សេចក្ដីផ្ដើមអំពីសំបុត្រទីមួយរបស់ប៉ុលដល់ពួកកូរិនថូស
ហេតុអ្វីត្រូវសិក្សាគម្ពីរនេះ ?
សមាជិកសាសនាចក្រពីបុរាណដែលរស់នៅក្រុងកូរិនថូស បានជួបប្រទះនឹងបញ្ហាជាច្រើនដែលកើតមាននៅក្នុងពិភពលោកសព្វថ្ងៃនេះ ដូចជាការមិនចុះសម្រុងគ្នា ការបង្រៀនក្លែងក្លាយ និងភាពអសីលធម៌ ។ នៅក្នុងកូរិនថូសទី ១ យើងរៀនថា ប៉ុលបានបង្រៀនពួកបរិសុទ្ធទាំងនេះអំពីរបៀបដើម្បីបង្កើនសាមគ្គីភាពនៅក្នុងសាសនាចក្រ របៀបរៀនរឿងរ៉ាវរបស់ព្រះ តួនាទីរបស់រូបកាយជាព្រះវិហារបរិសុទ្ធ លក្ខណៈនៃអំណោយទានខាងវិញ្ញាណ សារៈសំខាន់នៃការទទួលទានសាក្រាម៉ង់ដោយសក្ដិសម និងភាពជាក់ស្តែងនៃការរស់ឡើងវិញ ។ នៅក្នុងការសិក្សារបស់ពួកគេអំពីការបង្រៀនរបស់ប៉ុលដែលបានកត់ត្រានៅក្នុងកូរិនថូសទី ១ នោះសិស្សអាចរៀនពីគោលលទ្ធិ និងគោលការណ៍ដែលនឹងជួយពួកគេឲ្យរស់នៅដោយសុចរិត ទោះជាពួកគេហ៊ុមព័ទ្ធដោយសេចក្ដីទុច្ចរិតយ៉ាងណាក៏ដោយ ។
តើនរណាជាអ្នកសរសេរគម្ពីរនេះ ?
ខគម្ពីរដំបូងនៅក្នុងសំបុត្រទីមួយដល់ពួកកូរិនថូសចង្អុលបង្ហាញថា សាវកប៉ុលបានផ្ញើសំបុត្រនេះទៅ ហើយមានសិស្សម្នាក់ឈ្មោះសូស្ថេន បានបម្រើជាអ្នកសរសេររបស់ប៉ុល ( សូមមើល កូរិនថូសទី ១ ១:១ ) ។ កាលគេមិនបានដឹងពីតួនាទីលម្អិតរបស់សូស្ថេន វាបញ្ជាក់យ៉ាងច្បាស់ថា ប៉ុលគឺជាអ្នកនិពន្ធមាតិការបស់សំបុត្រនេះ ( សូមមើល កូរិនថូសទី ១ ១៦:២១–២៤ ) ។
តើនៅពេលណា និង នៅកន្លែងណាដែលគម្ពីរនេះ ត្រូវបានសរសេរ ?
ប៉ុលបានសរសេរសំបុត្រនេះដែលត្រូវបានគេស្គាល់ថាជា កូរិនថូសទី ១ នៅជិតចុងបញ្ចប់នៃដំណើរទស្សនៈកិច្ចនៅអេភេសូររយៈពេលបីឆ្នាំ របស់លោក ( នៅក្នុងបេសកកម្មលើកទីបីរបស់លោក ) ដែលទំនងជាបញ្ចប់នៅចន្លោះ គ.ស. ៥៥ និង ៥៦ ( សូមមើល កិច្ចការ ១៩:១០, ២០:៣១,សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សំបុត្ររបស់ប៉ុល » ) ។
តើគម្ពីរនេះត្រូវបានសរសេរដល់នរណា ហើយតើហេតុអ្វី ?
