មេរៀនទី ៤៤
លូកា ២
សេចក្ដីផ្ដើម
យ៉ូសែប និង ម៉ារាបានធ្វើដំណើរទៅកាន់ភូមិបេថ្លេហិម ជាកន្លែងដែលព្រះយេស៊ូវបានប្រសូត្រ ។ ពួកអ្នកគង្វាលបានគោរពតាមការណែនាំរបស់ទេវតាដើម្បីទៅរកមើលទារកយេស៊ូវដែលទើបនឹងប្រសូត្រ បន្ទាប់មកពួកគេបានប្រកាសអំពីការប្រសូត្ររបស់ព្រះយេស៊ូវទៅដល់អ្នកដទៃទៀត ។ ស៊ីម៉ូន បានប្រទានពរដល់ព្រះយេស៊ូវនៅព្រះវិហារបរិសុទ្ធ ហើយ នាងអាណ បានចែកចាយជាសាក្សីថា ព្រះប្រោសលោះបានប្រសូត្រមកហើយ ។ ព្រះយេស៊ូវបានលូតលាស់ « ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផង » (លូកា ២:៥២) ។
យោបល់សម្រាប់ការបង្រៀន
លូកា ២:១-២០
ព្រះយេស៊ូវប្រសូតក្នុងភូមិបេថ្លេហិម
សូមពិចារណាឲ្យសិស្សក្នុងថ្នាក់ច្រៀងបទ « អំណរដល់លោក » (ទំនុកតម្កើងទំព័រ ១២៤ ) ឬទំនុកតម្កើងបុណ្យគ្រីស្ទម៉ាសផ្សេងទៀតជាផ្នែកនៃការប្រជុំធម្មនិដ្ឋាន ។
ចូរដាក់បង្ហាញរូបភាពយ៉ូសែប និង ម៉ារា ធ្វើដំណើរទៅកាន់ភូមិបេថ្លេហិម(Gospel Art Book២០០៩ ] ទំព័រ ២៩ សូមមើលផងដែរLDS.org) ។ ចូរសុំឲ្យសិស្សពិចារណាថា តើពួកគេដឹងច្រើនប៉ុណ្ណាអំពីព្រឹត្តការណ៍ដែលកើតមាននៅជុំវិញការប្រសូត្ររបស់ព្រះអង្គសង្គ្រោះ ។
ដើម្បីរៀបចំសិស្សឲ្យសិក្សាលូកា ២:១-២០អញ្ជើញសិស្សឲ្យធ្វើនូវលំហាត់ពិត ឬមិនពិតដូចខាងក្រោម ។ ( មុនពេលថ្នាក់រៀន សូមរៀបចំច្បាប់ចម្លង នៃលំហាត់សម្រាប់សិស្សម្នាក់ៗ ។
លំហាត់ពិត-មិនពិត (លូកា ២:១-២០)
សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់គ្រូថ្នាក់សិក្ខាសាលា—មេរៀនទី ៤៤
-
____ ១. ម៉ារា និង យ៉ូសែប បានចេញទៅបេថ្លេហិមដើម្បីបង់ពន្ធ ។
-
____ ២. ម៉ារា និង យ៉ូសែប ត្រូវធ្វើដំណើរ ២៧ ម៉ែល ( ៤៤ គីឡូម៉ែត្រ ) ពីស្រុកណាសារ៉ែត ទៅភូមិបេថ្លេហិម ។
-
____ ៣. ម៉ារា បានដាក់ទារកយេស៊ូវផ្ទុំនៅក្នុងស្នូកមួយ ដោយសារតែផ្ទះសំណាក់គ្មានកន្លែងសម្រាក ។
-
____ ៤. ពួកអ្នកគង្វាលបានដើរតាមផ្កាយទៅកាន់ទីស្នូកដែលព្រះយេស៊ូវផ្ទុំ ។
-
