បណ្ណាល័យ
មេរៀន​ទី ៧៩ ៖ យ៉ូហាន ២០


មេរៀន​ទី ៧៩

យ៉ូហាន ២០

សេចក្ដីផ្ដើម

នៅថ្ងៃ​អាទិត្យ​បន្ទាប់ពីការ​ឆ្កាង ម៉ារា ម៉ាក់ដាឡា បាន​រកឃើញ​ថាផ្នូរ​នៅ​ទទេ​ ហើយ​បានប្រាប់​ដល់​យ៉ូហាន និង​ពេត្រុស ដែល​ក្រោយមក​បាន​រត់​ទៅមើល​ផ្នូរ​ទទេ​នោះ ។ ព្រះគ្រីស្ទ​ដែលបាន​រស់​ឡើងវិញ​បាន​លេច​មក​ឯ ម៉ារា ម៉ាក់ដាឡា ហើយ​ក្រោយមក​លេច​មក​ឯ​​ពួកសិស្ស​របស់ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ២០:១-១០

ម៉ារា ម៉ាក់ដាឡា បាន​រកឃើញ​ផ្នូរ​ទទេ ហើយ​ប្រាប់​ដល់​ យ៉ូហាន និង ពេត្រុស ដែល​ក្រោយ​មក​បាន​រត់​ទៅមើល​ផ្នូរ​ទទេ​នោះ

ដើម្បី​រៀបចំ​សិស្ស​ឲ្យសិក្សាយ៉ូហាន ២០សូមអញ្ជើញ​ពួក​គេ​​ឲ្យ​គិត​អំពី​គ្រា​មួយ ដែល​មនុស្ស​ជាទីស្រឡាញ់​ម្នាក់របស់​​គេ ឬ​មនុស្ស​ជាទី​ស្រឡាញ់របស់​នរណា​​ម្នាក់​ដែលពួកគេ​ស្គាល់បាន​ស្លាប់ ។

  • តើយើង​អាច​មានអារម្មណ៍​យ៉ាងណា ពេល​មនុស្ស​ជា​ទីស្រឡាញ់​ម្នាក់​បាន​ស្លាប់​ទៅ​នោះ ?​

ដើម្បីជួយសិស្ស​យល់​អំពីបរិបទអំពីយ៉ូហាន ២០​ចូរ​រំឭក​ពួកគេ​ថា បន្ទាប់ពី​ព្រះយេស៊ូវ​បានសុគត​ប្រហែលជា​ម៉ោង​ ៣:០០ រសៀល​ថ្ងៃ​សុក្រ ក្រោយមក​​ព្រះសព​របស់ទ្រង់​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​ផ្នូរ​មួយ​នា​ពេល​ល្ងាច​នោះ ហើយ​បាន​ដាក់​ថ្ម​មួយផ្ទាំង​យ៉ាង​ធំ​បិទ​នៅ​មាត់ផ្នូរ ។ ថ្ងៃ​ឈប់សម្រាក​បាន​ចាប់​ផ្ដើម​​នៅពេល​អស្ដង្គត ។ ( អ្នកគួរពន្យល់​ថា ពីមុន​ការ​រស់ឡើង​វិញ​របស់ព្រះយេស៊ូវ​គ្រីស្ទ រាស្ត្រ​នៅ​ក្នុងសេចក្ដីសញ្ញា​របស់ព្រះអម្ចាស់​បានគោរពថ្ងៃ​ឈប់​សម្រាក​​ចាប់​ពី​ថ្ងៃលិចនៅថ្ងៃសុក្រ រហូត​ដល់​ថ្ងៃ​លិច​ទៅ​វិញ​​នៅថ្ងៃ​សៅរ៍ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះដោយ​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុងថ្នាក់​នឹកស្រមៃ ​ថាតើ​ពួកសិស្ស​របស់ព្រះ​យេស៊ូវ​មានអារម្មណ៍​យ៉ាង​ណា​នៅ​ថ្ងៃ​សុក្រ​ដ៏​អកុសលនោះ ។

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« ខ្ញុំគិត​​អំពី​ភាព​ងងឹត​នា​ថ្ងៃសុក្រ ដែលព្រះគ្រីស្ទ​ត្រូវ​បាន​លើក​ឡើង​ឆ្កាង​លើ​ឈើឆ្កាង ។

« នៅថ្ងៃ​សុក្រ​ដ៏អាក្រក់​នោះ ផែនដី​បាន​ញ័ររន្ធត់ ហើយ​កាន់តែ​ងងឹត​សូន្យសុង ។ ព្យុះភ្លៀង​ដ៏​សាហាវ​បានមាននៅគ្រប់​កន្លែង​​លើ​ផ្ទៃផែនដី ។

« បុរស​អាក្រក់ទាំង​ឡាយ​ដែល​ស្វែងធ្វើគុតជីវិត​ទ្រង់​បាន​រីករាយ ។ ព្រោះ​ថា​ឈប់​មានព្រះយេស៊ូវ​ទៀត​ហើយ តែ​ពួកអ្នកទាំងឡាយ​ដែល​ដើរ​តាមទ្រង់​នឹងរត់​ខ្ចាត់ខ្ចាយ ។ នៅ​ថ្ងៃ​នោះ ពួកគេ​បានឈរ​ដោយ​ជោគជ័យ ។

