បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ ម៉ាកុស ៤-៩ ( មេរៀនទី ៨ )


មេរៀន​សិក្សា​នៅ​ផ្ទះ

ម៉ាថាយ ៤-៩ ( មេរៀន​ទី ៨ )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស ដែល​សិក្សានៅ​ផ្ទះ

សេចក្ដី​សង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំ​ថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​អំពីព្រឹត្តការណ៍ ​គោលលទ្ធិ និង​គោលការណ៍ទាំងឡាយដែល​​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា ម៉ាកុស ៤-៩ ( មេរៀន​ទី ៨ ) ពុំ​មែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​តែ​លើ​គោលលទ្ធិ និង គោលការណ៍​​ពីរបី​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( ម៉ាកុស ៤-៥ )

សិស្ស​បាន​រៀន​ថា ​ប្រសិន​បើ​យើង​ស្វែងរក​ជំនួយ​របស់ព្រះអម្ចាស់ ​នៅគ្រា​មានបញ្ហា ឬ​ភ័យ​ខ្លាច ​នោះទ្រង់​អាចនាំ​សេចក្ដីសុខសាន្ដ​កើតមាន​មកដល់​យើង ។ ពួកគេ​ក៏បាន​រៀន​ផងដែរ​ថា នៅពេល​យើង​មានបទពិសោធន៍​ព្រះចេស្ដា​របស់ព្រះអង្គ​សង្គ្រោះ​​នៅក្នុងជីវិត​របស់​យើង នោះ​យើងអាច​ថ្លែង​ទីបន្ទាល់​ទៅដល់​អ្នកដទៃ​អំពី​ពរជ័យ និង​ក្ដីមេត្តា​ករុណា​របស់ទ្រង់ ។ ចេញ​មកពី​រឿង​នៃកូន​ស្រីរបស់​យ៉ៃរ៉ុស​ និង​ស្ត្រី​ដែល​មានធ្លាក់ឈាម នោះសិស្ស​បាន​រៀន​ថា ប្រសិន​បើ​យើង​បង្ហាញ​សេចក្ដីជំនឿ​របស់យើង​ទៅលើព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​កិច្ចខិតខំ​របស់យើង ​ដើម្បីមករកទ្រង់ នោះទ្រង់អាច​ធ្វើ​ឲ្យ​យើង​បាន​ជាសះស្បើយ ហើយ​ថា​ការ​អនុវត្ត​សេចក្ដីជំនឿ​ទៅលើព្រះយេស៊ូវ​គ្រីស្ទ តម្រូវ​ឲ្យយើង​បន្ដ​ជឿ​លើទ្រង់ ទោះជា​នៅក្នុងគ្រា​ពុំពិតប្រាកដ​ក្ដី ។

ថ្ងៃ​ទី ២ ( ម៉ាកុស ៦-៨ )

ចេញមកពី​អព្ភូតហេតុ​នៃការ​ប្រទាន​ចំណី​អាហារ​ដល់​មនុស្ស ៥០០០ នាក់ នោះ​សិស្ស​អាច​រៀនថា នៅពេល​យើង​ថ្វាយព្រះអង្គសង្គ្រោះ​អ្វីៗទាំងអស់​ដែល​យើង​មាន នោះទ្រង់​អាច​តម្កើង​ការ​ថ្វាយ​របស់​យើង ​ឲ្យ​សម្រេច​តាមព្រះរាជបំណង​ទ្រង់ ។ សិស្ស​ក៏​រៀន​ផងដែរ​ថា ​យើង​អាច​ធ្វើតាម​គំរូ​របស់ព្រះអង្គសង្គ្រោះ ​ដោយ​ការ​ដឹងអំ​ពី​តម្រូវការ​របស់​អ្នកដទៃ រួច​ហើយ​ជួយ​បំពេញ​តម្រូវការ​ទាំងនោះ ។

ថ្ងៃ​ទី ៣ ( ម៉ាកុស ៩: ១-២៩ )