____ ៥. ក្រៅពីម៉ារា និង យ៉ូសែប មនុស្សដំបូងនៅក្នុងកំណត់ត្រាដែលបានឃើញព្រះយេស៊ូវគ្រីស្ទ គឺពួកអ្នកគង្វាល ។
-
____ ៦. ទេវតាបានប្រាប់ពួកអ្នកគង្វាលកុំឲ្យប្រាប់នរណាអំពីអ្វីដែលពួកគេបានឃើញឡើយ ។
© ឆ្នាំ ២០១៥ ដោយ Intellectual Reserve, Inc. រក្សាសិទ្ធិគ្រប់យ៉ាង ។
សូមអញ្ជើញសិស្សឲ្យរកមើលចម្លើយចំពោះលំហាត់នៅពេលពួកគេសិក្សាលូកា ២។
សូមអញ្ជើញសិស្សម្នាក់អាន លូកា ២:១-៥ ឲ្យ ឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីមូលហេតុដែលយ៉ូសែប និង ម៉ារា ធ្វើដំណើរទៅភូមិបេថ្លេហិម ។
-
ហេតុអ្វីយ៉ូសែប និង ម៉ារាធ្វើដំណើរទៅភូមិបេថ្លេហិម ? ( សូមចង្អុលបង្ហាញថាលូកា ២:១ បានបញ្ជាក់ថា សេសា ចង់ឲ្យប្រជាជនចុះបញ្ជី ឬជំរឿនប្រជាជន ។ រឿងនេះ ធ្វើឡើងក្នុងគោលបំណងដាក់ឲ្យបង់ពន្ធ )។
សូមអញ្ជើញសិស្សឲ្យបើកទៅផែនទី និងលិបិក្រមនៃឈ្មោះកន្លែងទាំងឡាយ ផែនទី លេខ ១១« ដែនដីបរិសុទ្ធនៅសម័យព្រះគម្ពីរសញ្ញាថ្មី » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។ ចូរសុំឲ្យសិស្សរកមើលស្រុកណាសារ៉ែត និង ភូមិបេថ្លេហិម នៅលើផែនទីហើយប្រើនូវគន្លឹះ គណនាអំពីរយៈចម្ងាយប្រហាក់ប្រហែលដែលយ៉ូសែប និង ម៉ារាបានធ្វើដំណើរ ។ បន្ទាប់ពីសិស្សឆ្លើយតប សូមពន្យល់ថា ចម្ងាយ ៨៥-៩០ ម៉ែល ( ១៣៧-១៤៥ គីឡូម៉ែត្រ ) រវាងស្រុកណាសារ៉ែត និង បេថ្លេហិម នឹងចំណាយពេលបួនទៅប្រាំថ្ងៃដើម្បីដើរ ហើយប្រហែលជាឆ្ងាយជាងនេះសម្រាប់យ៉ូសែប និង ម៉ារា តាមស្ថានភាពរបស់ម៉ារានោះ ។
ចូរសុំឲ្យសិស្សពិចារណាអំពីអ្វីដែលពួកគេគិតថា ជាស្ថានភាពសមរម្យសម្រាប់ការប្រសូត្រនៃព្រះអង្គបង្កបង្កើត និង ជាព្រះអង្គសង្គ្រោះនៃពិភពលោក ។
សូមអញ្ជើញសិស្សម្នាក់អាន លូកា ២:៦-៧ ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលស្ថានភាពនៃការប្រសូត្ររបស់ព្រះយេស៊ូវ ។
-
មិនថាស្ថានភាពរបស់ព្រះយេស៊ូវសំខាន់ជាពិសេសប៉ុណ្ណា ក្នុងនាមជាព្រះរាជបុត្រាសំណព្វតែមួយគត់របស់ព្រះខាងសាច់ឈាមទេ តើស្ថានភាពនៃការប្រសូត្ររបស់ទ្រង់យ៉ាងណាដែរ ?