« នៅ​ថ្ងៃ​នោះ វាំងនន​នៃ​ព្រះវិហារបរិសុទ្ធ​ត្រូវ​បាន​រហែក​ជា​ពីរ​ចំរៀក ។

« ម៉ារា ម៉ាក់ដាឡា និង ម៉ារា ជា​មាតា​ព្រះយេស៊ូវ ត្រូវ​បាន​ពោរពេញទៅ​ដោយ​ទុក្ខ​សោក និង​អស់សង្ឃឹម ។ បុរសដ៏​អស្ចារ្យម្នាក់ ​ដែលពួកគេ​បាន​ស្រឡាញ់ និង​គោរព​ត្រូវ​បាន​ព្យួរ​ដោយគ្មានជីវិត នៅ​លើ​ឈើឆ្កាង ។

« នៅថ្ងៃ​សុក្រ​នោះ ពួកសាវក​ត្រូវ​បានខ្ទេច​ខ្ទាំក្នុងចិត្ត ។ ព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់ពួកគេ—ជាមនុស្ស​ដែល​ដើរ​លើ​ទឹក ប្រោស​មនុស្ស​ស្លាប់ឲ្យរស់ឡើងវិញ—គឺស្ថិត​នៅក្នុង​កណ្ដាប់​ដៃ​​នៃ​​​​មនុស្ស​ទុច្ចរិត​ដោយ​ផ្ទាល់​ ។ ពួកគេ​បានសម្លឹង​មើល​ដោយគ្មានសង្ឃឹម ខណៈដែល​​​​​​​​​​​​​​​​​​​​​ទ្រង់អនុញ្ញាតឲ្យ​មារសត្រូវ​ធ្វើទុក្ខដល់ទ្រង់​ ។

« នៅ​ថ្ងៃ​សុក្រ​នោះ ព្រះអង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក ត្រូ​វបាន​គេ​មើលងាយ វាយ​ដំ បំពាន ហើយប្រមាថ ។

« វាគឺជា​ថ្ងៃ​សុក្រ​មួយ​ដែល​ពោរពេញទៅ​ដោយ​​ទុក្ខ​សោកយ៉ាងខ្លោចផ្សារ ​ឈឺចាប់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុងព្រលឹង​នៃ​អ្នកដែល​ស្រឡាញ់ និង​គោរព​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ ។

« ខ្ញុំ​គិត​ថា​គ្រប់ជំនាន់​ ចាប់តាំង​ពី​ការ​ចាប់​ផ្ដើម​​នៃ​ប្រវត្តិ​សាស្ត្រ​របស់​លោកិយ​នេះ ថ្ងៃ​សុក្រ​នោះគឺជា​ថ្ងៃ​ដ៏​ខ្មៅ​ងងឹត​បំផុត » (« Sunday Will Come, » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ២៩–៣០ ) ។

  • ប្រសិន​បើ​អ្នកជា​សិស្ស​ម្នាក់​ដែល​នៅ​ទីនោះ​ក្នុងថ្ងៃ​សុក្រ​នោះ តើ​អ្នកប្រហែល​នឹង​មាន​អារម្មណ៍ ឬ​មានគំនិត​យ៉ាងណា​ខ្លះ ?

បន្ទាប់ពីសិស្ស​ឆ្លើយតប សូមអាន​អំពី​សេចក្ដីថ្លែងការណ៍​បន្ថែម​​ខាងក្រោម​ដោយ​អែលឌើរ វ៉ឺតលីន ៖

« ប៉ុន្តែ​ក្ដីអស់សង្ឃឹម​នៅថ្ងៃ​នោះ​ពុំ​នៅ​យូរ​អង្វែង​នោះទេ » (« Sunday Will Come » ទំព័រ ៣០ ) ។

សូមអញ្ជើញសិស្ស​ឲ្យ​រកមើល​របៀប​ដែល « ​ក្ដីអស់សង្ឃឹម​នៅថ្ងៃ​នោះ​ ពុំ​នៅ​យូរ​អង្វែង​នោះទេ » នៅពេល​ពួកគេ​សិក្សាយ៉ូហាន ២០ ។

សូមអញ្ជើញឲ្យ​សិស្ស​ម្នាក់​អានយ៉ូហាន ២០:១-២ ឮៗ ។ សូមអញ្ជើញសិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម ហើយ​រក​មើល​នូវអ្វី​ដែល​ម៉ារា ម៉ាក់ដាឡា បាន​មើលឃើញ ពេល​នាងបាន​មក​ដល់​ផ្នូរ​របស់ព្រះយេស៊ូវ​ពីព្រឹកព្រលឹម​នៅថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ឬ​ថ្ងៃអាទិត្យ ។

  • តើ​ម៉ារា​មើល​ឃើញ​អ្វី ?

  • តើ​ម៉ារា​បានធ្វើដូចម្តេច នៅពេល​គាត់បាន​ឃើញ​ថា ថ្ម​ត្រូវ​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ​នោះ ? តើ​នាងបាន​សន្និដ្ឋាន​អ្វី​ខ្លះ ?

សូមអញ្ជើញ​​សិស្ស​ច្រើន​​នាក់​ប្ដូរ​វេន​គ្នា​អាន​ឮៗ​ពី យ៉ូហាន ២០:៣-១០ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយរកមើល​នូវ​អ្វី​ដែលពេត្រុស និង យ៉ូហាន ដែល​សំដៅ​ថាជា « សិស្ស​មួយ​​នោះ » (ខទី ៣) បាន​ធ្វើ​អ្វីខ្លះ បន្ទាប់ពី​បានស្ដាប់​ឮ​ដំណឹង​ពីម៉ារា ។

  • តើ​ពេត្រុស និង​យ៉ូហាន បានធ្វើ​អ្វីខ្លះ បន្ទាប់ពី​ស្ដាប់​ឮ​ដំណឹងពី​ម៉ារា ?

