មេរៀនទី ៤៨
លូកា ៧:១៨-៥០
សេចក្ដីផ្ដើម
ព្រះយេស៊ូវបានសរសើរដល់យ៉ូហានបាទីស្ទ ហើយបានថ្លែងទីបន្ទាល់ថា យ៉ូហានបានរៀបចំផ្លូវថ្វាយការបម្រើរបស់ទ្រង់ ។ ខណៈដែលព្រះយេស៊ូវកំពុងសោយអាហារជាមួយស៊ីម៉ូន ជាពួកផារិស៊ី នោះមានស្ត្រីដែលបានប្រែចិត្តម្នាក់មកបង្ហាញសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់របស់នាងទៅលើព្រះអង្គសង្គ្រោះ ។
យោបល់សម្រាប់ការបង្រៀន
លូកា ៧:១៨-៣៥
ព្រះយេស៊ូវបានសរសើរដល់យ៉ូហាន បាទីស្ទ ហើយថ្លែងទីបន្ទាល់អំពីបេសកកម្មរបស់យ៉ូហាន
សូមអញ្ជើញសិស្សធ្វើការជាដៃគូ ហើយឲ្យក្រដាសមួយសន្លឹកដល់ដៃគូនីមួយៗ ។ ចូរសុំឲ្យដៃគូនោះសរសេរហេតុកាណ៍ជាច្រើនអំពីយ៉ូហាន បាទីស្ទ ចេញមកពីការចងចាំរបស់ពួកគេ បើពួកគេអាចក្នុងរយៈពេលមួយនាទី ។ បន្ទាប់ពីរយៈពេលមួយនាទី ចូរសុំឲ្យសិស្សរាប់ចំនួននៃហេតុការណ៍ទាំងនោះនៅលើក្រដាសរបស់ពួកគេ ។
-
តើមានហេតុការណ៍អ្វីខ្លះអំពីយ៉ូហានបាទីស្ទ ដែលអ្នកអាចរៀបរាប់ ?
ចូរអញ្ជើញសិស្សឲ្យប្រាប់ដល់សិស្ស ក្នុងថ្នាក់អំពីហេតុការណ៍មួយចំនួនដែលពួកគេបានសរសេរ ។
បើអាចធ្វើទៅបាន ចូរដាក់តាំងដើមត្រែងខ្ពស់មួយ ហើយនឹងក្រណាត់ទន់មួយបំណែក ។ ចូរពន្យល់ថា ព្រះយេស៊ូវបានប្រើវត្ថុទាំងនេះ ដើម្បីបង្រៀនមនុស្សអំពីចរិកលក្ខណៈរបស់យ៉ូហានបាទីស្ទ ។ សូមអញ្ជើញឲ្យសិស្សម្នាក់អាន លូកា ៧:២៤-២៦ ឮៗ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលនូវអ្វីដែលព្រះយេស៊ូវបានបង្រៀនអំពីយ៉ូហាន បាទីស្ទ ខណៈដែលសំដៅទៅលើដើមត្រែង និងក្រណាត់មួយបំណែក ។
-
តើយ៉ូហានបាទីស្ទខុសគ្នាពីដើមត្រែង ឬស្លឹកស្មៅយ៉ាងដូចម្ដេច ? ( មិនដូចជាដើមត្រែងទេ ដែលត្រូវបានបោកបក់ ឬរញ្ជួយដោយខ្យល់នោះ តែយ៉ូហានបាទីស្ទ គឺមានភាពរឹងមាំ និងពុំងាករេនៅក្នុងដំណឹងល្អរបស់ទ្រង់ និងនៅ ក្នុង ការបំពេញបេសកកម្មរបស់លោកឡើយ ) ។
សូមបង្ហាញរូបភាពអំពីយ៉ូហាន បាទីស្ទ ហើយសួរ ៖
-
តើយ៉ូហាន បាទីស្ទខុសគ្នាពីអ្នកទាំងឡាយ « ដែលស្លៀកពាក់អាវទន់ភ្លន់ » ហើយរស់នៅដោយប្រណិត « នៅក្នុងដំណាក់ស្តេច » យ៉ាងដូចម្ដេច (ខទី ២៥) ? ( យ៉ូហាន បាទីស្ទ បានរស់នៅតាមទីវាល ហើយស្លៀកពាក់រោមអូដ្ឋ ដែលតូចទាប ។ ជាជាងការស្វែងរកភាពសុខស្រួលខាងសាច់ឈាម យ៉ូហាន បាទីស្ទ បានព្យាយាមធ្វើតាមព្រះទ័យរបស់ព្រះតែប៉ុណ្ណោះ ) ។
-
តើព្រះយេស៊ូវបានមានបន្ទូលអ្វីខ្លះអំពី យ៉ូហាន បាទីស្ទនៅក្នុងខទី ២៦ ?