សូមអញ្ជើញឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗនៅក្នុង លូកា ២:៨-១៤ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលពីរបៀបដែលការប្រសូត្ររបស់ព្រះអង្គសង្គ្រោះត្រូវបានប្រកាស ។ ចូរសុំឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។ សូមដាក់តាំងរូបភាពទេវតាបង្ហាញព្រះកាយដល់ពួកអ្នកគង្វាល(Gospel Art Bookលេខ៣១សូមមើលផងដែរLDS.org) ។
-
យោងតាមខទី ១០តើយើងអាចមានបទពិសោធន៍អ្វីខ្លះ ដោយសារតែព្រះអង្គសង្គ្រោះបានប្រសូត្រមកនោះ ? ( បន្ទាប់ពីសិស្សបានឆ្លើយសូមសរសេរសេចក្ដីពិតខាងក្រោមនៅលើក្ដារខៀន ៖ ដោយសារតែព្រះអង្គសង្គ្រោះបានប្រសូត្រមកលើផែនដី នោះយើងអាចទទួលបទពិសោធន៍នៃក្ដីអំណរដ៏មហិមា) ។
នៅពេលសិស្សបន្ដសិក្សាលូកា ២សូមអញ្ជើញពួកគេឲ្យមើលគំរូនៃរបៀប ដែលចំណេះដឹងអំពីការប្រសូត្ររបស់ព្រះយេស៊ូវគ្រីស្ទបាននាំមកនូវក្ដីអំណរដល់អ្នកដទៃយ៉ាងដូចម្ដេច ។
សូមអញ្ជើញឲ្យសិស្សម្នាក់អាន លូកា ២:១៥-២០ ឲ្យឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលពួកអ្នកគង្វាលបានឆ្លើយតបចំពោះសារលិខិតរបស់ទេវតា ។
-
តើឃ្លាអ្វីខ្លះ ដែលបង្ហាញអំពីរបៀបដែលពួកអ្នកគង្វាលបានឆ្លើយតបចំពោះសារលិខិតរបស់ទេវតា ? ( អ្នកអាចនឹងចង់ផ្ដល់យោបល់ឲ្យសិស្សគូសចំណាំឃ្លា « ចូរយើងទៅ » នៅក្នុងខទី ១៥និង « គេក៏ទៅជាប្រញាប់ » នៅក្នុងខទី ១៦) ។
-
តើពួកអ្នកគង្វាលទទួលបានសាក្សី ឬទីបន្ទាល់អ្វីខ្លះដោយសារតែពួកគេអនុវត្តតាមសារលិខិតនេះ ?
-
តើពួកអ្នកគង្វាលធ្វើអ្វីខ្លះ បន្ទាប់ពីពួកគេបានទទួលសាក្សីអំពីព្រះយេស៊ូវគ្រីស្ទ ?
-
ហេតុអ្វីក៏អ្នកគិតថា ពួកអ្នកគង្វាលបានចែកចាយជាមួយអ្នកដទៃអំពីអ្វីដែលពួកគេបានជួបដូច្នេះ ?
-
តើមានគោលការណ៍អ្វីខ្លះដែលយើងអាចរៀនពីដំណើររឿងនេះ អំពីអ្វីដែលបានកើតឡើង នៅពេលយើងទទួលទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើងអំពីព្រះយេស៊ូវគ្រីស្ទ ? ( ដោយប្រើពាក្យសម្ដីផ្ទាល់ខ្លួនរបស់ពួកគេ សិស្សគប្បីស្គាល់នូវគោលការណ៍មួយស្រដៀងគ្នាដូចតទៅនេះ ៖ នៅពេលយើងទទួលទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើងអំពីព្រះយេស៊ូវគ្រីស្ទ នោះយើងមានបំណងចែកចាយទីបន្ទាល់របស់យើងជាមួយអ្នកដទៃ )។
សូមអញ្ជើញសិស្សឲ្យគិតអំពីគ្រាមួយ ដែលពួកគេមានអារម្មណ៍នៃបំណងប្រាថ្នាមួយ ដើម្បីចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ និង ដំណឹងល្អរបស់ទ្រង់ជាមួយអ្នកដទៃ ។ សូមលើកទឹកចិត្តពួកគេឲ្យគិតពិចារណាអំពីអ្វីដែលបានលើកទឹកចិត្តពួកគេឲ្យមានបំណងប្រាថ្នានោះ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយបទពិសោធន៍របស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
លូកា ២:២១-៣៩
ស៊ីម្មាន និង នាងអាណ ប្រកាសអំពីព្រះយេស៊ូវថាជាព្រះអង្គសង្គ្រោះនៃពិភពលោក
