បណ្ណាល័យ
មេរៀន​ទី ៧២ ៖ យ៉ូហាន ១២


មេរៀន​ទី ៧២

យ៉ូហាន ១២

សេចក្ដីផ្ដើម

ម៉ារា​មក​ពី​ភូមិ​បេថានី ជា​បងស្រី​របស់​ម៉ាថា និង ឡាសារ​បាន​លាបប្រេងលើ​ព្រះបាទា​របស់​ព្រះយេស៊ូវ ដែល​ជា​និមិត្ត​សញ្ញា​នៃ​ការបញ្ចុះ​សព​របស់​ទ្រង់​ដែល​នឹង​ខិត​ចូល​មក​ដល់ ។ នៅថ្ងែ​ស្អែក​ឡើង​ព្រះយេស៊ូវ​បាន​យាង​ចូល​ទៅក្នុង​ទីក្រុង​យេរូសាឡិម​ដោយ​ជោគ​ជ័យ ហើយ​បាន​ព្យាករ​ពី​ការសុគត​របស់​ទ្រង់ ។ ថ្វីបើ​ព្រះយេស៊ូវ​បាន​ធ្វើ​អព្ភូតហេតុ​ជាច្រើន​ក្ដី ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន​នៅតែ​ពុំ​ជឿ​លើ​ទ្រង់ ។ ទ្រង់​បាន​បង្រៀន​ពី​លទ្ធផល​នៃ​ការជឿ និង​ពុំ​ជឿ​លើ​ទ្រង់ ។

យោបល់​សម្រាប់​ការបង្រៀន

យ៉ូហាន ១២:១–១៩

ម៉ារា​បាន​លាបប្រេងលើ​ព្រះបាទា​របស់​ព្រះយេស៊ូវ ហើយ​ព្រះយេស៊ូវ​ធ្វើ​ការយាង​ចូល​ទៅក្នុង​ក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ ។

សូម​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​គូរ​រូប​គំនូរ​មួយ ​ស្ដីពី​អព្ភូតហេតុ​មួយ​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​កត់​ត្រា​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​នៅ​លើ​ក្ដារខៀន ។ បន្ទាប់​ពី​សិស្ស​ម្នាក់ៗ​បញ្ចប់​ការ​គូរ សូម​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ទស្សន៍ទាយ​អព្ភូតហេតុ​ដែល​បាន​គូរបង្ហាញ​នោះ ។ ចូរ​សុំ​ឲ្យ​សិស្ស​ដែល​គូរ​គំនូរ​នោះ ​ពន្យល់​ពី​ហេតុផល​ដែល​គាត់​ជ្រើស​គូរ​អព្ភូតហេតុ​នេះ ។

ចូរ​សុំ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ថា តើ​ការ​បាន​ឃើញ​អព្ភូតហេតុ​មួយ​បែប​នេះ​អាច​ជះឥទ្ធិពល​ដល់​ជំនឿ​របស់​ពួកគេ​លើ​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ណា​ដែរ ។ នៅពេល​ពួកគេ​សិក្សា យ៉ូហាន ១២សូម​អញ្ជើញ​ពួកគេ​ឲ្យ​រក​មើល​របៀប​ផ្សេងៗ​គ្នា​ ដែល​មនុស្ស​បាន​ឆ្លើយតប​ចំពោះ​អព្ភូតហេតុរបស់​ព្រះអង្គ​សង្គ្រោះ ព្រមទាំង​រកមើល​សេចក្តីពិត​ ដែល​អាច​ជួយ​យើង​ឲ្យ​យល់​ពីការឆ្លើយតប​ទាំង​នេះ ។

សូម​សង្ខេប យ៉ូហាន ១២:១–៩ ដោយ​ពន្យល់​ថា ប្រាំមួយ​ថ្ងៃ​បន្ទាប់​ពី​បុណ្យ​រំលង នោះ​ព្រះយេស៊ូវ​បាន​សោយ​អាហារ​ពេលយប់​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន​នៅភូមិ បេថានី ។ ម៉ារា​ជា​បងស្រី​របស់​ម៉ាថា និង ឡាសារ​បាន​លាបប្រេងលើ​ព្រះ​បាទា​​របស់​ព្រះយេស៊ូវ​ជាមួយ​នឹង​ប្រេង​ទេព្វិរូ​ដ៏​មាន​តម្លៃ ។ មនុស្ស​ជាច្រើន​បាន​ឮ​ថា​ព្រះយេស៊ូវ​គង់​នៅ​ភូមិ បេថានី ហើយ​បាន​មក​ជួប​ទ្រង់ និង ឡាសារ ដែល​ព្រះយេស៊ូវ​បាន​ប្រោស​ឲ្យ​គាត់​រស់​ពី​ស្លាប់​កាល​ពីពេល​មុន​នោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១២:១០-១១​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើលអ្វី​ដែល​ពួកសង្ឃរាជ​ចង់​ធ្វើ​ដល់​ឡាសារ ។ អ្នក​គួរ​ចង្អុល​បង្ហាញ​ថា ការ​ប្រោស​ឡាសារ​ឲ្យ​រស់​វិញ​គឺជា​ភស្ដុតាង​ដែល​មិន​អាច​ប្រកែក​បាន​ថា ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះចេស្ដា​លើ​សេចក្ដី​ស្លាប់ ។

  • តើ​ពួក​សង្ឃរាជចង់​ធ្វើ​អ្វី​ដល់​ឡាសារ ? ហេតុអ្វី ?