ដើម្បីជួយសិស្សយល់អំពីតួនាទីពិសេសរបស់យ៉ូហាន បាទីស្ទ ចូរពន្យល់ថា ព្រះយេស៊ូវបានដកស្រង់ការព្យាករណ៍មួយ ដែលបានសរសេររាប់រយឆ្នាំពីមុន ដែលបានថ្លែងអំពី « សារទូត » ដែលនឹង «រៀបចំផ្លូវនៅមុខ [ ព្រះមែស៊ី ] » (ម៉ាឡាគី ៣:១) ។ សូមអញ្ជើញសិស្សម្នាក់អានលូកា ៧:២៧-២៨ឲ្យឮៗ ហើយសុំឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវមូលហេតុដែលយ៉ូហាន បាទីស្ទដែលជាព្យាការីពិសេសនៅក្នុងចំណោមពួកព្យាការី ។
-
តើតួនាទីពិសេស និងសំខាន់អ្វីខ្លះ ដែលយ៉ូហាន បាទីស្ទត្រូវបានតែងតាំងមុនកំណើតលោកិយដើម្បីធ្វើកិច្ចការ ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរស្គាល់ពីសេចក្ដីពិតខាងក្រោមនេះ ៖ យ៉ូហាន បាទីស្ទ គឺជាព្យាការីដែលបានតែងតាំងពីមុនកំណើតលោកិយ ដើម្បីរៀបចំផ្លូវ និងធ្វើបុណ្យជ្រមុជទឹកថ្វាយព្រះរាជបុត្រានៃព្រះ )។
-
តើ យ៉ូហាន បាទីស្ទបានរៀបចំផ្លូវសម្រាប់ការយាងមករបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
ចូរពន្យល់ថា ព្យាការីយ៉ូសែប ស្ម៊ីធ បានមានប្រសាសន៍ដូចខាងក្រោមទាក់ទងនឹងលូកា ៧:២៨៖
រូបភាពព្យាការី យ៉ូសែប ស្ម៊ីធ« ព្រះយេស៊ូវត្រូវបានគេមើលទៅថាជាអ្នក ដែលតូចជាងគេនៅក្នុងនគរព្រះ ហើយ [ ហាក់ដូចជា ] ត្រូវបានឲ្យឈ្មោះតូចជាងគេ ចំពោះការជឿរបស់ពួកគេទៅលើទ្រង់ ដែលថាជាព្យាការីមួយរូប គឺដូចជាអ្វីដែលទ្រង់បានមានបន្ទូលថា— ‹ អ្នកដែលចាត់ទុកខ្លួនតូចជាងគេក្នុងចំណោមអ្នករាល់គ្នា គឺធំជាងយ៉ូហាន—នោះគឺជារូបយើងនេះហើយ › » (Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៨២) ។
ចូរសង្ខេបលូកា ៧:២៩-៣៥ដោយពន្យល់ថា មានមនុស្សជាច្រើនបានជឿលើការបង្រៀនរបស់ព្រះយេស៊ូវ ប៉ុន្តែពួកផារិស៊ី និងអ្នកច្បាប់ជាច្រើន ដែលមានវត្តមាននៅទីនោះបានបដិសេធចំពោះការបង្រៀនរបស់ទ្រង់ ។ ព្រះយេស៊ូវបានបង្រៀនថា ពួកគេបានបដិសេធសេចក្ដីពិត មិនថាជាទ្រង់ ឬយ៉ូហានបាទីស្ទបានបង្រៀនសេចក្ដីពិតក្ដីនោះទេ ។
លូកា ៧: ៣៦-៥០
ខណៈដែលព្រះយេស៊ូវបានទទួលទានអាហារពេលល្ងាចជាមួយនឹងស៊ីយ៉ូន ពេត្រុសរួចហើយ នោះមានស្ត្រីម្នាក់មកលាងព្រះបាទទ្រង់ដោយទឹកភ្នែករបស់នាង ។
សូមសរសេរសំណួរខាងក្រោមនេះនៅលើក្ដារខៀន ៖ តើខ្ញុំអាចត្រូវបានអភ័យទោសឬទេ ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីគ្រាដែលពួកគេបានងឿងឆ្ងល់ ប្រសិនបើជាពួកគេអាចត្រូវបានអភ័យទោសឬយ៉ាងណា ។ សូមអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិត ដែលឆ្លើយនឹងសំណួរនេះ នៅពេលពួកគេបន្ដសិក្សាអំពីលូកា ៧របស់ពួកគេ ។
ដើម្បីជួយសិស្សយល់អំពីបរិបទ និងមាតិកានៃលូកា ៧:៣៦-៥០សូមអញ្ជើញសិស្សម្នាក់ឲ្យអានអំពីសេចក្ដីសង្ខេប និងការពន្យល់ដូចខាងក្រោម ៖
ពួកផារិស៊ីម្នាក់មានឈ្មោះថា ស៊ីម៉ូន បានអញ្ជើញព្រះយេស៊ូវមកពិធីលៀងអាហារនៅផ្ទះរបស់ខ្លួន ។ នៅក្នុងពិធីលៀងអាហារប្រភេទនេះ ភ្ញៀវតែងតែទម្រេតខ្លួននៅលើខ្នើយដែលដាក់នៅជុំវិញតុ ហើយសណ្ដូកជើងរបស់ពួកគេចេញពីតុ ។ ទំនៀមទម្លាប់ក្នុងសង្គមនៃជំនាន់នោះ អនុញ្ញាតឲ្យមនុស្សដែលខ្វះខាតដើរប្រមូលអាហារដែលនៅសេសសល់ពីពិធីជប់លៀង ។ ដូច្នេះ វាពុំមែនជារឿងចម្លែក ដែលមនុស្សមិនបានអញ្ជើញ ចូលមកក្នុងផ្ទះអំឡុងពេល ពិធីជប់លៀងមួយឡើយ ( សូមមើល James E. Talmage, Jesus the Christ បោះពុម្ពលើកទី ៣ [ ឆ្នាំ ១៩១៦ ] ទំព័រ ២៦១ ) ។
-
តើលូកាបានពិពណ៌នាអំពីស្ត្រីដែលនៅក្នុងលូកា ៧:៣៧យ៉ាងដូចម្ដេច ?