សូមសង្ខេបលូកា ២:២១-២៤ដោយពន្យល់ថា បន្ទាប់ពីការប្រសូត្ររបស់ព្រះយេស៊ូវ នោះម៉ារា និង យ៉ូសែបបាននាំទ្រង់ទៅព្រះវិហារបរិសុទ្ធស្របតាមច្បាប់របស់ យូដា ( សូមមើលនិក្ខមនំ ១៣:២) ។ មនុស្សពីរនាក់នៅព្រះវិហារបរិសុទ្ធនាថ្ងៃនោះបានទទួលស្គាល់ទារកយេស៊ូវជាព្រះមែស៊ី ។ សូមអញ្ជើញយុវជននៅក្នុងថ្នាក់ឲ្យអានដំណើររឿងអំពីស៊ីម៉ូននៅក្នុងលូកា ២:២៥-៣២ដោយស្ងាត់ស្ងៀម ។ ( អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ឃ្លា « រង់ចាំសេចក្តីដោះទុក្ខ របស់សាសន៍អ៊ីស្រាអែល » នៅក្នុងខទី ២៥សំដៅទៅលើការរង់ចាំព្រះមែស៊ីយាងមក ) ។ សូមអញ្ជើញយុវនារីឲ្យអានដំណើររឿងអំពីអាណនៅក្នុងលូកា ២:៣៦-៣៨ដោយស្ងាត់ស្ងៀម ( ហើយបើចាំបាច់ សូមពន្យល់ថា «៨០ នាក់ » នៅក្នុងខទី ៣៧មានន័យថា ៨០ ) ។ នៅពេលសិស្សអានខគម្ពីរដែលបានចាត់តាំងរបស់ពួកគេហើយ សូមអញ្ជើញពួកគេឲ្យរកមើលចម្លើយចំពោះសំណួរដូចខាងក្រោម ៖
-
តើចំណេះដឹងអំពីការប្រសូត្ររបស់ព្រះអង្គសង្គ្រោះ នាំអំណរដល់មនុស្សម្នាក់នេះយ៉ាងដូចម្ដេច ?
-
តើគាត់ ឬនាងថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ?
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញយុវជនម្នាក់ឲ្យក្រោកឈរឡើង ហើយសង្ខេបដំណើររឿងដែលបានអាន រួចរៀបរាប់អំពីចម្លើយរបស់គាត់ចំពោះសំណួរដូចតទៅ ។ សូមដាក់តាំងរូបភាព ស៊ីម្មាន គោរពដល់ព្រះគ្រីស្ទ(Gospel Art Book លេខ៣២សូមមើលផងដែរLDS.org) ។
សូមសង្ខេបលូកា ២:៣៣-៣៥ដោយពន្យល់ថា ស៊ីម្មាន ក៏បានប្រទានពរដល់ម៉ារា និង យ៉ូសែបផងដែរ ។
សូមអញ្ជើញយុវនារីម្នាក់ឲ្យក្រោកឈរឡើង ហើយសង្ខេបដំណើររឿងដែលនាងបានអានរួចរៀបរាប់អំពីចម្លើយរបស់នាងចំពោះសំណួរដូចតទៅ ។
សូមអញ្ជើញសិស្សឲ្យពន្យល់អំពីរបៀប ដែលការដឹងថា ព្រះអង្គសង្គ្រោះបានប្រសូត្រមក អាចនាំក្ដីអំណរដល់យើងយ៉ាងដូចម្ដេច ។ សូមអញ្ជើញអ្នកទាំងឡាយ ដែលមានអារម្មណ៍ថាអាចធ្វើដូច្នោះបាន ឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទជាមួយនឹងសិស្សក្នុងថ្នាក់ ។
សូមសង្ខេបលូកា ២:៣៩ដោយពន្យល់ថា ព្រឹត្តការណ៍ដូចខាងក្រោមទាំងនេះ ម៉ារា យ៉ូសែប និង ព្រះយេស៊ូវ បានត្រឡប់មកស្រុកណាសារ៉ែតវិញ ។
លូកា ២:៤០-៥២
ព្រះរាជកុមារយេស៊ូវ បង្រៀននៅក្នុងព្រះវិហារបរិសុទ្ធ
សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកត់ចំណាំការរៀនសូត្ររបស់ពួកគេ ឬសៀវភៅកត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេអំពីចំណុចមួយ ដែលពួកគេនឹងកែលម្អ ។ សូមអញ្ជើញសិស្សពីរបីនាក់ដែលមានអារម្មណ៍ថាអាចធ្វើដូច្នោះបានឲ្យចែកចាយអំពីអ្វីដែលពួកគេបានសរសេរជាមួយនឹងសិស្សក្នុងថ្នាក់ ។ ( សូមរំឭកសិស្សថា ពួកគេមិនចាំបាច់ចែកចាយអ្វីដែលផ្ទាល់ខ្លួន ឬ ឯកជនពេកនោះទេ ) ។
-
តើការស្គាល់ថាព្រះយេស៊ូវយ៉ាងណា ពេលទ្រង់នៅជាកុមារភាព អាចជួយអ្នកដែលជាយុវវ័យម្នាក់យ៉ាងដូចម្ដេច ?