  • យោងតាមខទី ៨តើ​យ៉ូហាន​បាន​ឆ្លើយតបយ៉ាង​ដូចម្ដេច​ចំពោះ​ការ​មើល​ឃើញ​ផ្នូរ​ទទេ ? តើ​គាត់ជឿ​អ្វី ?

អ្នកអាច​នឹង​ចង់ពន្យល់​ថា គាត់​ពុំបាន​យល់​​ពេញលេញ​អំពីការ​ប្រកាស​របស់ព្រះ​អង្គសង្គ្រោះដែលថា​ទ្រង់​នឹង​រស់ឡើងវិញ​ពី​សុគត​នៅថ្ងៃ​ទីបីទេ ​ទាល់​តែ​យ៉ូហាន​បាន​មើល​ឃើញ​ផ្នូរ​ទទេ​នោះ ។ នៅពេល​យ៉ូហាន​បាន​ឃើញ​ផ្នូរ​ទទេ នោះ​គាត់​បាន​នឹកចាំ ហើយជឿ ( សូមមើល​យ៉ូហាន ២០:៨-៩) ។

យ៉ូហាន ២០:១១-៣១

​ព្រះអអង្គសង្គ្រោះ​ដ៏មានព្រះជន្មរស់​បាន​លេច​មក​ឯ ម៉ារា ម៉ាក់ដាឡា ហើយ​ក្រោយមកលេច​មក​ឯ​​ពួកសិស្ស​របស់ទ្រង់

សូមអញ្ជើញ​​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ២០:១១-១៥ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រកមើល​ថា​នរណា​និយាយ​ទៅកាន់​ម៉ារា បន្ទាប់ពី​ពេត្រុស និង​យ៉ូហាន បាន​ចាក​ចេញពី​ផ្នូរ​ទៅនោះ ។

  • នៅក្នុងខទី ១២-១៣តើនរណា​បាននិយាយទៅកាន់​ម៉ារា ?

  • តើនរណាបាននិយាយទៅកាន់​ម៉ារា​នៅក្នុងខទី ១៥ ? តើម៉ារា​គិត​ថា​ព្រះយេស៊ូវគ្រីស្ទ​ជានរណា ?

សូមអញ្ជើញ​​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ២០:១៦-១៨ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម ហើយរកមើល​នូវអ្វី​ដែល​ព្រះយេស៊ូវ​បានណែនាំ​ដល់ម៉ារា​ ឲ្យធ្វើ​នៅពេល​នាង​បានមើល​ស្គាល់​ទ្រង់ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ឃ្លា « កុំ​ពាល់​ខ្ញុំ » ( ខទី ១៧​ ) សុំ​ឲ្យ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម​ដោយ​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី​ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ ៖

រូបភាព
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខន់ឃី

« កំណែស្ដេចជេមស៍ បាន​ដក​ស្រង់ព្រះយេស៊ូវ​មាន​បន្ទូលថា ‹ កុំពាល់​ខ្ញុំ › ។ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ បាន​អានថា ‹ កុំឱបខ្ញុំ › ។ ការ​បកប្រែ​ផ្សេងៗ​ចេញមកពី​ភាសាក្រេក ផ្សាយ​វគ្គ​គម្ពីរ​នេះ​ថា ‹ កុំ​តោង​ខ្ញុំ​អី › ឬ ‹ កុំ​កាន់​ខ្ញុំ​អី › ។ អ្នកខ្លះ​ផ្ដល់​ន័យ​ថា ‹ កុំ​តោង​ខ្ញុំ​ទៀត › ឬ « កុំ​កាន់​ខ្ញុំ​ទៀត » ។ អ្នកខ្លះ​និយាយ​អំពីការ​ឈប់​កាន់​ទ្រង់ ឬ​តោ​ង​ទ្រង់ ដោយបញ្ជាក់​ថា ម៉ារា​បាន​កាន់​ទ្រង់​រួច​ហើយ ។ មានមូលហេតុ​ត្រឹមត្រូវ​ចំពោះការ​គិត​ថា អ្វី​ដែល​ទំនាក់ទំនង​ទៅកាន់​ម៉ារា​ដោយ​ព្រះអម្ចាស់​ដែល​មានព្រះជន្ម​រស់​គឺសំខាន់​ ៖ ‹ អ្នកពុំ​អាច​ទុកឲ្យ​ខ្ញុំនៅទីនេះ​បានទេ ដ្បិត​ខ្ញុំ​នឹង​យាង​ឡើងទៅ​ជួប​នឹង​ព្រះបិតា​ខ្ញុំ ›» ( វ៉ុលទី ៤ [ ឆ្នាំ ១៩៧៩-៨១ ] ៤:២៦៤ ) ។

  • យោងតាម ខទី ១៧តើ​ព្រះយេស៊ូវ​បានណែនាំ​ម៉ារា​​​ឲ្យ​​ធ្វើ​អ្វី​ខ្លះ ?