-
តើស្ត្រីនោះបង្ហាញសេចក្ដីស្រឡាញ់របស់នាងចំពោះព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ? ( អ្នកអាចនឹងចង់ពន្យល់ថា « ប្រេងទេព្វិរូសុទ្ធ » គឺជាដបមួយដែលពេញទៅដោយប្រេងក្រអូបដ៏មានតម្លៃ ) ។
-
តើស៊ីម៉ូនបានគិតយ៉ាងណា ពេលគាត់បានមើលឃើញអ្វីដែលស្ត្រីនោះកំពុងធ្វើ ?
ដើម្បីមើលរឿងប្រៀបធៀបដែលព្រះយេស៊ូវវបានបង្រៀន ចូរសុំឲ្យសិស្សម្នាក់អានលូកា ៧:៤០-៤៣ឮៗ ។ សូមអញ្ជើញឲ្យសិស្សក្នុងថ្នាក់ ឲ្យផ្ទៀងតាម រកមើលអ្វី ដែលព្រះយេស៊ូវបានបង្រៀនដល់ស៊ីម៉ូន ។
សូមចម្លង តារាងខាងក្រោមដាក់លើក្ដារខៀន ។
ម្ចាស់បំណុល= | |
កូនបំណុល ដែលខ្ចីប្រាក់ ៥០ សេន= |
កូនបំណុល ដែលខ្ចីប្រាក់ ៥០០ សេន= |
ចូរពន្យល់ថាម្ចាស់បំណុលគឺជាមនុស្សម្នាក់ ដែលឲ្យប្រាក់គេខ្ចី មនុស្សដែលខ្ចីប្រាក់គេ គឺជាកូនបំណុល ។ កូនបំណុលយល់ព្រមបង់សងទៅម្ចាស់បំណុល ឬត្រូវជាប់គុគ ។ ចូរសួរដល់សិស្សម្នាក់ឲ្យសង្ខេបរឿងប្រៀបធៀបតាមសម្ដីរបស់ពួកគេ ។
-
តើម្ចាស់បំណុលតំណាងឲ្យនរណា ? ( សូមសរសេរ ព្រះយេស៊ូវគ្រីស្ទ នៅលើក្ដារខៀនជិតនឹងពាក្យ « ម្ចាស់បំណុល » ) ។
-
តើម្ចាស់បំណុលណាម្នាក់ ដែលអាចតំណាងឲ្យស្ត្រីនោះ ហើយនរណា ដែលអាចតំណាងឲ្យស៊ីម៉ូន ជាពួកផារិស៊ី ? ហេតុអ្វី ? ( ចូរសរសេរស៊ីម៉ូន ជាពួកផារិស៊ីនៅក្រោមពាក្យ « កូនបំណុល ដែលខ្ចីប្រាក់ ៥០ សេន » និង ស្ត្រីនៅក្រោមពាក្យ « កូនបំណុល ដែលខ្ចីប្រាក់ ៥០០ សេន » ) ។
ចូរពន្យល់ថា អំឡុងជំនាន់របស់ព្រះយេស៊ូវ វាគឺជាទំនៀមទម្លាប់សម្រាប់អ្នកទទួលភ្ញៀវ ដើម្បីគោរពដល់ភ្ញៀវល្អៗរបស់គាត់ ដោយការធ្វើទង្វើចិត្តល្អ ដូចជាការថើបពួកគេពេលស្វាគមន៍ ផ្ដល់ទឹកសម្រាប់ពួកគេលាងជើង និងចាក់តាំងប្រេងនៅលើក្បាលពួកគេជាដើម ( សូមមើល James E. TalmageJesus the Christ ទំព័រ ២៦១ ) ។
សូមចាក់វីដេអូនៅលេខកូដម៉ោង ៧:២៥ ហើយបញ្ឈប់វាបន្ទាប់ពីព្រះយេស៊ូវមានបន្ទូលថា « អញ្ជើញទៅដោយសុខសាន្តចុះ » (លូកា ៧:៥០) ( លេកូដពេលវេលា ៨:៥២ ) ។ ឬ អញ្ជើញឲ្យសិស្សបីបួននាក់ប្ដូរវេនគ្នាអានឮៗចេញមកពី លូកា ៧:៤៤-៤៧ ។ ចូរសុំឲ្យសិស្សក្នុងថ្នាក់រកមើលពីរបៀប ដែលស៊ីម៉ូនបានប្រព្រឹត្តនឹងព្រះយេស៊ូវ ដោយប្រៀបធៀបទៅនឹងរបៀបដែលស្ត្រីបានប្រព្រឹត្តចំពោះទ្រង់ និងរបៀបដែលពួកគេអាចនឹងមានអារម្មណ៍យ៉ាងណាអំពីព្រះយេស៊ូវ ។
