មេរៀនទី ៩
ម៉ាថាយ ៥:១-១៦
សេចក្ដីផ្ដើម
ម៉ាថាយ ៥–៧ កត់ត្រាការបង្រៀនមួយដែលព្រះអង្គសង្គ្រោះបានធ្វើនៅឯការចាប់ផ្ដើមការងារបម្រើរបស់ទ្រង់ ។ វាត្រូវបានគេស្គាល់ថាជាទេសនកថានៅលើភ្នំ ។ ម៉ាថាយ ៥:១–១៦ កត់ត្រាការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីគោលការណ៍ដែលនាំទៅរកសុភមង្គល ។ ព្រះអង្គសង្គ្រោះក៏បានបង្គាប់ពួកសិស្សរបស់ទ្រង់ឲ្យធ្វើគំរូសុចរិតមួយ ។
យោបល់សម្រាប់ការបង្រៀន
ម៉ាថាយ ៥:១-១២
ព្រះអង្គសង្គ្រោះចាប់ផ្ដើមទេសនកថានៅលើភ្នំដោយបង្រៀនពីក្រឹត្យវិន័យមាស ។
សូមសរសេរសំណួរខាងក្រោមនៅលើក្តារខៀន ៖ តើអ្នកសប្បាយចិត្តទេ ? ហេតុអ្វីសប្បាយចិត្ត ឬ ហេតុអ្វីមិនសប្បាយ ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិត ( ឬសរសេរនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ ) ថាតើពួកគេនឹងឆ្លើយតបសំណួរទាំងនេះយ៉ាងដូចម្ដេច ។ ( អ្នកគួរប្រាប់សិស្សថា ពួកគេនឹងត្រូវចែកចាយចម្លើយពួកគេជាមួយនឹងសិស្សដទៃទៀត ) ។
ចូរសុំឲ្យសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៃគណៈប្រធានទីមួយឲ្យឮៗ ៖
« ជាញឹកញាប់ណាស់ យើងត្រូវជាប់ក្នុងការបំភាន់ថា មានអ្វីមួយដែលនឹងនាំយើងឲ្យមានសុភមង្គល ប៉ុន្តែយើងមិនអាចឈោងចាប់វាបានឡើយ រួមមាន ៖ ស្ថានភាពគ្រួសារដ៏ល្អជាងមុន , ស្ថានភាពហិរញ្ញវត្ថុកាន់តែល្អប្រសើរជាងមុន ឬទីបញ្ចប់នៃឧបសគ្គ ។
« … ស្ថានភាពដ៏នៅអស់កល្បជានិច្ចពុំសំខាន់ ឬកំណត់សុភមង្គលរបស់យើងឡើយ ។
« … យើង កំណត់សុភមង្គលរបស់យើង » ( « Of Regrets and Resolutions » Ensign ឬ Liahona ខែវិច្ឆិកា ឆ្នាំ២០១២ ទំព័រ ២៣ ) ។
-
តើអ្នកគិតថាឃ្លា « យើងកំណត់សុភមង្គលរបស់យើង » មានន័យដូចម្ដេច ? ហេតុអ្វីវាសំខាន់ដើម្បីដឹងពីរឿងនេះ ?
សូមពន្យល់ថា កាលព្រះអង្គសង្គ្រោះបានចាប់ផ្ដើមការងារបម្រើរបស់ទ្រង់ ទ្រង់បានធ្វើការបង្រៀនមួយនៅក្បែរសមុទ្រកាលីឡេ ។ ជារឿយៗ ការបង្រៀននេះត្រូវបានគេហៅថា ទេសនកថានៅលើភ្នំ ហើយបានកត់ត្រាទុកនៅក្នុង ម៉ាថាយ ៥–៧ ។ នៅក្នុងទេសនកថានេះ ព្រះអង្គសង្គ្រោះបានពន្យល់ពីអ្វីដែលយើងអាចធ្វើដើម្បីមានសុភមង្គលពិត មិនថាស្ថានភាពដ៏នៅអស់កល្បជានិច្ចរបស់យើងទៅជាយ៉ាងណានោះទេ ។
សូមអញ្ជើញសិស្សមើល ម៉ាថាយ ៥:៣–១១ ដោយស្ងៀមស្ងាត់ រកមើលពាក្យដដែលដែលបានលើកឡើងនៅខាងដើមនៃខគម្ពីរនីមួយៗ ។ ចូរសុំឲ្យសិស្សប្រាប់ពីអ្វីដែលពួកគេរកឃើញ ។
សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ៥:៣ ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់រកមើលអត្ថន័យនៃពាក្យ មានពរ ។
-
តើពាក្យ មានពរ មានន័យដូចម្ដេច ?