ចេញមកពី​ដំណើរ​រឿង​របស់ព្រះយេស៊ូវ​ បណ្ដេញ​វិញ្ញាណ​អសោច​ចេញពីក្មេង​ប្រុស​ម្នាក់ នោះសិស្ស​អាច​រៀន​ថា ប្រសិន​បើ​យើង​ជឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ នោះអ្វីៗគ្រប់បែប​យ៉ាងអាច​ទៅរួច​សម្រាប់​យើង ។ គោលការណ៍​ផ្សេងទៀត​មកពី​មេរៀន​នេះ រួមមានដូច​ខាង​ក្រោម ៖ ប្រសិន​បើ​យើង​កាន់​ជាប់​នូវ​អ្វី​ដែល​យើងជឿ ហើយ​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ជួយ​យើង​ពង្រឹង​សេចក្ដីជំនឿ​របស់​យើង ។ យើង​អាច​បង្កើន​សេចក្ដីជំនឿរបស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ​តាមរយៈ​ការ​អធិស្ឋាន និងការ​តមអាហារ ។

ថ្ងៃ​ទី ៤ ( ម៉ាកុស ៩:៣០-៥០ )

នៅពេលសិស្ស​បាន​សិក្សាម៉ាកុស ៩:៣០-៥០ពួកគេ​បានរៀន​ថា ប្រសិន​បើ​យើង​មានឥទ្ធិពល​លើ​អ្នក ​​ដែល​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​ធ្វើ​អំពើបាប នោះ​យើង​នឹង​ទទួលខុសត្រូវ​នៅចំពោះ​មុខ​ព្រះ ។ ចេញ​មកពី​ការ​បង្រៀនរបស់ព្រះអង្គសង្គ្រោះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ នោះ​សិស្ស​បាន​រៀន​ថា វា​ល្អប្រសើរ​​ ដើម្បី​ញែក​ខ្លួន​យើង​ពី​ឥទ្ធិពល​មិន​សុចរិត ជា​ជាងយើង​ត្រូវបាន​បំបែក​ចេញ​ពី​ព្រះ​នៅទីបំផុតនោះ ។

សេចក្ដីផ្ដើម

មេរៀន​នេះ អាច​ជួយ​សិស្ស​ឲ្យ​យល់​ថា ការ​ព្យាយាម​ដើម្បីផ្គាប់ចិត្ត​អ្នកដទៃ​ជាជាង​ឲ្យ​ការធ្វើ​នូវអ្វី ​ដែល​យើង​ដឹង​ថា​ត្រឹមត្រូវ អាច​នាំ​ទៅរក​ការ​ជ្រើសរើស​ខុស​ឆ្គង ការ​សោក​ស្ដាយ និង​វិប្បដិសារី ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ាកុស ៦:១-២៩

ព្រះយេស៊ូវ​​ត្រូវ​បានគេ​បដិសេធ​នៅ​ស្រុក​ណា​សារ៉ែត ហើយ​បានបញ្ជូន​ពួកដប់ពីរ​នាក់​ឲ្យចេញ​ទៅផ្សព្វផ្សាយ ការ​ស្លាប់​របស់​​យ៉ូហាន​ បាទីស្ទ​ត្រូវ​បាន​ដំណាល​ប្រាប់

សូម​ចាប់​ផ្ដើម​ថ្នាក់​រៀន​ដោយ​ការ​អញ្ជើញ​សិស្ស ឲ្យ​គិត​អំពី​គ្រា​ពី​មុន ដែល​ពួកគេ​មាន​អារម្មណ៍​ថាក្រោម​សម្ពាធ​​ក្នុង​ការ​ធ្វើអ្វីមួយ ដែលពួកគេ​ដឹង​ថា​វាពុំ​ត្រឹមត្រូវ ។

សូម​សរសេរ​នូវ​សេចក្ដី​ថ្លែង​ការណ៍​ដូច​ខាង​ក្រោម នៅលើ​ក្ដារខៀន ( សេចក្ដីថ្លែងការណ៍​នេះត្រូវបានរកឃើញ​នៅក្នុង« Making the Right Choices »​ Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ៣៧ ) ។