-
យោងតាមខទី ៤៤-៤៧តើភាពខុសគ្នាមួយចំនួនអ្វីខ្លះរវាងរបៀប ដែលស៊ីម៉ូនបានប្រព្រឹត្តនឹងព្រះយេស៊ូវ និងរបៀបដែលស្ត្រីបានប្រព្រឹត្តចំពោះទ្រង់ ហើយតើពួកគេម្នាក់ៗអាចនឹងមានអារម្មណ៍យ៉ាងណាអំពីព្រះយេស៊ូវ ? ( សូមសរសេរចម្លើយរបស់សិស្ស នៅក្នុងតារាងនៅលើក្ដារខៀន ) ។
នៅពេលសិស្សបានបញ្ចប់ការរាយការណ៍អំពីអ្វី ដែលពួកគេបានរកឃើញហើយនោះ តារាងគួរតែមានសណ្ឋានស្រដៀងខាងក្រោម ៖
ម្ចាស់បំណុល=លើព្រះយេស៊ូវគ្រីស្ទ | |
កូនបំណុល ដែលខ្ចីប្រាក់ ៥០ សេនស៊ីម៉ូនជាពួកផារិស៊ី ពុំបានឲ្យទឹកដល់ព្រះយេស៊ូវដើម្បីលាងព្រះបាទាទ្រង់ទេ ពុំបានថើបទ្រង់ទេ ពុំបានចាក់ប្រេងតាំងទ្រង់ទេ ស្រឡាញ់ទ្រង់បន្ដិចបន្ដួច |
កូនបំណុល ដែលខ្ចីប្រាក់ ៥០០ សេនស្ត្រី បានលាងព្រះបាទាទ្រង់ដោយទឹកភ្នែករបស់នាង ហើយ បានជូតសម្អាតដោយសក់របស់នាង បានថើបព្រះបាទារបស់ទ្រង់ បានចាក់ប្រេងតាំងលើព្រះបាទាទ្រង់ បានស្រឡាញ់ទ្រង់យ៉ាងខ្លាំង |
-
តើមានពរជ័យអ្វីខ្លះ ដែលស្ត្រីម្នាក់នេះបានទទួលមកពីព្រះអង្គសង្គ្រោះ ?
ចូរចង្អុលបង្ហាញថា តាមរយៈការប្រៀបធៀបដោយពុំថ្លែងជាវាចា ស៊ីម៉ូនប្រៀបបានទៅនឹងកូនបំណុលដែលខ្ចីប្រាក់ ៥០ សេន ឯព្រះអង្គសង្គ្រោះបានផ្ដល់យោបល់ថា ស៊ីម៉ូនត្រូវការនូវការអភ័យទោសពីបាបរបស់ខ្លួនផងដែរ ។
សូមអញ្ជើញសិស្សឲ្យអានលូកា ៧:៤៥-៥០ដោយស្ងាត់ស្ងៀម ហើយសុំពួកគេឲ្យរកមើលនូវអ្វី ដែលបានធ្វើឲ្យស្ត្រីម្នាក់នេះអាចទទួលបានការអភ័យទោស ។
-
តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនពីដំណើររឿងនេះ ? ( សូមសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ដោយប្រើពាក្យរបស់សិស្ស ៖ នៅពេលយើងអនុវត្តសេចក្ដីជំនឿរបស់យើង តាមរយៈការបង្ហាញសេចក្ដីស្រឡាញ់របស់យើង និងការលះបង់ថ្វាយព្រះអម្ចាស់ នោះយើងអាចទទួលបទពិសោធន៍នៃការអភ័យទោសរបស់ទ្រង់ ។ នៅពេលយើងទទួលបានការអភ័យទោសរបស់ព្រះអម្ចាស់ នោះយើងត្រូវបានពេញដោយបំណងប្រាថ្នាដើម្បីស្រឡាញ់ និងបម្រើទ្រង់កាន់តែច្រើន )។
-
ហេតុអ្វីក៏យើងអាចនឹងមានបំណងប្រាថ្នាស្រឡាញ់ និងបម្រើព្រះអង្គសង្គ្រោះកាន់តែច្រើន នៅពេលយើងទទួលបទពិសោធន៍នៃការអភ័យទោសពីទ្រង់ ?