  • តើ​ខគម្ពីរ​ទាំងនេះ​ជួយ​យើង​ឲ្យ​យល់​ពី​អំពើទុច្ចរិតរបស់​ពួក​សង្ឃរាជ និង​ពួក​ផារិស៊ី​បាន​ដោយ​របៀប​ណា ? ( អ្នក​គួរ​រំឭក​សិស្ស​ថា ពួក​អ្នកដឹកនាំ​សាសន៍​យូដា​ក៏​ចង់​ធ្វើ​គុត​ព្រះអង្គ​សង្គ្រោះ​ដែរ [ សូមមើល យ៉ូហាន ១១:៤៧–៤៨, ៥៣ ] ) ។

សូម​សង្ខេប យ៉ូហាន ១២:១២–១៦ ដោយ​ពន្យល់​ថា នៅ​ថ្ងៃ​បន្ទាប់​ពី​ម៉ារា​បាន​លាប​ប្រេង​លើ​ព្រះបាទា​របស់​ព្រះយេស៊ូវ នោះ​ទ្រង់​បាន​យាង​ចូល​ក្នុង​ក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ ។ ( ព័ត៌មាន​លម្អិត​ដែល​សំខាន់​បំផុត​ស្ដីពី​ការ​យាង​ចូល​ដោយ​ជោគជ័យ​ត្រូវបាន​បង្រៀន​នៅ​ក្នុង ម៉ាថាយ ២១:១–១១ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១២:១៧-១៩​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ​រកមើល​អ្វី​ដែល​មនុស្ស​បាន​ឮ​ពី​ព្រះយេស៊ូវ​បាន​ប្រោស​ឲ្យ​ឡាសារ​រស់​ពី​ស្លាប់​ឡើង​វិញ អំឡុង​ពេល​ការយាង​ចូលមក​ដោយ​ជោគជ័យ ក្នុង​ក្រុង​យេរូសាឡិម​​នោះ ។

  • តើ​មនុស្ស​ទាំង​នេះ​បាន​ធ្វើ​អ្វីខ្លះ​ កាល​ព្រះអង្គ​សង្គ្រោះ​បាន​យាងចូល​មកដោយ​ជោគ​ជ័យ​ទៅ​ក្នុង​ក្រុង​យេរូសាឡិម ?

  • យោងតាម ខ​ទី ១៩ តើ​ពួក​ផារិស៊ី​បាន​ឆ្លើយ​តប ចំពោះ​អ្វី​ដែល​កំពុង​កើតឡើង​យ៉ាង​ដូចម្ដេច ?

យ៉ូហាន ១២:២០-៣៦

ព្រះយេស៊ូវ​បាន​មានន​បន្ទូល​ប្រាប់​ទុក​ជា​មុន​ពី​ការសុគត​របស់​ទ្រង់

សូម​សង្ខេប យ៉ូហាន ១២:២០–២២ ដោយ​ពន្យល់​ថា « សាសន៍​​ក្រេក » ( ខទី ២០)—អាច​ជា​ពូក​អ្នក​ប្រែ​ចិត្ត​ជឿ​ដល់​សាសនា​យូដា—បាន​មក​ទីក្រុង​យេរូសាឡិម​ដើម្បី​ប្រតិបត្តិ​តាម​បុណ្យ​រំលង ហើយបាន​ស្នើសុំ​ជួប​ជាមួយ​ព្រះយេស៊ូវ ។ នៅពេល​ព្រះយេស៊ូវ​បាន​ជ្រាប​ដឹង​ពី​សំណើ​របស់​ពួកគេ នោះ​ទ្រង់​បាន​បង្រៀន​អំពី​ការរងទុក្ខ ការសុគត និង ការរស់ឡើងវិញ​របស់​ទ្រង់​ដែល​នឹងកើតឡើង ។ សូម​អញ្ជើញ​សិស្ស​អាន យ៉ូហាន ១២:២៧-៣៣ដោយ​ស្ងៀម​ស្ងាត់​រកមើល​អ្វី ដែល​ព្រះយេស៊ូវ​បាន​បង្រៀន​អំពី​ដង្វាយធួន​របស់​ទ្រង់ ។ អ្នកគួរតែ​អញ្ជើញ​​​សិស្ស​ឲ្យ​គូស​ចំណាំ​អ្វី ដែល​ពួកគេ​បាន​រកឃើញ ។

