បណ្ណាល័យ
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ អេភេសូរ ២–ភីលីព ៤ ( មេរៀន​ទី ២៥ )


មេរៀន​សិក្សា​នៅ​ផ្ទះ

អេភេសូរ ២ភីលីព ៤ ( មេរៀន​ទី ២៥ )

ការរៀបចំ​សម្ភារ​សម្រាប់​គ្រូបង្រៀន​ដល់​សិស្ស​ដែល​សិក្សា​នៅ​ផ្ទះ

សេចក្ដីសង្ខេប​នៃ​មេរៀន​សិក្សា​នៅ​ផ្ទះ​ប្រចាំថ្ងៃ

សេចក្ដី​សង្ខេប​ខាងក្រោម​អំពី​ព្រឹត្តិការណ៍ ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​​សិស្សរបស់អ្នក​បាន​រៀន ខណៈ​ពេល​ពួកគេ​បាន​សិក្សា អេភេសូរ ២​–ភីលីព ៤ ( មេរៀន​ទី ២៥ ) ពុំ​ត្រូវ​យក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀន​ផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបីនេះ​ប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃ​ទី ១ ( អេភេសូរ ២-៣ )

សាវក​ប៉ុល​បាន​បន្ត​សុន្ទរក​ថា​របស់​លោក​ទៅ​កាន់​សមាជិក​សាសនាចក្រ​នៅ​អេភេសូរ ដោយ​បង្រៀន​ពួកគេថា ដោយសារ​តែ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ទើ​ប​មនុស្ស​លោក​ទាំង​អស់​អាច​បាន​សេចក្ដីសង្គ្រោះ​តាមរយៈ​សេចក្ដី​ជំនឿ​លើ​ទ្រង់ ហើយ​ថាកាល​យើង​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ទទួល​យក​ព្រះគុណ​របស់​ទ្រង់ នោះ​យើង​បាន​មក​រួបរួម​នឹង​ពួក​បរិសុទ្ធ​នៃ​ព្រះ ។ ប៉ុល​ក៏​បាន​បង្រៀន​ផង​ដែរ​ថា សាសនាចក្រ​​​របស់ព្រះអម្ចាស់​បាន​ចាក់​គ្រឹះ​នៅ​លើ​ពួក​សាវក និង​ពួក​ព្យាការី​ទាំងឡាយ ដោយ​មាន​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ថ្មជ្រុងយ៉ាងឯក ហើយ​ថា​ពួក​សាវក និង​ពួក​ព្យាការី​ខិតខំ​ជួយ​កូនចៅ​ទាំងអស់​​របស់ព្រះ​ឲ្យ​ស្គាល់ ហើយ​ទទួល​អារម្មណ៍​សេចក្ដី​ស្រឡាញ់​ពីព្រះយេស៊ូវ​គ្រីស្ទ ។

ថ្ងៃ​ទី ២ ( អេភេសូរ ៤-៦ )

តាមរយៈ​ការ​បង្រៀន​ជា​បន្ត​បន្ទាប់​របស់​ប៉ុល​ស្ដីពី​ការ​រៀបចំ​សាសនាចក្រ នោះ​សិស្ស​បាន​រៀន​ថា ព្រះអម្ចាស់​បានហៅ​ពួក​សាវក ពួក​ព្យាការី និង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ផ្សេង​ទៀត​ដើម្បី​ជួយធ្វើ​ឲ្យពួក​បរិសុទ្ធ​បាន​ល្អ​ឥត​ខ្ចោះ ហើយ​ការពារ​ពួកគេ​ពី​គោលលទ្ធិ​​ខុស​ឆ្គង ។ ប៉ុល​ក៏​បាន​បង្រៀន​ដល់​ពួក​បរិសុទ្ធ​ផង​ដែរ​ថា ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​​លះបង់​​ផ្លូវចាស់​ដ៏​ខុស​ឆ្គង​របស់​ខ្លួន ហើយ​ដើរ​តាម​ផ្លូវ​ថ្មីសុចរិត​វិញ ។