សូមឲ្យសិស្សបីនាក់អានម្ដងម្នាក់ៗ នូវកថាកណ្ឌមួយចេញមកពីសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយអែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
រូបភាពអែលឌើរ នែល អិល អាន់ឌើរសិន« មានកម្រិតជាច្រើននៃភាពសក្ដិសម និងសេចក្ដីសុចរិតផ្ទាល់ខ្លួន ។ ប៉ុន្តែការប្រែចិត្តគឺជាពរជ័យមួយចំពោះយើងទាំងអស់គ្នា ។ យើងម្នាក់ៗចាំបាច់ត្រូវទទួលអារម្មណ៍ដឹងអំពីព្រះហស្តឱបក្រសោបដោយក្ដីមេត្តាករុណា របស់ព្រះអង្គសង្គ្រោះ តាមរយៈការអភ័យទោសអំពើបាបរបស់យើង ។
« ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំត្រូវបានសុំឲ្យជួបនឹងបុរសម្នាក់ដែល កាលពីមុនបានមានជីវិតរស់នៅដ៏វឹកវរ ។ ជាលទ្ធផលនៃជម្រើសមិនល្អរបស់គាត់ នោះគាត់បានបាត់បង់សមាជិកភាពរបស់គាត់នៅក្នុងសាសនាចក្រ ។ គាត់ចង់ត្រឡប់មកសាសនាចក្រវិញ ហើយបានរក្សាបទបញ្ញត្តិដោយស្មោះត្រង់ ប៉ុន្តែទង្វើកាលពីមុនរបស់គាត់បានមកមកអុកឡុករំខានគាត់មិនចេះឈប់ឈរ ។ ពេលជួបជាមួយគាត់ ខ្ញុំមានអារម្មណ៍ដឹងពីការខ្មាស់អៀន និងវិប្បដិសារីដ៏ខ្លាំងរបស់គាត់ដែលបានបោះបង់ចោលសេចក្ដីសញ្ញារបស់គាត់ ។ បន្ទាប់ពីការសម្ភាសរបស់យើង ខ្ញុំបានដាក់ដៃរបស់ខ្ញុំលើក្បាលរបស់គាត់ ដើម្បីប្រទានពរជ័យបព្វជិតភាពមួយដល់គាត់ ។ មុនពេលថ្លែង ខ្ញុំបានទទួលអារម្មណ៍ដឹងពីក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះមានដល់គាត់ ហើយអភ័យទោសដល់គាត់ ។ បន្ទាប់ពីការប្រសិទ្ធពរ នោះយើងបានឱបគ្នា ហើយបុរសនោះបានទ្រហោយំ ។
« ខ្ញុំមានភាពអស្ចារ្យណាស់ចំពោះព្រះហស្តឱបក្រសោប ដោយក្ដីមេត្តាករុណារបស់ព្រះអង្គសង្គ្រោះ និងក្ដីស្រឡាញ់របស់ទ្រង់ចំពោះជនដែលប្រែចិត្ត មិនថាអ្នកដែលបានលះបង់អំពើបាបនោះមានភាពអត្មានិយមប៉ុណ្ណាទេ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអង្គសង្គ្រោះអាច ហើយចង់អភ័យទោសចំពោះអំពើបាបរបស់យើង ។ លើកលែងតែអំពើបាបរបស់មនុស្សមួយចំនួន ដែលជ្រើសរើសយកសេចក្ដីហិនហោច ក្រោយពីបានដឹងដ៏ពេញលេញហើយនោះ ក្រៅពីនោះពុំមានអំពើបាបណា ដែលពុំអាចអត់ទោសឲ្យបាននោះឡើយ ។ វាជាឯកសិទ្ធិដ៏អស្ចារ្យក្រៃលែងសម្រាប់យើងម្នាក់ៗ ក្នុងការងាកបែរចេញពីអំពើបាបរបស់យើង ហើយមករកព្រះគ្រីស្ទ ។ ការអភ័យទោសដ៏ទេវភាព គឺជាផលផ្លែដ៏ផ្អែមល្ហែមបំផុតមួយ នៃដំណឹងល្អដែលដកចេញនូវទោសកំហុស និង ការឈឺចាប់ចេញពីដួងចិត្តយើង ហើយជំនួសមកវិញដោយនូវអំណរ និង សេចក្ដីសុខសាន្តក្នុងសតិសម្បជញ្ញៈ » ( « Repent … That I May Heal You » Ensignឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤០–៤១ ) ។
សូមអញ្ជើញសិស្សឲ្យគិតអំពីគ្រាមួយ ដែលពួកគេបានទទួលបទពិសោធន៍នៃការអភ័យទោសមកពីព្រះអម្ចាស់ ។ ចូរសុំឲ្យពួកគេពិចារណាអំពីអ្វីដែលពួកគេបានគិត និងរបៀបដែលពួកគេបានទទួលអារម្មណ៍ដឹងអំពីព្រះអង្គសង្គ្រោះ ។