  • យោង​តាម ខ​ទី ២៧តើ​ព្រះយេស៊ូវ​ព្រម​ធ្វើ​អ្វីខ្លះ ទោះបីទ្រង់ « មាន​ចិត្ត​តប់​ប្រមល់ » ក្ដី ? ( ទោះ​បី​ទ្រង់​ជ្រាប​ពី​ទម្ងន់​នៃការ​រងទុក្ខ​ដ៏ធំ​របស់​ទ្រង់​ក្ដី ​ក៏​ព្រះយេស៊ូវ​បាន​សម្រេច​ព្រះទ័យ​បន្ត​ស៊ូទ្រាំទៅ​មុខ ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ព្រះរាជ​បំណង​របស់​ទ្រង់ដែរ ) ។

  • យោងតាមខ​ទី ២៨តើ​ព្រះយេស៊ូវបាន​អធិស្ឋាន​ទូល​សូម​អ្វីខ្លះ ? តើ​ព្រះវរបិតា​សួគ៌​បាន​ឆ្លើយ​តប​បែបណា​ដែរ ? ( សូម​ពន្យល់​ថា « យើង … ក៏​នឹង​ដំកើង​ឡើង​ទៀត​ដែរ »​ ឆ្លុះបញ្ចាំង​ពី​ការ​ទុក​ព្រះទ័យ​ទាំង​ស្រុង​របស់​ព្រះវរ​បិតា​សួគ៌​​លើ​ព្រះរាជបុត្រា​ទ្រង់​ថា ទ្រង់​នឹង​បំពេញ​ដង្វាយធួន​នោះ ) ។

  • តើ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ ដែល​បាន​កត់ត្រា​នៅ​ក្នុង ខ​ទី ៣២​ ទាក់ទង​នឹង​ដង្វាយ​ធួន​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់ថា បន្ទាប់​ពី​ស្ដាប់​ឮ​ការ​បង្រៀន​របស់​ព្រះយេស៊ូវ ហ្វូង​មនុស្ស​បាន​ពោល​ថា ពួកគេ​បាន​រៀន​ពី​ព្រះគម្ពីរថា ​ព្រះមែស៊ី​នឹងមិនសុគត​ទេ ហើយ​ពួកគេ​បាន​ទូល​សួរ​ថាតើ « កូន​មនុស្ស »​ ដែល​នឹង ​« ត្រូវ​លើក​ឡើង » ​ជា​នរណា ( យ៉ូហាន ១២:៣៤ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១២:៣៥-៣៦​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពី​របៀប​ដែល​ព្រះយេស៊ូវ​បាន​ឆ្លើយ​នឹង​សំណួរ​របស់​ពួកគេ ។

  • តើ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អ្វីខ្លះ​ ក្នុងការឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ប្រជាជន ? ( ព្រះអង្គសង្គ្រោះ​បាន​មាន​បន្ទូល​ប្រាប់​ថា ទ្រង់​គឺជា « ពន្លឺ » ) ។

យ៉ូហាន ១២:៣៧-៥០

ព្រះយេស៊ូវ​បង្រៀន​ពី​លទ្ធផល​នៃ​ការជឿ និង​ការ​ពុំ​ជឿ​លើ​ទ្រង់

សូម​ទាញ​ចំណាប់​អារម្មណ៍​របស់​សិស្ស​ទៅ​លើ​គំនូរ​នៅ​លើ​ក្ដារខៀន ​ស្ដីពី​អព្ភូតហេតុ​មួយ​ចំនួន​របស់​ព្រះយេស៊ូវ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១២:១១ ហើយ​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន យ៉ូហាន ១២:៣៧ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល ​របៀប​ខុសៗគ្នា​ដែល​ប្រជាជន​បានឆ្លើយ​តប​ទៅនឹង​អព្ភូតហេតុ​ ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ឡើង ។

  • តើ​ប្រជាជន បាន​ឆ្លើយ​តប​នឹង​អព្ភូតហេតុ​របស់​ព្រះយេស៊ូវ​យ៉ាងដូចម្ដេច ?

  • តើ​យើង​អាច​រៀន​សេចក្ដីពិត​អ្វីខ្លះ​ ចេញ​ពី​ប្រតិកម្ម​ផ្សេងៗ​គ្នា​ទាំង​នេះ​​ស្ដីពី​ទំនាក់​ទំនង​រវាង​អព្ភូតហេតុ និង​ការ​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ខុសៗ​គ្នា ប៉ុន្តែ​ចូរ​ប្រាកដ​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ថា អព្ភូតហេតុ​តែ​ម្យ៉ាងពុំ​បាន​ធ្វើ​ឲ្យ​យើង​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ឡើយ ) ។

  • ទោះបី​ជា​អព្ភូតហេតុ​តែ​មួយ​មុខ​គត់​នោះ​ ពុំបណ្តាល​ឲ្យ​យើង​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ក្តី តើ​វា​អាច​ជះឥទ្ធិពល​ដល់​សេចក្តី​ជំនឿ​របស់​យើងទៅលើ​ទ្រង់​បាន​យ៉ាង​ដូចម្ដេច ?