សូមពន្យល់ថា ដោយសារពាក្យ មានពរ បកប្រែមកពីពាក្យឡាតាំង beatus ដែលមានន័យថា មានសំណាង ឬរីករាយ ខគម្ពីរទាំងនេះត្រូវបានហៅជាទូទៅថាក្រឹត្យវិន័យមាស ។
ចូរឲ្យសំណៅនៃ តារាងខាងក្រោមដល់សិស្សម្នាក់ៗ ។ សូមចង្អុលបង្ហាញថា បន្ថែមពីលើខគម្ពីរដែលមាននូវក្រឹត្យវិន័យមាសនៅក្នុង ម៉ាថាយ ៥តារាងនេះមានសេចក្ដីយោងចំនួនពីរទៅនឹង នីហ្វៃទី ៣ ។ សេចក្ដីយោងទាំងនេះគឺជាផ្នែកនៃការបង្រៀនមួយ ដែលព្រះយេស៊ូវគ្រីស្ទបានធ្វើពេលទ្រង់បំពេញការងារបម្រើរបស់ទ្រង់នៅក្នុងចំណោមពួកសាសន៍នីហ្វៃ ដែលស្រដៀងគ្នាទៅនឹងទេសនកថានៅលើភ្នំដែរ ។ សេចក្ដីយោងនៅក្នុង នីហ្វៃទី ៣ ផ្ដល់នូវការយល់ដឹងយ៉ាងអស្ចារ្យពីវគ្គបទគម្ពីរដែលពាក់ព័ន្ធនៅក្នុង ម៉ាថាយ ៥ ។
ក្រឹត្យវិន័យមាស
សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់គ្រូថ្នាក់សិក្ខាសាលា—មេរៀនទី ៩
ការមានសេចក្តីកម្សត់ខាងឯវិញ្ញាណមានន័យថា ការបន្ទាបខ្លួន និង « ការទទួលស្គាល់ដោយដឹងគុណចំពោះការពឹងផ្អែក [ របស់យើង ] លើព្រះអម្ចាស់—យល់ថា [ យើង ] មានសេចក្តីត្រូវការការផ្គត់ផ្គង់ពីទ្រង់ជាប់ជានិច្ច ។ ការបន្ទាបខ្លួនគឺជាការទទួលស្គាល់ថា ទេពកោសល្យ និង សមត្ថភាព [ របស់យើង ] គឺជាអំណោយទានមកពី ព្រះ » ( ពិតចំពោះសេចក្ដីជំនឿ ៖ ឯកសារយោងនៃដំណឹងល្អ [ ឆ្នាំ ២០០៤ ] ទំព័រ ២៥) ។ | |
ការយំសោកគឺជាអារម្មណ៍ ឬការបង្ហាញអារម្មណ៍សោកសៅ ។ មនុស្សម្នាក់អាចយំសោកដោយសារការលំបាក និង ការសាកល្បងនៃជីវិតរមែងស្លាប់ រួមទាំងសេចក្ដីស្លាប់នៃមនុស្សជាទីស្រឡាញ់ផងដែរ ។ ដូចគ្នានេះដែរ មនុស្សម្នាក់ក៏អាចយំសោកដោយសារតែភាពសោកសៅនៃអំពើបាប ។ | |
« “ភាពស្លូតត្រង់ ដូចដែលបានឲ្យនិយមន័យនៅក្នុងវចនានុក្រម Webster គឺជា ‹ ការបង្ហាញភាពអត់ធ្មត់ និង ការអត់ទ្រាំដ៏យូរ ដោយស៊ូទ្រាំរងរបួសដោយគ្មានការសោកស្តាយ › [Webster’s Third New International Dictionary ( ឆ្នាំ១៩៧៦ ) ‹ meek › ទំព័រ ១៤០៣ ] ។ ភាពស្លូតត្រង់ពុំមែនជាភាពទន់ខ្សោយនោះទេ ។ វាគឺជាស្លាកឈ្មោះនៃភាពក្លាហានរបស់ពួកគ្រីស្ទាន » ( រ៉ូបឺត ឌី ហែល « Christian Courage: The Price of Discipleship », Ensign ឬ Liahona ខែវិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧៣ ) ។ | |
ការស្រេកឃ្លាននូវសេចក្ដីសុចរិតបញ្ជាក់ពីបំណងប្រាថ្នាដ៏ធំធេងមួយដើម្បីដឹង ហើយធ្វើតាមព្រះទ័យនៃព្រះ ។ | |
« ចិត្តមេត្តាករុណា គឺជាការព្យាបាលមនុស្សម្នាក់ដោយចិត្តអាណិតអាសូរលើសពីអ្វីដែលបុគ្គលនោះសមនឹងទទួលបាន » (« Mercy » Gospel Topics lds.org/topics ) ។ យើងអាចទទួលបានសេចក្ដីមេត្តាករុណាពីព្រះវរបិតាសួគ៌ដោយសារតែដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល អាលម៉ា ៣៣:១១ ) ។ | |
« អ្នកដែលមានចិត្តបរិសុទ្ធគឺជាជនដែលស្រឡាញ់ព្រះអម្ចាស់ ខិតខំធ្វើតាមទ្រង់ ហើយគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ ជាជនដែលកំពុងព្យាយាមរស់នៅក្នុងជីវិតប្រកបដោយគុណធម៌ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុតដោយស្មោះត្រង់ ។ អ្នកដែលមានចិត្តបរិសុទ្ធគឺជាជនដែលគ្រប់គ្រងគំនិតខ្លួន ដើម្បីធ្វើឲ្យខ្លួនឯងមានសេរីភាពពីចំណង់ប្លែកៗ និង ទង្វើអសីលធម៌នានា » ( សែលដុន អែហ្វ ឆាល « Words of Jesus: Chastity » Ensign ខែមករា ឆ្នាំ ២០០៣ ទំព័រ ៤៤ ) ។ | |
« [ ការផ្សះផ្សា ] គឺជាអំណោយទានដើម្បីជួយមនុស្ស ឲ្យរកឃើញចំណុចរួម ពេលមនុស្សដទៃទៀតកំពុងមើលឃើញពីភាពខុសគ្នា » ( ហិនរី ប៊ី អាវរិង « Learning in the Priesthood » Ensign ឬ Liahona ខែឧសភា ឆ្នាំ ២០១១ ទំព័រ ៦៣ ) ។ | |
ការត្រូវបានគេ « បៀតបៀនដោយព្រោះសេចក្ដីសុចរិត » មានន័យថា ការយល់ព្រមគោរពតាម ហើយការពារព្រះយេស៊ូវគ្រីស្ទ និង ការបង្រៀនរបស់ទ្រង់ សូម្បីតែពេលយើងត្រូវបានគេសើចចំអកឲ្យ ឬធ្វើបាបដោយសារតែការធ្វើដូច្នោះក្ដី ។ |
© ឆ្នាំ២០១៥ ដោយ Intellectual Reserve, Inc. រក្សាសិទ្ធិគ្រប់យ៉ាង ។
សូមបំបែកសិស្សជាប្រាំបីក្រុម ហើយចាត់ឲ្យក្រុមនីមួយៗនូវក្រឹត្យវិន័យមាសមួយដែលមាននៅក្នុងតារាង ( ប្រសិនបើអ្នកគ្មានសិស្សគ្រប់គ្រាន់ដើម្បីបង្កើតជាប្រាំបីក្រុមទេ សូមពិចារណាចាត់ក្រឹត្យវិន័យមាសលើសពីមួយដល់ក្រុមនីមួយៗ ) ។ សូមអញ្ជើញសិស្សរៀបចំបទឧទ្ទេសនាមខ្លីមួយអំពីក្រឹត្យវិន័យមាសដែលពួកគេបានទទួល ។ ពួកគេគួរដាក់បញ្ចូលសកម្មភាពខាងក្រោមនេះនៅក្នុងបទឧទ្ទេសនាមរបស់ពួកគេ ( អ្នកគួរសរសេរសេចក្ដីណែនាំទាំងនេះនៅលើ ក្ដារខៀន ឬបង្កើតជាឯកសារយោងមួយ ) ៖
-
សូមអញ្ជើញមិត្តរួមថ្នាក់ម្នាក់អានខគម្ពីរឮៗ ហើយរៀបរាប់ពីពរជ័យដែលយើងទទួលបានតាមរយៈការរស់នៅតាមក្រឹត្យវិន័យមាសនោះ ។