សូមយោងទៅសំណួរនៅលើក្ដារខៀន ។ ចូរសុំឲ្យសិស្សពន្យល់អំពីរបៀបដែលពួកគេនឹងឆ្លើយនឹងសំណួរ ប្រសិនបើនរណាម្នាក់បានសួរដល់ពួកគេថា « តើខ្ញុំអាចត្រូវបានអភ័យទោសឬទេ ? »
សូមបញ្ចប់មេរៀនដោយការថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទមានព្រះចេស្ដាអភ័យទោសដល់យើង ប្រសិនបើយើងអនុវត្តសេចក្ដីជំនឿទៅលើទ្រង់ ហើយប្រែចិត្តពីអំពើបាបរបស់យើង ។
រូបភាពscripture mastery icon ការរំឭកពីចំណេះចំណានខគម្ពីរ
ដើម្បីជួយសិស្សរំឭកចំណេះចំណានខគម្ពីរទាំងប្រាំដែលពួកគេបានសិក្សាឡើងវិញ អំឡុងវគ្គសិក្សានេះ អ្នកគប្បីដាក់លំហាត់ខ្លីមួយដល់ពួកគេ ។ សូមផ្ដល់ពាក្យគន្លឹះមកពីវត្ថុស៊កចំណាំក្នុងសៀវភៅថ្នាក់សិក្ខាសាលា ហើយសុំឲ្យសិស្សសរសេរនូវសេចក្ដីយោងបទគម្ពីរដែលទាក់ទង ។ សូមមើល សេចក្ដីបន្ថែមនៃសៀវភៅសិក្សានេះសម្រាប់យោបល់បន្ថែម ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
លូកា ២:១៨-២០ ។ តើយ៉ូហាន បាទីស្ទបានសង្ស័យថា ព្រះយេស៊ូវគឺជាព្រះមែស៊ីឬទេ ?
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់ចម្លើយចំពោះសំណួរនេះយ៉ាងច្បាស់ ៖
« រាល់ការសន្និដ្ឋានថា បាទីស្ទមានភាពពុំច្បាស់លាស់ ឬសង្ស័យនៅក្នុងគំនិតរបស់គាត់ចំពោះអត្តសញ្ញាណ និងបេសកកម្មរបស់លោកចៅហ្វាយ គឺអយុត្តិធម៌ទាំងស្រុង ។ តាមពិត អេលីយ៉ាសដែលគេបានចាប់ដាក់គុគ និងជាមនុស្សដែលមកពីមុនព្រះអម្ចាស់របស់យើងកំពុងប្រើមធ្យោបាយនេះ ដើម្បីបញ្ចុះបញ្ចូលដល់ពួកសិស្សរបស់គាត់ឲ្យលះបង់គាត់ចោល ហើយឲ្យដើរតាមព្រះយេស៊ូវ ។
« យ៉ូហាន បានស្គាល់ព្រះយេស៊ូវគ្រីស្ទជានរណា បាទីស្ទ ពុំមែនមានចិត្តរវើរវាយដូចជាដើមត្រែងត្រូវខ្យល់នោះទេ ។ … ទង្វើនៃការបញ្ជូនពួកសិស្សរបស់គាត់ឲ្យទៅរកព្រះយេស៊ូវនេះ គឺជាទីបន្ទាល់ដ៏អស្ចារ្យចុងក្រោយមួយនៅចំណែករបស់យ៉ូហានថា ព្រះយេស៊ូវគឺជាកូនចៀមនៃព្រះ ដ្បិតបាទីស្ទ បានដឹងថា ពួកសិស្សរបស់គាត់បានមើលឃើញលោកចៅហ្វាយដោយផ្ទាល់ ហើយបានស្ដាប់ឮការបង្រៀនរបស់ទ្រង់ នឹងជួយពួកគេឲ្យដើរតាមពន្លឺដ៏កាន់តែភ្លឺជាង » (Doctrinal New Testament Commentary វ៉ុលទី ៣ [ឆ្នាំ ១៩៦៥–៧៣ ] ១:២៦១–៦២ ) ។
យ៉ូហាន បាទីស្ទ បានយល់អំពីសេចក្ដីពិតសំខាន់មួយដែលប្រធាន ជេម អ៊ី ហ្វោស្ត នៃគណៈប្រធានទីមួយបានថ្លែងឡើងវិញ ៖
« យើងម្នាក់ៗត្រូវទទួលសាក្សីផ្ទាល់ខ្លួនអំពីព្រះយេស៊ូវថាជា ព្រះគ្រីស្ទ ។ យើងពុំអាចទទួលវាមកពីនរណាម្នាក់ផ្សេងទៀតទេ » («A Testimony of Christ»EnsignឬLiahonaខែ មិនា ឆ្នាំ ២០០៥ ទំព័រ ៣ ) ។
លូកា ៧:២០-២២ ។ ហេតុអ្វីក៏ព្រះអម្ចាស់ធ្វើអព្ភូតហេតុ ?
