១២ ៖​ ម៉ាថាយ ៧

ថ្ងៃ​ទី ៥

ព្រះយេស៊ូវ​ព្យាបាល​អ្នកបម្រើ​របស់មេទ័ព ; ប្រោស​កូន​ប្រុស​របស់​ស្ត្រីមេម៉ាយ​នៅ​ស្រុក​ណាអ៊ីន

មេរៀន​ទី ៤៧ ៖ លូកា ៧:១-១៨

យ៉ូហាន បាទីស្ទ​ បញ្ជូន​សិស្ស​ទៅ​ឯ​ព្រះយេស៊ូវ

មេរៀន​ទី ១៤ ៖ ម៉ាថាយ ១១, មេរៀន​ទី ៤៨ ៖ លូកា ៧:១៨-៣៥

សប្តាហ៍​ទី ៦

ថ្ងៃ​ទី ១

ស្ត្រី​ចាក់ប្រេង​លើ​ព្រះយេស៊ូវ

មេរៀន​ទី ៤៨ ៖ លូកា ៧:៣៦-៥០

អារក្ស ពាក្យប្រមាថ ; ការ​បង្រៀន​ស្ដីពី​ទីសម្គាល់ ; រឿងប្រៀបប្រដូច ៖ ផ្ទះ​នៅ​ទំនេរ ; មាតា​ព្រះយេស៊ូវ និង​បងប្អូន​ប្រុស

មេរៀន​ទី ១៤ ៖​ ម៉ាថាយ ១២:១-៥០

ថ្ងៃ​ទី ២

រឿង​ប្រៀប​ប្រដូច​នៃ​អ្នក​ព្រោះ​គ្រាប់​ពូជ

មេរៀន​ទី ១៥ ៖​ ម៉ាថាយ ១៣:១-២៣

ថ្ងៃទី ៣

រឿងប្រៀបប្រដូច​បន្ថែម​ទៀត​អំពី​អនាគត​នៃ​នគរ

មេរៀន​ទី ១៦ ៖​ ម៉ាថាយ ១៣:២៤-៥៨

ថ្ងៃ​ទី ៤

ព្រះយេស៊ូវ​ធ្វើ​ឲ្យ​ព្យុះ​ស្ងប់ ; បណ្ដេញ​ការ​វាយ​ឆ្មក់​នៃ​វិញ្ញាណ​អាក្រក់ ; ព្យាបាល​ស្ត្រី​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម ; ប្រោស​កូនស្រី​របស់​យ៉ៃរ៉ុស​ឲ្យរួចពីសេចក្តី​ស្លាប់

មេរៀន​ទី ៣៦ ៖ ម៉ាកុស ៤-៥

ថ្ងៃ​ទី ៥

សេចក្ដីត្រូវ​ការ​សម្រាប់​ពួក​អ្នក​ធ្វើ​ការ​ច្រើន​ទៀត ; តួនាទី​របស់​ពួក​ដប់ពីរ​នាក់

មេរៀន​ទី ១៣ ៖ ​ម៉ាថាយ ៩:៣៥-១០:៤២

ការ​ស្លាប់​របស់​ យ៉ូហាន បាទីស្ទ

មេរៀន​ទី ៣៧ ៖ ម៉ាកុស ៦:១-២៩

សប្តាហ៍​ទី ៧

ថ្ងៃ​ទី ១

ព្រះយេស៊ូវ​ប្រទាន​ចំណី​ដល់​មនុស្ស​ប្រាំពាន់​នាក់

មេរៀន​ទី ៣៧ ៖ ម៉ាកុស ៦:៣០–៤៤, មេរៀន ១៧ ៖ ម៉ាថាយ ១៤:១–២១

ថ្ងៃ​ទី ២

ព្រះ​យេស៊ូវ​យាង​ដើរ​នៅ​លើ​ទឹក

មេរៀន​ទី ១៧ ៖​ ម៉ាថាយ ១៤:២២-៣៦

ការ​ព្យាបាល

មេរៀន​ទី ៣៧ ៖ ម៉ាកុស ៦:៤៥-៥៦

ថ្ងៃទី ៣

ការ​បង្រៀន ៖​ នំប៉័ង​នៃ​ជីវិត

មេរៀន​ទី ៦៥ ៖ យ៉ូហាន ៦:២២-៥៩

ថ្ងៃទី ៤

ការ​បង្រៀន​ស្ដីពី​ភាព​ស្អាត​ស្អំ ; ព្រះយេស៊ូវ​ព្យាបាល​កូនស្រី​សាសន៍​កាណាន និង​មនុស្ស​ដទៃ​ទៀត