-
ដោយប្រើខគម្ពីរនេះ និងព័ត៌មាននៅក្នុងតារាង សូមពន្យល់ពីអ្វីដែលយើងត្រូវធ្វើដើម្បីទទួលបានពរជ័យដែលបានសន្យា ។
-
សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យណែនាំពីវិធីជាក់លាក់ដែលយើងអាចរស់នៅឲ្យស្របនឹងក្រឹត្យវិន័យមាសនេះ ។
-
សូមពន្យល់ពីរបៀបដែលការរស់នៅស្របតាមបទប្រទានពរនេះអាចនាំសុភមង្គលដល់យើង ។ អ្នកក៏គួរចែកចាយបទពិសោធន៍មួយដែលឆ្លុះបញ្ចាំងពីសេចក្ដីពិតដែលអ្នកបានបង្រៀន រួមទាំងទីបន្ទាល់ពីសេចក្ដីពិតនោះផងដែរ ។
លុះដល់ពេលកំណត់ហើយ សុំឲ្យក្រុមនីមួយៗធ្វើបទឧទ្ទេសនាមដល់សិស្សក្នុងថ្នាក់ពីបទប្រទានពរដែលពួកគេទទួលបាន ។
ក្រោយពីសិស្សបានបញ្ចប់បទឧទ្ទេសនាម សូមចង្អុលបង្ហាញថា បទប្រទានពរបង្រៀនអំពីលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ហើយថាតាមរយៈការរស់នៅតាមក្រឹត្យវិន័យទាំងនេះ នោះយើងអាចប្រែក្លាយកាន់តែដូចជាទ្រង់ ។
-
យោងតាមអ្វីដែលអ្នកបានរៀននៅក្នុង ម៉ាថាយ ៥តើអ្វីនឹងកើតឡើងចំពោះយើង កាលយើងអភិវឌ្ឍលក្ខណៈដូចជាព្រះគ្រីស្ទទាំងនេះ និងលក្ខណៈផ្សេងទៀត ? ( ទោះបីជាពួកគេអាចនឹងប្រើពាក្យខុសគ្នាក៏ដោយ សិស្សទាំងឡាយគួរស្គាល់ពីគោលការណ៍ខាងក្រោមនេះ ៖ នៅពេលយើងអភិវឌ្ឍលក្ខណៈដូចជាព្រះគ្រីស្ទ យើងឃើញថាសុភមង្គលនឹងកើនឡើង ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
សូមពិចារណាចែកចាយទីបន្ទាល់របស់អ្នកអំពីគោលការណ៍នេះ ។ សូមរំឭកសិស្សអំពី សំណួរទាក់ទងនឹងសុភមង្គល ដែលពួកគេបានសញ្ជឹងគិតនៅដើមមេរៀននេះ ។ សូមអញ្ជើញសិស្សស្វែងរកសុភមង្គលដ៏ធំធេងដោយជ្រើសរើសបទប្រទានពរមួយដែលមាននៅក្នុងក្រឹត្យវិន័យមាសដែលមានរាយក្នុងបញ្ជី រួចដាក់គោលដៅមួយដើម្បីអភិវឌ្ឍលក្ខណៈនោះ ។
ម៉ាថាយ ៥:១៣–១៦
ព្រះយេស៊ូវគ្រីស្ទណែនាំពួកសិស្សរបស់ទ្រង់ឲ្យធ្វើគំរូសុចរិត
ចូរសុំឲ្យសិស្សគិតពីមនុស្សម្នាក់ដែលពួកគេស្គាល់ ដូចជាសមាជិកគ្រួសារ ឬមិត្តម្នាក់ ដែលអាចទទួលពរដោយការខិតទៅជិតព្រះវរបិតាសួគ៌ ។ នៅពេលសិស្សបន្តសិក្សា ម៉ាថាយ ៥សុំឲ្យពួកគេរកមើលគោលការណ៍ដែលអាចដឹកនាំពួកគេ នៅពេលពួកគេព្យាយាមជួយមនុស្សម្នាក់នេះ ។
សូមដាក់បង្ហាញកំប៉ុងអំបិលមួយ ហើយចាក់អំបិលបន្តិចទៅក្នុងចាន ។
-
តើអំបិលមានប្រយោជន៍យ៉ាងណាដែរ ?