សូមពន្យល់ថា យើងមានព័ត៌មានលម្អិតបន្ដិបន្ដួចអំពីកុមារភាពរបស់ព្រះយេស៊ូវ ប៉ុន្តែរឿងទាំងនោះដែលបានកត់ត្រា អាចនឹងជាពរជ័យដ៏អស្ចារ្យមួយ ហើយដឹកនាំយើង នៅពេលយើងព្យាយាមកែលម្អខ្លួនយើង ។ នៅពេលសិស្សសិក្សាផ្នែកដែលនៅសល់ក្នុងលូកា ២សូមអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិតដែលអាចជួយយើងដឹង អំពីផ្នែកនានាដែលយើងគប្បីផ្ដោតអារម្មណ៍ទៅលើ នៅពេលយើងព្យាយាមកែលម្អខ្លួនយើង ។
សូមដាក់តាំងរូបភាពព្រះយេស៊ូវ អធិស្ឋានជាមួយនឹងមាតាទ្រង់(Gospel Art Bookលេខ៣៣ សូមមើលផងដែរLDS.org) ។ សូមអញ្ជើញសិស្សម្នាក់អានលូកា ២:៤០ឲ្យឮៗ ។ ចូរសុំសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលរបៀបដែលលូកាបានពិពណ៌នាអំពីកុមារភាពរបស់ព្រះយេស៊ូវ ។ ចូរពន្យល់ថាធំឡើងមានន័យថា ធំឡើង ឬចម្រើនឡើង ។ ចូរសុំឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
សូមអញ្ជើញឲ្យសិស្សពីរបីនាក់ប្ដូរវេនគ្នាអានឮៗមកពី លូកា ២:៤១-៤៧ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលព្រះយេស៊ូវបានធ្វើ ពេលទ្រង់មានវ័យ ១២ វស្សា ។
-
ហេតុអ្វីព្រះយេស៊ូវគង់នៅពីក្រោយក្នុងព្រះវិហារបរិសុទ្ធ ? ( សូមអញ្ជើញសិស្សឲ្យអានដកស្រង់ចេញមកពីការបកប្រែដោយ យ៉ូសែប ស្ម៊ីធ លូកា ២:៤៦ ដែលមាននៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយរកមើលថាការបកប្រែដោយយ៉ូសែប ស្ម៊ីធ គូសបញ្ជាក់អំពីអ្វីដែលព្រះយេស៊ូវកំពុងធ្វើនៅព្រះវិហារបរិសុទ្ធ ហើយថាការបញ្ជាក់នេះពិពណ៌នាកាន់តែល្អអំពីព្រឹត្តការណ៍នៅក្នុងលូកា ២:៤៧យ៉ាងដូចម្ដេច ) ។
សូមអញ្ជើញសិស្សម្នាក់អាន លូកា ២:៤៨-៥០ ឲ្យឮៗ ។ សូមសុំឲ្យសិស្សផ្ទៀងតាម រកមើលអ្វីដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់ម៉ារា និង យ៉ូសែប នៅពេលពួកគេបានរកឃើញទ្រង់ ។
-
តើព្រះយេស៊ូវមានបន្ទូលអ្វីខ្លះទៅកាន់ម៉ារា និង យ៉ូសែប ពេលពួកគេរកឃើញទ្រង់ ?