  • ហេតុអ្វី​អ្នក​គិត​ថា មនុស្ស​មួយចំនួន​ជឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​បន្ទាប់​ពី​បាន​ឃើញ ឬ​រៀន​ពី​អព្ភូតហេតុ​របស់​ទ្រង់ ខណៈដែលមនុស្ស​ដទៃទៀត​ពុំ​បាន​ជឿ​ទៅវិញ ?

សូម​សង្ខេប យ៉ូហាន ១២:៣៨–៤១ ដោយ​ពន្យល់ថា ធាតុ​ពិត​ដែល​មនុស្ស​មួយ​ចំនួន​បាន​ជ្រើសរើស​ជឿ​លើ​ព្រះយេស៊ូវ​នោះ​ វា​បាន​បំពេញ​ការ​ព្យាករ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ព្យាការី​អេសាយ ( សូម​មើល អេសាយ ៦:៩–១០, ៥៣:១–៣ ) ។ ទោះបីជា​មាន​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ​ក្តី ក៏មនុស្ស​មួយ​ចំនួន​ជ្រើស​រើសយក​ការបិទ​ភ្នែក​ខ្លួន​ឲ្យ​ខ្វាក់ ហើយ​ធ្វើ​​ចិត្ត​របស់​ខ្លួនឲ្យ​រឹង​រូស​​ប្រឆាំង​នឹង​ទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១២:៤២-៤៣​ឲ្យ​ឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើល​មូលហេតុ​ដែល​ពួក​អ្នក​ដឹកនាំ​សាសន៍​​យូដា​មួយ​ចំនួន ​ដែល​បាន​ជឿ​លើ​ព្រះយេស៊ូវ ប៉ុន្តែ​ពុំ​បាន « សារភាព » ( ខ​ទី ៤២ ) ឬពុំ​បាន​ទទួល​ស្គាល់​ជំនឿ​របស់​ពួកគេ​ដោយ​បើក​ចំហឡើយ ។

  • ហេតុអ្វី​មេដឹកនាំ​ធំៗ​មួយ​ចំនួន​ពុំ​បាន​ទទួល​ស្គាល់ ​ដោយ​បើក​ចំហ​ពី​ជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ ?

  • តើ​ការ​ចូល​ចិត្ត​នឹង « សេចក្តី​សរសើរ​របស់​មនុស្ស ជា​ជាង​សេចក្តី​សរសើរ​របស់​ព្រះ​វិញ »​ មាន​ន័យ​ដូចម្ដេច ? ( ខទី ៤៣ ) ។

  • តើ​គោលការណ៍​អ្វី​ខ្លះ ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ ? ( ​សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​គោលការណ៍​មួយ​ដែល​ស្រដៀង​គ្នា​នឹង​គោលការណ៍​ខាង​ក្រោម ៖ ការខ្វល់ខ្វាយ​កាន់តែ​ច្រើន​ពី​ការបំពេញ​ចិត្ត​របស់​មនុស្ស​ដទៃ ជាជាងការ​បំពេញ​ព្រះទ័យ​ដល់​ព្រះ អាច​រារាំង​យើង​ពី​ការទទួល​ស្គាល់​ដោយ​ឥត​លាក់​លាមពី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹង​ល្អ​របស់​ទ្រង់ ) ។

ដើម្បីជួយសិស្សឲ្យយល់ពីគោលការណ៍នេះ សូមសួរ ៖

  • តើ​គំរូ​មួយ​ចំនួន​នៃ​គោលការណ៍​នេះ​ នៅក្នុង​ជំនាន់​របស់​យើង​មាន​អ្វីខ្លះ ?

  • តើ​របៀប​សមរម្យ​មួយ​ចំនួន​ ដើម្បី​បង្ហាញ​ថា​យើង​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់​មាន​អ្វីខ្លះ ?

  • តើ​លទ្ធផល​វិជ្ជមាន​អ្វី​ខ្លះ ដែល​អាច​កើត​មាន​ឡើង​ពី​ការបង្ហាញ​ថា​យើង​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់ ?