មេរៀន​ទី ១៨ ៖ ​ម៉ាថាយ ១៥

ថ្ងៃ​ទី ៥

ព្រះយេស៊ូវ​ព្យាបាល​បុរស​ថ្លង់​នៅ​ស្រុក​ដេកាប៉ូល ; ឲ្យ​អាហារ​ដល់​មនុស្ស​បួន​ពាន់​នាក់ ; បុរស​ខ្វាក់​បាន​ជា​បន្តិច​ម្ដងៗ

មេរៀន​ទី ៣៨ ៖ ម៉ាកុស ៧:១-៨:២៦

សប្តាហ៍​ទី ៨

ថ្ងៃ​ទី ១

ពួក​ផារិស៊ី និង​ពួក​ពួក​សាឌូស៊ី​សួរ​រក​ទីសម្គាល់ ; ទីបន្ទាល់​របស់​ពេត្រុស ; កូនសោ​ផ្សារ​ភ្ជាប់​នៃ​នគរ​ដែល​បាន​សន្យា ; លើក​ឈើ​ឆ្កាង

មេរៀន​ទី ១៩ ៖​ ម៉ាថាយ ១៦:១-២៨

ថ្ងៃ​ទី ២

ការ​ប្រែ​រូប ៖ ​កូនសោ​នៃ​ការផ្សារភ្ជាប់​បាន​សន្យា ; បង់​ប្រាក់ ១ រៀល​ពី​មាត់​ត្រី

មេរៀន​ទី ២០ ៖ ​ម៉ាថាយ ១៧

ថ្ងៃទី ៣

ព្រះយេស៊ូវ​ព្យាបាល​ក្មេង​ប្រុស ​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល

មេរៀន​ទី ៣៩ ៖ ម៉ាកុស ៩:១៤-២៩

ថ្ងៃ​ទី ៤

តើ​អ្នកណាធំជាង​គេ​ក្នុង​នគរស្ថានសួគ៌ ; ការ​អាក់​អន់​ចិត្ត

មេរៀន​ទី ៤០ ៖ ម៉ាកុស ៩:៣០-៥០

ថ្ងៃ​ទី ៥

ការ​អត់ទោស ; រឿងប្រៀបប្រដូច ៖​ បាវបម្រើ​គ្មាន​ចិត្ត​មេត្តា

មេរៀន​ទី ២១ ៖ ​ម៉ាថាយ ១៨:១-៣៥

សប្តាហ៍​ទី ៩

ថ្ងៃ​ទី ១

តម្រូវ​ឲ្យ​មាន​ការ​លះបង់​ ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ ; ព្រះយេស៊ូវត្រូវ​បាន​បញ្ជូន​មក​ ដើម្បី​សង្គ្រោះ ពុំ​មែន​បំផ្លាញ​ចោល​ឡើយ

មេរៀន​ទី ៤៩ ៖ លូកា ៨-៩

ថ្ងៃ​ទី ២

ពួក​ចិត​សិប​នាក់ត្រូវ​បាន​តែង​តាំង ហើយ​បញ្ជូន​ចេញ​ទៅ ; ព្រះយេស៊ូវ​ចូល​រួម​បុណ្យ​បារាំ

មេរៀន​ទី ៥០ ៖ លូកា ១០:១–២៤, មេរៀន​ទី ៦៦ ៖ យ៉ូហាន ៧

ថ្ងៃទី ៣

ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​សាហាយ​ស្មន់ ; ពន្លឺ​នៃ​លោកិយ

