បណ្ណាល័យ
សេចក្ដីផ្ដើម​ស្ដីពី​​សំបុត្រ​របស់​ប៉ុល​ដល់​ពួកអេភេសូរ


សេចក្ដីផ្ដើម​ស្ដីពី​​សំបុត្រ​របស់​ប៉ុល​ដល់​ពួកអេភេសូរ

ហេតុអ្វី​ត្រូវសិក្សាគម្ពីរនេះ ?

« អេភេសូ​រគឺជា​សំបុត្រ​មួយ​សម្រាប់​មនុស្ស​គ្រប់​គ្នានៅ​ក្នុង​ពិភពលោក​នេះ ទាំង​ពួក​យូដា និង​ពួក​សាសន៍​ដទៃ ប្ដី និង​ប្រពន្ធ ឪពុក​ម្ដាយ ​កូន ចៅហ្វាយ និង​បាវ​បម្រើ ។ វា​គឺជា​ព្រះ​តំរិះ និង​ព្រះទ័យ​របស់​ព្រះ​នៅ​ក្នុង​ជំនាន់​របស់​ប៉ុល វា​ជា​សំឡេង​នៃ​ការ​បំផុស​គំនិត​នៅ​ក្នុង​ជំនាន់​របស់​យើង វា​ជា​សំបុត្រ​មួយ​នៃ​ការអំពាវនាវ និង​ការ​អនុវត្ត​ជា​សកល ។

« … វា​មាន​នូវ​ការ​សរសេរ​ដ៏​ល្អ​ៗ​មួយ​ចំនួន​របស់​ប៉ុល ហើយ​វា​ជា​ឯកសារ​មួយ​ដែល​ទាក់​ទង​ទៅនឹង​មូលដ្ឋាន​គ្រឹះ ជាមួយ​នឹង​ដំណឹងល្អ​នៃ​ព្រះ​នៅរាល់​សិរី​ល្អ​នៃ​ការ​សង្គ្រោះ » ( Bruce R. McConkie, Doctrinal New Testament Commentary វ៉ុលទី ៣ [ ឆ្នាំ​១៩៦៥–៧៣ ] ២:៤៨៩ ) ។

ការ​សិក្សា​សំបុត្រ​ដល់​ពួក​អេភេសូរ​នេះ អាច​បំផុស​គំនិត​សិស្ស​ឲ្យ​ដាក់​រឿង​នៃ​លោកិយ​នេះ​មួយ​អន្លើរ ហើយ​អាច​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ហើយ​រៀន​មាន​សាមគ្គីភាព​ និង​ការ​រាប់​អាន​​នៅក្នុង​​សាសនាចក្រ​កាន់​តែ​ពេញ​លេញ ។

តើ​នរណា​ជា​អ្នកសរសេរ​គម្ពីរ​នេះ ?

សាវក​ប៉ុល​បាន​សរសេរ​​សំបុត្រ​ដល់​ពួក​អេភេសូរ ( សូមមើល អេភេសូរ ១:១ ) ។

តើ​នៅពេលណា និង នៅកន្លែងណា​ដែល​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ ?

ប៉ុល​បាន​ថ្លែង​ថា លោក​គឺជា​អ្នកជាប់​​ទោស​នៅ​ពេល​ដែល​លោក​បាន​សរសេរ​សំបុត្រ​ដល់ពួក​អេភេសូរ ( សូម​មើល អេភេសូរ ៣:១, ៤:១, ៦:២០ ) ។ គម្ពីរ​អេភេសូ​រ​ប្រហែល​ជា​សរសេរ​ឡើង ​នៅ​ពេល​ប៉ុល​ជាប់​ឃុំ​ជា​លើក​ដំបូង​នៅក្រុង​​រ៉ូម ប្រមាណ​ជា គ.ស. ៦០-៦២ ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សំបុ​ត្រ​របស់​ប៉ុល » scriptures.lds.org ) ។ នៅ​ពេល​នេះ​ប៉ុល​ត្រូវ​បាន​គេ​ឃុំ​ទុក​នៅ​ក្នុង​ផ្ទះ ប៉ុន្តែ​លោក​មាន​សិទ្ធិ​ទទួល​អ្នក​មកលេង ហើយ​បង្រៀន​ដំណឹងល្អ ( សូមមើល កិច្ចការ ២៨:១៦–៣១ ) ។

តើគម្ពីរ​នេះ​ត្រូវបាន​សរសេរទៅកាន់​​នរណា ហើយ​តើ​ហេតុអ្វី ?