ដើម្បី​រៀបចំ​សិស្ស​ឲ្យ​រកឃើញ​គោលការណ៍​មួយ ​ដែល​បាន​បង្រៀន​នៅ​ក្នុង យ៉ូហាន ១២:៤៤–៤៦ចូរ​សុំ​ឲ្យ​ពួកគេ​គិត​ពី​គ្រា​មួយ ​ដែល​ពួកគេ​ពុំ​បាន​មើល​ឃើញ ដោយសារ​សេចក្ដី​ងងឹត ( ឧទាហរណ៍ គ្រា​មួយ​ដែល​ពួកគេ​ស្ថិត​នៅ​ក្នុង​បន្ទប់​ងងឹត​មួយ ឬ​នៅ​ខាង​ក្រៅ​នា​ពេល​យប់ ) ។ សូម​អញ្ជើញ​សិស្ស​ពី​បី​នាក់​ឲ្យ​ពិពណ៌នា​ពី​បទពិសោធន៍​របស់​ពួកគេ ដោយ​ដាក់​បញ្ចូល​ពី​អារម្មណ៍​របស់​ពួកគេ ថាតើ​ពួកគេ​ស្ថិត​នៅ​ក្នុងសភាព​គ្រោះថ្នាក់​ដែល​អាច​អាច​កើត​មានដោយប្រកា​រណា​មួយ​ដែរ​ទេ ហើយ​ការ​មាន​ពន្លឺ​នឹង​ជួយ​ពួកគេ​បាន​ដោយ​របៀប​ណា ។

ប្រសិន​បើ​សមហេតុផល ចូរ​បិទ​ភ្លើង​នៅ​ក្នុង​បន្ទប់ ប៉ុន្តែ​ផ្ដល់​ពន្លឺ​ខ្លះៗ ។ ចូរ​ចង្អុល​បង្ហាញ​ថា ភាពងងឹត​អាច​ជួយ​យើង​ឲ្យ​យល់​ពី​សភាព​នៃ​សេចក្ដី​ងងឹត​ខាង​វិញ្ញាណ ។

  • តើ​ការនៅក្នុង​ស្ថានភាព​ងងឹត​នៃ​រូបកា​ស្រដៀង​គ្នា​ទៅ​នឹងស ភាពងងឹត​ខាង​វិញ្ញាណ​យ៉ាង​ដូចម្តេច ?

  • តើ​គ្រោះថ្នាក់​អ្វីខ្លះ​អាច​កើត​ឡើង​មក​ពី​ការរស់ នៅ​ក្នុង​ភាព​ងងឹត​ខាង​វិញ្ញាណ​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន យ៉ូហាន ១២:៤៤-៤៦ ឲ្យឮៗ ។ ចូរ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​រកមើល​របៀប ​ដែល​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ទទួល​ពរ ។

  • យោងតាម យ៉ូហាន ១២:៤៦តើ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ​បាន​ទទួល​ពរ​ដោយ​របៀប​ណា ? ( បន្ទាប់​ពី​សិស្ស​បាន​ឆ្លើយ ចូរ​បើក​ភ្លើង​ក្នុង​បន្ទប់​វិញ​ ប្រសិន​បើ​អ្នក​បាន​បិទ​វា ។ សូម​សរសេរ​គោលការណ៍​ខាង​ក្រោម​នេះ​នៅ​លើ​ក្ដារ​ខៀន​ដោយ​ប្រើ​ពាក្យ​របស់​សិស្ស ៖ ប្រសិន​បើ​យើង​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ យើងនឹង​​មិន​ត្រូវ​រស់នៅ​ក្នុងភាពងងឹត​ខាង​វិញ្ញាណ​ឡើយ ) ។

  • តើ​ព្រះយេស៊ូវ​គ្រីស្ទជា​ពន្លឺ​​បាន​យ៉ាង​ដូចម្ដច ? តើ​ការ​ជឿ​លើ​ទ្រង់ ​ដក​យក​ភាពងងឹត​ខាង​វិញ្ញាណ​ចេញ​ពី​ជីវិត​របស់​មនុស្ស​ម្នាក់​បាន​យ៉ាង​ដូចម្ដេច ? ( សូមមើល​ផង​ដែរ គ. និង ស. ៥០:២៣-២៥, ៩៣:៣៦-៣៩) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បណ្ដេញ​សេចក្ដី​ងងឹត​ខាង​វិញ្ញាណ​ដោយ​ប្រទាន​នូវ​ពន្លឺ ( ឬ​ទិសដៅ និង​ភាព​ច្បាស់​លាស់ ) នៅ​ក្នុង​ជីវិត​របស់​យើង សូម​បំបែក​សិស្ស​ជា​ក្រុមដោយ​មាន​មនុស្ស​ពីរ ឬ​បី​នាក់ ។ សូម​ចែក ឯកសារ​ខាង​ក្រោម​នេះ​ដល់​ក្រុម​នីមួយ ៖

រូបភាព
handout, Jesus Christ Dispels Spiritual Darkness

ព្រះយេស៊ូវគ្រីស្ទ​បណ្ដេញភាពងងឹត​ដោយ​ការ​ប្រទាន​ពន្លឺ

សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​គ្រូ​ថ្នាក់​សិក្ខាសាលា—មេរៀន​ទី ៧២

ចំពោះ​ប្រធាន​បទនីមួយៗ​ដូច​មាន​ខាង​ក្រោម​នេះ សូម​ពិភាក្សា​សំណួរ​ដូច​ត​ទៅ ៖

  • តើ​មនុស្ស​ដែល​មាន​ភាព​ងងឹត​ខាង​វិញ្ញាណ​ អាច​ជឿ​លើ​ប្រធាន​បទ​នេះ​ឬ​ទេ ?