សំបុត្រនេះបានសរសេរទៅសមាជិកសាសនាចក្រនៅក្រុងកូរិនថូស ។ ប៉ុលបានប្រកាសដំណឹងល្អនៅក្រុងកូរិនថូសរយៈពេលជិតពីរឆ្នាំ ( សូមមើល កិច្ចការ ១៨:១–១៨ ) ហើយបានរៀបចំសាខាមួយរបស់សាសនាចក្រនៅទីនោះ ( សូមមើលសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សំបុត្ររបស់ប៉ុល » ) ។ ក្រោយមកទៀត កាលប៉ុលកំពុងប្រកាសដំណឹងល្អនៅអេភេសូរ ក្នុងដំណើរបេសកកម្មលើកទីបីរបស់លោក នោះលោកបានទទួលព័ត៌មានពីសមាជិកសាសនាចក្រនៅក្រុងកូរិនថូស ។ លោកបានសរសេរឆ្លើយតបមួយទៅសាខានោះ ( សូមមើល កូរិនថូសទី ១ ៥:៩ ) ប៉ុន្តែជាអកុសល សំបុត្រនេះបានបាត់ ហេតុដូច្នេះហើយវាគ្មាននៅក្នុងព្រះគម្ពីររបស់យើងទេ ។ ក្រោយមកទៀត ប៉ុលបានទទួលរបាយការណ៍មួយទៀតពីសមាជិកសាសនាចក្រនៅក្រុងកូរិនថូសស្ដីពីបញ្ហានានា នៅក្នុងសាសនាចក្រនៅទីនោះ ( សូមមើល កូរិនថូសទី ១ ១:១១ ) ដែលលោកបានឆ្លើយតបដោយសរសេរសំបុត្រមួយទៀតដែលត្រូវបានគេស្គាល់ថាជា កូរិនថូសទី ១ ។ ហេតុដូច្នេះហើយ កូរិនថូសទី ១ តាមពិតទៅជាសំបុត្រទីពីររបស់ប៉ុលទៅសមាជិកនៅក្រុងកូរិនថូស ។
នៅសម័យរបស់ប៉ុល ក្រុងកូរិនថូសគឺជារាជធានីរបស់រ៉ូម ស្រុកអាខៃដែលមានទំហំយ៉ាងធំគ្របដណ្ដប់សើ្ទរតែមួយភាគយ៉ាងធំនៃប្រទេសក្រិកកាលពីបុរាណ នៅភាគខាងត្បូងនៃម៉ាសេដូន ។ ដោយសារវាជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដ៏ធំ ក្រុងកូរិនថូសបានទាក់ទាញមនុស្សមកពីគ្រប់ទិសទីនៃអាណាចក្ររ៉ូម ដោយធ្វើឲ្យវាក្លាយជាទីក្រុងដ៏ប្លែកបំផុតមួយនៅក្នុងតំបន់ ។ ការថ្វាយបង្គំរូបព្រះជាទង្វើពេញនិយមយ៉ាងខ្លាំងក្នុងវប្បធម៌សាសនារបស់ពួកកូរិនថូស ហើយមានព្រះវិហារ និងទីធ្វើសក្ការបូជាជាច្រើននៅក្នុងទីក្រុងនេះ ។ នៅគ្រាដែលប៉ុលធ្វើការងារបម្រើ នោះពួកកូរិនថូសល្បីខាងការធ្វើរឿងអសីលធម៌យ៉ាងកំរោល ។ ឧទាហរណ៍ ការធ្វើពេស្យាកម្មត្រូវបានគេរាយការណ៍ថាបានធ្វើឡើងនៅឯវិហារអាហ្វ្រូដៃ ។
សំបុត្រទីមួយរបស់ប៉ុលដល់ពួកកូរិនថូសបានបញ្ជាក់យ៉ាងច្បាស់ថា សមាជិកសាសនាចក្របានខ្វះសាមគ្គីភាព ហើយថាជំនឿ និងទំនៀមទម្លាប់ពួកឥតជំនឿមួយចំនួនបានចាប់ផ្ដើមជះឥទ្ធិពលដល់ការប្រតិបត្តិតាមរបស់ខ្លួនមកលើគោលការណ៍ និងពិធីបរិសុទ្ធនៃដំណឹងល្អ ( សូមមើល កូរិនថូសទី ១ ១:១១, ៦:១–៨, ១០:២០–២២, ១១:១៨–២២ ) ។ ប៉ុលបានសរសេរទៅសមាជិកសាសនាចក្រនៅក្រុងកូរិនថូស ដើម្បីជួយពួកគេជាមួយបញ្ហា និងសំណួរដែលពួកគេមាន និងដើម្បីពង្រឹងពួកអ្នកប្រែចិត្តជឿដែលមានបញ្ហាជាមួយនឹងការបោះបង់ចោលជំនឿ និងទំនៀមទម្លាប់ពីអតីតកាលរបស់ខ្លួន ។
តើនៅក្នុងគម្ពីរនេះមានលក្ខណៈពិសេសអ្វីខ្លះ ?