ប្រធាន ព្រិកហាំ យ៉ង់ បានពិពណ៌នាអំពីតួនាទីនៃអព្ភូតហេតុទាំងឡាយ នៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ៖
« អព្ភូតហេតុ … គឺដើម្បីលួងលោមចិត្តដល់ពួកបរិសុទ្ធ និងដើម្បីពង្រឹង និងបញ្ជាក់អំពីសេចក្ដីជំនឿនៃអ្នកទាំងឡាយដែលស្រឡាញ់ កោតខ្លាច និងបម្រើព្រះ » ( Discourses of Brigham Young ជ្រើសរើសចេញពី ចន អេ វីដសូ [ ឆ្នាំ ១៩៥៤ ] ទំព័រ៣៤១ ) ។
លូកា ៧:២៤-២៨ ។ « ក្នុងពួកមនុស្ស ដែលកើតពីស្ត្រីមក នោះគ្មានហោរាណាបានធំជាងយ៉ូហាន-បាទីស្ទទេ »
ព្យាការី យ៉ូសែប ស៊្មីធ បានពន្យល់ថាហេតុអ្វីព្រះយេស៊ូវចាត់ទុកយ៉ូហាន បាទីស្ទថាជាព្យាការីធំជាងគេបំផុត ៖
« ទីមួយ គាត់ត្រូវបានប្រគល់ឲ្យនូវបេសកកម្មដ៏ទេវភាពមួយ នៃការរៀបចំផ្លូវថ្វាយព្រះអម្ចាស់ ។ កាលពីមុន ឬចាប់តាំងពីគាត់មក តើនរណាទៅដែលធ្លាប់បានទទួលនូវការទុកចិត្តបែបនេះនោះ ? គ្មានទេ ។
« ទីពីរ គាត់ត្រូវបានប្រគល់ឲ្យនូវបេសកកម្មដ៏សំខាន់ ហើយវាតម្រូវឲ្យគាត់ត្រូវធ្វើបុណ្យជ្រមុជទឹកដល់កូនមនុស្សដោយផ្ទាល់ ។ តើនរណាទៅដែលមានកិត្តិយសក្នុងការធ្វើរឿងនោះ ? តើនរណាទៅដែលមានឱកាស និងភាពរុងរឿងមួយដ៏អស្ចារ្យបែបនេះនោះ ? តើនរណាទៅដែលបាននាំព្រះរាជបុត្រានៃព្រះចូលទៅក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹក ហើយមានឯកសិទ្ធិដើម្បីមើលឃើញព្រះវិញ្ញាណបរិសុទ្ធយាងចុះមកទំរង់ជាសត្វព្រាប ឬជាសញ្ញា នៃសត្វព្រាបស ជាសាក្សីអំពីការបម្រើនោះ ? …
« ទីបី យ៉ូហាន នៅពេលនោះគឺជាអ្នកបម្រើស្របច្បាប់តែម្នាក់គត់នៅក្នុងកិច្ចការទាំងឡាយនៃនគរលើផែនដីនាពេលនោះ ហើយមានកាន់កូនសោនៃអំណាច ។ ពួកយូដា ត្រូវតែគោរពដល់ការបង្រៀនរបស់គាត់ ឬនឹងត្រូវជាប់បណ្តាសា ស្របតាមច្បាប់របស់ពួកគេផ្ទាល់ ហើយព្រះគ្រីស្ទផ្ទាល់បានបំពេញគ្រប់អស់ទាំងសេចក្តីសុចរិត នៅក្នុងការគោរពតាមច្បាប់ ដែលទ្រង់បានប្រទានទៅដល់លោកម៉ូសេនៅលើភ្នំ ហើយដោយហេតុនោះបានដំកើង ហើយធ្វើឲ្យច្បាប់នោះប្រកបដោយកិត្តិយស ជាជាងការបំផ្លាញច្បាប់នោះចោល ។ កូនប្រុសរបស់សាការី ទទួលបានកូនសោ នគរ អំណាច និងសិរីល្អមកពីពួកយូដា តាមរយៈការតែងតាំង និងការបង្គាប់ដ៏បរិសុទ្ធពីស្ថានសួគ៌ ហើយមូលហេតុទាំងបីនេះ បានធ្វើឲ្យគាត់ក្លាយជាព្យាការីដ៏ធំបំផុត ដែលកើតពីស្ត្រីមក » (Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៨១–៨២) ។
លូកា ៧:៣៧-៥០ ។ តើយើងដឹងអ្វីខ្លះអំពីស្ត្រីនោះ ?