មេរៀន​ទី ៦៧ ៖ យ៉ូហាន ៨:១-៣០

ថ្ងៃ​ទី ៤

ព្រះយេស៊ូវ​បង្រៀន​អំពីមាន​សេរីភាព​ពី​អំពើ​បាប ហើយ​ថ្លែង​ទីបន្ទាល់​ពី​ទេវភាព​របស់​ទ្រង់

មេរៀន​ទី ៦៨ ៖ យ៉ូហាន ៨:៣១-៥៩

ថ្ងៃ​ទី ៥

ព្រះយេស៊ូវ​ព្យាបាល​បុរស​ខ្វាក់​ម្នាក់​ នៅ​ថ្ងៃ​ឈប់​សម្រាក

មេរៀន​ទី ៦៩ ៖ យ៉ូហាន ៩

សប្តាហ៍​ទី ១០

ថ្ងៃ​ទី ១

រឿងប្រៀបប្រដូច ៖​ អ្នក​គង្វាល​ល្អ ; ការសន្យា​របស់​ព្រះយេស៊ូវ​អំពី​ការ​បាន​សម្រាក

មេរៀន​ទី ៧០ ៖ យ៉ូហាន ១០, មេរៀន​ទី ១៤ ៖ ម៉ាថាយ ១១

ថ្ងៃ​ទី ២

រឿងប្រៀបប្រដូច ៖ សាសន៍​សាម៉ារី​ល្អ

មេរៀន​ទី ៥០ ៖ លូកា ១០:២៥-៣៧

ថ្ងៃទី ៣

ម៉ារា និង​ម៉ាថា ; ការ​អធិស្ឋាន ; ប្រុង​ប្រយ័ត្ន​ចំពោះពួក​ផារិស៊ី ; រឿងប្រៀបប្រដូច ៖ អ្នក​មាន​ល្ងង់​ខ្លៅ

មេរៀន​ទី ៥១ ៖ ​លូកា ១០:៣៨-១២:៥៩

ថ្ងៃ​ទី ៤

ការ​ព្យាបាល​នៅ​ថ្ងៃ​ឈប់​សម្រាក ; រឿង​ប្រៀប​ប្រដូច ៖ ការជប់លៀង​ដ៏ធំ

មេរៀន​ទី ៥២ ៖ លូកា ១៣-១៤

ថ្ងៃ​ទី ៥

រឿងប្រៀបប្រដូច ៖ ចៀម​ដែល​បាត់ កាក់​ដែលបាត់ រឿង​កូនប្រុស​ខ្ជះខ្ជាយ

មេរៀន​ទី ៥៣ ៖ លូកា ១៥

សប្តាហ៍​ទី ១១

ថ្ងៃ​ទី ១

រឿងប្រៀបប្រដូច ៖ អ្នក​ត្រួតត្រា​អយុត្តិធម៌ ឡាសារ និង​បុរស​អ្នក​មាន

មេរៀន​ទី ៥៤ ៖ លូកា ១៦

ថ្ងៃ​ទី ២

ការ​បង្រៀន​ស្ដីពី​ការ​អាក់អន់​ចិត្ត និង​សេចក្ដី​ជំនឿ ; ព្រះយេស៊ូវ​ព្យាបាល​មនុស្ស​ឃ្លង់​ដប់​នាក់

មេរៀន​ទី ៥៥ ៖ លូកា ១៧

ថ្ងៃទី ៣

ព្រះយេស៊ូវ​បាន​ប្រោស​ឡាសារ​ឲ្យ​រស់​ពី​ស្លាប់

មេរៀន​ទី ៧១ ៖ យ៉ូហាន ១១:១-៤៦

ថ្ងៃ​ទី ៤

ពួក​ផារិស៊ី​សួរ​អំពី​ការ​លែង​លះ​គ្នា

មេរៀន​ទី ២២ ៖​ ម៉ាថាយ ១៩:១-១២

ថ្ងៃ​ទី ៥

ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ ; កំលោះ​អ្នក​មាន

មេរៀន​ទី ៤១ ៖ ម៉ាកុស ១០:១-៣៤

សប្តាហ៍​ទី ១២

ថ្ងៃ​ទី ១

រង្វាន់​សម្រាប់​ការ​លះបង់​អ្វីៗ​ទាំងអស់ ; រឿង​ប្រៀបប្រដូច ៖​ ពួក​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ចំការ​ទំពាំង​បាយ​ជូរ