-
តើដំណើររឿងនេះបើកសម្ដែងអំពីចំណេះដឹងរបស់ព្រះយេស៊ូវអំពីអត្តសញ្ញាណពិតរបស់ទ្រង់ និង អំពីចរិកលក្ខណៈរបស់ទ្រង់នៅក្នុងយុវវ័យរបស់ទ្រង់អ្វីខ្លះ ?
សូមអញ្ជើញសិស្សម្នាក់អាន លូកា ២:៥១-៥២ឲ្យ ឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើលថាព្រះយេស៊ូវធំឡើងយ៉ាងដូចម្ដេច ។
-
តើវាមានន័យយ៉ាងណាដើម្បី « [ ចម្រើន ] ប្រាជ្ញា » ? ( អភិវឌ្ឍប្រាជ្ញា ) ។ ដើម្បីចម្រើន « ពេញវ័យ » ? ( អភិវឌ្ឍខាងរូបកាយ ) ។ ដើម្បីចម្រើន« ជាទីគាប់ព្រះហឫទ័យដល់ព្រះ » ? ( អភិវឌ្ឍខាងវិញ្ញាណ) ។ ដើម្បីចម្រើន « ជាទីគាប់ព្រះហឫទ័យដល់មនុស្ស… » ? ( អភវិឌ្ឍខាងសង្គម ) ។
-
ផ្អែកទៅលើខទី ៥២តើអ្នកអាចថ្លែងគោលការណ៍មួយដែលអាចដឹកនាំយើងនៅក្នុងការដើរតាមគំរូរបស់ព្រះយេស៊ូវយ៉ាងដូចម្ដេច ? ( សិស្សគួររកឃើញគោលការណ៍មួយដែលស្រដៀងគ្នានឹងគោលការណ៍ខាងក្រោម ៖ យើងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវ តាមរយៈការទទួលប្រាជ្ញា និង ការរីកចម្រើនខាងរូបកាយ ខាងវិញ្ញាណ និង ខាងសង្គម )។
-
ហេតុអ្វីក៏វាសំខាន់សម្រាប់យើងដើម្បីអភិវឌ្ឍនៅក្នុងចំនុចទាំងបួននីមួយៗនេះ ? ( ដើម្បីយើងប្រែក្លាយទៅជាមនុស្ស ដែលមានតុល្យភាពល្អ ) ។
-
តើអ្នកត្រូវបានប្រទានពរ នៅពេលអ្នកបានព្យាយាមធ្វើតាមគំរូរបស់ព្រះយេស៊ូវ ដោយការអភិវឌ្ឍខ្លួនអ្នកក្នុងចំណុចទាំងនេះយ៉ាងដូចម្ដេច ?
ចូរសរសេរក្បាលរឿងដូចខាងក្រោមនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យចម្លងវាដាក់ទៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬកំណត់ហេតុនៃការសិក្សាព្រះគម្ពីរ ៖ បញ្ញា ខាងរូបកាយ ខាងវិញ្ញាណនិងខាងសង្គម ។ ចូរសុំឲ្យសិស្សសរសេរនៅក្រោមផ្នែកនីមួយៗទាំងនេះនូវគោលដៅមួយសម្រាប់ការអភិវឌ្ឍផ្ទាល់ខ្លួនរបស់ពួកគេ ។ ចូរលើកទឹកចិត្តសិស្សឲ្យធ្វើតាមគោលដៅទាំងនេះ ។ សូមបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពីគោលការណ៍ទាំងឡាយ ដែលបានប្រាប់នៅក្នុងមេរៀនថ្ងៃនេះ ។
( ចម្លើយ ឆ្លើយនឹងលំហាត់មានដូចខាងក្រោម ៖ ១. ពិត, ២. ខុស, ៣. ពិត, ៤. ខុស, ៥. ពិត, ៦. ខុស ) ។
រូបភាពរូបសញ្ញាចំណេះចំណានខគម្ពីរ ការរំឭកពីចំណេះចំណានខគម្ពីរ