« បុគ្គល​ម្នាក់ៗ​ដែលធ្វើ​ខុស ចង់​ឲ្យ​អ្នកចូលរួម​នឹង​ពួកគេ ដោយ​សារ​ពួកគេ​នឹង​មាន​អារម្មណ៍កាន់តែសុខស្រួល​ចំពោះ​អ្វី​ដែល​គេ​កំពុង​តែ​ធ្វើ​នោះ ព្រោះមានអ្នកដទៃ​ធ្វើ​វា​ដែរ » ( អែលឌើរ រីឆាត​ ជី ស្កត ) ។​

  • តើ​មានឧទាហរណ៍​​ណា​ខ្លះ​អំពី​របៀប ​ដែល​អ្នកដទៃ​អាច​នឹង​ព្យាយាម​ដាក់សម្ពាធ​មកលើ​អ្នក​ឲ្យធ្វើ​អ្វី​មួយ ​ដែល​អ្នកដឹង​ថា​វា​ខុស​ឆ្គង ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​រក​មើល​សេចក្ដីពិត​មួយ នៅពេល​ពួកគេ​សិក្សា​ម៉ាកុស ៦ដែល​អាច​ជួយពួកគេ​ចៀស​វាង​ពី​ការ​ចុះញ៉មនឹង​សម្ពាធ​អវិជ្ជមាន​របស់​មិត្តភក្ដិ ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាកុស ៦:១៧-១៨ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​ហេរ៉ូឌ​បានធ្វើ​ចំពោះ​យ៉ូហាន បាទីស្ទ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​ហេរ៉ូឌ​បានធ្វើ​អ្វី​ខ្លះ​ដល់​យ៉ូហាន ហើយ​ហេតុអ្វី ?

ហេរ៉ូឌ បាន​លែង​លះ​មហេសីរបស់​ទ្រង់ ហើយបាន​រៀបការ​នឹង​ហេរ៉ូឌាស ជាមហេសី​របស់​អនុជ​ទ្រង់ គឺភីលីព ។ ទង្វើ​នេះ​គឺ​ជាការល្មើស​នឹង​ច្បាប់​របស់​សាសន៍​យូដាយ៉ាង​ជាក់​ច្បាស់ ( សូមមើល​លេវីវិន័យ ១៨:១៦) ហើយ​យ៉ូហាន​ បាទីស្ទ​បាន​ដាក់បណ្ដាសារ ។ ការ​ជំទាស់​របស់​យ៉ូហាន​ចំពោះ​ការ​រៀបការ​នេះ បានធ្វើ​ឲ្យ​ហេរ៉ូឌាស​ខ្ញាល់​ជាខ្លាំង ដូច្នេះ​ហេរ៉ូឌ​បាន​ចាប់​យ៉ូហាន​ដាក់គុក​ដើម្បីឲ្យ​ស្កប់ចិត្ត​នាង ។

ចូរ​សុំ​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ាកុស ៦:១៩-២០ ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រកមើល​នូវ​អ្វី​ដែល​ហេរ៉ូឌាស​​បានធ្វើ​ចំពោះ​យ៉ូហាន បាទីស្ទ ។

  • តើ​ហេរ៉ូឌាស​ចង់ធ្វើ​អ្វី​ខ្លះ​ចំពោះ​យ៉ូហាន ​បាទីស្ទ ?

  • ហេតុអ្វី​ក៏​នាង​មិនអាច​សម្លាប់គាត់បាន ? ( ដោយ​សារ​តែ​ហេរ៉ូឌ​ខ្លាច​យ៉ូហាន ហើយ​បានដឹង​ថា​គាត់ជា​មនុស្ស​របស់ព្រះ ) ។

សូម​អញ្ជើញ​​សិស្ស​បី​បួន​នាក់​ប្ដូរ​វេន​គ្នា​ឲ្យអាន​ឮៗ​នៅ​ក្នុង ម៉ាកុស ៦:២១-២៩ ។ សូម​អញ្ជើញ​​​សិស្ស​ក្នុង​ថ្នាក់ឲ្យ​​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​ហេរ៉ូឌ​បានធ្វើ​ចំពោះ​យ៉ូហាន បាទីស្ទ ។

  • យោងតាម​ខ ២៦តើ​ហេរ៉ូឌ​មានអារម្មណ៍​យ៉ាង​ណា អំពី​ការ​សម្លាប់​យ៉ូហាន​ បាទីស្ទ ?