មេរៀន​ទី ២២ ៖​ ម៉ាថាយ ១៩:១៣-៣០, ២០:១-១៦

រឿង​ដ៏​អស្ចារ្យ​បំផុត​គឺ​ដើម្បី​ធ្វើ​ការងារ​បម្រើ

មេរៀន​ទី ៤១ ៖ ម៉ាកុស ១០:៣៥-៥២

ថ្ងៃ​ទី ២

រឿងប្រៀបប្រដូច ៖​ ការ​វិនិច្ឆ័យ​អយុត្តិធម៌ ពួក​ផារិស៊ី និង​ពួក​អ្នក​យកពន្ធ ; ព្រះយេស៊ូវ​ព្យាបាលបារទីមេ ; យាង​ទៅ​ជួប​សាខេ

មេរៀន​ទី ៥៦ ៖ លូកា ១៨-២១

ថ្ងៃទី ៣

ម៉ារា​ចាក់ប្រេង​លើ​ព្រះយេស៊ូវ

មេរៀន​ទី ៤២ ៖ ម៉ាកុស ១៤:១-៩, មេរៀន​ទី ៧២ ៖ យ៉ូហាន ១២:១-១៩

ការ​យាង​ចូលមកដោយ​ជោគជ័យ ; ការសម្អាត​ព្រះវិហារ​បរិសុទ្ធ​លើក​ទីពីរ

មេរៀន​ទី ២៣ ៖​ ម៉ាថាយ ២១:១-១៦

ថ្ងៃ​ទី ៤

ដើម​ល្វា​បាន​ត្រូវ​បណ្ដាសា ; រឿងប្រៀបប្រដូច ៖​ កូន​ប្រុស​ពីរ​នាក់ ពួក​អ្នក​ធ្វើ​ចម្ការ​ទុច្ចរិត ពិធី​រៀបអភិសេក​របស់​បុត្រា​ស្ដេច

មេរៀន​ទី ២៤ ៖ ​ម៉ាថាយ ២១:១៧-២២:១៤

ថ្ងៃ​ទី ៥

សំណួរ​អំពី​ពន្ធ ; មង្គល​ការ​ និង​ការ​រស់​ឡើង​វិញ ; បទបញ្ញត្តិ​ដ៏​ធំ

មេរៀន​ទី ២៥ ៖​ ម៉ាថាយ ២២:១៥-៤០

សប្តាហ៍​ទី ១៣

ថ្ងៃ​ទី ១

ការ​ប្រកាស​ថ្កោល​ទោស​ពី​ការ​លាក់​ពុត

មេរៀន​ទី ២៦ ៖​ ម៉ាថាយ ២៣:១-៣៦

ប្រាក់​របស់​ស្ត្រី​មេម៉ាយ

មេរៀន​ទី ៤២ ៖ ម៉ាកុស ១១-១៣

ការ​សោក​សង្រេង​របស់​ព្រះយេស៊ូវចំពោះ​ក្រុង​យេរូសាឡិម

មេរៀន​ទី ២៦ ៖ ​ម៉ាថាយ ២៣:៣៧-៣៩

ថ្ងៃ​ទី ២

ការផ្សំ​គំនិត​ទាស់​នឹង​ឡាសារ ; ការ​បង្រៀន ៖ ​ព្រះយេស៊ូវ​ត្រូវ​ព្រះវរបិតា​បញ្ជូន​មក ជា​ពន្លឺ​ដល់​ពួក​អ្នក​ជឿ

មេរៀន​ទី ៧២ ៖ យ៉ូហាន ១២

ថ្ងៃទី ៣

សេចក្តី​បំផ្លិច​បំផ្លាញ​នៃ​ក្រុង​យេរូសាឡិម ; ទី​សម្គាល់​នៃ​ការ​យាង​មក​ជា​លើក​ទីពីរ