សូម​អញ្ជើញសិស្ស​ឲ្យ​នឹកស្រមៃ​ថា ពួកគេ​គឺជា​សិស្ស​ម្នាក់​ដែល​បាន​ស្ដាប់​ឮ​សាក្សី​របស់​​ម៉ារា ។ សូម​ឲ្យ​សិស្ស​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម នៅក្នុងសៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់​របស់ពួកគេ ឬ​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ៖

  • តើ​អ្នកគិត​ថា​អ្នក​នឹង​មានអារម្មណ៍​យ៉ាងណា នៅពេល​អ្នក​ស្ដាប់​ម៉ារា ?

  • តើអ្នកនឹង​ជឿ​គាត់ឬទេ ? ហេតុអ្វី ឬ ហេតុអ្វី​មិន​ជឿ ?

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បានសរសេរ ។ សូម​រំឭក​ពួកគេ​ថា សិស្ស​ខ្លះ​មានបញ្ហា​ក្នុងការ​ជឿ​លើ​សាក្សី​របស់ម៉ារា ( សូមមើល​ម៉ាកុស ១៦:១១) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អានយ៉ូហាន​ ២០:១៩-២០ឮៗ ហើយ​សុំ​​សិស្ស​ក្នុងថ្នាក់​ឲ្យ​រក​មើល​អ្វី​ ដែល​បាន​កើត​ឡើងនា​ល្ងាច​​នោះ​ ។

  • តើមានអ្វីខ្លះ​បាន​កើត​ឡើងនា​ល្ងាច​នោះ ពេល​ពួកសាវក​បានជួបជុំគ្នា​នោះ ?

  • តើ​គោលលទ្ធិ​សំខាន់​ដែលម៉ារា និង​ពួកសិស្ស​បាន​រៀនមានអ្វីខ្លះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុស​គ្នា ប៉ុន្តែ​ពួកគេ​គួរ​ស្គាល់​ពី​គោលលទ្ធិ​ខាងក្រោម​នេះ ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​យកឈ្នះ​សេចក្ដីស្លាប់​តាមរយៈ​ការ​រស់ឡើងវិញ )​

  • យោងតាមខទី ២០តើ​ពួកសិស្ស​មានអារម្មណ៍​យ៉ាងណា នៅ​ពេលពួកគេ​បាន​ឃើញ​ព្រះអម្ចាស់​បាន​រស់ឡើងវិញ ?

សូមអញ្ជើញ​​​សិស្ស​ម្នាក់​អាន​សេចក្តី​ថ្លែងការណ៍​ដូច​ខាងក្រោម​ដោយ​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន​ ឮៗ ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« រំពេច​នោះ​កែវ​ភ្នែក​ទំាងឡាយ​ដែល​ធ្លាប់​ពោរពេញ​ដោយ​ទឹក​ភ្នែក​ហូរជានិច្ច​នោះ ត្រូវ​បាន​ស្ងួត ។ បបូរ​មាត់​ដែល​ធ្លាប់​ខ្សឹប​ការ​អធិស្ឋានអំពីការ​បាក់​ទឹក​ចិត្ត និង​ទុកព្រួយ ឥឡូវ​នេះ ពោរពេញ​ដោយ​ការ​សរសើរ​ដំកើង​ដ៏​អស្ចារ្យ​ចំពោះ​​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​​ដែល​បានគង់​នៅ​ខាង​មុខ​ពួក​គេ ជា​ផលផ្លែ​ដំបូង​នៃ​ការ​រស់​ឡើង​វិញ ជា​ភស្តុតាង​ថា សេចក្តីស្លាប់ គឺគ្រាន់​តែ​ជាការចាប់ផ្តើម​នៃ​ដំណើរ​ថ្មី និង​ការរស់​នៅ​ដ៏​អស្ចារ្យតែ​ប៉ុណ្ណោះ » (« Sunday Will Come » ទំព័រ ៣០ ) ។

  • តើ​ការ​ដឹង​ថា​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​បាន​រស់ឡើងវិញ បានជួយ​យើង​យ៉ាងដូចម្ដេច​ខ្លះ នៅពេល​យើង​មានទុក្ខ​ព្រួយ ពេលនរណា​ម្នាក់​ដែល​យើង​ស្រឡាញ់​បាន​បាត់បង់ជីវិតទៅនោះ ? ( ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​រស់ឡើងវិញ នោះមនុស្ស​គ្រប់រូប​ដែល​បាន​រស់នៅ​លើ​ផែនដី​នេះ​ ក៏​នឹង​ត្រូវ​បាន​រស់​ឡើង​វិញ​ផងដែរ [ សូមមើល​កូរិនថូស​ទី ១ ១៥:២០-២២] ) ។

សូមសង្ខេបយ៉ូហាន ២០:២១-២៣ដោយ​ពន្យល់​ថា បន្ទាប់​ពី​ព្រះយេស៊ូវ​បានបង្ហាញ​ដល់ពួកសិស្ស​របស់ទ្រង់​នូវ​ស្នាម​របួស​នៅលើ​ព្រះហស្ត​របស់ទ្រង់ និង​នៅចំហៀង​ព្រះកាយ​ទ្រង់ នោះ​ទ្រង់​បាន​បញ្ជា​ពួកគេ​ឲ្យធ្វើ​កិច្ចការ​ទ្រង់ ហើយ​មាន​បន្ទូលទៅ​ពួកគេ​ថា « ចូរ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » (ខទី ២២) ។

សូមអញ្ជើញ​​សិស្ស​ម្នាក់​អាន យ៉ូហាន ២០:២៤-២៥ ឲ្យឮៗ ។ សូមអញ្ជើញសិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម ​រកមើល​សាវក​ដែល​ពុំ​មានវត្តមាន​នៅ​ឱកាស​ដ៏ពិសិដ្ឋ​នោះ ។

  • តើ​សាវក​មួយណា​ដែល​ពុំ​មានវត្តមាន​នៅ​ពេល​សិស្ស​ដទៃទៀត​បាន​ឃើញ​ព្រះអម្ចាស់​ដែលមានព្រះជន្មរស់ ?