  • ហេតុអ្វី​ក៏​ហេរ៉ូឌ​​ត្រូវ​​កាត់​ក្បាលយ៉ូហាន បើ​ទ្រង់​ដឹង​ថា​ទង្វើនេះ​ខុស​ ហើយ​ពុំ​ចង់​ធ្វើ​វា​ផងនោះ ? ( ហេរ៉ូឌ​មាន​កង្វល់​អំពី​មតិ​របស់អ្នកទាំងឡាយ​ដែល​​ជាភ្ញៀវ​នៅ​ជាមួយទ្រង់ ) ។

  • តើ​គោលការណ៍​អ្វី​ខ្លះ ដែល​យើងអាច​រៀន​មក​ពី​ការ​ជ្រើសរើស​របស់​ហេរ៉ូឌ​អំពី​អ្វី​ដែល​បាន​កើតឡើង នៅពេល​យើងព្យាយាម​​ផ្គាប់ចិត្ត​អ្នកដទៃ ជំនួស​ឲ្យ​ធ្វើ​នូវអ្វី​ដែល​​​ត្រឹមត្រូវ​នោះ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែចូរ​ប្រាកដ​ថា​​​ពួកគេ​គួរ​ស្គាល់​​គោលការណ៍​ដូចខាង​ក្រោម​នេះ ៖ ការ​ព្យាយាម​ដើម្បីផ្គាប់ចិត្ត​អ្នកដទៃ​ ជាជាងការធ្វើ​នូវអ្វី​ដែល​យើង​ដឹង​ថា​ត្រឹមត្រូវ អាច​នាំ​ទៅរក​ការ​ជ្រើសរើស​ខុស​ឆ្គង ការ​សោកស្ដាយ និង​វិប្បដិសារី )

ដើម្បីជួយសិស្ស​យល់​បន្ថែម​ទៀត​អំពី​សេចក្ដីពិត​នេះ សូម​ចាត់ពួកគេ​ជា​ក្រុម​ដែល​មាន​គ្នា​ពីរ​ទៅបួន​នាក់​ក្នុងមួយក្រុម ហើយសុំ​ឲ្យ​ពួកគេ​ប្រាប់​នូវ​ឧទាហរណ៍​អំពី​ស្ថានភាព​ជាច្រើន ​ដែល​យុវវ័យ​ត្រូវ​តែ​ជ្រើសរើស រវាង​ការ​ព្យាយាម​ដើម្បី​ផ្គាប់​ចិត្ត​អ្នកដទៃ និង​ការ​ធ្វើ​អ្វី​ដែលពួកគេ​ដឹង​ថា​ត្រឹមត្រូវ ។ បន្ទាប់ពីផ្ដល់​​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញ​ឲ្យ​​ក្រុមនិមួយៗឲ្យ​រាយការណ៍ ។ នៅពេល​ពួកគេ​រាយការណ៍ ចូរ​សរសេរ​ឧទាហរណ៍​មួយចំនួន​របស់​ពួកគេ​នៅលើ​ក្ដារខៀន ។

  • តើអ្នក​ធ្លាប់ឃើញ​ថា​ការ​ចុះញ៉មចំពោះ​សម្ពាធ​ទាំងឡាយ​ដូច​នៅក្នុង​ឧទាហរណ៍​ទាំងនេះ នាំ​មកនូវ​ការ​សោក​ស្ដាយ និង​វិប្បដិសារី​តាមរបៀប​ណា​ខ្លះ ?

  • តើ​អ្នកធ្លាប់​បាន​ឃើញ​នរណា​ម្នាក់​ជ្រើសរើស​ធ្វើនូវអ្វី​ ដែល​ត្រឹមត្រូវ​ជំនួស​ឲ្យ​ការ​ព្យាយាម​ផ្គាប់ចិត្ត​ដល់អ្នកដទៃ នៅពេលណា ?