សូមអញ្ជើញសិស្សម្នាក់អានឮៗពីសេចក្ដីថ្លែងការណ៍ខាងក្រោមនេះរបស់អែលឌើរ ខាឡូស អ៊ី អេសេ នៃពួកចិតសិបនាក់ ៖ ចូរសុំឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមើលកិច្ចការមួយចំនួនដែលប្រើប្រាស់អំបិល ៖
រូបភាពអែលឌើរ ខាឡូស អ៊ី អេសេ« [ អំបិលល្អ ] … ស្អាត សុទ្ធ គ្មានសារជាតិពុល ហើយមានប្រយោជន៍ ។ នៅក្នុងស្ថានភាព ឬលក្ខខណ្ឌនេះ អំបិលនឹងការពារ ផ្ដល់រសជាតិ ព្យាបាល ហើយធ្វើមុខងារដ៏មានប្រយោជន៍ផ្សេងទៀត » (« Salt of the Earth: Savor of Men and Saviors of Men » Ensign ខែ ឧសភា ឆ្នាំ ១៩៨០ ទំព័រ ៤២ ) ។
សូមអញ្ជើញសិស្សអាន ម៉ាថាយ ៥:១៣ ដោយស្ងៀមស្ងាត់ ហើយរកមើលថាតើព្រះអង្គសង្គ្រោះប្រៀបផ្ទឹមអំបិលទៅនរណា ។
-
តើព្រះអង្គសង្គ្រោះបានប្រៀបប្រដូចអំបិលទៅនរណាដែរ ? ( ពួកសិស្សរបស់ទ្រង់ ) ។
-
តើពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទបង្ហាញលក្ខណៈសម្បត្តិដូចគ្នានឹងអំបិលល្អតាមរបៀបណា ?
-
យោងតាម ខទី ១៣តើមានអ្វីកើតឡើង កាលអំបិលបាត់បង់រស់ជាតិប្រៃ ?
សូមពន្យល់ថា ពាក្យ ជាតិប្រៃ ពុំមែនសំដៅតែលើរសជាតិរបស់អំបិលប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅទៅលើគុណសម្បត្តិដាច់ដោយឡែក ដែលធ្វើឲ្យវាក្លាយទៅជាភ្នាក់ងារព្យាបាល និង ការពារផងដែរ ។
-
តើអ្វីទៅដែលធ្វើឲ្យអំបិលបាត់បង់រសជាតិប្រៃ ? ( អំបិលបាត់បង់ជាតិប្រៃ ពេលវាលាយនឹងសារធាតុផ្សេងទៀត ហើយទៅជាកខ្វក់ ) ។
សូមចាក់សារធាតុផ្សេងទៀត ដូចជាដី ចូលទៅក្នុងចាន ហើយលាយអំបិល និង សារធាតុផ្សេងទៀតបញ្ចូលគ្នា ។
-
តើមានអ្វីកើតឡើងចំពោះប្រយោជន៍របស់អំបិល កាលវាលាយបញ្ចូលគ្នានឹងសារធាតុផ្សេងទៀត ?