នៅ​ក្នុង​កំណែ​ព្រះគម្ពីរ​ប៊ីប​របស់​ស្ដេច​ជេមស៍ អេភេសូរ ១:១ ចែង​ថា សំបុត្រ​ដល់​ពួក​អេភេសូ​រត្រូវ​បាន​សរសេរ​ទៅ « ពួក​បរិសុទ្ធ​ដែល​នៅ​ក្រុង​អេភេសូរ » ។ ប៉ុន្តែ ឯកសារ​ដើម​របស់​អេភេសូរ​ពុំ​មាន​ពាក្យ « ដែល​នៅ​ក្រុង​អេភេសូរ » ទេ ។ ការណ៍​នេះ​អាច​និយាយ​បាន​ថា ប៉ុល​អាច​មិន​បាន​សរសេរ​សំបុត្រ​នេះ​ទៅ​ពួក​អេភេសូរ​​តែ​ម្នាក់​នោះ​ទេ ប៉ុន្តែ​ទៅ​ដល់​ក្រុម​​ជំនុំ​នៃពួក​បរិសុទ្ធ រួម​ទាំង​ពួក​បរិសុទ្ធ​នៅ​ក្រុង​អេភេសូរ​ដែរ ។ ក្រុង​អេភេសូ​រជា​ទីស្នាក់​ការ​​អំឡុង​ពេល​ការ​ផ្សព្វផ្សាយ​សាសនាលើក​ទីបី​របស់​លោក ( សូម​មើល កិច្ចការ ១៩:៩–១០​,​​ ២០:៣១ ) ហើយ​លោក​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​ប្រជាជន​ទាំងនេះ ( សូមមើល កិច្ចការ ២០:១៧, ៣៤–៣៨ ) ។

នៅ​ក្នុង​សំបុត្រ​នេះ ប៉ុល​បាន​លើក​ឡើង​ពី​សមាជិក​សាសនាចក្រ​ដែល​ជា​សាសន៍​ដទៃ ( សូម​​មើល អេភេសូរ ២:១១ ) ដែល​ប្រហែល​ជា​ពួកគេ​ជា​​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី ( សូមមើល អេភេសូរ ១:១៥ ) ។ លោក​បាន​សរសេរ​ដើម្បី​អភិវឌ្ឍ​ជីវភាព​ខាង​វិញ្ញាណ និង​ទីបន្ទាល់​របស់​អស់​អ្នក​​ដែល​ជា​សមាជិក​រួច​ហើយ ។ គោលបំណង​ចម្បង​របស់​លោក​ គឺ​ដើម្បី​ឲ្យ​ពួក​អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី​ទាំង​នេះ​រីកចម្រើន​នៅ​​ក្នុង​ចំណេះដឹង​ខាង​វិញ្ញាណ​របស់​ខ្លួន​អំពី​ព្រះ និង​សាសនាចក្រ ( សូម​មើល អេភេសូរ ១:១៥–១៨, ៣:១៤–១៩ ) ដើម្បី​លើក​កម្ពស់​សាមគ្គីភាព​ ជា​ពិសេស​រវាង​ពួក​បរិសុទ្ធ​ដែល​ជា​សាសន៍​ដទៃ និង​សាសន៍​យូដា ( សូម​​មើល អេភេសូរ ២:១១–២២, ៤:១–១៦, ៥:១៩–៦:៩ ) ហើយ​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​តតាំង​នឹង​អំណាច​របស់​អារក្ស ( សូម​មើល អេភេសូរ ៤:១៧–៥:១៨, ៦:១០–១៨ ) ។ ពួក​បរិសុទ្ធ​ជាច្រើន​នៅ​អេភេសូរ​កំពុង​រស់​នៅ​ដោយ​សុចរិត​ល្មម​គ្រប់​គ្រាន់​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ( សូម​មើល អេភេសូរ ១:១៣ Bruce R. McConkie, Doctrinal New Testament Commentary​,​ ២:៤៩៣–៩៤ ) ។

តើ​គម្ពីរ​នេះមាន​លក្ខណៈ​ពិសេស​អ្វី​ខ្លះ ?