  • តើ​អ្វីខ្លះ​អាច​ជួយ​យើង​ឲ្យជ្រើសរើស​ធ្វើ​អ្វី​ ដែល​យើង​ដឹង​ថា​ត្រឹមត្រូវ ជំនួស​ឲ្យ​ការ​ព្យាយាម​​ផ្គាប់​ចិត្ត​អ្នកដទៃ ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះឮៗ​ដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល អំពីការ​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ការសម្រេចចិត្ត​ត្រឹមត្រូវ គឺ​ងាយ​ធ្វើណាស់ នៅពេល​យើង​ធ្វើ​វា​ទុកជាមុនយ៉ាងយូរ​មក​ហើយ​នោះ … ការណ៍នេះ​វា​ជួយ​មិន​ឲ្យ​មាន​នូវ​​ការឈឺចាប់នៅពេលត្រូវស​ម្រេចចិត្ត [ ពេលធ្វើការ​សម្រេចចិត្ត ] ពេល​យើង​ធុញទ្រាន់ ឬ​ត្រូវ​ល្បួង​យ៉ាង​ខ្លាំង​នោះ​ » (Teachings of Presidents of the Church: Spencer W. Kimball [ឆ្នាំ ២០០៦] ទំព័រ ១០៨)។

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិតពិចារណា​អំពី​សប្ដាហ៍​ក្រោយ ហើយ​ប្រាប់​អំពី​ស្ថានភាព​ដែលអាច​កើតមាន ដែល​ពួកគេ​អាច​នឹង​ចាំបាច់​ត្រូវ​ជ្រើសរើស​រវាង​ការ​ផ្គាប់​ចិត្ត​អ្នកដទៃ និងការ​ធ្វើអ្វី​ដែល​ត្រឹមត្រូវ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់​ផែនការ​អំពី​របៀប​ដែល​ពួកគេ​នឹង​​តប​តចំពោះ​សម្ពាធ​នេះ ខណៈពេលដែល​ពួកគេ​នឹង​ជួប​ប្រទះ​នោះ ។

ចូរ​ពន្យល់​ថា ​នៅពេល​ហេរ៉ូឌ​ស្ដាប់​ឮ​អំពី​អព្ភូតហេតុ​ជា​ច្រើន ដែលព្រះយេស៊ូវ​បាន​ធ្វើ​នៅ​ស្រុក​កាលីឡេ នោះ​ទ្រង់​ភ័យ​ខ្លាច​ថា​យ៉ូហាន ​បាទីស្ទ​បាន​រស់​ឡើងវិញ​ពី​ស្លាប់ ហើយ​ធ្វើ​អព្ភូតហេតុ​ទាំងនេះ ( សូមមើល ម៉ាកុស ៦:១៤-១៦ ) ។

ម៉ាកុស ៧-៨

ព្រះយេស៊ូវ​បាន​ព្យាបាល​មនុស្ស​ពីរ​នាក់ ហើយ​បង្រៀនដល់ពួកសិស្ស​របស់ទ្រង់

ចូរ​ពន្យល់​ថាម៉ាកុស ៧-៨មាននូវ​ដំណើរ​រឿង​ចំនួន​ពីរ​អំពី​ព្រះ​អង្គ​សង្គ្រោះ​ព្យាបាល​នរណា​ម្នាក់ ។ សូម​ចែក​សិស្ស​ជាគូៗ ។ សូម​ចាត់​សិស្ស​ម្នាក់​នៅក្នុង​ក្រុម​នីមួយៗឲ្យ​អាន​ម៉ាកុស ៧:៣១-៣៥ ហើយ​សិស្ស​ម្នាក់ទៀត​អាន​ម៉ាកុស ៨:២២-២៥ ។ បន្ទាប់​មក​​អញ្ជើញ​សិស្សឲ្យពិពណ៌នា​ទៅដៃគូ​របស់ពួកគេ​អំពី​អព្ភូតហេតុ​នៃការ​ព្យាបាល​ នៅក្នុង​ខគម្ពីរ​ទាំងឡាយ​ដែលពួកគេ​អាន​នោះ ។