-
ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ តើអ្វីទៅដែលអាចធ្វើឲ្យយើងបាត់បង់ជាតិប្រៃរបស់យើង ឬគុណសម្បត្តិដូចជាព្រះគ្រីស្ទ ដែលអនុញ្ញាតឲ្យយើងក្លាយជាទៅពរជ័យមួយសម្រាប់មនុស្សដទៃទៀត ? ( សិស្សអាចនឹងប្រើពាក្យខុសគ្នា ប៉ុន្តែត្រូវប្រាកដថាពួកគេស្គាល់ពីគោលការណ៍ខាងក្រោមនេះ ៖ ការមានភាពកខ្វក់ដោយអំពើបាបនៃលោកិយ អាចរារាំងយើងមិនឲ្យធ្វើជាពរជ័យមួយសម្រាប់មនុស្សដទៃទៀត ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីរក្សាទុក ឬទទួលបានជាតិប្រៃរបស់យើងមកវិញ ?
សូមដាក់បង្ហាញចង្កៀងមួយ ( កុំបញ្ឆេះវា ) ។ សូមអញ្ជើញសិស្សម្នាក់អាន ម៉ាថាយ ៥:១៤-១៦ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលថាតើព្រះអង្គសង្គ្រោះប្រៀបផ្ទឹមពួកសិស្សរបស់ទ្រង់ទៅនឹងចង្កៀងតាមរបៀបណា ។
-
តើពួកសិស្សរបស់ព្រះគ្រីស្ទត្រូវបានស្នើសុំឲ្យធ្វើអ្វីខ្លះជាមួយនឹងពន្លឺរបស់ពួកគេ ?
-
តើឃ្លាដែលចែងថា ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺ មានន័យដូចម្ដេច ? ( សូមមើល នីហ្វៃទី ៣ ១៨:២៤ ) ។
-
តើកិច្ចការល្អៗរបស់យើងនឹងដឹកនាំមនុស្សដទៃទៀតឲ្យធ្វើអ្វីខ្លះ ?
សូមពន្យល់ថា នៅក្នុងចំណោមរឿងផ្សេងទៀតឃ្លា « សរសើរតម្កើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ » ( ខទី ១៦ ) មានន័យថា ការថ្វាយការសរសើរ និង ការគោរពដល់ព្រះតាមរយៈពាក្យសម្ដី ឬទង្វើ ។
-
តើយើងអាចរៀនគោលការណ៍អ្វីខ្លះនៅក្នុង ខទី ១៤–១៦អំពីរបៀបដែលគំរូសុចរិតរបស់យើងអាចជះឥទ្ធិពលដល់មនុស្សដទៃទៀត ? ( សិស្សអាចនឹងប្រើពាក្យផ្សេងគ្នា ប៉ុន្តែសូមប្រាកដថា ពួកគេរកឃើញគោលការណ៍ដូចតទៅនេះ ៖ គំរូសុចរិតរបស់យើងអាចលើកទឹកចិត្តមនុស្សដទៃទៀតឲ្យខិតទៅជិតព្រះវរបិតាសួគ៌ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើធ្លាប់មានមនុស្សម្នាក់បានធ្វើគំរូសុចរិតមួយ ហើយវាបានជួយអ្នកឲ្យខិតទៅជិតនឹងព្រះវរបិតាសួគ៌នៅពេលណាដែរ ?