ថ្ងៃ​ទី ៣ ( ភីលីព ១-៣ )

នៅ​ក្នុង​សំបុត្រ​របស់​ប៉ុល​ដល់​ពួក​បរិសុទ្ធ​នៅ​ភីលីព ពួក​សិស្ស​បាន​រៀន​ថា រឿង​ផ្ទុយ​ដែល​យើង​ជួប​នៅ​ក្នុង​ការ​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ដល់​កិច្ចការ​របស់​ទ្រង់​បន្ថែម​ទៀត ហើយ​ថា​ប្រសិន​បើ​យើង​ធ្វើ​តាម​គំរូ​នៃការ​បន្ទាប​ខ្លួន និង​ការ​ខ្វល់​ខ្វាយ​ចំពោះ​អ្នកដទៃរបស់ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​អាច​មាន​សាមគ្គីភាព​កាន់​តែ​ខ្លាំង​ឡើង ។ ប៉ុល​ក៏​បាន​បង្រៀន​ផង​ដែរ​ថា ព្រះ​ជួយ​យើង​​ឲ្យ​មាន​បំណង​ប្រាថ្នា​ធ្វើ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​សេចក្ដី​សង្គ្រោះ ដែល​អាច​កើត​មាន​ឡើង​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ប្រសិន​បើ​យើង​លះបង់​អ្វីៗ​ទាំង​អស់​ដែល​ចាំបាច់​ដើម្បី​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ដើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្ដី​ជំនឿ នោះ​យើ​ង​អាច​មក​ស្គាល់ទ្រង់ ហើយ​ទទួល​​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ថ្ងៃ​ទី ៤ ( ភីលីព ៤ )

នៅ​ពេល​ពួកគេ​បន្ត​ការ​សិក្សា​របស់​ពួកគេ​អំពី​សំបុត្រ​របស់​ប៉ុល​ទៅកាន់​​ពួក​បរិសុទ្ធ​នៅ​ក្រុង​ភីលីព សិស្ស​បាន​រកឃើញ​ថា ក្នុង​នាម​ជា​ពួក​អ្នក​ដើរ​តាម​ដ៏​ស្មោះ​ត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ប្រសិន​បើ​យើង​អធិស្ឋានដោយពាក្យទូលសូមអង្វរ និង​ការ​ថ្លែង​អំណរគុណ នោះ​ព្រះ​នឹង​ប្រទាន​ពរ​ជា​សេចក្ដីសុខសាន្ត​ដល់​យើង ហើយ​ប្រសិន​បើ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយដ៏​ស្មោះ​ត្រង់ផ្ដោត​លើ​គំនិត​របស់ពួកគេ​ពី​អ្វី​ក៏ដោយ​ដែល​ជា​រឿង​សុចរិត ហើយ​ប្រសិន​បើ​ពួកគេ​ដើរ​តាម​ពួក​សាវក និង​ពួកព្យាការី​ទាំងឡាយ​ នោះ​ព្រះ​នៃ​សេចក្ដីសុខសាន្ត​នឹង​គង់​នៅ​ជាមួយ​នឹងពួកគេ ។ ប៉ុល​បាន​បញ្ចប់សំបុត្រ​របស់​លោក​ដោយ​បង្រៀន​ថា យើង​អាច​ធ្វើ​នូវអ្វីៗ​គ្រប់​យ៉ាង​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ជា​អង្គ​ដែល​ប្រទាន​កម្លាំង​ដល់​យើង ។

សេចក្តី​ផ្ដើម

បន្ទាប់ពី​បង្រៀន​ពួក​បរិសុទ្ធ​នៅ​អេភេសូរ​ថា ពួកគេ​គួរ​លះបង់ផ្លូវ​ចាស់​របស់ពួកគេ​ចោល ហើយធ្វើ​ជា​មនុស្ស​ថ្មី ជាអ្នកដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ នោះ​សាវក​ប៉ុល​បាន​បង្រៀន​​ពួកគេ​ថា ពួកគេ​ក៏​គួរពាក់​គ្រឿង​សឹក​ទាំងមូល​នៃ​ព្រះ​ផង​ដែរ ។