  • យោងតាមខទី ២៥តើ​ថូម៉ាស​បាន​និយាយថា​ គាត់ត្រូវការ​អ្វី​ខ្លះ​ដើម្បីជឿ ?

  • តើ​ការ​ឆ្លើយតប​របស់​ថូម៉ាស បាន​កត់ត្រា​នៅក្នុង​ខនេះ ខុសពី​ការ​ឆ្លើយ​តប​របស់​យ៉ូហាន​ នៅពេល​យ៉ូហាន​បាន​ឃើញ​ផ្នូរ​ទទេ ដូច​ដែលបាន​កត់ត្រា​នៅក្នុង​យ៉ូហាន ២០:៨យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​ក៏អ្នកគិត​ថា វា​លំបាក​សម្រាប់​ថូម៉ាស​ក្នុងការជឿ ?

សូម​ឲ្យ​សិស្សបីបួននាក់​ប្ដូរវេនគ្នា​អាន​ឮៗ​ពី យ៉ូហាន ២០:២៦–២៩ ។ ចូរ​សុំ​ឲ្យសិស្ស​ក្នុងថ្នាក់​រក​មើល​ថា​ ថូម៉ាស​បាន​ជួប​នឹង​បទពិសោធន៍​អ្វី​ខ្លះ​ក្នុងរយៈពេល​ប្រាំបី​ថ្ងៃ ដែលគាត់​បាន​និយាយ​ថា គាត់​មិនជឿ​ថា ព្រះយេស៊ូវ​បាន​មានព្រះជន្មរស់​ឡើងវិញនោះ ។

ជំនួស​ការ​ឲ្យសិស្ស​អាន អ្នកអាច​បង្ហាញ​វីដេអូ « Blessed Are They That Have Not Seen, and Yet Have Believed »( ២:២៩ ) ចេញមកពី​វីដេអូ​គម្ពីរ​ប៊ីប​អំពីជីវិត​របស់ព្រះយេស៊ូវ​គ្រីស្ទ ដើម្បីជួយ​សិស្ស​ឲ្យ​មើល​ឃើញ​ពី​បទពិសោធន៍​របស់ថូម៉ាស ដូច​បាន​កត់ត្រា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ វីដេអូ​នេះ​មាននៅក្នុងLDS.org

  • បន្ទាប់ពីព្រះយេស៊ូវ​គ្រីស្ទ​អនុញ្ញាត​ឲ្យ​ថូម៉ាស​ពាល់​ព្រះហស្ត​ និងចំហៀងព្រះកាយ​ទ្រង់ តើ​ជម្រើស​អ្វី​ដែលទ្រង់​អញ្ជើញឲ្យ​ថូម៉ាស​ធ្វើការជ្រើសរើស ? ( ជឿ​ចុះ ) ។

  • ​​យោងតាម ខទី ២៩តើ​ព្រះយេស៊ូវ​ចង់​ឲ្យ​ថូម៉ាស​យល់​ពី​​អ្វី​ខ្លះ ?

  • តើ​គោលការណ៍​​អ្វីខ្លះ​ ដែល​យើង​អាច​រៀន​មក​ពី​ការ​បង្រៀន​​​របស់​ព្រះអង្គ​សង្គ្រោះ​ ? ( បន្ទាប់ពីសិស្ស​បាន​ឆ្លើយ ​សូមសរសេរគោលការណ៍ដូច​​​ខាងក្រោម​នៅ​លើ​ក្ដារខៀន ៖ យើង​នឹង​ត្រូវ​បាន​ប្រទានពរ ប្រសិន​បើ​យើង​ជ្រើសរើស​ជឿ​ទៅលើ​ព្រះ​យេស៊ូវ​​គ្រីស្ទ ទោះជា​យើង​ពុំអាច​មើល​ឃើញទ្រង់​ក្ដី )

សូមបំបែក​សិស្ស​ជា​ក្រុម​ពីរនាក់ ឬបីនាក់ ហើយ​ផ្ដល់​ឲ្យ​ក្រុម​នីមួយៗ​នូវ​ឯកសារ​ចែកចាយមួយ ដែល​មាន​នូវ​សំណួរ​ដូច​ខាង​ក្រោម ។

រូបភាព
ឯកសារ​ចែកចាយ​ ជ្រើសរើស​ជឿ

យើង​នឹង​ត្រូវ​បាន​ប្រទានពរ ប្រសិន​បើ​យើង​ជ្រើសរើស​ជឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ទោះជា​យើង​ពុំអាច​មើល​ឃើញទ្រង់​ក្ដី

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូ​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ៧៩

  1. ហេតុអ្វី​អ្នកជ្រើសរើស​ជឿ​ទៅលើព្រះយេស៊ូវគ្រីស្ទ ទោះជា​អ្នក​ពុំ​បាន​មើល​ឃើញ​ទ្រង់​ដោយភ្នែក​ខាង​​សាច់ឈាម​របស់​អ្នក​ផ្ទាល់នោះដូច្នេះ ?