អេភេសូ​រមាន​នូវ​ការ​បង្រៀន និង​គំនិត​ជាច្រើន​ដែល​ទាក់​ទង​នឹង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ រួម​ទាំងការ​តែងតាំង​ពី​មុន គ្រា​កាន់​កាប់​ត្រួតត្រា​នៃ​ពេលពេញ​កំណត់ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៃ​សេចក្តី​សញ្ញា សារៈសំខាន់​នៃ​ពួក​ព្យាការី និង​ពួក​សាវក​ទាំងឡាយ គំនិត​នៃ​សាសនាចក្រដ៏​ពិត និង​មាន​សាមគ្គីភាព​​មួយ ព្រមទាំង​តំណែង ការហៅ​បម្រើ​ និង​តួនាទីនា​នា​​នៅ​ក្នុង​អង្គភាព​របស់​សាសនាចក្រ ។ សំបុត្រ​នេះ​ក៏​មាន​នូវ​ការ​បង្រៀន​មួយ​ចំនួន​ដ៏ប្រសើរ​បំផុត​អំពី​គ្រួសារ​ដែល​មាន​នៅ​គ្រប់​កន្លែង​ក្នុង​ព្រះគម្ពីរ ។

គម្រោង

អេភេសូរ ១:១–៤:១៦ ប៉ុល​សរសេរ​ពី​ការ​តែង​តាំង​ពីមុន​របស់​ពួក​បរិសុទ្ធ​ដើម្បី​ទទួល​ដំណឹងល្អ គ្រាកាន់​កាប់​ត្រួតត្រា​នៃ​ពេលពេញ​កំណត់ ការ​ផ្សារភ្ជាប់​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃសេចក្តី​សញ្ញា សេចក្ដី​សង្គ្រោះ​ដោយ​ព្រះគុណ សាមគ្គីភាព​រវាង​ពួក​បរិសុទ្ធ​ដែលជា​សាសន៍​ដទៃ និង​សាសន៍​​យូដា​នៅ​ក្នុង​សាសនា​ចក្រ ព្រះអម្ចាស់​តែ​មួយ ជំនឿ​តែមួយ ពិធី​បុណ្យ​ជ្រមុជទឹក​តែ​មួយ គោលបំណង​របស់​សាសនាចក្រ និង​ការ​រៀបចំ​របស់​សាសនាចក្រ​នៅ​លើ​គ្រឹះ​នៃ​ពួក​ព្យាការី និង​ពួក​សាវក​ទាំងឡាយ ដោយ​មាន​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ។ ប៉ុល​បង្រៀន​ថា ព្រះ​នឹង​ប្រមូល​អ្វីៗ​ទាំង​អស់​មក​ក្នុង​ព្រះគ្រីស្ទ​នៅ​គ្រា​កាន់​កាប់​ត្រួតត្រា​នៃ​ពេលពេញ​កំណត់​នេះ ។

អេភេសូរ ៤:១៧–៦:២៤ ប៉ុល​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​ឲ្យ​អនុវត្ត​គោលលទ្ធិ​ពិត ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។ លោក​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​លះបង់​មនុស្ស​កាល​ពី​មុន ( អំពើ​បាប​ពី​មុន​របស់​ពួកគេ ) ហើយ​ប្រដាប់​ខ្លួន​​ជា​មនុស្ស​ថ្មី​ ​តាមរយៈ​ព្រះគ្រីស្ទ ។ លោក​ផ្ដល់​ពាក្យ​ទូន្មាន​ដល់​ភរិយា ស្វាមី កូនចៅ ឪពុកម្ដាយ ពួក​បាវ​បម្រើ ពួក​ចៅហ្វាយ និង​ក្រុម​ជំនុំ ។ លោក​លើក​ទឹក​ចិត្ត​ពួក​បរិសុទ្ធ​ឲ្យ ​« ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះ » ( ​អេភេសូរ ៦:១១ ) ។