  • តើ​ពន្លឺអ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ និង ដំណឹង​ល្អ​របស់​ទ្រង់​បាន​ប្រទាន​ឲ្យ​អំពី​ប្រធាន​បទ​នេះ ?

ប្រធាន​បទ ៖

  • គោលបំណង​នៃ​រូបកាយ​របស់​យើង

  • ការកម្សាន្ត និង ប្រព័ន្ធផ្សព្វផ្សាយ

  • ការ​ទទួល​បាន​ភាព​សុខសាន្ត និង​សុភមង្គល

  • អាពាហ៍ពិពាហ៍ និង គ្រួសារ

  • ជីវិតក្រោយការស្លាប់

សូម​ឲ្យ​សិស្ស​ពិភាក្សា​គ្នា​ពី​ប្រធាន​បទ​មួយ​ ដែល​មាន​នៅ​លើ​ក្ដារខៀន​ដោយ​ប្រើ​សំណួរ​ដែល​ភ្ជាប់​មក​ជាមួយ ។ បន្ទាប់​មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​ពីរ​បី​នាទី​ពិភាក្សាពី​ប្រធានបទ​ដែល​នៅ​សេស​សល់​ដោយ​ប្រើ​សំណួរ​ទាំងនេះ ។ ( អ្នក​គួរ​ដាក់​ជំនួស​ប្រធានបទ​មួយ​ចំនួន​ ក្នុង​ចំណោម​ប្រធាន​បទ​ទាំង​នេះ​ជាមួយ​នឹង​ប្រធាន​បទ​មួយ​ដែល​ទាក់ទង​នឹង​សិស្ស​របស់​អ្នក ) ។

បន្ទាប់ពី​ឲ្យ​ពេល​គ្រប់គ្រាន់ហើយ សូម​អញ្ជើញ​សិស្ស​ម្នាក់​ពី​ក្រុម​នីមួយៗ​ឲ្យ​ជ្រើស​យក​ប្រធានបទ​​មួយ​នៅ​ក្នុង​ឯកសារ​នោះ ហើយ​ប្រាប់​ពី​ការ​ពិភាក្សា​ជា​ក្រុម​ស្ដីពី​ប្រធាន​បទ​នេះ ។ បន្ទាប់មក សូម​សួរ​សិស្ស ៖

  • តើ​គោលការណ៍​ដែល​យើង​រក​ឃើញ​នៅក្នុង ខ​ទី ៤៦ អាច​ជួយ​យើង​ឲ្យយល់​ពី​មូលហេតុ​​ ដែល​យើង​អាច​ឃើញ​ថា​ប្រធាន​បទ​ជាក់លាក់ និង បញ្ហា​នានា​មាន​ផ្សេង​គ្នា​ជាង​ចំពោះ​មនុស្ស​ដទៃ​បាន​ដោយ​របៀប​ណា ?

  • តើ​ពន្លឺ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់បាន​ប្រទាន​មក​បាន​ជួយ​អ្នក​នៅ​ក្នុង​ស្ថានភាព​ណា​ខ្លះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដី​ថ្លែង​ខាង​ក្រោម​នេះ​ដោយ​អែលឌើរ ហ្គែរីឌ ដ័បុលយូ ហ្កង នៃ​ពួក​ចិតសិប​នាក់ បាន​ថ្លែង​ទីបន្ទាល់​ពី​ពរជ័យ​ដែល​កើត​មាន​ឡើង​តាមរយៈ​ការជ្រើស​រើស​ជឿ និង ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ៖

រូបភាព
អែលឌើរ ហ្គែរីឌ ដបុលយូ ហ្គង

« ជំនឿ​គឺ​ជា​ជម្រើស​មួយ [ សូមមើល ម៉ូសាយ ៤:៩] ។ …

« នៅពេល​យើង​ជ្រើស​ដើម្បី​ជឿ នោះ​យើង​យល់ ហើយ​ឃើញ​កិច្ចការ​នានា​ក្នុង​របៀប​ជា​ច្រើន ។ នៅពេល​យើង​ឃើញ និង រស់​នៅ​តាម​របៀប​នោះ យើង​នឹង​រីករាយ ហើយ​មាន​អំណរ​ នៅក្នុង​របៀប​មួយ​ដែល​មាន​តែ​ដំណឹង​ល្អ​តែ​ប៉ុណ្ណោះ​ ដែល​អាច​ធ្វើ​ឲ្យ​វា​កើត​មាន​ឡើង » (« Choose Goodness and Joy » ខែ សីហា ឆ្នាំ ២០១១ ទំព័រ ៤៤ ) ។