ការធ្វើដដែលៗជួយសិស្សឲ្យចាំនូវទីតាំងនៃវគ្គចំណេះចំណានខគម្ពីរ ។ សូមប្រើកាតចំណេះចំណានបទគម្ពីរ ឬឲ្យសិស្សបង្កើតជាកាតផ្ទាល់ខ្លួនរបស់ពួកគេ ដោយសរសេរពាក្យគន្លឹះ ឬអត្ថន័យនៅផ្នែកដែលគ្មានការកត់ចំណាំ ឬសន្លឹកក្រដាស ហើយសរសេរសេចក្ដីយោងនានានៅផ្នែកម្ខាងទៀត ។ សូមបំបែកសិស្សឲ្យធ្វើការជាដៃគូ ។ ចូរសុំពួកគេឲ្យធ្វើសួរគ្នាទៅវិញទៅមកដោយប្រើកាតនោះ ។ សូមអញ្ជើញសិស្សឲ្យប្រើកាតទាំងនេះញឹកញាប់ ដើម្បីសួរខ្លួនគេ និងសួរគ្នាទៅវិញទៅមក ។ អ្នកអាចនឹងប្រើតម្រុយនៅលើកាត ដើម្បីធ្វើជាសកម្មភាពប្រណាំងបទគម្ពីរជាមួយនឹងសិស្សក្នុងថ្នាក់ ( សូមមើល « ប្រណាំងខគម្ពីរ » នៅក្នុងសេចក្ដីបន្ថែមនៃសៀវភៅសិក្សានេះ ) ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
លូកា ២:៧ ។ « នាងប្រសូតបានបុត្រាជាចំបងមក »
អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនដូចខាងក្រោម អំពីស្ថានភាពនៃការប្រសូត្ររបស់ព្រះអង្គសង្គ្រោះ ៖
« យើងឃើញថាវាអស្ចារ្យណាស់ដែលបុត្រាដ៏ល្អ ប្រណិត ដែលជាព្រះយេហូវ៉ាពេញដោយព្រះចេស្ដាពីបូរាណ នឹងយាងមកប្រសូតជាជីវិតរមែងស្លាប់ក្នុងស្ថានភាពដ៏ទន់ទាបបំផុត ។ ផ្ទះសំណាក់ជាកន្លែង ដែលតូចទាបទៅហើយតែនោះមិនមែនជាផ្ទះសំណាក់ឡើយ ។ ផ្ទុយទៅវិញនោះជាក្រោលសត្វ ដែលទារកតូចត្រូវបានដាក់ផ្ដេកលើចំបើងក្នុងស្នូក ជាទីកន្លែងដាក់ចំណីឲ្យសត្វ ។ ទោះជាយ៉ាងណា ការយាងចុះដ៏អស្ចារ្យគឺថា ព្រះយេស៊ូវគួរតែត្រូវបានចុះមកក្នុងជីវិតរមែងស្លាប់នេះ ទោះបីជាទ្រង់គួរតែប្រសូតមកនៅក្នុងកាលៈទេសៈដ៏ល្អ និង ថ្លៃថ្នូរបំផុតក៏ដោយ ។ យើងមានសេចក្ដីស្ញើចជាមួយប៉ុល ‹ ដោយចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក មានរូបអង្គបែបដូចជាសាច់ឈាម ដែលតែងតែមានបាប › [រ៉ូម ៨:៣] ដើម្បីទ្រង់បានប្រសូតជាទារក ដើម្បីទ្រង់បានចម្រើនព្រះជន្មជាកុមារ ក្រោយមកជាបុរសដែលស៊ូទ្រាំនូវ ‹ ការល្បួង និង ការឈឺចាប់នៃរាងកាយ សេចក្ដីស្រេកឃ្លាន និង ការនឿយហត់ › [ម៉ូសាយ ៣:៧] សូម្បីតែសេចក្ដីស្លាប់ ។
« តើទ្រង់ជាអង្គដែលសោយរាជ្យលើស្ថានសួគ៌ ជាអង្គបង្កបង្កើតផែនដីដ៏មហិមានឹងប្រសូតមក ‹ ស្របតាមខាងឯសាច់ឈាម › (នីហ្វៃទី ១ ១១:១៨) ហើយយាងទៅ ( សូមមើលនីហ្វៃទី១ ១៧:៣៩) ដោយកម្សត់កម្រ ត្រូវគេប្រមាថ និង ធ្វើទុក្ខទោស ហើយបញ្ចប់ព្រះជន្មដោយការឆ្កាងយ៉ាងដូចម្ដេចទៅ ? » (« The Condescension of God and of Man » [First Presidency’s Christmas devotional, ថ្ងៃ ទី ៧ ខែធ្នូ ឆ្នាំ ២០១៤], lds.org/broadcasts) ។