មេរៀន​ទី ២៧ ៖ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ, ម៉ាថាយ ២៤

ថ្ងៃ​ទី ៤

រឿងប្រៀបប្រដូច ៖​ ស្ត្រី​ព្រហ្មចារី​ទាំងដប់

មេរៀន​ទី ២៨ ៖​ ម៉ាថាយ ២៥:១-១៣

ថ្ងៃ​ទី ៥

រឿងប្រៀបប្រដូច ៖ ទេពកោសល្យ សត្វ​ចៀម និង​សត្វ​ពពែ

មេរៀន​ទី ២៩ ៖​ ម៉ាថាយ ២៥:១៤-៤៦

សប្តាហ៍​ទី ១៤

ថ្ងៃ​ទី ១

ការផ្សំ​គំនិត​របស់​យូដាស​ដើម្បី​ក្បត់​នឹង​ព្រះយេស៊ូវ ; អាហារ​យប់​ចុង​ក្រោយ​ចាប់​ផ្ដើម

មេរៀន​ទី ៣០ ៖​ ម៉ាថាយ ២៦:១-១៦

ព្រះយេស៊ូវ​លាង​ជើង​របស់​ពួក​សិស្ស

មេរៀន​ទី ៧៣ ៖ យ៉ូហាន ១៣:១-១៧

« ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ឬអី ? »

មេរៀន​ទី ៣០ ៖ ​ម៉ាថាយ ២៦:១៧-២៥

ថ្ងៃ​ទី ២

បទបញ្ញត្តិ​ថ្មី​មួយ

មេរៀន​ទី ៧៣ ៖ យ៉ូហាន ១៣:៣១-៣៨

ពិធីសាក្រាម៉ង់​បាន​ណែនាំ

មេរៀន​ទី ៣០ ៖​ ម៉ាថាយ ២៦:២៦-៣០

ថ្ងៃទី ៣

ការ​បង្រៀន​ស្ដីពី​ព្រះ​ដ៏​ជា​ជំនួយ

មេរៀន​ទី ៧៤ ៖ យ៉ូហាន ១៤

ថ្ងៃ​ទី ៤

ការ​ប្រាប់​ទុក​ជា​មុន​ពី​ការ​បដិសេធ​របស់​ពេត្រុស

មេរៀន​ទី ៥៧ ៖ លូកា ២២:១-៣៨

ដើម​ទំពាំង​បាយ​ជូរ​ពិត ; ចេះ​ស្រឡាញ់​គ្នា ; ព្រះវិញ្ញាណ​នៃ​សេចក្ដី​ពិត​ថ្លែ​ងទីបន្ទាល់

មេរៀន​ទី ៧៥ ៖ យ៉ូហាន ១៥

ថ្ងៃ​ទី ៥

ការ​ព្រមាន​ដល់​ពួក​សាវក ; ព្រះ​ដ៏​ជា​ជំនួយ ; ការ​ផ្ទុយ ៖​ អំណរ និង ​ទុក្ខ​សោក

មេរៀន​ទី ៧៦ ៖ យ៉ូហាន ១៦

សប្តាហ៍​ទី ១៥

ថ្ងៃ​ទី ១

ការ​អធិស្ឋាន​ជំនួស​របស់​ព្រះយេស៊ូវ

មេរៀន​ទី ៧៧ ៖ យ៉ូហាន ១៧

ថ្ងៃ​ទី ២

ការ​រងទុក្ខ និង​ការ​អធិស្ឋាន​របស់​ព្រះយេស៊ូវ​នៅ​​សួនច្បារ​គែត​សេម៉ានី

មេរៀន​ទី ៣១ ៖ ម៉ាថាយ ២៦:៣១-៤៦, មេរៀន​ទី ៤២ ៖ ម៉ាកុស ១៤:១០-១៦:២០, មេរៀន​ទី ៥៧ ៖ លូកា ២២:៣៩-៥៣