  2. តើយើងអាចធ្វើ​អ្វីខ្លះ​ដើម្បី​បង្ហាញ​ថា យើង​បានជ្រើសរើស​ជឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ?

  3. តើ​អ្នក​ត្រូវ​បាន​ប្រទានពរ​យ៉ាង​ដូចម្ដេច តាមរយៈ​ការ​ជ្រើសរើស​ជឿ​ទៅលើព្រះ​យេស៊ូវ​គ្រីស្ទ ?

សូមអញ្ជើញ​ក្រុម​នីមួយៗ ឲ្យពិភាក្សា​សំណួរ​ទាំងឡាយ​ជាមួយគ្នា​ ហើយ​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ឯកសារ​ចែកចាយ ឬនៅក្នុងសៀវភៅ​កំណត់ហេតុការ​សិក្សា​បទគម្ពីរ​របស់ពួកគេ ។ ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូមអញ្ជើញ​​ឲ្យសិស្ស​ពីរ​បីនាក់​ចែកចាយ​​ចម្លើយ​របស់​គេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។

ចូរ​ពន្យល់​ថា ទោះជា​ព្រះយេស៊ូវ​បានបង្រៀន​ថា​យើង​នឹង​ត្រូវ​បាន​ប្រទានពរ ប្រសិនបើ​យើង​ជ្រើសរើស​ជឿ​ទៅលើ​ទ្រង់​ ទោះ​​ជា​យើង​ពុំ​អាច​មើល​ឃើញ​ទ្រង់​ក្ដី ទ្រង់​បាន​ផ្ដល់​ជាសាក្សី​ជាច្រើន​ដើម្បី​​ធ្វើជា​មូលដ្ឋានគ្រឹះមួយ​នៃជំនឿ​របស់​យើង ។

សូមអញ្ជើញ​​ឲ្យ​សិស្ស​ម្នាក់​អាន យ៉ូហាន ២០:៣០-៣១ ​ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម ហើយ​រក​មើលនូវ​មូលហេតុ​ដែល​យ៉ូហាន​បាន​​កត់ត្រា​នៅក្នុង​ព្រឹត្តិការណ៍​​ទាំងនេះ ។

  • ហេតុអ្វី​យ៉ូហានកត់ត្រា​ព្រឹត្តិការណ៍​ទាំងនេះ ? ( អ្នកអាច​នឹង​ចង់ពន្យល់​ថា ពាក្យ​ជីវិត [ខទី ៣១] សំដៅទៅលើ​ជីវិត​អស់កល្បជានិច្ច )។

  • តើ​មានសេចក្ដីពិត​អ្វីខ្លះ​ដែល​យើង​អាច​រៀនមកពីខទី ៣១អំពី​ទីបន្ទាល់​អំពីពួកសាវក និងពួកព្យាការី ? ( សិស្ស​​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ៗគ្នា​ ប៉ុន្តែ​ពួកគេ​គួរ​ប្រាប់ពី​សេចក្ដីពិត​​​​​មួយ​ដែល​ស្រដៀង​គ្នា​នេះ ៖ ពួកសាវក និងពួកព្យាការីថ្លែង​ទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ដើម្បី​យើងអាច​ជឿ​ថា ទ្រង់​គឺជា​ព្រះរាជបុត្រា​របស់ព្រះ ។ តាមរយៈ​ការជ្រើសរើស​ជឿ​ទៅ​លើ​ទីបន្ទាល់អំពីព្រះយេស៊ូវ​គ្រីស្ទ ដែលត្រូវបានផ្ដល់​ឲ្យ​តាមរយៈ​ពួកសាវក និងពួក​ព្យាការី នោះ​យើងអាច​ទទួលបានជីវិត​អស់កល្ប​ជានិច្ច ។ ការជឿនេះចង្អុលប្រាប់ថា ​មនុស្ស​ម្នាក់​នឹងព្យាយាម​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ​រស់នៅ​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​នោះ ) ។

  • តើទីបន្ទាល់​របស់ពួកសាវក និង​ពួកព្យាការី​បានពង្រឹង​ដល់​ជំនឿរបស់អ្នកទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សូមបញ្ចប់​ដោយ​ការ​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពីព្រះយេស៊ូវ​គ្រីស្ទ ។ សូម​លើក​ទឹកចិត្ត​សិស្សឲ្យ​អនុវត្ត​សេចក្ដីពិត ដែលពួកគេ​បាន​ប្រាប់​នៅក្នុង​យ៉ូហាន ២០ដោយ​ការ​តាំងចិត្ត​អំពី​របៀប​ដែល​ពួកគេ​នឹង​បង្ហាញ​ជំនឿរបស់ពួកគេ​ទៅលើព្រះយេស៊ូវគ្រីស្ទ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ២០:១១–១៨។ សាក្សីទីមួយ​អំពី​ព្រះគ្រីស្ទ​ដែលបាន​រស់ឡើងវិញ

ប្រធាន ជេមស៍ អ៊ី ហ្វោស្ត នៃ​​គណៈ​ប្រធាន​ទី​មួយ​បានពន្យល់​ថា មនុស្ស​ដំបូង​ដែល​ព្រះយេស៊ូវ​បាន​លេច​មក​ក្នុង​នាមជា​អង្គ​ដែល​បាន​រស់ឡើងវិញ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ៖