យោបល់​សម្រាប់​ការបង្រៀន

អេភេសូរ ៦:១០-២៤

ប៉ុល​បាន​ទូន្មាន​ឲ្យ​ពួក​បរិសុទ្ធពាក់ « គ្រប់​គ្រឿង​សឹក​របស់​ព្រះ »

សូម​សរសេរ​នៅលើក្ដារខៀន​​នូវ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ។ ( សេចក្ដីថ្លែងការណ៍​នេះ មាន​នៅក្នុង​« The Power of the Word »Ensignខែ ​ឧសភា ឆ្នាំ ១៩៨៦ ទំព័រ​ ៧៩ ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការណ៍នេះ​ឲ្យ​ឮៗ ។

« សាតាំងកំពុង​បង្ក​សង្គ្រាម​ទាស់​នឹង​សមាជិក​សាសនាចក្រ ​ដែល​មាន​ទីបន្ទាល់ ហើយដែល​កំពុង​ព្យាយាម​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ » ( ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ) ។

  • តើ​សាតាំង​បង្ក​សង្គ្រាមទាស់​នឹង​យុវវ័យ​របស់​សាសនាចក្រ​តាម​របៀបណា ?

សូមប្រាប់ឲ្យ​​សិស្ស​ម្នាក់​អាន អេភេសូរ ៦:១០-១៣ ឲ្យឮៗ ។ ចូរសុំ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ផ្ទៀង​តាម​រក​មើលថា ប៉ុល​បាន​និយាយថា​​ពួក​បរិសុទ្ធ​នៅ​ក្នុង​ជំនាន់​របស់​លោកកំពុង​ច្បាំង​ទាស់​នឹង​អ្វី ។ សូម​ពន្យល់​ថា ឧបាយកល សំដៅ​​ទៅ​លើល្បិច ឬកលដែល​ប្រើ​ដើម្បី​បោក​​បញ្ឆោត ឬដាក់​អន្ទាក់ ។

  • តើប៉ុល​បាន​និយាយថា​​ ពួក​បរិសុទ្ធ​នៅ​ក្នុង​ជំនាន់​របស់​លោកកំពុងច្បាំង​ទាស់​នឹង​អ្វី ?

  • តើ​អ្វី​ដែល​ប៉ុល​បាន​រៀបរាប់នៅ​ក្នុង ខ​ទី ១២ ដូចគ្នា​នឹង​អ្វី​ដែល​យើង​កំពុងច្បាំង​ទាស់​ក្នុង​ជំនាន់​របស់​​យើង​យ៉ាង​ដូចម្ដេច​ដែរ ?

  • តើ​ប៉ុល​បាន​ប្រាប់​ដល់​ពួក​បរិសុទ្ធ​នៅ​ជំនាន់​​លោក​ឲ្យ​ពាក់​អ្វី ដើម្បី​ពួកគេ​អាច​ទប់​​ទល់​នឹង​អំពើ​អាក្រក់​ទាំងនេះ ? ( បន្ទាប់​ពី​សិស្ស​ឆ្លើយ​ហើយ ​សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន ៖ ប្រសិន​បើ​យើង​ពាក់​គ្រប់​ទាំង​គ្រឿង​សឹក​របស់​ព្រះ យើង​នឹង​អាច​ទប់​ទល់​នឹង​អំពើ​អាក្រក់​បាន ) ។

រូបភាព
handout, armor of God

ពាក់​គ្រប់​គ្រឿងសឹក​របស់​ព្រះ

ព្រះគម្ពីរ​សញ្ញា​ថ្មី សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា—មេរៀន​សិក្សា​នៅផ្ទះ ( មេរៀនទី ២៥ )