សូម​សង្ខេប យ៉ូហាន ១២:៤៧–៥០ដោយ​ពន្យល់​ថា ព្រះ​យេស៊ូវ​​បាន​បង្រៀន​អស់​អ្នក​ ដែល​ពុំ​ជឿ​លើ​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​បដិសេធ​ទ្រង់​នឹង​ត្រូវបាន​ជំនុំជម្រះ ដោយ​ព្រះបន្ទូល​ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល ដែល​ជា​ព្រះបន្ទូល​ដែល​ព្រះវរបិតា​សួគ៌​បាន​ប្រទាន​ឲ្យ​ទ្រង់ ។

ចូរ​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ពរជ័យ ​ដែល​អ្នក​បាន​ទទួល ដោយសារ​ការ​ជ្រើសរើស​ជឿ​​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរនៅ​ក្នុង​សៀវភៅ​កំណត់ចំណាំ​ក្នុង​ថ្នាក់ ឬ​សៀវភៅ​កំណត់ត្រា​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ អំពី​របៀប​ដែល​ពួកគេ​នឹង​អនុវត្ត​គោលការណ៍​មួយ​ដែល​ពួកគេ​បាន​រៀន ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ជ្រើសរើស​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

សេចក្តី​ពន្យល់ និង ព័ត៌មាន​សាច់រឿង

យ៉ូហាន ១២:១១, ៣៧ ។ របៀប​ដែល​អព្ភូតហេតុ​អាច​ជះ​ឥទ្ធិពល​លើ​សេចក្តីជំនឿយើងលើ​ព្រះយេស៊ូវ​គ្រីស្ទ

ប្រធាន ព្រិកហាំ យ៉ង់ បាន​បង្រៀន​ពី​របៀប​ដែល​អព្ភូតហេតុ​អាច​ជះ​ឥទ្ធិពល​លើសេចក្តីជំនឿយើងលើព្រះយេស៊ូវគ្រីស្ទ ៖

« អព្ភូតហេតុ ឬ​ការ​បើក​សម្ដែង​ដ៏​អស្ចារ្យ​ទាំងនេះ​ពី​ព្រះចេស្ដា​នៃ​ព្រះ ពុំ​មែន​សម្រាប់​​អ្នក​ឥត​ជំនឿ​នេះ​ទេ ប៉ុន្តែ​វា​គប្បីលួងលោម​ចិត្ត​ដល់​ពួក​បរិសុទ្ធ ហើយ​​ពង្រឹង ព្រមទាំង​បញ្ជាក់​សេចក្ដីជំនឿ​របស់​ជន​ដែល​ស្រឡាញ់ ខ្លាច ហើយ​បម្រើ​ដល់​ព្រះ ហើយ​ពុំ​មែន​ពួក​មនុស្ស​ខាង​ក្រៅ​នោះ​ទេ »(  [ ឆ្នាំ​ ១៩៩៧ ] ទំព័រ ២៥៤ ) ។

យ៉ូហាន ១២:២៧-៣៤ ។ « ដោយ​ហេតុនេះ​ឯង​ បាន​ជា​ទូល​បង្គំ​មក​ដល់​ពេល​នេះ »

អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​អំពី​របៀប​ ដែល​ព្រះបន្ទូល​នៃ​ព្រះអង្គ​សង្គ្រោះ​បាន​កត់​ទុក​នៅ​ក្នុង យ៉ូហាន ១២:២៧ ឆ្លុះ​បញ្ចាំង​ពី​ការ​ស្ម័គ្រ​ព្រះទ័យ​របស់​ទ្រង់ កាល​ទ្រង់​ចាប់ផ្ដើម​ធ្វើ​ដង្វាយធួន ៖

« កាល​បន្ទុក​ដ៏​ធំ​ពន់​ពេក​បាន​ចាប់ផ្ដើម​ផ្ទុកមក​លើ​ព្រះគ្រីស្ទ វា​បាន​បញ្ជាក់​ពី​​ការ​យល់ដឹង​​​ទ្រាំទ្រ​ដ៏​យូរ និងមនសិការយ៉ាង​ច្បាស់​របស់​ទ្រង់​ចំពោះ​អ្វី​ដែល​ទ្រង់​ត្រូវ​ធ្វើ​នៅ​ពេល​នេះ ។ ការពុះពារ​របស់​ទ្រង់​បាន​ចាប់ផ្ដើម ហើយ​​ព្រះយេស៊ូវ​បាន​ប្រកាសថា ៖ ‹ ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់ប្រមល់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្តេច ? ឱ​ព្រះវរបិតា​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំឲ្យ​រួច​ពី​ពេល​នេះ​ផង › ។ បន្ទាប់​មក មិនថា​នៅ​ក្នុង​ការ​មាន​បន្ទូល​ដោយស្ងាត់តែឯង​ខាង​វិញ្ញាណ ឬ​ដោយការ​បង្គាប់​​ដល់​អ្នក ​ដែល​នៅ​ក្បែរ​​ទ្រង់​ ទ្រង់​បាន​ជ្រាប​ថា ‹ ដោយ​ហេតុនេះ​ឯង​បាន​ជា​ទូល​បង្គំ​មក​ដល់​ពេល​នេះ › ។ (យ៉ូហាន ១២:២៧) » ។ ( « Willing to Submit »Ensign ខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ៧២ ) ។