« គ្មាន​ស្ត្រី​ណា​ម្នាក់គប្បី​សង្ស័យ​អំពី​របៀប ​ដែលព្រះអង្គសង្គ្រោះ​ឲ្យ​តម្លៃ​ដល់​ភាព​ជា​​ស្ត្រី​នោះ​ទេ ។ ម៉ារា ម៉ាក់ដាឡា ដែល​មានទុក្ខព្រួយ គឺជា​មនុស្ស​ដំបូង​ដែល​ទៅ​មើល​ផ្នូរ​បន្ទាប់ពី​ការ​ឆ្កាង ហើយ​នៅពេល​នាងបាន​ឃើញ​ថា ថ្ម​បានរមៀល​ចេញ ហើយ​ផ្នូរ​នៅ​ទទេ​ នោះ​គាត់​បាន​រត់​ទៅប្រាប់​ពេត្រុស និង យ៉ូហាន ។ ពួកសាវក​ទាំងពីរ​នាក់​បានមក​មើល ហើយ​បានចេញ​ទៅ​វិញ​ទាំង​សោកសៅ ។ ប៉ុន្តែ​ម៉ារា​បាន​នៅទីនោះ ។ នាង​បាន​ឈរ​នៅជិត​នឹង​ឈើ​ឆ្កាង [ សូមមើល​ម៉ាថាយ ២៧:៥៦,ម៉ាកុស ១៥:៤០,យ៉ូហាន ១៩:២៥] ។ គាត់បាននៅ​កន្លែង​បញ្ចុះសព [សូមមើល ម៉ាថាយ ២៧:៦១,ម៉ាកុស ១៥:៤៧] ។ ហើយ​ឥឡូវ​គាត់​បាន​ឈរ​យំ​ដោយ​សារ​តែ​ផ្នូរ​នៅទទេ [ សូមមើល​យ៉ូហាន ២០:១១] ។ នៅ​ទីនោះ គាត់ត្រូវ​បាន​កោតគោរព​ថាជា​មនុស្ស​ក្នុងជីវិតរមែង​ស្លាប់​ដំបូង​គេ​ដែល​មើលឃើញ​ព្រះអម្ចាស់​ដែលមានព្រះជន្មរស់ » (« សំដៅទៅលើ​ជីវិត​អស់កល្បជានិច្ច ? » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៥៤ ) ។

យ៉ូហាន ២០:១៦-២០។ « ដូច្នេះ​ពួក​សិស្ស​មាន​ចិត្ត​ត្រេកអរ ដោយ​បាន​ឃើញ​ព្រះអម្ចាស់ »

អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានពិពណ៌នា​អំពី​ភាព​អស់​សង្ឃឹម​របស់ពួកសិស្ស​​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ថ្ងៃ​សុក្រ ដែលទ្រង់​ត្រូវ​បាន​ឆ្កាង ។ បន្ទាប់​មក លោកបាន​បន្ថែម ៖

« ភាព​អស់សង្ឃឹម​ក៏​មិន​នៅ​យូរ​ប៉ុន្មាន​ដែរ ពីព្រោះ​នៅ​ថ្ងៃ​អាទិត្យ ព្រះអម្ចាស់​បាន​រស់ឡើង​វិញ ស្រាយ​ចំណង​ទំាងឡាយ​នៃ​សេចក្តី​ស្លាប់ ។ ទ្រង់​បានយាង​ចេញ​ពី​ផ្នូរ ហើយ​បង្ហាញ​ជោគជ័យ​ដ៏​រុងរឿង​ ក្នុងនាម​​ជា​អង្គ​សង្គ្រោះ​នៃ​មនុស្សលោក​ទាំងអស់ ។ …

« យើង​ម្នាក់ៗ​នឹង​មាន​ថ្ងៃ​សុក្រ​ផ្ទាល់​ខ្លួន​របស់​យើង—ជា​ថ្ងៃ​ទាំងឡាយ​ដែល​សាកល​លោក ហាក់ដូចជា​ធ្លាក់រលំចុះ ហើយបំណែកនៃពិភពរបស់យើង​ត្រូវ​បាន​បែកខ្ចាយ​ជា​ចំណែកៗ ។ យើងទាំងអស់គ្នា​នឹង​ជួប​ប្រទះ​នូវ​គ្រា​ដែល​ខ្ទេចខ្ទាំ​ទាំងឡាយ ដែល​ហាក់​ដូចជា​​យើង​មិន​អាច​​ផ្គុំ​គ្នាឡើងវិញ ។ យើងទាំងអស់គ្នា​នឹង​មាន​ថ្ងៃ​សុក្រ​របស់​យើង ។

« ប៉ុន្តែ​ខ្ញុំ​ថ្លែងទីបន្ទាល់​ដល់អ្នក​នៅក្នុង​ព្រះនាម​នៃ​ព្រះអង្គ​ដែល​បាន​យកឈ្នះ​លើ​ការ​ស្លាប់—ថ្ងៃ​អាទិត្យ​នឹង​មក​ដល់ ។ នៅ​ក្នុង​ភាព​ងងឹត​ងងល់​នៃ​ការ​សោកសៅ​របស់​យើង ថ្ងៃ​អាទិត្យ​នឹង​មក​ដល់ ។

« ថ្វីបើការអស់សង្ឃឹមរបស់យើងធំ​ប៉ុណ្ណា មិន​ថា​ការ​សោកសៅ​របស់​យើង​ខ្លាំង​ប៉ុណ្ណា នោះ​ថ្ងៃ​អាទិត្យ​នឹង​មក​ដល់ ។ នៅក្នុងជីវិត​នេះ ឬ​ជីវិត​ក្រោយ ថ្ងៃ​អាទិត្យ​នឹង​មកដល់ ។