រូបភាព
diagram, armor of God

ចូរ ​ឯកសារ​ចែកចាយ​​ដែល​ភ្ជាប់​មក​ជាមួយ​ដល់​សិស្ស ។ ​សូមបំបែក​សិស្ស​ក្នុង​ថ្នាក់​ជាប្រាំ​​ក្រុម ហើយចាត់តាំងក្រុមនីមួយៗនូវ​ចំណែក​មួយ​នៃ​អាវក្រោះដែល​បាន​រៀបរាប់​ក្នុង​ អេភេសូរ ៦:១៤–១៧ ។ ( សូម​កុំ​ចាត់តាំង​កិច្ចការ « ដោយ​ក្រវាត់​សេចក្តី​ពិត​នៅ​ចង្កេះ » [ ខ​ទី ១៤​ ] ឲ្យ​ធ្វើ​ឡើយ ។ ប្រសិន​បើ​ចំនួនសិស្ស​របស់​អ្នក​តិច អ្នក​គួរ​ឲ្យ​បំបែក​គ្រឿង​សឹក​លើស​ពី​មួយ​ដល់​ក្រុម​មួយ​ចំនួន ) ។

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ ក្តារខៀន ៖

  1. តើ​បំណែក​គ្រឿង​សឹក​នេះ​ប្រើ​សម្រាប់​អ្វី ?

  2. តើ​ប៉ុល​បាន​ហៅ​បំបែក​គ្រឿង​សឹក​នេះ​ថា​ជា​អ្វី ?

  3. តើ​ផ្នែក​ណាមួយ​នៃ​រូបកាយ​ដែល​អាច​ត្រូវ​បាន​ការពារ​ដោយ​គ្រឿង​សឹក ដែល​តំណាង​ឲ្យ​ខាង​វិញ្ញាណ​យ៉ាង​ណា ?

  4. តើ​ការ​ពាក់​បំណែក​នៃ​គ្រឿង​សឹក​ខាង​វិញ្ញាណ​​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទប់ទល់​នឹង​អំពើ​អាក្រក់​បាន​យ៉ាង​ដូច​ម្ដេច ?

ដើម្បី​បង្ហាញ​សិស្ស​ពី​របៀប​បំពេញ​ឯកសារ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន អេភេសូរ ៦:១៤ ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ចម្លើយ​ទៅ​នឹង​សំណួរ​នៅ​លើ​ក្ដារខៀន នៅ​ពេល​ពួកគេ​អនុវត្ត​ « ដោយ​ក្រវាត់​សេចក្តី​ពិត​នៅ​ចង្កេះ » រួច​សរសេរ​ចម្លើយ​នៅ​លើ​ក្រដាសឯកសារ​របស់​ពួកគេ ។

សូម​ពន្យល់​ថា គ្រឿង​សឹក​ដែល « ក្រវាត់ » នឹង​ចង្កេះ​គឺជា​ខ្សែ​ក្រវ៉ាត់​ដែល​រុំ​ផ្នែក​កណ្ដាល​​នៃ​រាង​កាយ ។ បន្ទាប់​មក សូម​ឲ្យ​សិស្ស​បី​បួន​នាក់​​ប្រាប់​ចម្លើយ​របស់​ពួកគេ​ដល់​មិត្ត​រួម​ថ្នាក់ ។ សិស្ស​អាច​ប្រាប់​ចម្លើយ​ស្រដៀង​គ្នា​នឹង​ឃ្លា​ខាង​ក្រោម ៖ (១) វា​ប្រើ​ដើម្បី​បិទបាំង​ចង្កេះ ( សរីរាង្គ​ដ៏​សំខាន់​សម្រាប់​​បង្កើត​កូន ) ។ (២) ប៉ុល​បាន​ហៅ​វា​ថា​ជា « សេចក្តីពិត » ។ (៣) វា​តំណាង​ឲ្យ​ព្រហ្មចារីភាព ឬ​បរិសុទ្ធភាព​​ខាង​សីលធម៌​របស់​យើង ។ (៤) ការ​ដឹង​ពី​សេចក្ដី​ពិត​ពេញ​លេញ​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​អាច​ការពារ​យើង​ពី​ការ​បោក​បញ្ឆោត ហើយ​ជួយ​យើង​ឲ្យ​បន្ត​មាន​ភាព​បរិសុទ្ធ​ខាង​សីលធម៌ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​តាម​គន្លង​នេះ នៅ​ពេល​ពួកគេ​អាន អេភេសូរ ៦:១៤–១៨ ជាមួយ​ក្រុមរបស់​ខ្លួន ហើយ​បំពេញ​ផ្នែក​នៃ​ឯកសារ​ ដែល​ភ្ជាប់មក​ជាមួយ​នឹង​បំណែក​គ្រឿង​សឹក​ដែល​ពួកគេ​បាន​ចាត់​ឲ្យ ។ ( សូម​ពន្យល់​ថា ការ​ពាក់ « ទុក​ជា​ស្បែក​ជើង » [ ខ​ទី ១៥ ] មាន​ន័យ​ថា ការ​ពាក់​ស្បែក​ជើង ឬ​គ្រឿង​ការ​ពារ​ជើង​ផ្សេង​ទៀត ) ។

បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ ចូរ​អញ្ជើញ​​អ្នក​តំណាង​ម្នាក់​មក​ពី​ក្រុម​នីមួយៗ​​ឲ្យ​ប្រាប់​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ទៅ​ដល់​សិស្ស​ក្នុងថ្នាក់ ។ នៅ​ពេល​ក្រុម​នីមួយៗ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​​បាន​រៀន​ហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់​ត្រា​ការ​រក​ឃើញ​របស់​ក្រុម​នោះ​នៅ​ក្នុង​ឯកសារ​របស់​ពួកគេ ។

  • ហេតុអ្វី​ការ​ការពារ​ខ្លួន​យើង​ដោយ​ពាក់ គ្រប់ ទាំង​គ្រឿង​សឹក​របស់​ព្រះ វា​គឺជា​រឿង​ដ៏សំខាន់ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​​អាន​សេចក្ដី​ថ្លែង​ការណ៍​​ខាងក្រោម​ដោយ​អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុមនៃពួកសាវក​ដប់ពីរ​នាក់​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ស្ដាប់​មើល​ពី​របៀប​ដែល​យើង​ពាក់ ហើយ​ពង្រឹង​គ្រឿង​សឹក​របស់​ព្រះ ។

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« តើ​យើង​ពាក់​គ្រប់​ទាំង​គ្រឿង​សឹក​របស់​ព្រះ​ដោយ​របៀប​ណា ដើម្បី​ឲ្យ​យើង​អាច ‹ ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន › ដូចដែល​ប៉ុល​​បានសន្យា ?

« ខ្ញុំ​ចូលចិត្ត​គិត​អំពី​គ្រឿងសឹក​ខាង​វិញ្ញាណ​នេះ ដែល​វា​ពុំ​ដូចជា​បំណែក​នៃ​ការសូន្យ​​លោហៈធាតុ​មួយ​ដុំឡើង ដើម្បី​ពាក់​ឲ្យ​ត្រូវ​នឹងរូបកាយ​ឡើយ ប៉ុន្តែ​វា​ដូចជា​ច្រវ៉ាក់ប្រទាក់​គ្នាទៅ​វិញ ។ ច្រវ៉ាក់​ប្រទាក់​គ្នា មាន​នូវ​ចំណែក​រង្វង់កងដែកតូចល្អិតៗ​រាប់រយ​វេញ​បញ្ចូល​គ្នា ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​បត់បែន​បាន​កាន់តែ​ល្អ​ដោយ​មិន​បាត់​នូវ​ការការពារ ។ ខ្ញុំ​និយាយ​ដូច្នោះ ដោយ​សារ​វា​ជា​បទពិសោធន៍​​របស់​ខ្ញុំ ថាគ្មាន​អ្វី​ដ៏​ធំ និង​អស្ចារ្យ​​ដែល​យើង​អាច​ធ្វើ ដើម្បី​ការពារ​​ខ្លួន​យើង​ខាង​វិញ្ញាណ​ឡើយ ។ អំណាច​ខាង​វិញ្ញាណ​ពិត ពឹង​លើ​ទង្វើ​តូចតាច​​ជាច្រើន​វេញ​បញ្ចូល​គ្នា​ទៅជា​សាច់​ក្រណាត់​នៃ​ការការពារ​ខាង​វិញ្ញាណ​ដែល​ការពារ និង​ជា​ខែលទាស់នឹង​សេចក្ដី​អាក្រក់គ្រប់បែប​យ៉ាង » ​(« Be Strong in the Lord » Ensign ខែ កក្កដា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។