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានសរសេរថា ស្ត្រីដែលសំដៅទៅលើ នៅក្នុងលូកា ២:៣៧-៥០បានមករកព្រះអង្គសង្គ្រោះដោយបានប្រែចិត្តរួចទៅហើយ ហើយមានបំណងប្រាថ្នាចង់បង្ហាញក្ដីស្រឡាញ់របស់នាង ។ ក្នុងការយោងទៅលើក្ដីស្រឡាញ់ដែលនាងបានបង្ហាញ នោះទ្រង់បានមានបន្ទូលថា « កិច្ចការទាំងអស់នេះ គឺជាកិច្ចការ និងការថ្វាយបង្គំរបស់ស្ត្រីស្មោះត្រង់ និងជឿស៊ប់ ដែលធ្លាប់ជាមនុស្សមានបាបមួយរូប ប៉ុន្តែឥឡូវត្រូវបានជ្រះស្អាត ដែលឥឡូវបានរួចផុតពីបន្ទុកដ៏ធ្ងន់ធ្ងរនៃកំហុសជាច្រើន ដែលឥឡូវបានដើរនៅក្នុងជីវិតថ្មី ដោយសារតែព្រះអង្គ ទើបនាងបានថើបព្រះបាទា ដែលនាងបានថ្វាយអស់ទាំង ក្ដីស្រឡាញ់ដោយគារវភាព និងដោយបំផុសអស់ពីគំនិតដែលមាននៅក្នុងព្រលឹងរបស់នាងនោះ » (The Mortal Messiahវ៉ុលទី ៤ [ ឆ្នាំ ១៩៧៩–៨១], ២:២០០) ។
លូកា ៧:៤៧-៥០ ។ « បាបនាងដែលមានច្រើនទាំងម៉្លេះ បានអត់ទោសឲ្យនាងហើយ »
អែលឌើរ ហ្សេន អែម បូវែន នៃកូរ៉ុមនៃពួកចិតសិបនាក់ បានលើកសំណួរ និងឆ្លើយសំណួរថាតើមនុស្សម្នាក់ដែលមានបំណងប្រាថ្នាអភ័យទោស ធ្លាប់ទទួលវាតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលហួសពីសមត្ថភាពរបស់ខ្លួនឬទេ ៖
« តើវាអាចទៅរួចទេ ដើម្បីទទួលបានជីវិតមួយមកវិញ ដែលតាមរយៈការដើរចេញដោយពុំគិត បានក្លាយទៅជាសម្រាមសំណល់ ដែលបង្ហាញថា មនុស្សនោះហាក់ដូចជាពុំអាចត្រូវបានអភ័យទោសឲ្យបាននោះទេ ? ចុះចំណែកឯមនុស្សម្នាក់ដែលកំពុងធ្វើការខិតខំដោយស្មោះត្រង់ ប៉ុន្តែបានធ្លាក់ចុះទៅក្នុងអំពើបាបវិញជាច្រើនលើកច្រើនគ្រា ដែលគាត់មានអារម្មណ៍ថា គ្មានផ្លូវណាអាចកាត់ផ្ដាច់លំនាំ ដែលហាក់ដូចជាពុំមានទីបញ្ចប់ទេ ? ឬចុះចំណែកឯមនុស្សដែលបានផ្លាស់ប្ដូរជីវិតរបស់គាត់ ប៉ុន្តែពុំអាចអភ័យទោសឲ្យខ្លួនឯងវិញនោះ ? …
« ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ មានសម្រាប់យើងម្នាក់ៗ ។ ដង្វាយធួនរបស់ទ្រង់គឺជានិរន្ដន៍ ។ វាអនុវត្តចំពោះមនុស្សគ្រប់រូប សូម្បីតែរូបអ្នកក្ដី ។ វាអាចសម្អាត កែជាថ្មី ហើយញែកចេញជាបរិសុទ្ធ សូម្បីតែរូបអ្នកក្ដី ។ នោះជាអត្ថន័យជាក់លាក់—ទាំងស្រុង ទាំងអស់ ពេញលេញ ជានិច្ចកាល » (« The Atonement Can Clean, Reclaim, and Sanctify Our Lives »EnsignឬLiahonaខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៣៣-៣៤ ) ។