ក្រោយពី​មាន​ពេល​គ្រប់គ្រាន់​ហើយ សូម​អញ្ជើញសិស្ស​ឲ្យពន្យល់​អំពី​របៀប ​ដែលព្រះ​អង្គ​សង្គ្រោះ​យាង​ទៅធ្វើការ​ព្យាបាល​ដល់​មនុស្សទាំង​ពីរ​រូបនេះ ។

  • តើមេរៀន​អ្វីខ្លះ​ដែល​យើង​អាច​រៀន​មកពី​ភាពពិត ដែល​បុរស​ខ្វាក់​ពុំ​បាន​ជាទាំងស្រុង​នៅលើ​ក​ដំបូង ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​ឮៗ​ពី​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ​ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ ចូរ​សុំ​ឲ្យ​សិស្ស​ផ្ទៀងតាម ហើយ​ស្ដាប់​​មើលនូវ​​មូលហេតុ​នានា​ដែល​ព្រះយេស៊ូវ​អាច​នឹង​បាន​ព្យាបាល​បុរស​នោះ​បន្ដិច​ម្ដងៗ ឬ​នៅ​ក្នុងដំណាក់ការផ្សេងៗ ។

រូបភាព
​អែលឌើរ​ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

« អព្ភូតហេតុ​នេះ​គឺ​ខុសពីគេ វា​​ត្រូវ​បាន​កត់ត្រា​តែក្នុង​គ្រា​ដែល​ព្រះយេស៊ូវ​បាន​ព្យាបាល​បុរស​ម្នាក់​បន្ដិចម្ដងៗ ។ វា​អាច​ថា ព្រះអម្ចាស់​របស់​យើង​បាន​ធ្វើ​តាម​របៀប​នេះ ដើម្បី​ពង្រឹងសេចក្ដីជំនឿដែល​ទន់ខ្សោយតែ​​កំពុង​តែរីក​ចម្រើនរបស់បុរស​ខ្វាក់​ភ្នែក​​​នោះ ។ វា​នឹង​បង្ហាញ​ឲ្យឃើញ​ថា គំរូ​នៃ​ហេតុការណ៍ជាលំដាប់លំដោយ នៃការការប៉ះព្រះកាយជាមួយ​នឹង​ព្រះយេស៊ូវ​មាន​ឥទ្ធិពល​​បន្ថែម​ជា​សេចក្ដីសង្ឃឹម ការ​អះអាង និង​សេចក្ដីជំនឿ​ទៅ​ដល់បុរស​ខ្វាក់ភ្នែក ។ ព្រះយេស៊ូវ​ផ្ទាល់ (១) បាន​ដឹកដៃ​របស់​បុរស​ខ្វាក់​ចេញ​ពី​ក្រុង (២) បាន​ដាក់​ទឹក​មាត់​របស់ទ្រង់​ផ្ទាល់​ទៅលើ​ភ្នែក​​របស់​បុរស​ខ្វាក់​នោះ (៣) បាន​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ការ​ដាក់ដៃ​លើ ហើយ (៤) បាន​ដាក់​ព្រះហស្ត​របស់ទ្រង់​ជាលើក​ទីពីរ​នៅលើ​ភ្នែក​របស់​បុរស​នោះ ។