  • តើ​អ្នក​ត្រូវ​ធ្វើ​អ្វីខ្លះដើម្បី​ពាក់ ហើយ​ពង្រឹង​គ្រឿង​សឹក​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ ?

  • តើ​ការណ៍​នេះ​បាន​ជួយ​អ្នក​ឲ្យ​ទប់ទល់​នឹង​អំពើ​អាក្រក់ ការ​ល្បួង ឬ​ការ​បោក​បញ្ឆោត​ដោយ​របៀប​ណា ?

សូម​សរសេរ​សំណួរ​ខាង​ក្រោម​នេះ​នៅលើ ក្តារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ទាំងនេះ​ក្នុង​​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ ៖

តើ​គ្រឿង​សឹក​ខាង​វិញ្ញាណ​របស់​អ្នកផ្នែក​មួយ​ណា ​ដែល​អ្នក​គិត​ថា​មាន​ភាព​រឹង​មាំ ?

តើ​​គ្រឿង​សឹក​របស់​អ្នកផ្នែក​មួយ​ណា​ដែល​ខ្សោយ​បំផុត ?

តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ពង្រឹង​ផ្នែក​នីមួយៗ​នៃ​គ្រឿង​សឹក​ខាង​វិញ្ញាណ​នៅ​ក្នុង​ជីវិត​របស់​អ្នក ?

សូម​សង្ខេប អេភេសូរ ៦:១៩–២៤ ដោយ​ពន្យល់​ថា ប៉ុល​បាន​បញ្ចប់​សំបុត្រ​របស់​លោក​ ដោយ​សុំ​ឲ្យ​ពួក​បរិសុទ្ធ​អធិស្ឋាន​ឲ្យ​លោក​ទទួល​បាន​នូវ​ « ពាក្យ​សម្ដី » ( ខ​ទី ១៩ ) ហើយ​អាច​ប្រកាស​​ដំណឹងល្អ​ដោយ​ភាព​ក្លាហាន​កាល​កំពុង​ជាប់​ឃុំ ។

សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដី​ពិត ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​មេរៀន​​ថ្ងៃ​នេះ ហើយ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​ការ​បំផុស​គំនិត​ដែល​ពួកគេ​អាច​ទទួល​បាន ។

មេរៀន​បន្ទាប់ ( កូល៉ុសធីម៉ូថេ​ទី ១ )

សូម​អញ្ជើញ​សិស្ស​រកមើល​ចម្លើយ​ចំពោះ​សំណួរ​ខាង​ក្រោ​មនេះ នៅ​ពេល​ពួកគេ​បន្ត​សិក្សា​ពី​ការ​សរសេរ​របស់​ប៉ុល​នៅ​សប្ដាហ៍​ក្រោយ ។ តើ​ប៉ុល​បាន​និយាយ​អ្វីខ្លះ​ពី​ការ​ស្រឡាញ់​ប្រាក់ ? តើ​យើង​អាច​ចៀសវាង​ពី​ការ​បោក​បញ្ឆោត​ដោយទម្លាប់​ខុស​ឆ្គង ដោយ​របៀប​ណា ? យោង​តាម​ប៉ុល តើ​អ្វីទៅ​ដែល​ត្រូវ​កើត​ឡើង​​ពី​មុន​ការ​យាង​មក​ជា​លើក​ទីពីរ ? តើ​យើង​នឹង​ដឹង​ថា​ វា​បាន​កើត​ឡើង​តាម​របៀប​ណា ?