ថ្ងៃទី ៣

ព្រះយេស៊ូវ​ត្រូវ​បានគេ​ចាប់​ខ្លួន ; ការ​បដិសេធ​របស់​ពេត្រុស ; ការ​ស្ដាប់​របស់​ព្រះយេស៊ូវ​នៅ​ចំពោះ​មុខ​ពួក​កៃផា

មេរៀន​ទី ៣១ ៖ ម៉ាថាយ ២៦:៤៧-៧៥, មេរៀន​ទី ៥៧ ៖ លូកា ២២:៣៩-៧១

ថ្ងៃ​ទី ៤

ការ​ស្ដាប់​នៅ​ចំពោះ​មុខ​ពីឡាត់ និង​ហេរូឌ ; បារ៉ាបាស​ត្រូវបាន​ដោះ​លែង

មេរៀន​ទី ៥៨ ៖ លូកា ២៣:១-២៥, មេរៀន​ទី ៧៨ ៖ យ៉ូហាន ១៨:១-១៩:១៦

ការ​ស្ដាប់​ជា​លើក​ទីពីរ​នៅ​ចំពោះ​មុខ​ពីឡាត់

មេរៀន​ទី ៧៨ ៖​ យ៉ូហាន ១៨:៣៣-១៩:១៦

ព្រះយេស៊ូវត្រូវ​​បាន​វាយដំ ហើយ​ចំអក

មេរៀន​ទី ៣២ ៖​ ម៉ាថាយ ២៧:១-៥០

ថ្ងៃ​ទី ៥

ការឆ្កាង

មេរៀន​ទី ៣២ ៖ ម៉ាថាយ ២៧:២៦-៥០, មេរៀន​ទី ៥៨ ៖ លូកា ២៣:២៦-៥៦, មេរៀន​ទី ៧៨ ៖ យ៉ូហាន ១៩:១៧-៤២

សប្តាហ៍​ទី ១៦

ថ្ងៃ​ទី ១

ការ​សុគត​រ​បស់​ព្រះយេស៊ូវ​គ្រីស្ទ ; ការ​បញ្ចុះ​ព្រះសព​របស់​ព្រះយេស៊ូវ ; ពួក​សង្ឃរាជ និង​ពួក​ផារិស៊ី​បិទ​ផ្នូរ​នោះ

មេរៀន​ទី ៣៣ ៖​ ម៉ាថាយ ២៧:៥១-៦៦

ថ្ងៃ​ទី ២

ការ​មាន​ព្រះជន្ម​ឡើងវិញ

មេរៀន​ទី ៣៣ ៖ ម៉ាថាយ ២៨:១-២០, មេរៀន​ទី ៧៩ ៖ យ៉ូហាន ២០

ថ្ងៃទី ៣

ព្រះយេស៊ូវ​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​ពួក​សិស្ស​ពីរនាក់​នៅ​លើ​ផ្លូវ​ទៅ​ទីក្រុង​អេម៉ោស

មេរៀន​ទី ៥៩ ៖ លូកា ២៤:១៣-៣២

ថ្ងៃ​ទី ៤

ល្ងាច ៖​ ព្រះយេស៊ូវ​បង្ហាញ​អង្គ​ទ្រង់​ដល់​ពួក​សិស្ស ថូម៉ាស

មេរៀន​ទី ៧៩ ៖ យ៉ូហាន ២០:១១-៣១

ថ្ងៃ​ទី ៥

ពេត្រុស ៖ ​« ខ្ញុំ​ទៅ​នេសាទ​ត្រី » ព្រះយេស៊ូវ ៖ ​« ចូរ​ឲ្យ​ចំណី​ដល់​ហ្វូងចៀម​ខ្ញុំ​ស៊ីផង »

មេរៀន​ទី ៨០ ៖ យ៉ូហាន ២១, មេរៀន​ទី ៣៣ ៖ ម៉ាថាយ ២៨:១-២០

ការ​ប្រទាន​សិទ្ធិ​ដ៏​ធំ​ដល់​ពួក​ដប់​ពីរ​នាក់ ; ការ​យាង​ឡើង​ទៅ​ស្ថានសួគ៌

មេរៀន​ទី ៥៩ ៖ លូកា ២៤