យ៉ូហាន ១២:៤៦ ។ ការ​ទទួល​បាន​ការ​ការពារ​ដោយ​ពន្លឺ​ ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ឲ្យ

អែលឌើរ រ៉ូបឺត ឌី ហែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីការ​ការពារ​ ដែល​មាន​តាមរយៈ​ពន្លឺ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ឲ្យ ៖

« យើង​ចូល​ប្រយុទ្ធ​នៅ​ក្នុង​ចម្បាំង​មួយ​រវាង​កង​កម្លាំង​នៃ​ពន្លឺ និង​សេចក្ដី​ងងឹត ។ …

« ព្រះអម្ចាស់​គឺជា​ពន្លឺ​របស់​យើង ហើយ​ជា​សេចក្ដី​សង្គ្រោះ​របស់​យើង ( សូមមើល ទំនុកដំកើង ២៧:១ ) ។ ដូចជា​ភ្លើង​ដ៏​ពិសិដ្ឋ​ដែល​ឆេះ​ព័ទ្ធ​ជុំវិញ​កុមារ​នៅ​ក្នុង​នីហ្វៃ​ទី ៣​ ដែរ ( សូម​មើល នីហ្វៃទី ៣ ១៧:២៤ ) ពន្លឺ​របស់​ទ្រង់​នឹង​បង្កើត​ជា​ខែល​ការពារ​មួយ​រវាង​អ្នក និង​សេចក្ដី​ងងឹត​នៃ​មារសត្រូវ កាល​អ្នក​រស់​នៅ​ឲ្យ​សក្ដិសម​នឹង​វា ។ អ្នក​ត្រូវការ​ពន្លឺ​នោះ ។ យើង​ត្រូវការ​ពន្លឺ​នោះ ។ សូម​សិក្សា​ព្រះគម្ពីរ និង ដើម្បី​កម្លាំង​នៃ​យុវជន ដោយ​ប្រុង​ប្រយ័ត្ន ហើយ​ស្ដាប់​តាម​ការ​បង្រៀន​របស់​ឪពុកម្ដាយ និង​ថ្នាក់​ដឹកនាំ​របស់អ្នក ។ បន្ទាប់​មក តាមរយៈ​ការ​គោរព​ប្រតិបត្តិ​តាម​ពាក្យ​ទូន្មាន​ដ៏​ឈ្លាស​វៃ សូម​រៀន​ដើម្បីទទួលបានពន្លឺ​ការពារ​នៃ​ដំណឹងល្អ​មក​ធ្វើ​ជា​របស់​អ្នក​ផ្ទាល់ » ( « Out of Darkness into His Marvelous Light » Ensign ខែ​ ឧសភា ឆ្នាំ ​២០០២ ទំព័រ ៧០ ) ។

សម្រាប់​ការ​បង្រៀន​បន្ថែម​ទៀត​អំពី « ពន្លឺ​នៃ​ព្រះគ្រីស្ទ » សូមមើល គ. និង ស. ៨៨:៧–១៣ ។ នៅ​ក្នុង​សុន្ទរកថា​របស់​លោក « The Light of Christ »EnsignLiahona ខែ ​មេសា ឆ្នាំ​២០០៥ ) ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ពី​ភាពខុស​គ្នា​រវាង​ព្រះវិញ្ញាណ​បរិសុទ្ធ និង « ពន្លឺ​នៃ​ព្រះគ្រីស្ទ » ( គ. និង ស. ៨៨:៧ ) ។ ពន្លឺ​នៃ​ព្រះគ្រីស្ទ​ គឺជា​ប្រភព​មួយ​ទៀត​នៃ​ការ​បំផុស​គំនិតដែល​មនុស្ស​ម្នាក់ៗ​មាន ។ ពេល​ខ្លះ វា​ត្រូវ​បាន​ហៅ​ថា ពន្លឺ​ខាង​ក្នុង ឬ​ការ​ដឹង​ខុស​ត្រូវរវាង​ការល្អ និង​អាក្រក់ ឬ​មនសិការ ។