សូមលើកទឹកចិត្តសិស្សឲ្យសញ្ជឹងគិតពីអ្វី ដែលពួកគេអាចធ្វើដើម្បីមានគំរូមួយដ៏ល្អប្រសើរដល់គ្រួសារ និង មិត្តរបស់ពួកគេ ។
សូមរំឭកឡើងវិញនូវគោលការណ៍ដែលបានរកឃើញ ហើយសរសេរនៅលើក្ដារខៀននៅក្នុងមេរៀននេះ ។ សូមសរសេរពាក្យ ចាប់ផ្ដើម ឈប់ និង បន្ត នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សវាយតម្លៃពីជីវិតរបស់ពួកគេ ហើយជ្រើសរើសយករឿងមួយដែលពួកគេអាចចាប់ផ្ដើមធ្វើ រឿងមួយដែលពួកគេអាចឈប់ធ្វើវា និងរឿងមួយដែលពួកគេអាចបន្តធ្វើដើម្បីអនុវត្តគោលការណ៍ទាំងនេះនៅក្នុងជីវិតរបស់ពួកគេ ។
រូបភាពscripture mastery icon ចំណេះចំណានខគម្ពីរ—ម៉ាថាយ ៥:១៤–១៦
សូមពន្យល់ថា ពេញមួយឆ្នាំសិស្សផ្ដោតលើវគ្គចំណេះចំណានខគម្ពីរទាំង ២៥ រួមបញ្ចូលទាំង ម៉ាថាយ ៥:១៤–១៦ ។ វគ្គទាំងនេះនឹងជួយពួកគេឲ្យយល់ ហើយពន្យល់ពីគោលលទ្ធិគ្រឹះទាំងឡាយនៃដំណឹងល្អ ។ សេចក្ដីយោងនៃចំណេះចំណានខគម្ពីរទាំង ២៥ មាននៅលើផ្នែកខ្នងនៃប្រដាប់សៀតសៀវភៅនៃថ្នាក់សិក្ខាសាលាសម្រាប់ព្រះគម្ពីរសញ្ញាថ្មី ។ សូមពន្យល់ថា « វគ្គចំណេះចំណានខគម្ពីរ រួមបញ្ចូលទាំងការរកឃើញ ការយល់ដឹង ការអនុវត្ត និងការទន្ទេញវាឲ្យចាំ ។
ដើម្បីជួយសិស្សឲ្យទន្ទេញចាំវគ្គនេះ សុំឲ្យពួកគេសូត្រវាពីរបីដងនៅក្នុងចិត្តពួកគេ រួចសូត្រឮៗឲ្យមិត្តរួមថ្នាក់ម្នាក់ស្ដាប់ ។ អ្នកគួរឲ្យសិស្សទាំងអស់សូត្រវគ្គនេះឮៗ នៅពេលចាប់ផ្ដើម ឬបញ្ចប់ថ្នាក់ម្ដងៗនៅសប្ដាហ៍ក្រោយ ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
ម៉ាថាយ ៥:១-១២ ។ «ក្រឹត្យវិន័យមាស»
សម្រាប់ការសិក្សាបន្ថែមទៀតស្ដីពីបទប្រទានពរ អ្នកគួរមើលអត្ថបទមួយរបស់អែលឌើរ រ៉ូប៊ឺត អ៊ី វ៉េលស៍ នៃពួកចិតសិបនាក់ដែលមានចំណងជើងថា « The Beatitudes: Pattern for Coming unto Christ » ( Ensign ខែធ្នូ ឆ្នាំ១៩៨៧ ទំព័រ ៨–១១ ) ។
ម៉ាថាយ ៥:១-១២ ។ « មានពរ »
ទាក់ទងនឹងការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង ម៉ាថាយ ៥:១-១២ប្រធាន ហារ៉ូល ប៊ី លី បានបង្រៀន ៖
« ការប្រកាសទាំងនេះរបស់លោកចៅហ្វាយ ត្រូវបានគេស្គាល់នៅក្នុងអក្សរសាស្ត្រនៃពួកគ្រីស្ទានថាជាបទប្រទានពរ ហើយត្រូវបានពួកអ្នកបកប្រែព្រះគម្ពីរប៊ីបហៅថា ការរៀបចំខ្លួនដ៏ចាំបាច់សម្រាប់ការចូលទៅក្នុងនគរស្ថានសួគ៌ ។ សម្រាប់គោលបំណងនៃការពិភាក្សានេះ ខ្ញុំសូមលើកឡើងពីរឿងទាំងនេះថាជាអ្វីមួយដែលលើសពីអ្វីដែលវាត្រូវបានបញ្ជាក់ប្រាប់ដល់អ្នក និងខ្ញុំទៅទៀត ។ ពិតណាស់ វាតំណាងឲ្យការតាក់តែងសម្រាប់ជីវិតមួយដ៏ល្អឥតខ្ចោះ » ( [ ឆ្នាំ១៩៧៣ ] ទំព័រ ៥៦–៥៧ ) ។