« ប្រាកដ​ណាស់ របៀប​ដែល​ការ​ព្យាបាល​នេះ​ធ្វើឡើង បង្រៀន​ថាមនុស្ស​គប្បី​ស្វែងរក​ព្រះគុណ​ព្យាបាល​របស់ព្រះអម្ចាស់​ដោយ​អស់ពី​កម្លាំង និងអស់​​ពី​សេចក្ដីជំនឿ​របស់​ពួកគេ ដ្បិត​រឿង​ដូច្នេះ​គឺ​គ្រប់គ្រាន់​ល្មម​សម្រាប់តែ​ការព្យាបាល​ខ្លះៗ​ប៉ុណ្ណោះ បន្ទាប់​​​ពី​​ទទួល​បាន​ការណ៍ដូច្នោះហើយ ទោះជា​យ៉ាង​ណា​ក៏ដោយ ពួកគេនឹងប្រហែល​ជា​អាច​​ទទួលបាន​នូវការ​អះអាង​ និង​សេចក្ដីជំនឿ​បន្ថែមនៅពេល​នោះ ​ដើម្បី​ធ្វើ​ឲ្យជា​សះស្បើយ និង​បាន​ល្អ​គ្រប់ផ្នែក ។ ជាញឹកញាប់​មនុស្ស​ក៏​ត្រូ​វ​បាន​ព្យាបាល​​ពី​ជំងឺ​ខាង​វិញ្ញាណ​របស់ពួកគេ​តាម​កម្រិត​ មួយ​ដំណាក់​កាល​ម្ដងៗផងដែរ នៅពេល​ពួកគេរៀបចំជីវិត​របស់ពួកគេ​ឲ្យ​ស្រប​ទៅ​តាម​ផែនការ និង​គោលបំណង​របស់ព្រះ » (​Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ ១៩៦៥-៧៣ ] ១:៣៧៩–៨០ ) ។

  • តើ​ការ​ត្រូវបាន​ព្យាបាល​បន្ដិច​ម្ដងៗ បង្កើន​សេចក្ដីជំនឿ​បន្តិចម្តងៗរបស់​នរណា​ម្នាក់​ទៅ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​ក៏​វាសំខាន់​ដើម្បី​យល់​ថា ពរជ័យ​មួយចំនួន​ដូចជា​ការ​ទទួលបាន​ទីបន្ទាល់នៃ​ដំណឹងល្អ ឬ​ការ​ទទួលបាន​ការ​ព្យាបាល​ខាង​រូបកាយ ឬ​ខាង​វិញ្ញាណ ជាញឹកញាប់​កើត​មាន​បន្ដិចម្ដងៗ​ ឬមួយដំណាក់ការម្តងៗជាជាង​ក្នុងពេល​ភ្លាមៗ ឬ​ទាំងស្រុង​ដូច្នេះ ?

សូម​សង្ខេបម៉ាកុស ៨:២៧-២៨ដោយពន្យល់​ថា ព្រះយេស៊ូវ​បាន​សួរ​ដល់ពួកសិស្ស​របស់ទ្រង់​ថា តើអ្នកដទៃ​បាននិយាយ​ថា​ទ្រង់ជានរណា ។ ពួកគេ​បាន​តបថា អ្នកខ្លះ​និយាយ​ថា ទ្រង់គឺជា​យ៉ូហាន បាទីស្ទ ឬ​ព្យាការី​ផ្សេងទៀត ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន ម៉ាកុស ៨:២៩ ឲ្យ​ឮៗ ។ ចូរ​សុំ​សិស្ស​ក្នុង​ថ្នាក់ឲ្យ​ផ្ទៀង​តាម រកមើលនូវ​អ្វី ដែលពេត្រុស​បាន​ប្រកាស​អំពី​​ព្រះយេស៊ូវ ។

  • តើពេត្រុស​និយាយ​ថា ព្រះយេស៊ូវ​ជានរណា ? ( ពាក្យព្រះគ្រីស្ទជាភាសាក្រិក​ស្មើ​នឹង​ពាក្យ​ថាព្រះមេស៊ី )

សូមសង្ខេបម៉ាកុស ៨:៣០-៣១ដោយពន្យល់​ថា ព្រះយេស៊ូវ​បាន​បង្រៀន​ដល់ពួកសិស្ស​ថា ទ្រង់នឹង​ត្រូវ​បានពួកសាសន៍​យូដា​បដិសេធ និង​សម្លាប់ ។ សូម​អញ្ជើញ​​សិស្ស​ម្នាក់អាន ម៉ាកុស ៨:៣២-៣៣ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើលរបៀប ដែល​​ពេត្រុស​​​បានមានប្រតិកម្ម​ចំពោះ​ដំណឹង​នេះ ។