ព្រះគម្ពីរសញ្ញាថ្មីមានពាក្យទូន្មាន និងការបង្រៀនមកពីប៉ុលទៅកាន់សមាជិកសាសនាចក្រនៅក្រុងកូរិនថូស ច្រើនជាងសាខាផ្សេងៗទៀត ។ តាមពិត សំបុត្រទីពីររបស់ប៉ុលដល់ពួកកូរិនថូសបន្ថែមបង្គ្រប់មួយភាគបួននៃរាល់ការសរសេររបស់ប៉ុលដែលមាន ។
នៅក្នុងកូរិនថូសទី ១ យើងរៀនថា ប៉ុលបានពន្យល់ថា ព្រះយេស៊ូវគ្រីស្ទបានបំពេញក្រឹត្យវិន័យរបស់ម៉ូសេ ។ ប៉ុលបានគូសបញ្ជាក់ពីសារៈសំខាន់នៃការ « កាន់តាមបញ្ញត្តិរបស់ព្រះ » ( កូរិនថូសទី ១ ៧:១៩ )ការ « នៅក្នុងក្រឹត្យវិន័យព្រះគ្រីស្ទ » ( កូរិនថូសទី ១ ៩:២១ ) ដើម្បីទទួលបានពរជ័យនៃសេចក្ដីសង្គ្រោះតាមរយៈដំណឹងល្អ ។
គម្រោង
កូរិនថូសទី ១ ១–១១ ប៉ុលព្រមានទាស់នឹងការចែកបក្សពួកនៅក្នុងសាសនាចក្រ ហើយគូសបញ្ជាក់ពីសារៈសំខាន់នៃសាមគ្គីភាពនៅក្នុងចំណោមសមាជិកសាសនាចក្រ ។ លោកបានព្រមានសមាជិកទាស់នឹងរឿងអសីលធម៌ខាងផ្លូវភេទ លោកបង្រៀនថា រូបកាយគឺជាព្រះវិហារបរិសុទ្ធសម្រាប់វិញ្ញាណបរិសុទ្ធ ហើយលើកទឹកចិត្តការលត់ដំខ្លួន ។ លោកលើកឡើងពីសំណួរជាក់លាក់ស្ដីពីអាពាហ៍ពិពាហ៍ និងការបម្រើជាអ្នកផ្សព្វផ្សាយសាសនា រួមទាំងពិធីបរិសុទ្ធនៃសាក្រាម៉ង់ ហើយថាតើគួរតែអនុញ្ញាតឲ្យបរិភោគសាច់សំណែន ដែលថ្វាយរូបសំណាក់ព្រះនៃពួកអ្នកឥតជំនឿដែរឬអត់ ។
កូរិនថូសទី ១ ១២–១៤ ប៉ុលបង្រៀនថា យើងត្រូវស្វែងរកអំណោយទាននៃព្រះវិញ្ញាណ ។ លោករំឭកដល់ពួកបរិសុទ្ធនៅក្រុងកូរិនថូសអំពីសារៈសំខាន់នៃពួកសាវក ពួកព្យាការី និងពួកគ្រូបង្រៀន និងការមើលថែ ដែលសមាជិកគួរមានចំពោះគ្នាទៅវិញទៅមក ។ លោកគូសបញ្ជាក់ពីសារៈសំខាន់នៃព្រហ្មចារីភាពលើសអំណោយទានខាងវិញ្ញាណផ្សេងទៀតទាំងអស់ ។
កូរិនថូសទី ១ ១៥–១៦ ប៉ុលថ្លែងទីបន្ទាល់ថា លោកឈរនៅក្នុងចំណោមមនុស្សដទៃជាច្រើន ដែលជាសាក្សីពីព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ ។ លោកបង្រៀនថា មនុស្សគ្រប់រូបនឹងបានរស់ឡើងវិញ ហើយថាពិធីបុណ្យជ្រមុជទឹកសម្រាប់អ្នកស្លាប់បញ្ជាក់ពីសេចក្ដីពិតនៃការរស់ឡើងវិញនាពេលអនាគត ។ ប៉ុលពន្យល់ថា រូបកាយដែលរស់ឡើងវិញនឹងស្ថិតនៅក្នុងកម្រិតនៃភាពរុងរឿងខុសៗគ្នា ហើយថាជ័យជំនះរបស់ព្រះយេស៊ូវគ្រីស្ទលើផ្នូរ បានកាត់ផ្ដាច់ចំណងនៃសេចក្ដីស្លាប់ ។ ប៉ុលរៀបចំការប្រមូលផ្តុំមួយសម្រាប់ពួកបរិសុទ្ធក្រីក្រនៅទីក្រុងយេរូសាឡិម ។