« ខ្ញុំ​ថ្លែង​ទីបន្ទាល់​ដល់អ្នកថា ការ​រស់ឡើងវិញគឺ​​ពុំមែនជា​រឿង​ព្រេង​ទេ ។ យើង​មានទីបន្ទាល់ផ្ទាល់ខ្លួន​អំពី​អ្នកទាំងឡាយ​ដែល​បានឃើញ​ទ្រង់ ។ មនុស្ស​រាប់ពាន់​នៅក្នុងពិភពលោកចាស់ និងពិភពលោក​ថ្មី បាន​ធ្វើជា​សាក្សី​អំពីព្រះអង្គសង្គ្រោះ​ដែលមានព្រះជន្ម​រស់ ។ ពួកគេ​បាន​ពាល់​ស្នាម​របួស​នៅព្រះហស្ត ព្រះបាទា និងចំហៀង​ទ្រង់ ។ ពួកគេ​បាន​បង្ហូរ​ទឹកភ្នែក​នៃ​អំណរ​ដែល​មិនអាច​ទប់បាន នៅពេលពួកគេ​បាន​ឱប​ក្រសោប​ទ្រង់ » (​«Sunday Will Come»EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៣០ ) ។

យ៉ូហាន ២០:២២ ។ « ទ្រង់​ផ្លុំ​លើ​គេ​ »

ប្រធាន ហារ៉ូល ប៊ី លី បាន​មាន​ប្រសាសន៍​ដូចខាង​ក្រោម​អំពី​សេចក្ដីថ្លែងការណ៍​នេះ ៖

« ទ្រង់ ‹​ ផ្លុំ​លើ​គេ​ ​ទាំង​មាន​ព្រះបន្ទូល​ថា ចូរ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ › (យ៉ូហាន ២០:២២) ដែល​ដូច​ទៅនឹង​ពិធីបញ្ជាក់ និងការ​បញ្ជា​ឲ្យ​ទទួលព្រះវិញ្ញាណបរិសុទ្ធ ឬ​ពិធីបុណ្យជ្រមុជទឹក​ខាង​វិញ្ញាណ ដោយការ​ដាក់ដៃ​លើ​ ដែលជា​ទម្រង់ការណ៍ត្រូវបានអនុវត្តតាម​ដោយពួកសិស្ស​របស់ទ្រង់​ធ្វើ​តាម​ក្រោយៗ​មក » ( នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៥៥ ទំព័រ ១៨ ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​យោបល់​ស្រដៀងគ្នា​នេះ​ថា ឃ្លា « ព្រះយេស៊ូវ​ ‹ ផ្លុំ​លើ​ពួកគេ › …ដែល​ប្រហែលជា​មានន័យថា ទ្រង់​បាន​ដាក់ព្រះហស្ថ​លើ​ពួកគេ​នៅពេល​ទ្រង់​មានបន្ទូល​ ៖ ‹ ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ › ។ អែលឌើរ ម៉ាក់ខន់ឃី បានបន្ដ​បង្រៀន​ថា ព្រឹត្តិការណ៍​នេះ​​​បង្ហាញ​ថា មានភាព​ខុសគ្នា​រវាង​ការ​ប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ និង​ការ​រីករាយ​ចំពោះ​អំណោយទាននោះ ៖ « ដូច្នេះ​ពួកគេបាន​ទទួល ប៉ុន្តែ​នៅ​ក្នុងគ្រា​នោះ ពុំគ្រាន់តែ​រីករាយ​នឹង អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធទេ ។ … អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​គឺជា សិទ្ធិ ដែ​ល​ផ្អែក​ទៅលើ​ភាពស្មោះត្រង់ ដើម្បីទទួល​បាន​ភាព​ជា​ដៃគូ​នៃ​សមាជិក​នេះ​ក្នុងក្រុម​ព្រះជា​ប្រចាំ ហើយ​អំណោយនេះ គឺ​ត្រូវ​បាន​ប្រគល់​ឲ្យ​ដោយការ​ដាក់​ដៃលើ បន្ទាប់ពី​ពិធីបុណ្យជ្រមុជទឹក ។ អំណោយ​ទាន​នេះមាន​​ផ្ដល់​នូវ​ពរជ័យជាក់លាក់​ ផ្នែក​ទៅលើការ​គោរពប្រតិបត្តិ​ដោយ​ពេញលេញ​​តាមច្បាប់​ដែល​ជាប់ទាក់ទង មនុស្ស​គ្រប់​រូប​ដែល​ត្រូវ​បាន​ប្រគល់​​ឲ្យ​នូវ​​​អំណោយ​ទាននេះ តាមពិត​ពុំ រីករាយមាន អំណោយទាន​ដែល​ផ្ដល់​ឲ្យ​នោះ​ទេ ។ នៅក្នុង​ករណី​របស់​ពួកសាវក ការ​រីករាយ​នឹង​អំណោយទាន​ពិត ត្រូវ​បាន​ពន្យា​ពេល​រហូត​ដល់​​បុណ្យថ្ងៃ​ទី ៥០ ។ (កិច្ចការ ២) » ។ (Doctrinal New Testament Commentary, វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥–៧៣ ] ១:៨៥៧) ។