ចូរ​ពន្យល់​ថា ដោយសារ​តែការរំពឹង​ទុក​របស់​ប្រជាជន​សាសន៍យូដា​អំពីព្រះ​មែស៊ី​ដ៏​មានជ័យ​ជំនះ ដូច្នេះ​វា​ពិបាកចំពោះ​ពេត្រុស ក៏ដូចជា​ពួកសាសន៍​យូដា​ជាច្រើន​ទៀត​នាពេលនោះដើម្បី​យល់ ហើយទទួល​យក​គំនិតអំពីព្រះមែស៊ី ដែល​នឹង​រងទុក្ខ ហើយ​ត្រូវសុគតនោះ។

  • តើពេត្រុស​ដូចជាមនុស្ស​ខ្វាក់​ដែលពិពណ៌នា​នៅក្នុងម៉ាកុស ៨:២២-២៥យ៉ាងដូចម្ដេច ? ( ពេត្រុសបាន​ « មើលឃើញ » សេចក្ដីពិត​បន្ដិចម្ដងៗ ។ គាត់​មានជំនឿទៅលើព្រះអង្គសង្គ្រោះ ប៉ុន្តែ​ការ​យល់ដឹង​របស់គាត់​អំពី​បេសកកម្ម​របស់​ព្រះអង្គសង្គ្រោះ បាន​អភិវឌ្ឍ​មួយជំហាន​ម្ដងៗ ) ។

  • តើ​ព្រះអម្ចាស់​បានជួយ​អ្នក ឬ​នរណា​ម្នាក់​ដែលអ្នកស្គាល់​ឲ្យ​មើល​ឃើញ​សេចក្ដីពិត​កាន់​តែ​​ច្បាស់​បន្ដិចម្ដងៗ​យ៉ាង​ដូចម្ដេច​ ?

សូមបញ្ចប់មេរៀន​ថ្ងៃនេះ​ដោយការ​អញ្ជើញសិស្ស​ឲ្យអានម៉ាកុស ៨:៣៤-៣៨​ដោយ​ស្ងាត់ស្ងៀម ហើយពិចារណា​ថាតើមេរៀន​ថ្ងៃនេះ អាច​ជួយ​ពួកគេ​ឲ្យដាក់​ព្រះអម្ចាស់​ជាមុន ​នៅក្នុងជីវិត​របស់ពួកគេ​យ៉ាង​ដូចម្ដេច ។

មេរៀន​បន្ទាប់ (ម៉ាកុស ១០-លូកា ៤)

ចូរ​ពន្យល់​ថា សិស្ស​នឹង​បញ្ចប់​ការសិក្សា​ដំណឹងល្អ​របស់​ម៉ាកុស ហើយ​ចាប់​ផ្ដើម​សិក្សា​ការ​សរសេរ​របស់​លូកា ។ សូមអញ្ជើញពួកគេ​ឲ្យរកមើល​នូវ​រឿង​លម្អិត​ថ្មី​ នៅពេលពួកគេ​អាន​ម្ដងទៀត​អំពី​ព្រឹត្តិការណ៍​​ចុង​ក្រោយ​នៃ​ជីវិត​របស់ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់​ ហើយ​គូស​ចំណាំ​នូវ​ការ​និយាយ​ចំអក​ដែល​មាន​ចំពោះព្រះយេស៊ូវ ខណៈ​ដែលទ្រង់ជាប់នៅលើ​ឈើឆ្កាង ។ នៅក្នុង​ដំណឹងល្អ​របស់​លូកា ពួកគេ​នឹង​អាន​ជំពូក​ដ៏​ល្បី​បំផុត​មួយ​នៅក្នុងគម្ពីរ​ប៊ីប—លូកា ២—និង​ដំណើរ​រឿងអំពី​អ្នក​ស្រុកដុនដាប​យ៉ាងខ្លាំង ពួក​បំបរបង់​ និង​អ្នកមានបាប​ទាំងឡាយ ។