លូកា ២:១៩។ « ម៉ារានាងរក្សាទុករឿងទាំងនោះ ដោយរំពឹងគិតតែក្នុងចិត្ត »
ខណៈដែលវាសំខាន់ ដើម្បីយើងចែកចាយទីបន្ទាល់របស់យើងជាមួយអ្នកដទៃ នោះប្រធាន ប៊យដ៍ ឃេ ផាកកឺ ជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា យើងគប្បីចែកចាយបទពិសោធន៍ពិសិដ្ឋរបស់យើង តែនៅពេលយើងបំផុសគំនិតឲ្យធ្វើដូច្នោះប៉ុណ្ណោះ ៖
« វាមិនឆ្លាតវៃទេដើម្បីបន្ដនិយាយអំពីបទពិសោធន៍ខាងវិញ្ញាណដែលខុសប្រក្រតីនោះ ។ វាគួរតែត្រូវបានការពារដោយយកចិត្តទុកដាក់ និង ចែកចាយតែពេលដែលព្រះវិញ្ញាណបំផុសចិត្តអ្នក ឲ្យប្រើវាដើម្បីប្រទានពរដល់អ្នកដទៃបានហើយ ។ …
« ខ្ញុំស្ដាប់ឮប្រធាន ម៉ារ៉ុន ជី រ៉ូមនី បានប្រឹក្សាដល់ប្រធានបេសកកម្ម និង ភរិយារបស់ពួកគាត់ម្ដងនោះថា… ‹ ខ្ញុំឃើញថា បើខ្ញុំនិយាយដោយមិនយកចិត្តទុកដាក់ចំពោះរឿងដែលពិសិដ្ឋ នោះព្រះអម្ចាស់នឹងពុំទុកចិត្តខ្ញុំទេ › ។
« ខ្ញុំជឿថា យើងត្រូវរក្សារឿងទាំងនេះ ហើយពិចារណាវានៅក្នុងដួងចិត្តរបស់យើង ដូចលូកា បាននិយាយថា ម៉ារា បានធ្វើនូវព្រឹត្តការណ៍ដ៏អស្ចារ្យដែលទាក់ទងនឹងការប្រសូត្រនៃព្រះយេស៊ូវ » («The Candle of the Lord»Ensignខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥៣ ) ។
លូកា ២:៤៧។ « ពួកអស់អ្នកដែលឮទ្រង់ក៏អស្ចារ្យក្នុងចិត្តពីប្រាជ្ញា ហើយនិងពាក្យចម្លើយរបស់ទ្រង់ »
ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនយើងដូចតទៅនេះអំពីយុវវ័យរបស់ព្រះយេស៊ូវគ្រីស្ទ ៖
« កាលនៅកុមារភាព ទ្រង់មានគ្រប់បញ្ញាដែលចាំបាច់ដើម្បីអាចឲ្យទ្រង់គ្រប់គ្រង និង ត្រួតត្រាលើនគរពួកសាសន៍យូដា ហើយអាចដោះស្រាយវែកញែកជាមួយបណ្ឌិតដ៏ឆ្លាតបំផុត និង ចេះដឹងបំផុតអំពីច្បាប់ និង ភាពជាព្រះ ហើយបានបង្កើតទ្រឹស្ដី និង ការអនុវត្តដែលលេចមកដូចជាធ្វេសប្រហែល បើប្រៀបធៀបនឹងប្រាជ្ញាដែលទ្រង់បានទទួលមក ប៉ុន្តែទ្រង់គឺជាកុមារតូចម្នាក់ប៉ុណ្ណោះ ហើយការខ្វះកម្លាំងខាងរូបកាយ ទោះជាដើម្បីការពារខ្លួនព្រះអង្គទ្រង់ ហើយរងទុក្ខលំបាកនៅក្រោមភាពត្រជាក់ ស្រេកឃ្លាន និងរហូតដល់សុគត » ( History of the Church៦:៦០៨ ) ។